05222013Headline:

សង្គម​ស៊ីវិល៖ ការ​ភ្ជាប់​លោក សូណង់ដូ ក្នុង​តំបន់​អបគមន៍​ទំនង​ជា​នយោបាយ

ដោយ ម៉ម មុនីរតន៍
2012-06-29
វិទ្យុ​អាស៊ីសេរី

ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​មួយ​ចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​គំរាម​របស់​លោក ហ៊ុន សែន តាម​ប្រព័ន្ធ​ច្បាប់ ប្រឆាំង​នឹង​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ថា ទំនង​ជា​ចេតនា​នយោបាយ​ក្នុង​ន័យ​ដើម្បី​បញ្ចប់​ការ​រិះគន់​នានា។

ការ​គំរាម​នេះ ខណៈ​រដ្ឋាភិបាល​ព្យាយាម​ភ្ជាប់​ករណី​របស់​ប្រធាន​សមាគមន៍​មួយ​នេះ​ទៅ​នឹង​តំបន់​អបគមន៍ ដែល​ចាត់​ទុក​ថា​ជា​ឥរិយាបថ​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស​នោះ។

ការ​ថ្លែង​សារ​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី សំដៅ​ដល់​តំបន់​អបគមន៍​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​គិត​ថា មិន​ខុស​ទៅ​នឹង​អ្វី​ដែល​ពាក្យ​ចាស់​ពោល​ថា សម្លាប់​មួយ គំរាម​មួយ​ពាន់ ឬ​ថា បិទ​ទ្វារ​វៃ​ឆ្កែ​នោះ​ទេ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ដែល​ប្រើ​ប្រាស់​វេទិកា​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ១​ពាន់​នាក់ ក្នុង​ការ​ត្រៀម​ចុះ​ចែក​ដី​នៅ​គ្រា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ប្រើ​មធ្យោបាយ​បែប​នេះ​របស់​រដ្ឋាភិបាល ទំនង​ជា​ចេតនា​ស្វះស្វែង​រក​សំឡេង​គាំទ្រ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជា​ជាង​ឆន្ទៈ​ក្នុង​គោលការណ៍​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក​គិត​ថា ការ​គំរាម​ត​តាំង​តាម​រូបភាព​តុលាការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ភ្ជាប់​ទៅ​នឹង​តំបន់​អបគមន៍​នេះ ទំនង​កើត​ឡើង​ក្រោម​ហេតុផល​មួយ​ចំនួន អាច​ជា​ការ​បញ្ចប់​ទៅ​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ការ​ព្រួយ​បារម្ភ​ដល់​ការ​រីក​លូតលាស់ នៃ​អ្នក​គាំទ្រ​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា គេ​ហាក់​ឃើញ​ហេតុផល​តិចតួច ដែល​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល។ លោក​ថា នោះ​ក៏​ព្រោះ​តែ​ពលរដ្ឋ​គ្មាន​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​តាម​រយៈ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល។

លោក មឿន តុលា៖ «ជា​ពិសេស គឺ​មាន​តែ ១០៦.៥ ឬ​ក៏ ១០៥​ហ្នឹង​ឯង ដែល​អាច​ហ៊ាន​ផ្សាយ​នូវ​ព័ត៌មាន​ជាក់​ស្ដែង អាច​មាន​ឮ​សំឡេង​ប្រជាពលរដ្ឋ​យំ​ពិត​ប្រាកដ។ ដោយ​ឡែក​វិទ្យុ​ផ្សេងៗ​ហ្នឹង គឺ​ពិបាក។ ហើយ​វិទ្យុ​អាស៊ី​សេរី វីអូអេ ដែល​ជា​វិទ្យុ​អន្តរជាតិ​ហ្នឹង ក៏​បាន​ទិញ​ម៉ោង​ពី​វិទ្យុ​អស់​ហ្នឹង​ដែរ។ ខ្ញុំ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​ដែល​ថា​តំបន់​អបគមន៍​អី​អស់​ហ្នឹង គ្រាន់​តែ​ជា​លេស។ ប៉ុន្តែ ខ្ញុំ​មើល​ឃើញ​ចេតនា​ផ្តាច់​ឫសគល់​នៃ​ចលនា​ប្រជាធិបតេយ្យ​ហ្នឹង វា​ច្រើន​ជាង»

