05202013Headline:

សហជីព​សេរីកម្មករ​ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធ​ភាព​ជា​មួយ​សមាគម​គ្រូ​បង្រៀន

សុក្រ 29 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ជា មុនី កាល​ពី​ថ្ងៃទី​២៧ ខែ​មិថុនា ​ថ្មីៗ​នេះ បាន​ដាក់​លិខិត​ជូន​ដំណឹង​មួយ​ទៅ​ក្រសួង​ការងារ ដោយ​ប្រកាស​ផ្តាច់​ចំណង​សម្ព័ន្ធ​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ក្រោម​ដំបូល​សហភាព​សហជីព​កម្ពុជា​ (CCU)​នោះ។

លោក ជា មុនី និងលោក រ៉ុង ឈុន

លោក ជា មុនី និងលោក រ៉ុង ឈុន

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហជីព​នេះ​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ក្នុង​ឈ្មោះ សហភាព​សហជីព​កម្ពុជា (CCU) ដើម្បី​សកម្មភាព​បម្រើ​ឲ្យ​ផល​ប្រយោជន៍​កម្មករ កម្មការិនី ដូច​ជា​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ និយោជិត ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ស្តីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ល។ ប៉ុន្តែ​នា​រយៈ​ពេល​ថ្មីៗ​នេះ សកម្មភាព​របស់​សហភាព​សហជីព​កម្ពុជា ជា​រឿយៗ​បាន​ដើរ​ផ្ទុយ​ទៅ​នឹង​គោល​បំណង និង​គោល​ដៅ​របស់​សហជីព​សេរីកម្មករ ដែល​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ទៅ​ដល់​ឧត្តម​ប្រយោជន៍​របស់​កម្មករ និយោជិត។

ដូច្នេះ​ហើយ ទើប​សហជីព​សេរីកម្មករ​ប្រកាស​បញ្ឈប់​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន និង​មិន​ស្ថិត​នៅ​ក្រោម​ដំបូល​របស់​សហភាព​សហជីព​កម្ពុជា​ទៀត។ ដោយ​បញ្ជាក់​ជា​ចុង​ក្រោយ​ថា គ្រប់​អំពើ ឬ​សកម្មភាព​ទាំង​ឡាយ​របស់​សហភាព​សហជីព​កម្ពុជា (CCU) តទៅ​មិន​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព ឬ​គោល​ជំហរ​ពិត​ប្រាកដ​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។

នៅមិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចំពោះ​ការ​ប្រកាស​ផ្តាច់​សម្ព័ន្ធ​ភាព​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នេះ​នៅ​ឡើយ​ទេ៕

What Next?

Recent Articles

11 Responses to "សហជីព​សេរីកម្មករ​ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធ​ភាព​ជា​មួយ​សមាគម​គ្រូ​បង្រៀន"

  1. ជន អនាថា. says:

    ការបែកបាក់សម្ព័នភាពនេះក៏ដួចជាបំបែកសន្លឹកឆ្នោតរបស់អ្នកបក្សប្រឆាំងដែរ។

  2. visal says:

    ឪ លោកជា មុន្នី ប្រហែលជាភ្លេច ឬ ក៏លោកធ្វើភ្លេចទេ តែខ្ញុំគិតថាការព្រមសញ្ញ៉េ អោយសង់រូបបងប្រុស គឺលោក ហ៊ុន សែន​ ប្រហែលជាមានលើសពីនេះទៀត ហើយតាំពីនោះមកខ្ញុំដឹងថា លោកគឺបង្វិលខួរក្បាលបាត់ទៅហើយ កុំមកចង់ល័ក្ខគឺគ្មានផ្លូវល័ក្ខបាន ទេ។ បន្តិចទៀតប្រកត់ជាដូរមកគាំទ្ររ​ សម្តេច អាចម៌ ជោ ជាមិនខានទេ ធ្វើឯងគ្រាន់បើណាស់ តែកុំភ្លេចណា នរណាសំលាប់ លោក ជា វិជ្ជា??

  3. ចៅចេកអាំង says:

    កុំល្ងង់ពេកគេមិនចេះតែប្រឆាំងរហូតមិនដឹងទិសតំបន់ ដូចពពួកមួយដំបរស្វាឯងនោះទេ។

  4. says:

    លក់ទៀតហើយ….

