05252013Headline:

ហេង ពៅ ​អំពាវ​នាវ​រក​ចៅ​ក្រម​យុត្តិ​ធម៌​កាត់​ក្តី​គាត់ ខណៈ​សាលា​ឧទ្ធរណ៍​ពន្យា​ពេល​សវនាការ​ជា​លើក​ទី៣

28 June 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

លោកហេង ពៅ​ដើរ​ចូល​​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ២៨ មិថុនា ២០១២នេះ។ រូបថត ម៉េង គីមឡុង

លោកហេង ពៅ​ដើរ​ចូល​​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ២៨ មិថុនា ២០១២នេះ។ រូបថត ម៉េង គីមឡុង

ភ្នំពេញៈ តុលាការ​ឧទ្ធរណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បាន​ពន្យា​សវនាការ​ឧទ្ធរណ៍​ជា​លើក​ទី៣​លើ​ករណី​លោក ​ហេង ពៅ ​ដោយ​សារ​អវត្ត​មាន​ជន​ជាប់​ចោទ​ម្នាក់​និង​មេធាវី​ការ​ពារ​ក្តី​ជន​ជាប់​ចោទ​ម្នាក់។

លោក ​ហេង ពៅ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​នេះ​ថា ករណី​ចោទ​ប្រកាន់​នេះ​គឺជា​ករណី​ប្រឌិត​ដើម្បី​ចោទ​ប្រកាន់​រូប​លោក ចំណែក​ជន​ប្រព្រឹត្ត​ពិត​ប្រាកដ នោះ​លោក​បាន​ប្រាប់​ទៅ​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។

លោក​បាន​ថ្លែង​ថា​«ខ្ញុំ​គិត​ថា​ការ​ចោទ​ប្រកាន់​ខ្ញុំ ក្នុង​ករណី​នេះ​គឺ​អយុត្តិ​ធម៌​ណាស់​សំរាប់​រូប​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ដឹង និង​មិន​បាន​ប្រព្រឹត្ត​ឡើយ។ វា​គឺជា​ការ​មួល​បង្កាច់​និង​ទម្លាក់​កំហុស​មក​លើ​ខ្ញុំ​ទាំង​ស្រុង»។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ​លោក ​ហេង ពៅ​ បាន​បញ្ជាក់​ថា​អ្នក​ដែល​ប្រព្រឹត្ត​ពិត​ប្រាកដ​គឺជា​មនុស្ស​របស់​លោក ហុក ឡុង​ឌី ដែល​អត្ត​សញ្ញាណ​ពួកគេ លោក​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច​នគរបាល​និង​តុលាការ​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​គេ​ស៊ើប​អង្កេត និង​ចាប់​ខ្លួន​ឡើយ។

លោក​ ហេង ពៅ​ ក៏​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​រក​ចៅ​ក្រម​ដ៏​មាន​យុត្តិធម៌​បំផុត​ប្រកប​ដោយ​វិជ្ជា​ជីវៈ និង​ហ៊ាន​ស្បថ ដើម្បី​មក​កាត់​សេចក្តី​ក្នុង​ករណី​របស់​លោក ពីព្រោះ​ការ​ចោទ​ប្រកាន់​មក​លើ​លោក​ទាំង​ឡាយ​ជា​រឿង​មិន​ពិត។ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​របស់​លោក លោក ​ហេង ពៅ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ទៀត​ថា វា​គឺជា​រឿង​ប្រឌិត​ដើម្បី​ទម្លាក់​កំហុស និង​ចាប់​ខ្លួន​លោក។ លោក​ថា អ្នក​ផ្តើម​គំនិត​សំខាន់ៗ​ក្នុង​ការ​ទម្លាក់​កំហុស ធ្វើ​បាប​នឹង​ចាប់​រូប​លោក​រួម​មាន ៥​នាក់ តែ​ក្នុង​ចំណោម​៥នាក់​នេះ​ស្លាប់​អស់​៤នាក់​ហើយ គឺ​នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា អ្នក​ទាំង​៥នាក់​ដែល​បាន​ ទម្លាក់​កំហុស ធ្វើ​បាប​នឹង​ចាប់​រូប​លោក​មាន​ឈ្មោះ លោក​ឧត្តម​សេនីយ៍​ ហុក ឡុងឌី, លោក​ឧត្តម​សេនីយ៍ ​សុខ សាឯម, លោក​ឧត្តម​សេនីយ៍​ ម៉ុល រឿប, លោក​ឧត្តម​សេនីយ៍​ ម៉ក់ ជីតូ និង​លោក​ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​គ្រី សុខអ៊ី។

