ព្រហស្បតិ៍ 28 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
តាមមន្រ្តីអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា សំណុំរឿងជំនួយការនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្មោះ ប៊ុន សុខា ដែលវាយមនុស្សឲ្យរងរបួស និងសន្លប់នៅខេត្តកោះកុង នឹងត្រូវតុលាការខេត្តបើកសវនាការនៅថ្ងៃទី០៥ ខែកក្កដា សប្តាហ៍ក្រោយ។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បាននិយាយថា ឈ្មោះ ប៊ុន សុខា ជំនួយការលោកនាយករដ្ឋមន្រ្តី រួមជាមួយអង្គរក្ស ដែលត្រូវចោទថាបានវាយដំ និងឆក់មនុស្សឲ្យរងរបួស និងសន្លប់នៅក្នុងសណ្ឋាគារមួយនៃខេត្តកោះកុង នឹងត្រូវតុលាការខេត្តកោះកុងលើកមកបើកសវនាការជំនុំជម្រះនៅថ្ងៃទី០៥ ខែកក្កដា ខាងមុខនេះ។
សូមរំលឹកថា កាលពីថៃ្ងទី២២ ខែមេសា ឆ្នាំ២០១២ មានករណីវាយធើ្វទារុណកម្មមួយបានកើតឡើងនៅសណ្ឋាគារកោះកុងស៊ីធី សិ្ថតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់ និងស្រាល។ ភាគីបង្កហេតុត្រូវបានគេឲ្យដឹងថា គឺជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះ ឈ្មោះ ប៊ុន សុខា មានឋានន្តរស័ក្ដិផ្កាយពីរ រួមជាមួយអង្គរក្សរបស់ខ្លួន៣នាក់ទៀត។ ក្រោយបង្កហេតុក្រុមជនល្មើស ត្រូវបានតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនបណ្តោះអាសន្នចាប់ពីថ្ងៃទី២៥ ខែមេសា បន្ទាប់ពីមានភស្តុតាងជាវីដេអូដែលមិនអាចប្រកែកបាន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជនរងគ្រោះដែលត្រូវឈ្មោះ ប៊ុន សុខា រួមទាំងអង្គរក្សព្រួតគ្នាវាយទាំង៣នាក់នោះ បានដកពាក្យបណ្តឹងវិញអស់ហើយ ក្រោយពីពួកគេទទួលបានសំណងម្នាក់ៗ៣ពាន់ដុល្លាររួចមក៕

If we watch a live video of this brutal attack on that helpless young
man, we can clearly see that ah HunSen’s henchmen are all cruel
inhumane and vicious just as ah Hun Sen is! They all copy the evil
nature of ah Hun Sen.
តុលាការស្រុកខ្មែរជាស្អីដែរ? វាគ្រាន់តែជាឆ្កែយន្តមួយក្បាលប៉ុណ្ណោះ។ ឆ្កែ ប៊ុន សុខា នឹងគ្មានទោស ហើយត្រូវគេតំឡើងឋាន:ថែមទៀត វាគ្រាន់តែផ្លាស់ប្តូរទៅកាន់កន្លែងផ្សេងប៉ុណ្ណោះ។ នេះជាគុណធម៌របស់សម្តេច ហ៊ុន សែន ចំពោះបក្សពួករបស់គាត់ ទោះបីជាកូនចៅរបស់គាត់សម្លាប់មនុស្សប៉ុន្មាននាក់ រឺ បំផ្លាញជាតិប៉ុណ្ណាក៏ដោយ។ របបផ្តាច់ការបែបនេះ មានតែអ្នកមានអំណាចទេដែលមានសិទ្ធិនិយាយបកស្រាយច្បាប់ និង យុត្តិធម៌ មនុស្សសាមញ្ញគ្រាន់តែជាទាសករ និង ឈ្លើយសិកប៉ុណ្ណោះ។
That’s right! They are all the same of behavior!
១. មើលរួបភាពនេះចុះ លោកអើយ! ប្រពន្ធក្រពាត់ដៃ ប្តីស្លៀកក្រម៉ា វៃគេ ឯកូនចៅកាន់កាំភ្លើង ពិតជាអាក្រក់ណាស់! តើពួកនេះធ្វើបាបគេប៉ុន្មាននាក់ហើយ? ។អំពើនេះបានបង្ហាញពីសារៈជាតិរបស់ក្រុមមនុស្សនៅជិតមនុស្សមានអំណាច! បើគិតអំពីមនុស្សធម៌វិញ ពួកនេះគឺជាក្រុមជនពាលនៅកាន់អំណាច!! ដែលគួរដល់ពេលត្រូវផ្តួលរំលំវាហើយ!!
