29 June 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយពីលង់ស្នេហ៍ និងព្យាយាមតាមយកចិត្តនាង កុល ដាវី ដូចអង្គរក្សតាមយកចិត្តមេកើយនោះ បុរសពាណិជ្ជករជាជនជាតិកូរ៉េវ័យជិត៤០ឆ្នាំរូបនោះ ក៏កំពុងតែរំអុកងោចៗ សុំ កុល ដាវី រៀបការតាមប្រពៃណីខ្មែរឲ្យបានត្រឹមត្រូវ។ បើទោះជាយ៉ាងនេះក្តីនៅមិនទទួលបានចម្លើយជាសញ្ញាភ្លើងខៀវឲ្យបុរសភ្នែកតឹងនោះ ធ្វើចរាចរបេះដូងបានដោយរលូននៅឡើយទេ ខណៈ កុល ដាវី ប្រាប់ថា «ចាំមើលចិត្តថ្លើមបន្តិចទៀតសិន»។
ក្រៅពីទទួលបានងារថា «តារាសម្តែងសិចស៊ីសម្ញែងដើមទ្រូង និងមានស្នេហាដោតចង្កោមនោះ» គេនៅមិនទាន់ដឹងថា កុល ដាវី មានមន្តស្នេហ៍ពិសេស ដែលនាំឲ្យបុរសៗបាក់ចិត្តលើនាងច្រើនយ៉ាងនេះនោះទេ? កាលដែលនាំឲ្យមហាជននឹកភ្នកដល់ចំណុចនេះ បន្ទាប់ពីល្បីថាមានបុរសពាណិជ្ជករជនជាតិកូរ៉េវ័យជិត៤០ឆ្នាំ ម្នាក់ កំពុងលង់នឹងសម្រស់ដើមទ្រូងដ៏សិចស៊ី ហើយតាមរំអុកសុំនាងរៀបការងោចៗរាល់ថ្ងៃនោះ។
បើទោះជាបុរសកូរ៉េវ័យកណ្តាលម្នាក់់នេះ សម្តែងភាពមុខក្រាស់ តាមអង្វរសុំនាងរៀបការយ៉ាងនេះក៏ដោយ មហាជនដែលនិយមតាមដានសកម្មភាពនាងកុល ដាវី លើកឡើងថា មិនកំណត់ថា បុរសកូរ៉េវ័យកណ្តាលនោះ មានសមត្ថភាពអាចអន្ទងចិត្តនាងកុល ដាវី ឲ្យទន់ចិត្តព្រមចូលរៀបការជាមួយនោះដែរ ខណៈមុននេះនាងធ្លាប់មានចំណងស្នេហ៍ច្រើនហើយ តែពុំដែលខ្វល់រឿងដឹកដៃគ្នាចូលរោងការផងហ្នឹង ហើយក៏ពុំដែលរក្សាចំណងស្នេហ៍លើបុរសណាមួយឲ្យប្រាកដដែរ។
ទាក់ទិននឹងចំណងស្នេហ៍ថ្មីរបស់នាង កុល ដាវី ជាមួយបុរសពាណិជ្ជករកូរ៉េវ័យក្បែរ៤០ឆ្នាំនោះ ប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹង កុល ដាវី បង្ហើបឲ្យដឹងថា បុរសជនជាតិកូរ៉េភ្នែកតូចៗ តែងទូរស័ព្ទមកសុំ កុល ដាវី រៀបការរាល់ថ្ងៃ ជាមួយនឹងការសន្យាថា៖«ឲ្យតែ អូន ដាវី ឆ្លើយថា ok និងចាត់ចែងការតាមប្រពៃណីខ្មែរ ត្រឹមត្រូវមិនឲ្យអូន ដាវី ខ្វល់អ្វីទាំងអស់»។
ជាញឹកញយឲ្យតែ កុល ដាវី ទៅចូលរួមកម្មវិធីរបស់អ្នកសិល្បៈរួមអាជីព គឺលេចមុខបុរសជនជាតិកូរ៉េ វ័យជិត៤០ឆ្នាំ ទៅជាមួយដោយបើកឡានថ្លៃៗជូន ប៉ុន្តែបុរសជនជាតិកូរ៉េនោះ មិនដែលហ៊ានចូលទៅជិតបង្ហាញភាពស្និទ្ធស្នាល ឬកៀកកើយ កុល ដាវី ឡើយព្រោះមិនចង់ឲ្យមានភាពភ្ញាក់ផ្អើល»។
មានការលើកឡើងជាច្រើនថា ចំណុចដែលនាំឲ្យបុរសភ្នែកតូចជនជាតិកូរ៉េនោះ លង់ស្នេហ៍ និងចង់បាននាង កុល ដាវី ជាប្រពន្ធ រហូតដកចិត្តមិនរួចនោះ ព្រោះតែគ្រឺតក្នាញ់ និងសម្រស់ដើមទ្រូងដ៏ទ្រលុកទ្រលន់មូលក្បំរបស់នាង។
