05192013Headline:

ខៀវ ដាឡិច និយាយពីមិត្តប្រុស

Written by ភ្នំពេញដេលីញូវ
Tuesday, 26 June 2012

ស្រីស្អាត ខៀវ ដាឡិច ដែលជា អ្នកចម្រៀង ប្រចាំនៅ ផលិតកម្ម ច្រៀក មានបទចម្រៀង ជាច្រើន កំពុងទទួល បានការចាប់ អារម្មណ៍ពី សំណាក់ មិត្តយុវវ័យ ។ ក្រៅពីមាន ទឹកដមសំនៀង ពីរោះរណ្តំ នាងថែមទាំង មានរូបរាង ស្រស់ស្អាត គួរឱ្យបេតី មានបុរស ជាច្រើន តាមសុំ ស្នេហ៍នាង ហើយជា ញ្ញឹកញ្ញាប់ គេឃើញនាង ជិះរថយន្តទៅ ណាមកណា ជាមួយបុរស រូបសង្ហាម្នាក់ ជាកូនចៅចិន រកស៊ីនៅ ក្នុងស្រុកខ្មែរ ។ អ្នកទាំងពីរ ទើបតែ ទំនាក់ទំនងគ្នា បានប្រមាណ ជាងបីខែ ប៉ុណ្ណោះ ។ ដំបូងស្រី ស្រស់ ខៀវ ដាឡិច មានការរារែក ចិត្តមិនចង់ បកស្រាយ រឿងនេះឡើយ តែមិនអាច ប្រកែកបាន ទើបនាង ទទួលស្គាល់ពី ទំនាក់ ទំនងនាង និង បុរសម្នាក់នោះ ថា “យើងទើបតែ រាប់អានគ្នា ប៉ុណ្ណោះ” ។

ខៀវ ដាឡិច បានចាប់ផ្តើម អាជីពសិល្បៈនៅឆ្នាំ ២០០៩ តែមិនទាន់មាន ឱកាសចេញទៅ សម្តែងនៅក្រៅ ប្រទេស ដូចមិត្តរួម អាជីពឡើយ ។ នៅដើមខែ ឧសភា ខាងមុខ កញ្ញា ត្រូវចេញទៅ សម្តែងនៅ សហរដ្ឋអាមេរិក រួមជាមួយតារា ចម្រៀង រួម ផលិត កម្ម គឺលោក លំ សុក្រិត រយៈ ពេលពីរខែ ប៉ុន្តែដោយសារ មានបញ្ហា បន្តិចបន្តួច បានធ្វើឱ្យ អ្នកធានា ផ្លាស់ប្តូរ ពេលវេលា ទៅខែកញ្ញា វិញ ។ ខៀវ ដាឡិច ខកចិត្ត យ៉ាងខ្លាំង នៅពេល ដែលគេ ពន្យារពេល វេលា បែបនេះ ពីព្រោះនាង ត្រៀម រួច ជាស្រេច ដើម្បីចេញទៅ សម្តែងនៅទី នោះ ។

ខៀវ ដាឡិច នារីទាន់សម័យ ដែល ចូលចិត្ត ស្លៀកពាក់ តាមបែប យុវវ័យសម័យ ថ្មី មានអាយុ ២២ ឆ្នាំ រូបសម្ផស្ស កាន់តែស្រស់ ស្អាតមាន បុរសជាច្រើន តាមស្រឡាញ់ ។ ថ្មីៗនេះមាន គេឃើញនាង ឧស្សាហ៍ជិះ រថយន្ត ទៅណា មកណា ជាមួយ បុរសរូប សង្ហាម្នាក់ មិត្តភក្តិសិល្បៈ ដែលស្និទ្ធស្នាល ជាមួយនាង ម្នាក់ៗ សុទ្ធតែបាន ដឹងពីរឿងនេះ មានពេល ខ្លះបុរសរូបនោះ ថែមទាំងបាន ជូននាងទៅ ចូលរួមកម្មវិធី ជប់លៀង ផ្សេងៗ ហើយនៅ អំឡុង ខែមេសា កន្លងទៅនេះ គេធ្លាប់បាន ឃើញ ខៀវ ដាឡិច និង គូស្នេហ៍ បណ្តើរគ្នា ទៅកម្សាន្តនៅ ប្រទេសថៃ ។ បើតាម ប្រភពព័ត៌មាន ពីអ្នកស្គាល់ ខៀវ ដាឡិច បានឱ្យដឹងថា ចំណងស្នេហ៍ ខៀវ ដាឡិច ទើបតែ ចាប់ផ្តើម ដុះពន្លក កាលពីពីរខែ មុនប៉ុណ្ណោះ អាចនិយាយថា ស្នេហាឃើញ ភ្លាម ស្រឡាញ់ភ្លែត ពួកគេជួបគ្នា ដោយចៃដន្យ បំផុត ។