បើ​ទោះ​ជា​បែប​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា ដី​ដែល​មាន​ជម្លោះ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ រដ្ឋាភិបាល​ពុំ​បាន​លូក​ដៃ និង​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ទេ។ ក្នុង​ន័យ​នេះ លោក​ថា​ដើម​ហេតុ​នៃ​ភាព​ចម្រូងចម្រាស កើត​ឡើង​ដោយ​សារ​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​ចោទ​ថា រដ្ឋាភិបាល​បណ្ដេញ​ប្រជាជន​ចេញ​ពី​ភូមិ។ តែ​ខ្ញុំ​សូម​ជម្រាប​ថា អ្នក​កំពង់ដំរី​អត់​មាន​ប៉ះ​ពាល់​ដីធ្លី​របស់​គាត់​ទាំង​អស់ បោះ​ឆ្នោត​ឃុំ​កន្លង​ទៅ ឃុំ​កំពង់ដំរី គណបក្ស​ប្រជាជន​ស៊ី​ប្រាំ​កៅអី ដាច់​ប្រាំ​កៅអី​ពឹប។ យើង​មាន​បាន​ប៉ះ​ពាល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពី​កាល។ ពួក​អនាធិបតេយ្យ​ទៅ​ពី​ក្រៅ​តើ តាម​រយៈ​អា​មេខ្លោង​នៅ​ភ្នំ​ពេញ​នែក ដែល​បង្កើត​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ»

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​ពុំ​មាន​កំហុស​ក្នុង​រឿង​នេះ​យ៉ាង​ណា​ក្តី តែ​នៅ​ក្នុង​ការ​បង្ក្រាប និង​បោស​សំអាត​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ដែល​មាន​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្រោម​បទ​ចោទ​ថា បាន​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ព្រឹត្តិការណ៍​នោះ យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​កុមារី​ម្នាក់​ត្រូវ​បាញ់​ស្លាប់​ភ្លាមៗ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​បន្ត​តាម​ចាប់​ខ្លួន ក្នុង​នោះ​មាន​លោក ប៊ុន ឆន និង​លោក ប៊ុន រដ្ឋា ជាដើម ដែល​ជា​សមាជិក​របស់​ក្រុម​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។

លោក ចាន់ សុវេត អនុប្រធាន​ស៊ើប​អង្កេត​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក​ចាត់​ទុក​ថា លោក ម៉ម សូណង់ដូ ដែល​កំពុង​ស្ថិត​ក្រោម​បទ​ចោទ​របស់​រដ្ឋាភិបាល​នេះ គេ​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។ លោក​មាន​ប្រ​សាសន៍​ថា បទ​ចោទ​នេះ​ទំនង​មាន​ហេតុផល​ផ្សេង ក្រៅ​ពី​តំបន់​អបគមន៍ តែ​ថា​ដើម្បី​ងាយ​ស្រួល​ដាក់​បន្ទុក​តាម​ផ្លូវ​ច្បាប់ លោក​គិត​ថា រដ្ឋាភិបាល​ព្យាយាម​ទាញ​អង្គ​ហេតុ​ភ្ជាប់​ទៅ​នឹង​តំបន់​អបគមន៍ ដែល​ជា​សកម្មភាព​មួយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អំពើ​ប្រឆាំង​រដ្ឋាភិបាល។ តែ​ទោះ​ជា​យ៉ាង​ណា លោក​អះ​អាង​ថា​នឹង​បន្ត​ស៊ើប​អង្កេត​បន្ត​ទៀត​ក្នុង​ហេតុការណ៍​នេះ។

