05252013Headline:

អាលីហ្សា ស្គមស្គាំង : ខ្ញុំមិនមែនចាញ់កូនទេ !

Written by ភ្នំពេញដេលីញូវ
Friday, 29 June 2012

បន្ទាប់ពី ត្រឡប់មកពី សម្តែងនៅ អាមេរិក វិញ អ្នកចម្រៀង អាលីហ្សា ដែលធ្លាប់តែ មានសាច់ ឈាមសថ្លា ម៉ដ្ឋខៃ និង សិចស៊ី នោះ បច្ចុប្បន្ននាង បានធ្លាក់ខ្លួន ស្គម ហើយធ្វើឱ្យសាច់ របស់នាង ឡើងពណ៌ក្រមៅ និង លេចចេញ ស្នាមជ្រួញ ទៀតផង ។ មកពីហេតុអ្វី ? មានអ្នកខ្លះ លាន់មាត់ថា អាលីហ្សា ប្រហែលជា មកពីនាង មានផ្ទៃពោះ ចាញ់កូនទេដឹង បានជាស្គម អ៊ីចឹងនោះ ?

ទាក់ទងទៅនឹង ចម្ងល់ខាងលើ ដែលនាំឱ្យនាង ស្គមស្គាំងនេះ អាលីហ្សា បញ្ជាក់ថា “ខ្ញុំមិនមែនស្គម ដោយសារ មានផ្ទៃពោះ ឬ ចាញ់កូន អ្វីនោះទេ … មានផ្ទៃពោះ យ៉ាងម៉េច? បើខ្ញុំមិនទាន់ រៀបការផង អ្នកនិយាយ ចេះតែនិយាយ តែម្តង !!” ។

អាលីហ្សា អះអាងអំពី អ្វីដែលនាង ចុះស្គម ឱ្យដឹងថា “ក្នុងអំឡុង ពេលខ្ញុំ ទៅសម្តែងនៅ អាមេរិក រយៈពេល បីខែ នៅទីនោះ គឺខ្ញុំចាញ់ អាកាសធាតុ ត្រជាក់ គេងមិនលក់ ញ្ញ៉ាំមិនបាន និង ម៉្យាងទៀត ខ្ញុំបានធ្វើការ វះកាត់ ពោះវៀន ដុះខ្នែង រយៈពេល ជាង ដប់ថ្ងៃមុនពេល ចេញទៅសម្តែង ហេតុ ដូច្នេះហើយ បានជាខ្ញុំស្គម និង ស្រកទម្ងន់ បីគីឡូក្រាម” ។

ទោះជាស្រកទម្ងន់ បីគីឡូក្រាម ដែលនាំឱ្យ សម្រស់របស់នាង ធ្លាក់ចុះ ក៏ដោយ តែបច្ចុប្បន្ននាង មានទម្ងន់ ៥០ គីឡូក្រាម ហើយនាង និយាយថា “តាមពិតទៅ ខ្ញុំចង់ឱ្យខ្លួន ស្គមដែរ ដោយសារខ្ញុំ ជាអ្នកដើរម៉ូដ អ៊ីចឹង ស្រួលស្លៀកពាក់ ហើយគូស្នេហ៍ របស់ខ្ញុំក៏ មិនថាអ្វីទេ ព្រោះគាត់ ស្រឡាញ់ អ្នកដែលមាន រាងស្គម ។ ខ្ញុំចង់រក្សាគីឡូ ៥០ គីឡូក្រាម ឱ្យនៅ ប៉ុណ្ណឹងដដែល ទើបល្អ ហើយយើងគ្រាន់តែ រក្សាស្បែក ទៅបាន ហើយ ។ កាលពីមុន ខ្ញុំចង់ឱ្យស្គម តែអត់ ស្គមសោះ រីឯ ធាត់គឺងាយទេ ជា ពិសេស ក្រោយពេល រៀបការមាន កូន មាន ចៅ មុខជាធាត់ មិនខានទេ” ។

