06182013Headline:

កោះសង្សារ សណ្ឋាគារ និង រមណីយដ្ឋាន ប្រណីត នៅកម្ពុជា

Written by ភ្នំពេញដេលីញូវ
Friday, 29 June 2012

រមណីយដ្ឋាន “កោះសង្សារ” ដែលជា រមណីយដ្ឋាន នៃកោះឯកជន មួយស្ថិតនៅ ប្រជុំកោះរុង នៃព្រះរាជាណា ចក្រកម្ពុជា បានក្លាយទៅជា សណ្ឋាគារ និង រមណីយដ្ឋាន ដ៏ល្អបំផុត គ្មានគូប្រៀប ។

ទេសភាព ធម្មជាតិ ខ្សាច់សស្អាត ខ្យល់អាកាស បរិសុទ្ធ ព្រៃឈើដ៏ ស្រស់បំព្រង និង សត្វមច្ឆា សម្បូរបែប ជាចំណុច ទាក់ទាញរបស់ កោះសង្សារ រួមផ្សំជាមួយ ការច្នៃប្រឌិត តុបតែង ដ៏ប្រណីត និង ពោរពេញ ទៅដោយភាព ទាក់ទាញ ។ សេវា ដឹ កជញ្ជូនពីទី ក្រុងព្រះ សីហនុ ទៅកាន់ កោះសង្សារ ចំណាយពេល តែ ៣៥ ទៅ ៤០ នាទី ដោយប្រើនាវា ដែលមាន ល្បឿនលឿន និង ធានាសុវត្ថិភាព ។ សេវាដឹកជញ្ជូន ភ្ញៀវទេសចរ ពីទីក្រុង ភ្នំពេញទៅកាន់ ក្រុងព្រះសីហនុ ដោយប្រើ រថយន្ត BMW 5 ស៊េរី ដ៏ប្រណីត ដោយចំណាយ ពេល ប្រមាណ ៥ ម៉ោង ។

“កោះសង្សារ” ជាកោះពីរ តូចៗជាប់គ្នា ដែលកោះមួយ មានឈ្មោះថា កោះបង និង កោះមួយទៀត មានឈ្មោះថា កោះអូន ហើយពាក្យ ទាំងពីរ បាននាំឱ្យមាន ឈ្មោះថា “កោះ សង្សារ” ។ “កោះសង្សារ” មាន ២៧ វីឡា ដែលបន្ទប់ ទាំងឡាយ អាចមើល ឃើញ សមុទ្រ និង ព្រៃឈើ នៅលើកោះ ។ ផ្ទះវីឡា នីមួយៗ មានតម្លៃ ខុសគ្នា និង រៀបចំតុបតែង ប្លែកៗគ្នា ដោយប្រើសម្ភារៈ និង ឧបករណ៍ ដ៏ទំនើបៗ តាមស្តង់ដារ ជាសណ្ឋាគារ កម្រិតកំពូល នៃពិភពលោក ។

មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា មានប្រព័ន្ធ Wi-fi មានមធ្យោបាយ បម្រើការរៀប មង្គលការ ការមុជ ទឹកមើលផ្កាថ្ម ។

បេះដូងនៃ “កោះសង្សារ” គឺជាភោជនីយដ្ឋាន មួយដែលមាន ឈ្មោះថា Vista Restaurant & Bar ដែលស្ថិត នៅចំកណ្តាល នៃផ្ទះវីឡា សម្រាប់ស្នាក់នៅ ។ ភោជនីយដ្ឋាន នេះ បានសាងសង់ ដោយអាចឱ្យភ្ញៀវ មើលឃើញ ទិដ្ឋភាពនៃ សមុទ្រ ៣៦០ អង្សា គឺថ្ងៃរះ និង ថ្ងៃលិច ។

តាមការរៀបរាប់ ត្រួសៗ និង តាមរយៈរូបថតនេះ តើប្រិយមិត្ត មានចំណាប់ អារម្មណ៍ យ៉ាងណាដែរ ? ស្អាត អស្ចារ្យ ! រ៉ូមែនទិកណាស់ ! តែតម្លៃក៏គួរឱ្យ បះសក់ដែរ គឺមួយយប់ មានចាប់ពី ១.០៤០ ដុល្លារ ទៅដល់ ៣.០០០ ដុល្លារ ក្នុង មួយបន្ទប់ ។

“កោះសង្សារ” ជាកោះឯកជនមួយ ដែលរាជរដ្ឋាភិបាល អនុញ្ញាតឱ្យ ក្រុមហ៊ុន បរទេសមួយ វិនិយោគ ។ ក្រុមហ៊ុន ដែល វិនិយោគទុន ស្ថាបនា “កោះ សង្សារ” នេះមានសាខា លក់នៅប្រទេស អូស្ត្រាលី នៅប្រទេសឥណ្ឌា នៅ កោះតៃវ៉ាន់ នៅទីក្រុង ហុងកុង នៅ ទីក្រុង សិង្ហបុរី នៅប្រទេស បារាំង នៅ ប្រទេស អង់គ្លេស និង នៅកម្ពុជា ៕

What Next?