លោក ចាន់ សុវេត៖ «ម៉ម សូណង់ដូ គាត់​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​តែង​តែ​ធ្វើ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​រឿង​អាស្រូវ​ខ្លះៗ សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស សម្រាប់​ការ​រំលោភ​សិទ្ធិ​នយោបាយ​អី​ហ្នឹង ជាដើម។ អញ្ចឹង ជា​ចំណុច​ដែល​អាច​ថា មាន​ការ​កត់​សម្គាល់ ហើយ​មួយ​ទៀត​នោះ អ្នក​ដែល​ចូល​រួម​ចំណែក​ដឹកនាំ​ក្នុង​ការ​អើ…ទាម​ទារ​តវ៉ា​ដីធ្លី​ក៏​ជា​អ្នក​ដែល​ចូល​រួម​សមាជិក​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ដែរ»

លោក ម៉ម សូណង់ដូ ដែល​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស (Switzerland) នៅ​ឡើយ​នោះ លោក​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា តាម​ទូរស័ព្ទ​ដោយ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា លោក​នឹង​មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ដូច​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​សារ​នោះ​ទេ។ ពោល​គឺ​លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​បញ្ចប់​ការងារ​រួច។ លោក​គិត​ថា បទ​ចោទ​គឺ​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ថា​លោក​ពុំ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ណា​មួយ​ចំពោះ​តំបន់​អបគមន៍​នោះ​ដែរ។

លោក ម៉ម សូណង់ដូ៖ «ខ្ញុំ​គ្រាន់​តែ​ជា​ប្រធាន​សមាគមន៍។ ខ្ញុំ​អត់​មាន​ចូល​ដៃ ចូល​ជើង​ទៅ​ឲ្យ​ធ្វើ​អញ្ចឹងៗ​ទេ។ ហេតុ​ដូច្នេះ ដូច​អត់​មាន​អី​ការ​ចោទ​ប្រ​កាន់​អី​ឲ្យ​ច្បាស់​លាស់ គ្រាន់​តែ​អ្នក​ដែល​វា​មាន​ទំនាស់​ហ្នឹង គឺ​ជា​សមាជិក​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​ជា​សមាជិក​គាំទ្រ។ បើ​មាន​សមាជិក​ដែល​សកម្ម​បម្រើ​សមាគមន៍​ហ្នឹង គឺ​គាត់​សុទ្ធ​តែ​ស៊ីញេ​ផ្ដិត​មេដៃ​​​គោរព​ច្បាប់​ផ្ទៃ​ក្នុង និង​លក្ខន្តិក។ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​លើស​ពី​ប៉ុណ្ណឹង​ទេ។ បើ​សិន​គាត់​ធ្វើ​លើស​ពី​ប៉ុណ្ណឹង គឺ​រឿង​របស់​គាត់»

បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ការ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​ចេតនា​បំបែក​រដ្ឋ​នោះ គឺ​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។ ស្រប​ពេល​ដែល​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចូល​ខ្លួន​សារភាព​ពី​អ្នក​មាន​ទោស មក​ជា​សាក្សី។ ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​ត​តាំង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ថែម​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ឥឡូវ​លេង​ជា​មួយ​នឹង​អ្នក​មេ​ខ្លោង​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ ដែល​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ហើយ រំលាយ​ភូមិ​ចាស់​បង្កើត​ភូមិ​ថ្មី​ដល់​ទៅ​ប្រាំ​ពីរ ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ។ រឿង​នេះ​មិន​អាច​ឲ្យ​កើត​មាន ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ»

