26 June 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ចំណងអាពាហ៍ពិពាហ៍ត្រជាក់ល្ហឹមដូចទឹកអម្រិតជាង១០ឆ្នាំរបស់ ពិធីករចាស់វស្សាលោក អ៊ិត សេដ្ឋា និងអ្នកស្រី ស សុភាព ដែលទទួលបានចំណងដៃបុត្រចំនួន៣នាក់(ស្រី២ប្រុស១)នៅពេលនេះកំពុង វិវត្តខុសភាពប្រក្រតី ខណៈថ្មីៗនេះល្បីថា អ្នកស្រី ស សុភាព បានដាក់ពាក្យប្តឹងសុំលែងលះនោះ។
ប្រភពពីតុលាការបានឲ្យដឹងថា សំណុំរឿងប្តឹងលែងលះរបស់លោក អ៊ិត សេដ្ឋា និងភរិយាបានមកដល់ដៃតុលាការយូរហើយ ដែលលិខិតនោះ គឺខាងភរិយារបស់លោក អ៊ិត សេដ្ឋា ជាអ្នកដាក់ពាក្យសុំលែងលះ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃចន្ទ ទី២៥ មិថុនា តុលាការកោះហៅលោក អ៊ិត សេដ្ឋា ឲ្យចូលបំភ្លឺក្នុងករណីនេះ ក៏ប៉ុន្តែលោក អ៊ិត សេដ្ឋា ប្រហែលជាមិនអញ្ជើញទៅដោយផ្ទាល់នោះឡើយ គឺលោកប្រហែលជាឲ្យមេធាវីទៅជំនួសវិញ។
សកម្មភាពបិតបាំងរបស់ពិធីករល្បីឈ្មោះប្រចាំនៅស្ថានីយទូរទស្សន៍ CTN រូបនេះត្រូវបានប្រភពនោះនិយាយថា កាលដែលលោក អ៊ិត សេដ្ឋាមិនចូលខ្លួនទៅបំភ្លឺដោយផ្ទាល់នោះ ទំនងជាលោកខ្លាចមានភាពភ្ញាក់ផ្អើលនិងវត្តមានលោកនៅក្នុង តុលាការ ព្រោះសម្អាងថាលោកជាពិធីករទូរទស្សន៍ល្បីឈ្មោះ នរណាៗក៏ស្គាល់លោកនោះ។
តាមរយៈសារព័ត៌មានក្នុងស្រុក អ្នកស្រី ស សុភាព ដែលជាភរិយារបស់លោក អ៊ិត សេដ្ឋា បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៤ មិថុនាម្សិលមិញ ថា បញ្ហាទាំងអស់នេះ អ្នកស្រីសុំមិននិយាយអ្វីច្រើនឡើយ ព្រោះត្រូវរង់ចាំការកាត់សេចក្តីរបស់តុលាការសិន។
ផ្ទុយពីការលើកឡើងរបស់អ្នកស្រី ស សុភាព ជាភរិយា ពិធីករទូរទស្សន៍ CTN ល្បីឈ្មោះលោក អ៊ិត សេដ្ឋា បានច្រានចោលព័ត៌មាននេះដោយលោកនិយាយយ៉ាងខ្លីថា៖«ខ្ញុំមិនបាន ដឹងរឿងហេតុនៃការដាក់ពាក្យលែងលះរបស់ភរិយានោះ ឬយ៉ាងណាឡើយ ហើយរឿងនេះផ្ទុះចេញទៅក្រៅដោយការយល់ច្រឡំ»។
ផ្ទុយពីចម្លើយលាក់លៀមរបស់ពិធីករល្បីឈ្មោះលោកអ៊ិត សេដ្ឋា និងភរិយា ប្រភពក្នុងរង្វង់សិល្បៈក៏បានបង្ហើបថា អ្នកស្រី ស សុភាព ពិតជាបានដាក់ពាក្យបណ្តឹងទៅតុលាការ សុំលែងលះលោក អ៊ិត សេដ្ឋា ពិតមែន ហើយពាក្យប្តឹងសុំលែងលះស្វាមីនោះ គឺដាក់តាំងពីមួយសប្តាហ៍មុនម្លេះ ក្រោយពីពីរនាក់ប្តី ប្រពន្ធនេះផ្ទុះជម្លោះ នឹងគ្នាមួយប្រាវធំ ហើយចាប់តាំងពេលនោះមក ពួកគាត់ក៏មិនបានរស់នៅក្រោមដំបូលផ្ទះជាមួយគ្នានោះដែរ បើទោះជាក្រោយៗមកមានការព្យាយាមផ្សះផ្សាពីសាច់ញាតិទាំងសងខាង យ៉ាងណាក៏ដោយ។
ដោយឆ្លងកាត់នៃដំណើរផ្សះផ្សាដោយធម៌សន្តោសជាច្រើនលើកច្រើន សាពីសាច់ញាតិពុំទទួលបានផ្លែផ្លានោះប្រភពដដែលបានលើកឡើងថា ករណីនេះប្រហែលជាមិនអាចវិលទៅរកភាពដើមបានឡើយ ព្រោះរឿងកាន់តែធ្ងន់ធ្ងរទៅៗ ហើយភាគីទាំងសងខាងសុទ្ធតែខ្លាំង ព្រមទាំងប្រកាន់គោលជំហរត្រូវរៀងៗខ្លួន។
លោក អ៊ិត សេដ្ឋា និងអ្នកស្រី ស សុភាពបានចាប់ដៃគ្នាជាប្តីប្រពន្ធនៅឆ្នាំ១៩៩៩ ក្រោមចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ក្រោយពីលោក អ៊ិត សេដ្ឋា វិលពីរស់នៅជំរំខាវអ៊ីដាងមកបម្រើការងារនៅស្ថានីយទូរទស្សន៍ IBC គឺប៉ុស្តិ៍លេខ៥សព្វថ្ងៃ នៅឆ្នាំ១៩៩០។ ១៣ឆ្នាំក្រោយពីបង្កើតបានកូនប្រុសស្រី៣នាក់ហើយធំៗជិតស្មើ ម៉ាក់ ប៉ានោះ គេទើបតែឮគ្រួសារមួយនេះផ្ទុះរឿងរ៉ាវប្រេះឆាជាលើកទី១៕

ពួកCTNខ្លះៗ ទាំងមេទាំងកូន ទាំងប្រុសទាំងស្រី ជាពិសេសមេធំ មនុស្ស ដែលសង្គមស្អប់ខ្ពើម
បញ្ហាបណ្តាលមកពីចែកលុយគ្នាមិនស្មើ ? ឫបណ្តាលមកពី
លោកសេដ្ឋាមានគូរកំណាន់ថ្មី ? ឫក៏ ភរិយាជិនណាយលោកប្តី
មិនសូវមានពេលជួបគ្នាជូនដើរកំសាន្ត មិនល្អុកល្អឺននឹងគ្នា ។
ចង់លែងអាចលែងបានតើ ? តែសូមបោះឆ្នោតសុំសំលេងគាំទ្រ
ពីកូនៗសិន ។ ធ្វើជាពិធីករគំរូគេ សូមកុំធ្វើជាគំរូអាក្រក់ ។
ពុកម្តាយសុំបែកគ្នា ៗ កូនៗគ្មានអនាគតល្អ គ្មានភាពកក់ក្តៅមែនទេ ?