Recent Articles

24 Responses to "កោះសង្សារ សណ្ឋាគារ និង រមណីយដ្ឋាន ប្រណីត នៅកម្ពុជា"

  1. Rottanak says:

    ចង់បានអាស័យដ្ឋានទាក់ទងព្រោះខ្ញុំមានគម្រោងទៅក្រេបចន្ទ័ទឹកឃ្មុំនៅទីនោះមិនចំណាយច្រើន ដូចទៅក្រេបចន្ទ័ទឹកឃ្មុំនៅបរទេស។ តម្លៃនៃបន្ទប់មិនថ្លៃទេខ្ញុំអាចទៅស្នាក់នៅទីនោះបានប្រហែល ជាបីខែដែរថ្វីត្បិតតែខ្ញុំជាកូនអ្នកស្រែរមានដីស្រែ១ហិចតានិងមេគោពីតែប៉ុណ្ណោះឯង។

  2. Lay sovichea says:

    regret koh trol “the parents of the island”.

  3. តើសម្រាប់ការជួលស្នាក់នៅដូចជាសណ្ឋាគារ ឬក៏សំណង់សម្រាប់លក់ដូចជាផ្ទះនៅក្នុងបូរីផ្សេងៗ?

  4. ហ៊ឺដូចជាថ្លៃណាស់អា។លក់ចេកអាំងតើមានលុយមកពីណាទៅដេកនៅកោះនោះ។អញចៅចេកអាំង សូមដេកអូតែលផ្កាយ១០០០ហើយវើយ។តែយ៉ាងណាៗកុំអោយសន្តិសុខមកដេញអញវើយ។ សូមឯងសង់បង្គន់រួមផង។

  5. Pras Jann says:

    I never seen the name of Koh Bong and Koh Eaun in Khmer map at all. I wonder why they creat this name? Is Koh Sang Sa in Khmer map now? It’s totally weird to see somebody do something like that and the government did nothing ro them.

  6. ហេងស៊យប៉ះស៊ូណាមីមក ក៏ទៅបណ្តោយ!

  7. មេទ័ពបាញ់អាចម៏ says:

    ចង់ទៅ បាញ់អាចម៏ នៅទីនោះដល់ហើយ! តែអត់លុយ។

  8. kor auy jong tov dal hey but ort loy

  9. sam says:

    tlai nas veuy,

  10. yorn .yin says:

    wow loy nas តែ​អត់​មាន​លុយ​ទៅ​លំ​ហែរ​កាយ​ទេ។ ស្តាយ​ណាស់​កើត​មក​ចំ​កន្លែង​ក្រ​

  11. Keatsophanna says:

    កោះសង្សានេះគួអោយចាប់ចិត្តណាស់ប៉ុន្តែថ្លៃតិច

  12. ឧកញ៉ាថ្មី says:

    សំរាប់ខ្ញុំវិញទោះបើមានប្រាក់ចាយមិនអស់ក៏មិនទៅែដរ ទុកសំរាប់ជួយអ្នកដែលគ្មានប្រាក់សំរាប់សំរាលកូន ឫអ្នកមានជម្ងឺហើយគ្មានប្រាក់សំរាប់បង់ថ្លៃព្យាបាលវិញ ។

  13. Any “ឧកញ៉ា” normally has more money than he needs. Are you not one of them? I am teasing.

  14. Srey Khmer says:

    New Tycoon,
    Me too, if I have extra money,I would not wasting for that please. I would use my important money to help poor people to have educational opportunity, health care, and food for poor people to support in daily life.

  15. អញមិនជឿទេពួកឯងនេះពេលមានលុយអ្នកខ្លះយកទៅលេងប្រុស អាខ្លះយកទៅលេងស្រី ឯណោះ។

  16. អាមួយចៅចេកអាំងនេះ និយាយមកភ្លាវខុសគេ គ្មានដឹងខ្យល់អីសោះ ប្រហែលវាកើតមកបញ្ចា្រស់ជើងទេដឹង ឬក៏ម៉ែវាបង្កើតវានៅក្នុងបង្គន់អាចម៍?

  17. បើនៅអូស្រ្តាលីវិញអាប្តីមោឃដេកក្នុងបន្ទប់មីស្រីហោកយកប្រុសមកដេកលើសន្លុង ស្រែកថ្ងូរ អោយ អាប្តីមោឃចង់ស្រក់ទឹកកាមហ្នោះ។ចង់ភរអ្នកណាបានកុំមកភរចៅចេកអាំងនោះ។
    រឿងការសិក្សា ចំណីអាហារ សុខភាពសារធារណៈ រដ្ធាភិបាលគេគិតគូរគ្រប់ពេល។

  18. Srey Khmer says:

    Chek Aing, It doesn’t the matter that you believe or not, but you better not to use repeated and unwelcome of your sexual harassment comment, talk with us. We’re not interesting to talk with a man like you.

  19. any pretty girl there? it looks so expensive! The government rent to them, and noone know where the money goes?

  20. ងាប់ហើយ ១០០០ជាង ទៅ ៣០០០$ ប្រាក់ខែគ្រូបង្រៀនរបស់ខ្ញុំ ​ប៉ុន្មានឆ្នាំទៅទើ​ប បាននាំប្រពន្ធ និង កូន ឲ្យស្គាល់រមណីដ្ឋាន ប្រណីតរបស់ខ្មែរបានទៅ

  21. ហេតុអីបានជាមានវាសនាកើតមកលើទឹកដី ដែលសំបូរទៅដោយរមនីដ្ឋានល្អៗ ហើយចង់ទៅលេង កមិនបានយ៉ាងនេះ ហើយចំនាយលុយ រាប់ពាន់ដុល្លារយ៉ាងនេះ តើមកពីរនរណាទៅ

  22. Name says:

    Message

  23. U ME says:

    oh! great! is it in cabodia ?