ថ្ងៃទី 29 មិថុនា 2012
ដោយ: ចៅចិត្រ
CEN
ភ្នំពេញ: មនុស្សយើងរមែងតែងតែជួបទាំងសំណាងល្អនិងសំណាងអាក្រក់ខ្លះ នៅក្នុងឆាកជីវិត។ ប៉ុន្តែយើងត្រូវតែកាត់បន្ថយឲ្យបានច្រើនរាល់គ្រោះចង្រៃទាំងអស់។ អ្នកដឹងទេ សូម្បីតារាៗក៏មានបញ្ហាដូចយើងទាំងអស់គ្នាដែរ។ នេះជាតារាមួយចំនួនដែលឆ្លងកាត់គ្រោះថ្នាក់កន្លងមក ហើយយើងបួងសួងឲ្យពួកគេទាំងអស់ និងមនុស្សគ្រប់គ្នាអាចរួចផុតពីគ្រោះចង្រៃទាំងឡាយ។
* ខាត់ សុឃីម ៖
តារាចម្រៀងខាត់ សុឃីម បានចេញដំណើរពីភ្នំពេញឆ្ពោះទៅខេត្តរតនគិរី ដោយមានគ្នារួមដំណើរក្នុងរថយន្តចំនួន៥នាក់ បានបើករថយន្តក្រឡាប់នៅលើផ្លូវជាតិលេខ៧A បណ្តាលឱ្យមនុស្សក្នុងរថយន្តទាំងអស់រងរបួសស្រាល កាលពីវេលាម៉ោង១និង១០នាទីអធ្រាត្រថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១ នៅចំណុចភូមិរាជានុកូល សង្កាត់អូរពងមាន់ ក្រុងស្ទឹងត្រែង ចម្ងាយពីបន្ទាយទាហាន៤២ ជាង១៥០ម៉ែត្រ។
រថយន្តរបស់តារាចម្រៀង ខាត់ សុឃីម ម៉ាក តូយ៉ូតាវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2J-2967 បើកបរដោយលោក អ៊ិន សុផាណូ។ ក្នុងរថយន្តមានប្រុស២ ស្រី៣នាក់ សុទ្ធសឹងជាអ្នកសិល្បៈរួមដំណើរជាមួយគ្នា ក្នុងនោះមានអ្នកនាងខាត់ សុឃីម លោកអ៊ិន សុផាណូ ជាគូដណ្តឹង លោកសង់ សេត តារាកំប្លែង កញ្ញារ៉ាមី និងកញ្ញារ័ត្ន ជាអ្នករាំ។ ក្នុងគ្រោះថ្នាក់នេះមិនមានអ្នករបួសធ្ងន់ទេ គ្រាន់តែរបួសសើស្បែកបន្តិចបន្តួច តែរថយន្តខូចខាតធ្ងន់យកទៅភ្នំពេញវិញ។
* នាយឃ្លោក ៖
លោកជាអ្នកកំប្លែង មានឈ្មោះដើម ទុំ សារុត បានជួបនឹងគ្រោះថ្នាក់ ដោយឡានកិនជើង នៅក្នុងការដ្ឋានខ្សាច់របស់លោក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១។ ក្រោយមកទៀតរឿងអកុសលមួយទៀតក៏បានកើតឡើងទៅលើនាយឃ្លោកផងដែរ គឺលោកបានបាត់បង់កូនប្រុសម្នាក់ ឈ្មោះ ទុំ សារុំ អាយុ៣១ឆ្នាំ ជាមន្ត្រីយោធានៅយោធភូមិភាគពិសេស ការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយសារគ្រោះថ្នាក់ចរាចរ។
* អ្នកស្រីនេត្រ ផល្លី ហៅយាយខ្លី ៖
ក្នុងវ័យ៦០ ជាអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លងនិងជាអ្នកកំប្លែងនៅក្នុងក្រុមនាយកុយ បានបាត់បង់កូនស្រី បន្ទាប់ពីបាត់បង់ប្តីឈ្មោះញ៉ែម ម៉ុក នៅលើសមរភូមិអំឡុងឆ្នាំ១៩៨៥-៨៦ ហើយសពប្តីត្រូវអង្គភាពយកទៅបូជា ផ្ញើតែធាតុមកគាត់ ដោយគាត់មិនបានជួបមុខប្តី។ ស្រាប់តែនៅនៅវេលាម៉ោងប្រហែលជា៤ទៀបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ កូនស្រីរបស់យាយខ្លីបានមកអង្គុយបោកក្បាលទៅនឹងថ្មមាត់ទន្លេមុខព្រះអង្គដងកើ ព្រោះមានជំងឺសរសៃប្រសាទប្រចាំកាយជាយូរមកហើយ។
មូលហេតុដែលអ្នកស្រី នេត ផល្លី មិនបានដឹងពីការស្លាប់របស់កូននេះ ព្រោះយាយខ្លី ជាប់ចេញឃោសនាបោះឆ្នោត ទៅសម្តែងកំប្លែងជាមួយនាយឃ្លោកនៅខេត្តព្រៃវែង ចំនួន១១ស្រុក តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២។