លោក សុខ សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​ពន្យល់​ថា ដើម្បី​ធានា​ចំពោះ​ការ​វិនិច្ឆ័យ​ឈរ​លើ​ភាព​ឯករាជ្យ យុត្តិធម៌ និង​មិន​លំអៀង ត្រូវ​ទាម​ទារ​ការ​ស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​សុក្រឹត ដោយ​ផ្អែក​លើ​ភស្តុតាង និង​អង្គហេតុ។ លោក​គិត​ថា ប្រសិន​បើ​លោក ម៉ម សូណង់ដូ មិន​ស្ថិត​នៅ​ពី​ក្រោយ​បទ​ចោទ​ដូច​ដែល​រដ្ឋាភិបាល​រក​ឃើញ​ទេ លោក​ថា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទំនង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

លោក សុខ សំអឿន៖ «អា​ហ្នឹង ទាល់​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​បន្តិច។ តើ​ពួក​ក្រចេះ​ហ្នឹង គាត់​ធ្វើ​ដោយ​ខ្លួន​ឯង? ជួន​កាល​គាត់​អាច​ងងឹត​ងងុល ឬ​ក៏​ជួន​កាល ការ​ធ្វើ​ហ្នឹង​វា​ហួស​ហេតុ​អី​តិចតួច​អញ្ចឹង​ទៅ ជា​គំនិត​របស់​ខ្លួន​ឯង ឬ​ក៏​ជា​ការ​បញ្ជា​របស់​លោក ម៉ម សូណង់ដូ។ ថា​តើ​មាន​ទំនាក់​ទំនង​យ៉ាង​ម៉េច? បើ​អត់​មាន​ទំនាក់​ទំនង​ទេ វា​អត់​ពាក់​ព័ន្ធ​លោក ម៉ម សូណង់ដូ ទេ»

ស្ថិត​ក្រោម​សម្ពាធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គិត​ថា តើ​លោក ម៉ម សូណង់ដូ អាច​ប្រឈម​មុខ​ទៅ​នឹង​ច្បាប់​របស់​ប្រ​ទេស​ដែរ ឬ​ទេ? ក្នុង​ន័យ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ ពោល​គឺ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ និង​បំពេញ​ការងារ​ក្នុង​នាម​ស្ថាប័ន​មិន​ចូល​បក្ស​សម្ព័ន្ធ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​លោក ម៉ម សូណង់ដូ មិន​ស្ថិត​នៅ​ពី​ក្រោយ​រឿង​រ៉ាវ​ដ៏​ចម្រូង​ចម្រាស់​នេះ នោះ​មាន​ន័យ​ថា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទំនង​គេច​ចេញ​ពី​សំណាញ់​ច្បាប់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

22 Responses to "សង្គម​ស៊ីវិល៖ ការ​ភ្ជាប់​លោក សូណង់ដូ ក្នុង​តំបន់​អបគមន៍​ទំនង​ជា​នយោបាយ"

  1. some time Hun sen listen his entourages too much [99% are corupters and ugly guys].This is a set up game from him. How long I still ALIVE?…when Mr Mam sonando DIE?.
    -so coward,so Bad,so ugly from HUN SEN. when you have a Power do can do Bad everthing if you want it. But finally you can not ESCAPE from MAGIC EYES OF GOD soon.
    -Heng pov statements are TRUE 100%.

  2. WHEN YOU HAVE A POWER YOU CAN DO BAD EVERYTHING.BUT FINALLY YOU CAN NOT ESCAPE FROM MAGIC EYES OF GOOD SOON.

  3. SOPHEAP says:

    A HUN SEN VEA CHEA DOG YUN. VES TVER BAB KHMER NAS . VEA NIN TROV SLAB NOV PEL KANG MOK CHEA MIN KAN. AND HIS PARENT, GRANDSON,GRANDAUTHER, HIS WHOLE FAMILY WILL DIE BY BOOM. I BELIVE COS KHMER PEOPLE WILL DO.