អាលីហ្សា ត្រូវបានគេ ចាត់ទុកថា ជាអ្នក ចម្រៀងមួយរូប មានសម្រស់ គ្រាន់បើ និង សិចស៊ី សាច់សខ្ចី ថែមទៀតផង ដែលនាំឱ្យមាន បុរសជាច្រើន ជ្រួលជ្រើម តាមសុំស្នេហ៍ ។ ប៉ុន្តែក្នុងអំឡុង ពេលនៃការ សម្តែងនៅ អាមេរិក កន្លងមក អាលីហ្សា បាន អះ អាងថា គ្មាន អ្នកសុំស្នេហ៍ ក្រៅតែពី ការរាប់អាន ធម្មតាៗ នោះទេ ព្រោះ ដោយសារតែ គេដឹងថានាង មានគូរួច ទៅហើយ ហើយស្នេហា របស់នាង ក៏នៅតែ ស្និទ្ធស្អិតល្មួត បើទោះជា គម្រោងរៀបការ នៅមាន រយៈពេល យូរទៀត ក៏ដោយ ។

និយាយពីភាព ល្អូកល្អិន គឺជាក់ស្តែង ក្រោយពីនាង ត្រឡប់មកពី អាមេរិក រយៈពេល បីខែវិញ មិនបាន ប៉ុន្មានថ្ងៃផង ក៏ស្រាប់តែនាង ហើយនិងគូស្នេហ៍ ដែលជាម្ចាស់ ហាងកាហ្វេ នាំគ្នាទៅ លម្ហែកាយនៅ ឯក្រុង ព្រះសីហនុ យ៉ាងរីករាយ និង ផ្អែមល្ហែម ទៀតផង ។

ឆ្នាំនេះ អាលីហ្សា មានហាងឆេង ចេញសម្តែងនៅ ក្រៅប្រទេស ជាបន្តបន្ទាប់ ដែលក្រោយពី ត្រឡប់មកពី សម្តែងនៅ អាមេរិក ជាមួយ អ្នកចម្រៀង កែវ ច័ន្ធសម្ផស្ស កាលពីដើម ខែឧសភា មក នាងថែមទាំង គ្រោងចេញទៅ សម្តែងនៅ ប្រទេសជប៉ុន រយៈពេល មួយខែ ទៀតនៅ ក្នុងខែកញ្ញា ខាងមុខ ជាមួយ អ្នកចម្រៀង ស្រី ទៀង មុំសុធាវី និង អ្នកសម្តែងប្រុស ម្នាក់ទៀត ដែលនាងបាន ចាត់ទុកថា ការចេញទៅ សម្តែងនៅ ក្រៅប្រទេស ញឹកញាប់ ក៏ធ្វើឱ្យចំណូល របស់នាង ហូរចូល គ្រាន់បើដែរ ។

ជាមួយការ សម្តែងនៅ ក្រៅប្រទេស ញឹកញាប់នោះ អាលីហ្សា ត្រូវបាន គេបារម្ភថា នាងអាច ប្រឈម ទៅនឹងការ រកាំរកូស ស្នេហា ព្រោះគូស្នេហ៍ របស់នាង អាចនឹងប្រចណ្ឌ ដោយសារតែ បុរសខ្មែររស់នៅ ក្រៅប្រទេស មួយចំនួន ចូលចិត្ត លឹបលតែ ស្រីស្អាតពីស្រុក ខ្មែរ ជាពិសេសគឺ អ្នកសិល្បៈទាំងអ្នក ចម្រៀង និង អ្នកសម្តែង ជាដើម ។ ប៉ុន្តែបញ្ហានេះ ត្រូវបាន អាលីហ្សា អះអាងថា “អត់មាន បញ្ហាអីទេ ព្រោះនេះ ជាការងារ ទៅរក ប្រាក់កាស មិនមែនទៅ ដើរលេងឯណា សំខាន់គឺ ទឹកចិត្ត ដែល ស្មោះ ត្រង់ នឹងគ្នាតែ ប៉ុណ្ណោះ” ៕

What Next?

Recent Articles