ខៀវ ដាឡិច ព្យាយាម លាក់បាំង មិនចង់ឆ្លើយតប ចំពោះរឿងនេះ ឡើយ ចុងក្រោយនាង បានបង្ហាញនូវភាព ក្លាហាន ទទួលស្គាល់ថា “ខ្ញុំពិតជាបាន ស្គាល់គ្នាជាមួយ បុរសម្នាក់មែន ពេល នេះយើង កំពុងរាប់អានគ្នា យើងទើប តែស្គាល់គ្នា បានជិត បីខែប៉ុណ្ណោះ ចំណែក រឿងរៀបការ ពួកយើង មិនទាន់ គិតដល់ នៅឡើយទេ ដោយ សារម្នាក់ៗ នៅក្មេងដូចគ្នា មិន ទាន់មានអ្វី ដែលជាបង្គោល ក្នុងខ្លួន ទើបយើង រាប់អានគ្នា ត្រឹមតែជា គូកំណាន់ រឿងទៅ ថ្ងៃមុខ យ៉ាងណាទៀត មិនអាច កំណត់ បានឡើយ ។ ខ្ញុំពិតជា ធ្លាប់ទៅកម្សាន្ត នៅ ប្រទេសថៃ មែន តែមិនមែន ទៅជាមួយគាត់ ឡើយ ខ្ញុំទៅជា លក្ខណៈមិត្តភក្តិប៉ុណ្ណោះ យូរៗម្តង ទើបខ្ញុំ ចេញទៅណា មកណា ជាមួយគ្នា” ។

ពេលដែល កេរ្តិ៍ឈ្មោះ ចាប់ផ្តើមល្បីល្បាញ ខៀវ ដាឡិច កាន់តែមាន រូបសម្រស់ ស្រស់ស្អាត ។ ទោះជាយ៉ាង នេះក្តីស្រីស្រស់ រូបនេះ មានបំណងចង់ កែកុនចំណុច ខ្វះខាត មួយចំនួន ។ ខៀវ ដាឡិច បានឱ្យដឹងថា មានមិត្ត ភក្តិជាច្រើន ឱ្យនាងទៅ កែចង្កាឱ្យ វែងស្រួច ជាងមុន ពីព្រោះទម្រង់ មុខរបស់នាងខ្លី បើធ្វើឱ្យវែង ពិតជាស្រស់ស្អាត ណាស់ ដែលឆាប់ៗ ខាងមុខនេះ នាងនឹងទៅ ពិភាក្សាជាមួយ គ្រូពេទ្យជំនាញ ដើម្បីនិយាយ ពីរឿងកែចង្កា ។ បច្ចុប្បន្ន ខៀវ ដាឡិច ជិះរថយន្ត កូរ៉ូឡា ដោយ បានអួត ប្រាប់ថា ឆាប់ៗខាងមុខ នាង មាន គម្រោងនឹង ផ្លាស់ប្តូរ រថយន្តថ្មីមួយឱ្យ ទាន់សម័យ ដើម្បីកុំឱ្យ ចាញ់មិត្តភក្តិ ។ នៅ ពេលដែល សួរថា តើនរណានឹង ទិញរថយន្តថ្មី ឲ្យនាង ? តើជាគូស្នេហ៍នាង ឬ យ៉ាងណា ? ស្រីស្រស់រូបនេះ បានឆ្លើយតប យ៉ាងលឿនថា “មានឯណា បើខ្ញុំ ចង់ទិញ ក៏ត្រូវតែ យក ប្រាក់ ខ្លួនឯងទិញ ខ្ញុំមិនចង់ ពឹងពាក់លើ ប្រាក់នរណាម្នាក់ ឡើយ ដើម្បីកុំឱ្យគេ និយាយដើម” ។

ទស្សនិកជន បានស្គាល់ ដាឡិច តាមរយៈបទចម្រៀង “អូនក្បត់ដើម្បីបង” ។ រហូតមកទល់ ពេលនេះ នាងថតចម្រៀង បានប្រមាណ ជាង ៣០ បទ ចំណែកបទ ចម្រៀងថ្មីៗ ដែលទើបនឹង ចេញ លក់នៅលើ ទីផ្សារ រួមមានបទ “Baby Cute Girl”, “និស្ស័យស្នេហ៍ កុលាបមួយទង”, “Bye Bye” និង បទជាច្រើន ទៀត…៕

What Next?

Recent Articles