06192013Headline:

អេឡា ចង់ល្បីខ្លាំង

Written by ភ្នំពេញដេលីញូវ
Thursday, 28 June 2012

អ្នកចម្រៀង ថ្មីថ្មោងកញ្ញា អេឡា ដែលកំពុងតែ ច្រៀងនៅក្នុង ផលិតកម្ម Big Man នោះ មានក្តីប្រាថ្នា ចង់ធ្វើខ្លួន ឱ្យល្បីឈ្មោះ ដូចអ្នកចម្រៀង ស្រីរៀមច្បង មាស សុខសោភា និង ឱក សុគន្ធកញ្ញា ដែលសព្វថ្ងៃនេះ កំពុងតែមាន កេរ្តិ៍ឈ្មោះខ្ទរខ្ទារ នៅ ព្រះរាជា ណាចក្រ កម្ពុជា ។

បើទោះជាអនាគត មិនទាន់ប្រាកដ ប្រជាថា តើនឹងល្បីឈ្មោះ នៅក្នុងវិថីតារា ឬយ៉ាងណា ក៏ដោយ តែអ្នកចម្រៀង ជើងថ្មីរូបនេះ ពេញចិត្តចំពោះ អាជីពដែល ទើបនឹងចាប់ផ្តើម របស់ខ្លួន ព្រមទាំង អះអាងថា នឹងប្រឹងប្រែង ឱ្យអស់ពី សមត្ថភាព ដើម្បីធ្វើ ឱ្យមាន កេរ្តិ៍ឈ្មោះ នៅក្នុង អាជីពនេះ ។

អេឡា បានធ្វើឱ្យ ទស្សនិកជន ចាប់អារម្មណ៍ បន្ទាប់ពីនាង បង្ហាញមុខតាម កញ្ចក់ទូរទស្សន៍ កាលពីពេល ថ្មីៗមក តាមរយៈ បទចម្រៀង បែបយុវវ័យ រួមផ្សំជាមួយ នឹងរូបសម្រស់ ស្រស់សោភា ។

ទោះជា ទស្សនិកជន ឬក៏អ្នកស្តាប់ មួយចំនួនទើប បានស្គាល់ថា អេឡា ជាអ្នកចម្រៀង លេចមុខ ថ្មីថ្មោង ក៏ប៉ុន្តែ អ្នកចម្រៀងម្នាក់ មិនមែនជា អ្នកសិល្បៈដំឡូង មូលទាំងអស់ នោះទេ ។ ចាប់តាំងពីឆ្នាំ ២០០៨ នាងបានក្លាយ ជាអ្នកសម្តែង នៅក្នុង បទ ចម្រៀង ជាច្រើនបទ របស់ផលិតកម្ម ដែលផលិត សម្រាប់លក់នៅ ក្រៅប្រទេស ព្រមទាំងសម្តែង រឿងភាគឱ្យ ទូរទស្សន៍ បានចំនួន ពីររឿង មកហើយដែរ ប៉ុន្តែសកម្មភាព នៃការសម្តែង ទាំងនោះ មិនបានធ្វើឱ្យ មហាជនដែល និយមសិល្បៈ ស្គាល់រូប នាង ឡើយ ហើយក៏មិនទាន់ ល្បីឈ្មោះ នៅឡើយដែរ ។

ឥឡូវនេះ អេឡា បានក្លាយជា អ្នកចម្រៀងថ្មី ដែលមានវ័យ ស្របាលគ្នាជាមួយ នឹងអ្នកចម្រៀង ក្មេងខ្ចីរួម ផលិតកម្ម ដូចជា ផល្លីកា និង អែនជី ជាដើម ។

ទាក់ទងនឹងការ ចូលច្រៀងនៅ ក្នុងផលិតកម្ម Bigman ស្រីស្អាត អេឡា បានប្រាប់ ឱ្យដឹងថា “វាជាការ ចៃដន្យមួយ ចំពេលដែល ផលិតកម្ម ត្រូវការរើស អ្នកចម្រៀង ថ្មី ។ ដោយមាន ការណែនាំ ខ្ញុំបានទៅសាក ល្បងសំឡេង ហើយក្រោយមក ផលិត កម្ម បានទទួលយក ខ្ញុំឱ្យច្រៀង នៅក្នុង ផលិតកម្មនេះ តែម្តង” ។ នាងបន្តថា “ខ្ញុំសប្បាយចិត្ត ហើយនឹង ប្រឹងប្រែង ធ្វើឱ្យល្បីឈ្មោះ ដូចអ្នកចម្រៀង រៀមច្បង មាស សុខសោភា និង ឱក សុគន្ធកញ្ញា” ។