  4. បង្ករអំពើខុសច្បាប់ខ្លួនឯងដល់គេចាត់ការតាមច្បាប់តាំងស្រែកថា
    នយោបាយ ( ភ្ជាប់ជាមួយនយោបាយដោយខ្លួនឯងឬគេភ្ចាប់ ) ។

  5. ចៅចេកអាំង says:

    ត្រឹមតែបិទវិទ្យុសម្បុកឃ្មុំមួយមិនលំបាកទេ។តែអ្នកឯងជាមេក្លោងក្នុងគោលបំណងបង្កើតតំបន់ អប្បគមន៏ជាទីកន្លែងដែលអ្នកឯងសង្ឃឹមថានិងបង្កើតកងកំលាំងប្រដាប់អាវុធនូវថ្ងៃមុខសំរាប់ ប្រឆាំងរដ្ធាភិបាលបង្កើតអោយមានភាពអនាធិបតេយ្យក្នុងផ្ទៃប្រទេសងាយស្រួលអ្នកឯងធ្វើដូចលីប៊ី ឬ អ្នកឯងយល់ច្រឡំធំហើយពេលនេះ តែពេលនេះព្រះមិនជួយឯងទេ តែគុកអាចជួយទទួលពួកឯង អោយនៅបាន។កុកតែងតែភ្លេចជុងតែជុងពុំដែលភ្លេចកុកទេ។ គេមិនដែលទុកអោយភ្លើងកម្ទេចចំបើងក្លាយទៅជាអគ្គីភ័យទេ។កុំច្រឡំអោយសោះម្នាលក្រុមប្រឆាំងដ៏ឡេឡឺអើយ។អាសួង សេរីរដ្ធាឯងកុំភ្លេចទៅសួរឈុន យ៉ាសិដ្ធផងវើយថាអញ សួង សេរី រដ្ធាជិតមកនៅជាមួយឯងដែរហើយ។ចៅចេកអាំងអង្គុយលក់ចេកទេតែដឹងថាអាម្សៀ សួង សេរីរដ្ធា នេះវាមានគោលបំណងធ្វើអ្វីហើយ។

    My comment is awaiting moderation.

  6. Somom says:

    Do not just say we have to investigate altogether, But we should know how can they make this problem because they don’t have gun.

  7. ចៅចេកអាំង says:

    ពួកសង្គមស៊ីវិលកំពុងតែគិតថាអ្វីដែលខ្លួនសង្គមស៊ីវិលកំពុងតែធ្វើគឺត្រូវទាំងអស់ ឯរដ្ធាភិបាលធ្វើ គឺខុសទាំងអស់។តែសង្គមស៊ីវិលនេះដែលមេពុករលួយជាងគេ។មូលហេតុអ្វីបានជាចៅចេកអាំង និយាយដូច្នេះពីព្រោះចៅចេកអាំងធ្វើការអោយសង្គមស៊ីឡើងវិលនេះ១៥ឆ្នាំដែរតើទើបដឹងការងារ រាក់ជ្រៅនៅក្នុងសង្គមស៊ីឡើងវិលនេះគ្មានចន្លោះ។
    ១.លុយបើគេអោយមក បើអង្កការនោះមនជនបរទេសបំពេញការងារក្នុងនោះផងគឺពូកបរទេស នោះស្រូបយកអស់ហើយគឺមានប្រាក់ខែខ្លួនឯង ប្រាក់ខែប្រពន្ធឬប្តី ប្រាក់ខែកូន ប្រាក់ឈ្នួលផ្ទះ ប្រាក់សំរាប់ការឈប់សំរាកប្រចាំឆ្នាំ ប្រាក់ធ្វើការលើសម៉ោង ប្រាក់ជួបជាមួយភ្ងៀវស៊ីបាយ ប្រាក់ បេសកកម្មទៅតាមខេត្ត ប្រាក់ដេកអូតែលតាមខេត្ត ប្រាក់ចាក់ប្រេងឡាន តែកុងឡាន ប្រាក់ទៅប្រជុំប្រទេសក្រៅ…។ល។
    ២.ចៅចេកអាំងធ្លាប់និយាយជាមួយមិត្តភ័គ្ររួមការងារថា ទទួលលុយយកមកសំរាប់ ជួយអ្នកក្រកម្ពុជា អោយមានបាន តែធ្វើការយូរៗទៅមានបានតែបុគ្គលឹកអង្គការ ប្រជាជននៅក្រីក្រដដែល ក្មេងរើសសម្រាមនៅតែរើសសម្រាមដដែល ក្មេងប្រើគ្រឿងញៀននៅ តែញៀនថ្នាំដដែល កុមារកំព្រានៅតែកំព្រាដដែល។ល។និង។ល។
    ៣.ចៅចេកអាំងប្រាប់ហើយនៅតែមិនជឿ