សូម​បញ្ជាក់​ថា លោក ​ហេង ពៅ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៦​ក្រោម​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ ករណី ហើយ​ក្នុង​បទ​ចោទ​ប្រកាន់​ទាំង​នោះ លោក​ហេង ពៅ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធាគា​ជា​សរុប​ ចំនួន ១០៣​ឆ្នាំ។ បច្ចុប្បន្ន​នេះ លោក​ហេង ពៅ​កំពុង​ជាប់​ពន្ធ​ធាគា​ព្រៃសរ​ក្នុង​រាជ​ធានី​ភ្នំពេញ។

What Next?

Recent Articles

20 Responses to "ហេង ពៅ ​អំពាវ​នាវ​រក​ចៅ​ក្រម​យុត្តិ​ធម៌​កាត់​ក្តី​គាត់ ខណៈ​សាលា​ឧទ្ធរណ៍​ពន្យា​ពេល​សវនាការ​ជា​លើក​ទី៣"

  1. BaBaBoo says:

    ពិតឬមិនពិតអាជ្ញាធរស្រុកខ្មែរដឹងច្បាស់ជាងលោកហេងពៅ ហើយបើ ប្រព័ន្ធច្បាប់ញាក់តាមខ្សែលើពិតជាដឹងថាលោកគ្រាន់តែ ជាមនុស្សរត់មិនទាន់កង់ប្រវត្តិសាស្រ្ត ។ បើឧបមាថាលោកគ្មានទោសកំហុសវិញ មិនដឹងជាខ្សែស្រឡាយឧត្តសនីយ៍ប៉ុន្មាននាក់ដែលលោកវៃចំៗ ផូងៗ គិតយ៉ាងម៉េចវិញ!។

  2. កាេសេពគប់ជាមួយជនពាលយង់ឃ្នងគឺដូចជាការរស់នៅជាមួយសត្រូវ ។
    សូម្បី, ហុក្ឡង់ឌី, ដន្លងរបស់វា ក៏គង់ហ៊ុន សែនសម្លាប់ចោលបាន!

  3. If you be with a crook like you be with your enemy.
    If you be with a wise like you be with your doctor.
    You had known from the past, but you would not know to a future.
    ” What goes around come around.”

  4. Xman says:

    មេទ័ពបាញ់ទា លោកពិតជាមនុស្សយល់ការរាក់ជ្រៅមែន Xman សូមសរសើ និងគាំទ្រនូវការយល់ ឃើញរបស់លោក។ អរគុណ

  5. អំពាវនាវរកចៅក្រមយុត្តិធ៏មស្អី កម្មរបស់លោកឯងទេ កាលធ្វើបាបគេម៉េចមិនគិតដល់ថ្ងៃនេះផង ស្មានថាបងធំ សែន លោកឯងនឹងជាមនុស្សស្រលាញ់យុត្តិធ៏មឬ មោកមែន៕៕៕៕៕៕

  6. ខ្មែរក្រោយ says:

    ករណី ហេង ពៅ អ្នកមានអំណាចសព្វថ្ងៃគួរពិចារណាធ្វើល្អឲ្យបានច្រើន ទើបព្រះជួយ ប្រយ័ត្ន ពេលអស់ អំណាចទៅទទួលកម្មផល ដូចហេងពៅទៅ!!!!

  7. Roeun Vissal says:

    Colluding with gangsters, the result is like this. I believe on Kaim Phal. This is Kaim Phal of Heng Peo te. Please go away from crooks or/ and gangsters na, otherwise, you will be killed at the end. There are many crooks in Khmer society, now, especially in the group of high ranking people because they are illiterate. How they love people and country if they almost can not read and write their mothertongue.