* លោកហង្ស វិច្ឆ័យ ៖
លោកជាតារាចម្រៀង ក្នុងផលិតកម្មក្រៅស្រុក ដូចជាផលិតកម្មពន្លឺនាគហោះ ផលិតកម្មកូនខ្មែរ និងផលិតកម្មរ៉ូយ៉ាល់ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវអ្នកកាងផ្ទះសំណាក់នៅម្ដុំទួលគោកព្រួតវ៉ៃនឹងដែកបំពង់ទីប កាលពីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២។
លោកហង្ស វិច្ឆ័យ ជាកូនកំព្រា ឪពុកម្ដាយ និងមានប្អូនៗចំនួន៦នាក់ ស្ថិតនៅក្រោមបន្ទុក។
* នាយឡោស៊ី ៖
រឿងគួរឲ្យសោកសង្រេងមួយទៀតនោះគឺ តារាកំប្លែងនាយឡោស៊ី ឈ្មោះពិត ម៉ុក សារ៉េត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង១២និង២០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១។
ប្រភពព័ត៌មានបានឲ្យដឹងថា តារាកំប្លែងនាយឡោស៊ី បានធ្វើដំណើរចេញពីភោជនីយដ្ឋាន “បុប្ផាជាយដែន” ហើយក៏ធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ២ ឆ្ពោះទៅក្រុងតាខ្មៅ។ ស្រាប់តែមកដល់កន្លែងកើតហេតុមុខមជ្ឈមណ្ឌលម៉ូដែន២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជនរងគ្រោះបានចាប់ហ្វ្រាំងម៉ូតូ ហើយមានស្នាមអូសជាង១៣ម៉ែត្រ បោកក្បាលនឹងខឿនថ្នល់ស្លាប់តែម្ដង៕ S



.jpg?1340932616)
សូមសរសេរពីរឿងពុករលួយផងបានទេ ដែលកើតនៅតាមក្រសួងមួយចំនួន។
ខ្ញុំមានការសោកស្តាយណាស់ដែលបងប្អូនតារាចំរៀងដែលរងគ្រោះថា្នក់ចរាចរណ៏ដ៏គួរឲរន្ធនឹកស្មានមិនដល់។ នេះគឺជាគ្រោះថ្នាក់ជាយថាហេតុ គាត់មិនមែនចង់ឲគ្រោះថ្នាក់នេះកើតឡើងនោះទេ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន ព្រោះថាគ្រោះថ្នាក់ចរាចរណ៏មិនអាចមើលឃើញនោះទេ។ សូមបងប្អូនទាំងអស់គ្នាមេត្តាគោរពច្បាប់ចរាចរណ៏ នោះគ្រោះថ្នាក់វានឹងកាត់បន្ថយ។
ជាចង់ក្រោយសូមបងប្អូនទាំងអស់គ្នាមេតា្តជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលា នឹងសំរេចភារកិច្ចគ្រប់ជំពូកទទួលបានជោគជ័យ។
Message
ស្រវឹងហើយនៅបើកម៉ូតូទៀត ព្រះនឹងកោះហៅជាបន្ទាន់!!!កុំបន្ទោសព្រះ!!!
Cambodian roads is not the western road, the rule of Cambodia works this way, if you touch others first, means you are wrong, most of poor farmers still respect to this rule, and when they came out from their farmland onto the highway, they did not look to the left or right, they just cut themselves into the meddle of the road forgetting the 20tonnage coming at the speed of 90Km/hr. The truck weight 20tonne can not stop at 3 meters, it needs at least 15 to 20 meter to bring a heavy truck to stop. So please learn the western way of driving and living, because it is better and safer.