  8. ចៅចេកអាំង says:

    បុគ្គលម៉ម សូណង់ដូ ១នេះគ្រាន់តែជាមនុស្សកម្ទេចកម្ទីមួយតែប៉ុណ្ណោះមិនមានអ្វីធ្វើអោយបក្សប្រជា ជនខ្លាចនោះទេ ដែលត្រូវតែកំចាត់នោះទេ។ វិលវិញមកតទល់ជាមួយរដ្ធាភិបាលទៅនោះនិង ដឹងហើយ។

  9. ហេឡូ! អាចោចេកអាំង,ហ្ហែងអាចប្រាប់គេរាល់គ្នាបានទេថា ការបង្កើតតំបន់អប្បគមន៏ស្អីគេនោះ វាឈរលើគោលការណ៍អ្វីខ្លះ?ហើយអាម៉ម សូណង់ដូវាមានធនធានអ្វីអាចបង្កើតបាននូវតំបន់អប្ប គមន៏នោះ។អញប្រាប់ទៅចុះអ្នកអាចបង្កីតបានមានតែម្នាក់គត់។

  10. Hun Xen's terminator says:

    How can they call the small isolated area comprised of a couple of poor villages, a secession zone ? Those people who are dwelling in the small plot of farm land can not even afford to feed themselves and families. Is this the new tactic created by the top govt officials for easy land grabbing and eviction ?

  11. ឡូឡា says:

    ពួកប្រឆាំងចេះតែស្រែកមិនចេះខ្លាចអាចោលួចចេកអាំងឈឺក្បាលអីសោះ។
    ពួកយើងចូរនាំគ្នាក្រាបលូនហៃអើៗតាមចៅហ្វាយអាចោលួចចេកអាំងនេះទៅមើលក្រែងវាឈប់ក្តៅក្រហាយជួសពួកលួចជាតិលក់ជាតិ។ អាមួយនេះវាក្តៅក្រហាយខ្លាំងណាស់ ពេលដែលឮឬឃើញពួកប្រឆាំងចេះតែស្រែកបែបនេះណា។ បើសិនជាពួកប្រឆាំងនៅស្ងៀមៗកុំប្រឆាំងដូចវា ទោះជាភូមិកំណើតរបស់ហេងសំរិន ត្រូវគេបំរ៉ុហដោះដូរឲ្យទៅវៀតកុង ទោះជាអន្តប្រវេសន៍វៀតកុងហូរចូលមកជាន់ក្បាលវា និងមេវាក៍ដោយ នោះទើបបានវាស្ងប់ចិត្ត។​ តាមមើលអានេះប្រហែលជាកូនយួនតេក៏មិនដឹងបានជាគ្មានខួរក្បាល​សូម្បីប៉ុនអាចកូនមាន់អីចឹង។ ម្សៀឯងដេកព្រូសចាំដល់ទឹកចូលច្រមោះនោះ នឹងគ្មានតន្លៃអីទេ។