ពាក់ព័ន្ធនឹងការប្រទះចំណងស្នេហ៍ថ្មី កុល ដាវី ទទួលស្គាល់ថា៖«ខ្ញុំពិតជាមានទំនាក់ទំនងជាមួយបុរសពាណិជ្ជករ ជនជាតិកូរ៉េនោះមែន ហើយការទំនាក់នៅមិនទាន់ឈានដល់ចំណុះស្នេហាផ្អែមល្ហែមដូចដែលពាក្យគេនិយាយនោះទេ ដោយពួកខ្ញុំក៏ទើបតែស្គាល់គ្នាមិនទាន់បានមួយឆ្នាំផងហ្នឹង»។
បើទោះជាយ៉ាងណា ពិធីការិនីលេងដើមទ្រូងរូបនេះ បានបង្ហើរឲ្យដឹងថា៖«ពិតជាតាមស្រឡាញ់ខ្ញុំមែន ហើយតែងព្យាយាមធ្វើគ្រប់បែបយ៉ាងល្អៗមកលើខ្ញុំ លួងលោមសុំខ្ញុំរៀបការ ហើយឲ្យតែខ្ញុំព្រមឆ្លើយថា okនោះ គាត់នឹងចាត់ចែងរៀបការទាំងស្រុងដោយមិនឲ្យខ្វល់វិលមុខក្នុង ការចាត់ចែងកម្មវិធីឡើយ»។
បើទោះជានាងមានចេតនាបង្ហាញពីទឹកចិត្ត ទូលំទូលាយរបស់បុរសកូរ៉េម្នាក់នោះយ៉ាងនេះក្តីតែ កុល ដាវី ហាក់នៅស្នាក់ស្ទើរក្នុងការសម្រេចចិត្តបុរសនោះនៅឡើយ ដោយនាងនិយាយថា នាងកំពុងតែពិចារណាលើទឹកចិត្តស្នេហាបុរសនេះ ថាតើវាជាចរិតពិត ពីធម្មជាតិរបស់គាត់ឬក៏ជាចរិតបែបឆ្មាលាក់ពុធចាំឆ្មក់ស៊ីត្រី អាំង។
តារាសម្តែងដែលតែងធ្វើឲ្យបុរសៗលង់ស្នេហ៍និងសម្រស់ដើមទ្រូង រូបនេះ និយាយថា៖ «រឿងជ្រើសរើសគូស្រករមិនមែនជារឿងងាយស្រួលដូចការជ្រើសរើស សង្សារក្នុងជីវិតជាយុវវ័យឡើយ ព្រោះថា នេះជារឿងសុខស្រួលផ្លូវចិត្តដ៏សែនវែងឆ្ងាយ អមនឹងដំណើរជីវិត»។
តារាសម្តែងវ័យ២៥ឆ្នាំរូបនេះ បានប្រកាសថា៖«ពេលនេះបេះដូងខ្ញុំនៅមិនទាន់ក្លាយជាកម្មសិទ្ធ បុរសណានៅឡើយទេ បើទោះជាបុរសកូរ៉េនោះ ព្យាយាមតាមបញ្ចប់សេរីភាពបេះដូងខ្ញុំគ្រប់ចង្វាក់យ៉ាងណាក៏ដោយ»៕

Hey Davy the Korean man just want to fuck you only because you have a very big……….
Do not look down at a woman, asshole or shithead!
MAYBE U SAID ALL SOMETHING THAT AROUND DANY IS VERY BIG
ខ្ញុំក៍កំពុងតែរកម្ចាស់បេះដូងរស់នៅទៅថ្ងៃអនាគត់ដែរ តែវាពិបាកដូចដាវីនិយាយអញ្ចឹង។ បើនាង ពុំទាន់មានម្ចាស់បេះដូងស្រួលហើយតើអាចឲ្យខ្ញុំអាប់ផ្លាយបេះដូងបានទេ។ ខ្ញុំធានាថាមិនឲ្យនាងខ្វល់ខ្សាយអ្វីឡើយ ខ្ញុំជាខ្មែរហើយមុខមាត់របស់ខ្ញុំមិនចាញ់បុរសកូរ៉េនោះទេ និយាយនេះមិនអួត ទេតែសូមគិតមើលទៅជួញជិតប្រសើរជាងជួញឆ្ងាយ។
Davy muk deauch pros jing Jess te mean Nak tarm ngė dė. Rok Sror lanch min kert te muk jing
Davy I realy want to fuck u , Please tell me how much for aa nigth?
Kosal, please be polite with the woman. Your mother is also a woman!
some bros khmer are so cheap, at least u have mother too