  5. Deam says:

    គេទិញក្បាលបានទៀតហើយ ត្រៀមទៅស្រុកខ្មែរ ម៉ម សូណង់ដូរ សមរង្ស៊ី រត់ផាស់ក្រញុំា នៅកឹមសុខា ជាម មុនីគេទីញក្បាល មើលអាណាខ្លាំង ទៀតលោតមក តុលាការអញ ទ័ពអញ កំាភ្លើង អញ

  6. លក់ទៀតហើយបន្ទោសអ្នកណាមិនចេះបន្ទោសខ្លួនឯងទេឬ?មិនគិតកសាងគ្រឹះប្រឆាំងឲ្យបាន
    រឹងមាំទេគិតតែពីបន្ទោសអ្នកទិញនិងអ្នកលក់ទៅវិញចំជាអត់បានការមែនពួកអាប្រឆាំងឥត់ប្រយោជន៍
    នេះចាំមើល២ោ១៣មានអ្វីស្រែកទៀត។

  7. Tomy says:

    ចរិតខ្មែរ ចាប់ផ្តើមដើរផ្លូវជាមួយគ្នា មិនព្រមជជែកគ្នាមុនអោយដាច់ស្រេចទេ គឺចាប់ផ្តើមរត់អោបគ្នាយកតែម្តង មកដល់ផ្លូវបំបែក ក៏ដើរបែកគ្នាតែរៀងៗខ្លួន។ នៅក្នុងប្រទេស ក៏ដូចក្រៅប្រទេស គឺតែរបៀបណឹងឯង។ លក្ខខ័ណ្ឌតិកៈ មានមែនក៏ប៉ុន្តែដល់ពេលអនុវត្ត មិនដែលគិតពីវាឡើយ ហើយទីបំផុតកើតអំពើរផ្តេសផ្តាស ឈានទៅមិនទុកចិត្តគ្នា ហើយក៏បែកបាក់ដូចទំលាប់។

  8. BaBaBoo says:

    មិនដឹងជានឹកឃើញយ៉ាងម៉េចបានចងសម្ព័ន្ធ ធ្វើមើលតែគណៈបក្ស ឬសហគ្រាសណាមួយអញ្ចឹង! មើលទៅនាក់ទាំងពីរបំ ផើមគ្នាចោល រួចចែកផ្លូវគ្នាដើរ ចំជាអាក្រក់មែន!!! ។

  9. មិនប្រាកដថា គណបក្សប្រជាជនដែលទាញអ្នកគាំទ្រពីអ្នកប្រឆាំងបាន ថាបានទាំងចិត្ត ជូលកាលចូលដើម្បីធ្វើអោយផ្ទៃក្នុងរបស់ CPP ពុកទេណា ។

  10. ពួកប្រឆាំងទាំងឡាយមានជម្ងឺសង្ស័យច្រើនពេកទៅវាទៅជាឡប់អស់ហើយ
    ដោយសារជម្ងឺច្រើនទើបខ្មែរស្លាប់ជិតអស់ ដោយសង្រ្គាម៣ទស្សវត្សកន្លង
    មក ជម្ងឺនោះមាន៖ ជម្ងឺអាស្មេះមានៈ . ជម្ងឺ​អំនួត .ជម្ងឺមិនទុកចិត្តគ្នា.ជម្ងឺគំនុំ
    សងសឹក ទោះជាធ្វើល្អយ៉ាងណាក៏នៅតែមិនល្អ មើលមិនឃើញថែមទាំងបំ
    ផ្លាញអំពើរល្អរបស់ជាតិឯង នេះជាសារជាតិរបស់ពួកប្រឆាំង វាភ្ជាប់ពីអរិយភាព
    បុគ្គលបំប៉ោងប្រែក្លយជាសង្គម ប្រព្រិត្តផ្ទុយច្បាប់ប្រែក្លាយជានយោបាយបើ
    ដូច្នេះអ្វីទៅហៅថាសាសនិកជន អ្វីទៅហៅថាអ្នកប្រជាធិបតេយ្យ អ្វីទៅអ្នក
    ស្រឡាញ់ជាតិ ឬអ្នកធ្វើអ្វីៗដើម្បីជាតិនោះ ។ មានពេលខ្លះបើមិនសំពងក្បាល
    បំបាក់វាមិនរាងចាលដែរនឹង ( ព្រោះភាពរឹងត្រូវដុតនឹងសំពងដោយញញួររឹង )
    បើល្បិចទន់ក៏ត្រូវការប្រើវិធានការណ៏ទន់ទើបលុញបានល្អ ។

  11. Rottanak says:

    គ្រាន់តែជាយុទ្ធសាស្រ្តរបស់ពួកគាត់ទេដឹងគ្មានណាហ៊ានទិញទេ។ ខ្ញុំគិតថាទាល់តែធ្វើឲ្យជាវិជ្ជរស់ ឡើងវិញទើបជាមុន្នីហ៊ានលក់ខ្លួន។