  12. BaBaBoo says:

    កម្ពុជាកំពង់រៀនតាមវៀតណាម ឬ PRE-វៀតណាមអាគម ដែលញាត់នៅក្នុងខួក្បាលមេដឹកខ្មែរ ។ សកម្មភាពផ្តាច់ឬស គល់នៃចលនាអ្នកស្នេហាជាតិខ្មែរ ត្រូវបានហាណូយរិះគិតយូរយាមកហើយ រួចការអនុវត្តន៌តែងបានជោគជ័យនៅវៀត ណាមខាងត្បូង (ខ្មែរក្រោម) ។ ឥលូវនេះ សភាពរឿងដដែលនោះ និងកំពុងបានធ្វើដំណើរមកដល់ដែនដីកណ្តាល ហើយ គ្រប់គ្នាហាក់បានដឹងដែរ តែគ្មានលិទ្ធិភាពអ្វីទាំងអស់ ។ អ្វីៗដែលរួមសហការណ៌ កម្ពុជា-វៀតណាម សុទ្ធតែជារឿងល្អ ហើយអ្វីដែលប្រឆាំងគោលការណ៌កម្ពុជា-វៀតណាម ជារឿងខុសច្បាប់ ដល់ដូច្នោះទៅ គេមើលឃើញកាន់តែច្បាស់ថា កម្ពុជាកណ្តាល កំពុងដើរលើផ្លូវចេញពីកម្ពុជាក្រោមយ៉ាងពិតប្រាកដ ៕

  13. ចង់វាបង្កើតតំបន់អប្បគមន៏បានឬមិនបានតែវាបានដឹកនាំបង្កើតទៅហើយកុំល្ងង់ពេកដំបូងវាមិនទាន់ចេញជារូបរាងធំដុំទេ តែនៅពេលដែលរដ្ធាភិបាលភ្លេចខ្លួននៅនិងរាលដាលធំហើយ។ពួកឯងត្រូវ ចងចាំក្នុងខួរក្បាលឯងរាល់គ្នា ហើយកុំចង់មកសាកល្បងទៀត។តែណ្ហើយមិនបាច់ប្រដៅពួកឯងទេ បើឯងចង់សាកល្បងរស់ជាតិជាប់គុកសាកល្បងទៀតទៅ អញចៅចេកអាំងគិតតែអង្គុយអាំងចេក លក់និងអង្គុយមើលកាសែតរាប់ពួកឯងមកជាប់គុកហ្នឹងណា។ប្រាប់ហើយនៅតែមិនជឿ គ្មានគ្រូអាចារ្យណាប្រដៅពួកប្រឆាំងដ៏សែនល្ងង់ឯងរាល់គ្នាទេ។អូ៎អញខ្វះធ្យូងអាំងចេក អញទៅ ទិញសិន។

  14. អាខ្វាក់ហ៊ុន សែនវាចង់ថាស្អីក៏បានដែរ ។ បើវាសឿង ឱ្យវាចេញក្បាល
    មកស្រាយរឿងដែលវាមិនព្រមចាញ់ឆ្នោតឆ្នាំ១៩៩៣ និងប៉ុនប៉ងបង្កើត
    រដ្ឋអបគមន៍ដែរ ចាំមឿលមឿល៍ វាដោះស្រាយយ៉ាងម៉េចវិញ? អាជន
    ពាលបាតផ្សារនេះ វាបើកមាត់ព្រុសមកកាលណា គ្មាននរណាដល់វាទេ ។
    ប្រយ័ត្នអាហុក ឡង់ឌី, ហូ សុក, គ្រួច យឿម និងខ្មោចតៃហោងជាច្រើននាក់
    ដែលអាខ្វាងឯងបានបញ្ជាឱ្យសម្លាប់ អូសក្បាលមុនដែលអាខ្វាក់បានឯង
    ឆ្អែតនៅលើអ្វីៗដែលអាខ្វាក់ឯងប្លន់បានមកទៅវើយ!