២. តុលាការខេត្តកោះកុងត្រូវតែដាក់ទោសមនុស្សនេះ ក្នុងស្ថានទម្ងន់ទោស កំរិតធ្ងន់បំផុត និងច្រើនករណី ដូចជា មានបំណងសម្លាប់មនុស្ស រំលោភអំណាច ។ល។
មេយ៉ាងម៉េច កូនចៅវាចឹងហើយ ពាក្យចាស់ពោលថា ស្លឹងឈើជ្រុះមិនឆ្ងាយពីគល់ទេ៕៕
តុលាការត្រូវតែ អនុវត្តសវនការនេះអោយមានភាពយុត្តិធម៌ ជៀសវាសការខូចឈ្មោះ ដល់ថ្នាក់ដឹនាំ និងជាការពញរមានដល់អ្នកមានអំណាចទុរយសដូចនេះ។
តើលើកនេះអ្នកធំឬអ្នកតូចឈ្នះ ចាំមើលភាគបន្ត , កុំភ្លេចតាមដានណា
ដើម្បីពង្រឹងនីតិរដ្ឋដូចកានិយាយរបស់ផៃសីុផានរឿងមួយនេះគឺជាគំរួរបស់នីតិរដ្ឋ។ បើតាមច្បាប់ ក្រមព្រហ្មទណ្ឌបានចែងថា ករណីជនជាប់ចោទបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទោះបីជាមានការព្រមព្រាងគ្នាផ្តល់សំណងរវាងជនល្មើសទៅជនរងគ្រោះក៍ដោយ ជនល្មើសនៅតែត្រូវបានផ្តន់ទា ទោសតាមច្បាប់មិនអាចលើកលែងបានទេ។ ដូច្នេះសង្ឃឹមថាតុលាការខេត្តកោះកុងនិងពង្រឹងនីតិ រដ្ឋនៃព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ។ សូមជាសវាងកុំពង្រឹងនីតិរដ្ឋតែខាងក្រុមអ្នកទន់ខ្សោយ ហើយក្រុមអ្នកខ្លាំងនិងមានអំណាចរួចខ្លួនតែរហូតអី។
សង្ឃឹមថាតុលាការខេត្តកោះកុងនឹងដោះស្រាយរឿងនេះដោយយុត្តិធម៌ និងមិនខ្លាចអំណាចរបស់បក្សពួករបស់ជនល្មឹសដែលតែងតែប្រើអំណាចឥតព្រំដែនរបស់ពួកគេ។
អំណាចជាថ្នាំពុលនៃសតិអារម្មណ៌ ចំពោះមនុស្សដែលមិនចេះប្រើអំណាចរបស់ខ្លួន ក៏ភ្លេចគិតកំហុសរបស់ខ្លួនប៉ុនភ្នំ បែរជាមើលឃើញកំហុសគេប៉ុនមេដៃ ។
នេះជាវប្បធម៍របស់ពួកមានអំណាចនៅស្រុកខ្មែរ ពីមុនផ្កាយពីរ តែបន្ទាប់ពីវាយគេប្រកបដោយគតិបណ្ឌិតរួចមក និងត្រូវបានដម្លើងឋានះផ្កាយបី ។
I Agree all of your comments.
ចេះតែថាហ្មង លោកមេទ័ពបាញ់ទា មានអ្នកខ្លះក៏គេល្អដែរ លើកលែងតែពួករកស៊ី ឬកូនចៅចិន ចូលទាហានដើម្បីយកឥទ្ធិពល មករកស៊ី បើកក្រុមហ៊ុន។ ពួកនោះមិនមែនយោធាអាជិពទេ គេហៅពួកគាត់ថាពួកអាតោហ៊ា។ ពួកហ្នឹងខ្លាចងាប់ក្នុងសមរភូមិណាស់ បើយកទៅដាក់សមរភូមិ គេគឹតតែពីលេបទឺកមាត់នឺងឈើគ្រញូង និងឈើប្រណឹតដទៃទៀត!
ផ្កាយស្រុកខ្មែររះពេញមេឃ ពេលបញ្ចេញពន្លឺអោយរាស្រ្តក្តៅក្រហាយពីបញ្ហាដីធ្លី គួរព្រះច័ន្ទមើលផង !!!!!!!!!!!
ឧត្តមសេនីយ៍ស្រុកខ្មែរ យកអំណាចឈ្លៀនពានដី និងប្រើអំពើហឹង្សាមកលើប្រជាជនស្លូតត្រង់ ហេតុអីមិនយកអំណាចរបស់ខ្លួនជួយកសាងជាតិមាតុភូមិ ។ មិនយល់ !!!!!!! ជួយប្រាប់ផង
It is the culture of violence and brutality. It started from the top to the bottom. the leaders like the followers, it will drag on and on as long as a dictator is still in control of the nation…
ល្អណាស់ដើម្បីពង្រឹងនីតិរដ្ឋ
តែកាលណាលោកឯងធ្វើខុស នោះនិងប្រឈមមុខជាមួយតុលាការជាមិនខាន។ខ្ងុំសូមគាំទ្រនូវចំណាត់ការរបស់តុលាការ។