  8. តាម៉ុក says:

    ហេង ពៅគឺជាសត្វខ្លាដ៏សាហាវជាទីបំផុត ដែលហ៊ុន សែនជប់ពីអាចម៏គោមក លុះដល់បានក្លាយ ជាខ្លាដែលមានចង្កូម មានក្រចក វាក៏ព្រហ៊ើនកោងកាច បញ្ជាលែងបាន និយាយលែងស្ដាប់ ដូច្នេះ ហើយទើបបានជាពេលនេះហ៊ុន សែនជប់វាឱយក្លាយជាអាចម៏គោវិញ ដូច្នេះអាចម៏គោហេង ពៅត្រូវនៅជា អាចម៏គោរហូតទៅ កុំទាមទារកយុត្តិធម៌អី វាគ្មានទេយុត្តិធម៌សម្រាប់ឯងនោះ ទ្រាំទៅ១០៣ឆ្នាំមិនយូរ ប៉ុន្មានទេ ពួកម៉ាក។

  9. Uth Tavang says:

    ពួកពាលវាតែប៉ុណ្ណេះឯង។​​​​​វាគ្មានសតិសម្បជ្ជញ្ញះអ្វីទេ។ពេលណាវាលែងទុកចិត្តគ្នា​​
    វាក៏ក្របែលគ្នាដែលគេហៅថាពាលស៊ីពាល។

  10. Rottanak says:

    ឮថាមានកាចេះជុបចេះអីចង់ឲ្យជុបខ្ញុំសាកលមើល អាចជុបខ្ញុំជាស្រីស្អាតបានទេ​ គ្រាន់ឲ្យលោក​ធំជាន់ជើងគ្នា ជុបចេញពីអាចម៍គោនិងក្លាយជាអាចម៍គោវិញដដែលមិនបាច់ជុបទេ។

  11. សំរែកជនពិការ says:

    រឿង​ហេង​​ពៅជារឿងពាលស៊ីពាលពិតប្រាកដមែន!

  12. រឿងហេង​ពៅជារឿងពាលស៊ីពាលពិតប្រាកដមែន!កុំសង្ស័យវើយ!

  13. ឆ្នាំងណាគ្របនឹង!ពាលស៊ីពាល!គ្រប់ពួកពាលគង់តែទទួលកម្មរបស់ខ្លួនជាពុំខានឡើយ!

  14. ចៅចេកអាំង says:

    ហេងពៅ សម រង្សី ម៉ម សូណង់ដូ សួងសេរីរដ្ធា​ ឈុន​យ៉ាសិទ្ធ សូមពួកឯងទទួលយកតាមផលកម្មដែលឯងបានសាងទៅ។

  15. anonymousbanana says:

    In Cambodia, those who seek justice are aware that the jury system in the country is one of the lowest and worst in the world. For instance the case of Heng Peo. I feel a mountain load of sympathy, even though he pleaded for the most righteous lawyer to defend him. I feel that finding one to scrutinize and reevaluate the case is equivalent to finding a needle on the ocean floor. My prayers are with him as the Cambodian lawyers will never cease the filthy corruption. I truly wonder what goes through empty vessels, is it their lack of education or are their brains haywired by maggots and sold to the scumbags. I hope Hun Sen opens his eyes to see what’s going on under his nose. My regards to the Phnom Peng post.

  16. Anonymous says:

    Message

  17. សាច់ចះ says:

    សូមនាក់យកខួរមកគិតផងថា ើតមានpolice Khmer ប៉ុនម៉ាននាក់ ែដលទាមទារេអាយែកsystem តុលាការ គឺមានែតេហង ពៅ មួយនាក់គត់។ ចុះើប េហង. ពៅ ជាឧកការិតតាជនែមន ចាំទាម
    ទារែកsystemតុលាការើធអី េម៉ចមិនទុកតាមដំើណរទៅ ។

  18. Grandfather says:

    There were as many as students and intellectuals in Cambodia to support on Phnom Penh Post who wrote by justice all the case , especial is HENG PEO ‘s who has some gang always
    scares the reporter away to speak truthful about his case . Now everyone know about 5 persons who make document by malicious arrest HENG PEO , were died 4 persons as follows :
    1- General Hok Lundy, 2- General Sok Sa Em 3- General Mol Reub 4- Deputy prosecutor Kry Sok E . So remain only one General Mak Chi To is The End . GOD will be with Phnom Penh Post and bless all the time .

  19. Old frog says:

    Heng peo is Hun sen’ s dog!

  20. Big fish says:

    Yes is true brother old frog, poor dog heng peo,work for Hun sen so many year and written book support Hun sen but at the end of his live become like this because of Hun sen.