  15. cheath says:

    ចង់ដឹងរឿងការបង្កើតតំបន់អប្បគមន៏ឆ្នាំ១៩៩៣ឫុ ?
    ស៊ិន សេន. ចក្រពង្ស ជាអ្នកបង្កើត សួរវិញថាវាសនាអ្នកទាំងនោះយ៉ាងម៉េចដែរ ?
    អ្នកណាជាអ្នកបង្ក្រាប !
    រឿងឆ្នោតឆ្នាំ១៩៩ វិញ ! សួរថា អ្នកណាជាអ្នកបំផ្លាញលទ្ធផលនៃការបោះឆ្នោតនេះ
    តើuntac មែនឫុមិនមែន ? តើអ៊ុនតាក់ វាធ្វើអ្វីខ្លះកាលណោះ ? ដឹងទេ!អ៊ុនតាក់វាធ្វើយ៉ាងម៉េចខ្លះចំពោះសន្លឹកឆ្នោត គាំទ្រcpp ! !
    អ្នកឯងរាល់គ្នា បូកទាំងអាអ៊ុនតាក់ផង កាលណោះ រាប់ថាជាសំណាងហើយ
    ដែលបានសម្តេចហ៊ុនសែនឃាត់ទាន់នោះ កុំអី……..ធ្វើជាស្នូលដីផងមិនដឹង
    កុំភ្លេចថាកាលណោះ ទាំងមន្ត្រីស៊ីវិលទាំងទាហាន សុទ្ទតែមានអាវុធគ្រប់ដៃណា !
    ផ្ទះអ្នកឯង ក៏ដូចបន្ទាយអាអ៊ុនតាក់ គេព័ន្ធជិតអស់ហើយ រង់ចាំតែកេះកៃកាំភ្លើងប៉ុណ្ណោះ
    អញ្ចឹងបើអត់ដឹងអីទេកុំនិយាយ !

  16. មេទ័ពបាញ់អាចម៏ says:

    Hun Xen’s terminator=A Kwang=Ah KR= Ah wood pecker=Ah Pussy Licker=Ah Ass Kisser, and more…..You are stupid, dummy!!!

  17. កូនខ្មែរ says:

    ចង់បង្កើតតំបន់អប្បគមន៏មិនចាំបាច់ទាមទាលក្ខ័ណ្ឌច្រើនពេកទេ
    មែនទេ (ស្ទាបអង្អែលក្បាលបើមិនថាអីទេខោកក្បាលតែម្តង)
    ដំបូងអនាធិបតេយ្យបើមិនមានអ្វីទេលេងមែនទែន ។

  18. Mee Lam Trout says:

    In the neaxt 500 years, Cambodia will be part of Greater China? or Greater Annam? or Greater Siam? Do not quarrel with each other so much. You all will die within 30 years, not so long! Enjoy life; have more sex!

  19. ចៅចេកអាំង says:

    មិនបាច់ឯងវែកញែករកគោលការណ៏អីទេអា តែឯងមានបំណង ត្រូវតែចាក់ទឹករំលត់អាភ្លើងកម្ទេច ចំបើងហ្នឹងអោយបាន ទោះជាបង់តម្លៃប៉ុណ្ណក៏ដោយចុះ។ប្រាប់ហើយនៅតែមិនជឿ

  20. ឯងទៅងាប់មុនទៅមីឡាំទ្រុយ មិនចាំបាច់ប្រាប់គេទេព្រោះពួកឯងនៅក្នុងគុកភាគច្រើនឆាប់ងាប់ មុនគេណាស់។ប្រាប់ហើយនៅតែមិនជឿ។

  21. ឯងទៅងាប់មុនទៅមីឡាំទ្រុយ ឯងមានសិចច្រើនប្រយ័ត្នងាប់លើបង្គង តែពួកនេះនៅក្នុងទ្រុងភាគ ច្រើនវាមានសិចអីច្រើនគឺសែងតែលាមកវាយកទៅធ្វើជីដាំស្ពៃហ្នឹង។