អ្នកចម្រៀង អេឡា បានឱ្យដឹងថា នាងចូលចិត្ត ច្រៀង ហើយនិងការ តុបតែងខ្លួន តាមបែបយុវវ័យ បច្ចុប្បន្ន និយម ហៅថា “ឃ្យូត” ព្រមទាំង នឹងប្រឹងប្រែង ឱ្យអស់ពីចិត្ត ពីថ្លើម ច្រៀងឱ្យបាន ពីរោះ ស្លៀកពាក់ ប្លែកៗ និង ការសម្តែង ឱ្យបានល្អ ដើម្បី ទាក់ទាញ ចំណាប់ អារម្មណ៍ មកលើខ្លួន ។

អ្នកចម្រៀង អេឡា ទើបតែ ចូលច្រៀង នៅក្នុងផលិតកម្ម ពិងមាន កាលពីដើមខែ ឧសភា ឆ្នាំ ២០១២ មកនេះ តែប៉ុណ្ណោះ ដោយនាងច្រៀង បានចំនួន ៥-៦ បទ រួចមកហើយ ។ ក្នុងចំណោម បទចម្រៀង ទាំងនោះ មានតែពីរបទ ប៉ុណ្ណោះ ដែលបាន ចេញលក់ នៅលើទី ផ្សារគឺ មានដូចជាបទ “ សង្ស័យថា បងមានថ្មី ” ច្រៀងម្នាក់ឯង និង បទ “ មានថ្ងៃណា ដូចថ្ងៃមុន ” ច្រៀងជាមួយ លោក ម៉ារីអូ ដែលជាអ្នក ចម្រៀងជើងថ្មី វ័យក្មេង ចូលស្រករគ្នា ហើយនៅមាន បទ មួយចំនួនទៀត នឹងចេញ លក់ ក្នុងពេល ឆាប់ៗ ខាងមុខនេះ នៅក្នុង វ៉ុលបន្តទៀត ។

កន្លងមក ទោះមិនមែនជា តួឯកក៏ដោយ ប៉ុន្តែ អេឡា បានសម្តែងរឿង ចំនួនពីររឿង រួចមកហើយ គឺរឿង “ផ្កាក្នុងផ្កា” និង រឿង “ទឹកភ្នែក ជាយដែន” ដែលបានដាក់ បញ្ចាំងនៅ ស្ថានីយ ទូរទស្សន៍ CTN នាពេល កន្លងមក ។

បច្ចុប្បន្នបើទោះជា នៅមិនទាន់ មានអ្នកស្គាល់ និង គាំទ្ររូបនាង ច្រើន នៅឡើយ ក៏ដោយ ប៉ុន្តែអ្នក ចម្រៀងរូបនេះ មានក្តីសង្ឃឹម ថាខ្លួននឹង មានអ្នក គាំទ្រច្រើន ទៅថ្ងៃមុខ ។ អ្នកនិយម វិភាគអ្នក ចម្រៀងមួយ ចំនួន និយាយថា អេឡា អាចនឹងមាន កេរ្តិ៍ ឈ្មោះបោះ សំឡេង ព្រោះតាមរយៈនៃទឹកដម សំនៀង និង រូបសម្រស់ របស់នាង ដែលស្អាត គ្រាន់បើ ដែរនោះ នឹងធ្វើឱ្យមាន ការទាក់ទាញ ដល់អ្នកស្តាប់ ដែលជាយុវវ័យ ។

អេឡា បានបញ្ចប់ ការសិក្សា ត្រឹមថ្នាក់ទី ១២ ដោយ សារតែ មានចំណូលចិត្ត ក្នុងការងារ រកស៊ី និង សិល្បៈ ច្រើនជាង ការរៀន ។ នាងជា កូនស្រីពៅ ក្នុងចំណោម បងប្អូនបីនាក់ ហើយជាគ្រួសារ ដែលរស់នៅ ក្នុងក្រុងភ្នំពេញ ។

អាយុ ២១ ឆ្នាំ អេឡា អេះអុញក្នុង ការបង្ហាញអំពី រឿងរ៉ាវស្នេហា ដោយ នាងសុំមិន និយាយអំពី រឿងនេះ ប៉ុន្តែបើនិយាយពី គូស្រករវិញ នាងបញ្ជាក់ថា មិនទាន់ដល់ ពេល ត្រូវគិតគូរ នោះទេ ព្រោះអនាគត នៅវែងឆ្ងាយ ៕

What Next?

Recent Articles

One Response to "អេឡា ចង់ល្បីខ្លាំង"

  1. ឧកញ៉ាថ្មី says:

    ជាកាងាយណាស់ តើក្មួុយស្រីចង់លក់អ្វីពិតប្រាកដ ?