05252013Headline:

ពលរដ្ឋ​ដែល​ត្រូវ​ចោទ​ថា​ជា​អ្នក​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​បី​នាក់​ចូល​សារភាព

ដោយ សុខ សេរី
2012-06-29
វិទ្យុ​អាស៊ីសេរី

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ មិថុនា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នក​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ៣​នាក់ បាន​ចូល​សារភាព​ហើយ គឺ​នៅ​សល់​តែ​មនុស្ស​២​នាក់​ទៀត​ប៉ុណ្ណោះ។

កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​នៅ​តំបន់​មាន​ជម្លោះ​ដី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។

កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​នៅ​តំបន់​មាន​ជម្លោះ​ដី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided Photo

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ ឬ​អត្តសញ្ញាណ​នៃ​អ្នក​បាន​ចូល​សារភាព​នោះ​ទេ។ កន្លង​ទៅ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ដែរ ដែល​គេ​ស្គាល់​ថា អ្នក​នោះ​គឺ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ អេហ្វអឹម​១០៥ (FM 105) ដោយ​ចោទ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នោះ។ តំបន់​អបគមន៍ គឺ​ស្ថិត​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​អធ្យាស្រ័យ​ដល់​អ្នក​ដែល​បាន​ចូល​សារភាព​កន្លង​មក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា លោក​សុំ​ឲ្យ​តុលាការ​បើក​ការ​កាត់​ទោស​កំបាំង​មុខ​ចំពោះ​ជន​ណា​ដែល​មិន​ចូល​សារភាព ហើយ​រដ្ឋាភិបាល​នឹង​ស្នើសុំ​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ដែល​អ្នក​នោះ​កំពុង​តែ​លាក់​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «អ៊ីចឹង សុំ​ចេញ​មក ស្តាប់​ឮ​ថ្ងៃ​នេះ​ចេញ​មក អត់​មាន​អ្នក​ណា​យក​ទោស​ពៃ​ទេ យើង​អាច​ដក​ដីកា​តាម​ចាប់​ខ្លួន​នេះ បង្វែរ​ឲ្យ​លោក​ទៅ​ជា​សាក្សី ព្រោះ​អស់​លោក​ក៏​ចាញ់​បោក​គេ​ដែរ។ ហើយ​ឥឡូវ​នេះ មនុស្ស​នេះ កំពុង​តែ​នៅ​ជាមួយ អា សួន សេរីរដ្ឋា ដែល​យើង​កំពុង​តែ​តាម​ចាប់​ខ្លួន​ដែរ។ សុំ​ឲ្យ​ពួក​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កាន់​ជើង​អា​ពួក​នេះ រក​មេធាវី​មក មក​ត​ទល់​គ្នា លើ​ផ្លូវ​ច្បាប់»

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អ៊ំ សំអាត បាន​មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល រាប់​ទាំង​អង្គការ លីកាដូ ដែរ នឹង​ពិចារណា​ផ្តល់​មេធាវី បើ​សិន​ក្រុម​គ្រួសារ​នៃ​ជន​ជាប់​ចោទ​ទាំង​នោះ ស្នើ​មក​អង្គការ​នេះ ដើម្បី​ការពារ​ក្តី៖ «នៅ​ក្នុង​ទាំង​អស់​ហ្នឹង យើង​អត់​ទាន់​មាន​ការ​ស្នើ​សុំ​ណា​មួយ​នៅ​ឡើយ​ទេ»

នៅ​មុន​ការ​ចូល​មក​សារភាព​នោះ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា ក្រសួង​មហាផ្ទៃ​ស្វែង​រក​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ដឹកនាំ​ប្រជាពលរដ្ឋ​បង្កើត​តំបន់​អបគមន៍។ អ្នក​ទាំង​នោះ មាន​ឈ្មោះ​ដូច​ត​ទៅ ទី១ ប៊ុន រដ្ឋា អាយុ ៣២​ឆ្នាំ ទី២ ប៊ុន ឆន អាយុ ៥៥​ឆ្នាំ ទី៣ សុង តុន អាយុ ៦១​ឆ្នាំ ទី៤ ម៉ា ឆាង អាយុ ៤៧​ឆ្នាំ និង​ទី៥ ខាត់ សារឿន អាយុ ៤២​ឆ្នាំ។

អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បាន​ចោទ​ប្រកាន់​ចំនួន ៦​បទ​ល្មើស ហើយ​ហៅ​សកម្មភាព​ចាប់​ដី​នោះ​ថា​បង្កើត​តំបន់​អបគមន៍។

នៅ​ក្នុង​ការ​បង្ក្រាប​ប្រជាពលរដ្ឋ​ចាប់​ដី​អនាធិបតេយ្យ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កន្លង​មក​នេះ ទាហាន​រដ្ឋាភិបាល​បាន​ប្រើ​អាវុធ​បាញ់ បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចាន់ថា អាយុ ១៤​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "ពលរដ្ឋ​ដែល​ត្រូវ​ចោទ​ថា​ជា​អ្នក​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​បី​នាក់​ចូល​សារភាព"

  1. សុទ្ធតែល្បិចចង់បិតវិទ្យុសម្បុកឃ្មុំ

  2. ROUN TASS NING BANH POURK MONOUSS AH KRORKK NING POURK MONOURSS KOHAKK CHEAR POUM KHANN. . .>>>> HENG POV STATEMENTS ARE TRUE 100% [HUN SEN SO BAD,HIS ENTOURAGES ARE SO UGLY].

  3. cam says:

    I agree !

  4. ចៅចេកអាំង says:

    ត្រឹមតែបិទវិទ្យុសម្បុកឃ្មុំមួយមិនលំបាកទេ។តែអ្នកឯងជាមេក្លោងក្នុងគោលបំណងបង្កើតតំបន់ អប្បគមន៏ជាទីកន្លែងដែលអ្នកឯងសង្ឃឹមថានិងបង្កើតកងកំលាំងប្រដាប់អាវុធនូវថ្ងៃមុខសំរាប់ ប្រឆាំងរដ្ធាភិបាលបង្កើតអោយមានភាពអនាធិបតេយ្យក្នុងផ្ទៃប្រទេសងាយស្រួលអ្នកឯងធ្វើដូចលីប៊ី ឬ អ្នកឯងយល់ច្រឡំធំហើយពេលនេះ តែពេលនេះព្រះមិនជួយឯងទេ តែគុកអាចជួយទទួលពួកឯង អោយនៅបាន។កុកតែងតែភ្លេចជុងតែជុងពុំដែលភ្លេចកុកទេ។ គេមិនដែលទុកអោយភ្លើងកម្ទេចចំបើងក្លាយទៅជាអគ្គីភ័យទេ។កុំច្រឡំអោយសោះម្នាលក្រុមប្រឆាំងដ៏ឡេឡឺអើយ។អាសួង សេរីរដ្ធាឯងកុំភ្លេចទៅសួរឈុន យ៉ាសិដ្ធផងវើយថាអញ សួង សេរី រដ្ធាជិតមកនៅជាមួយឯងដែរហើយ។