កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ និង​កិច្ចប្រជុំ​ប្រទេស​ដៃគូ​

ថ្ងៃទី 29 មិថុនា 2012
ដោយ: ចៅចិត្រ
CEN

ភ្នំពេញ: ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើ​ក​ទី ៤៥ កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដៃគូ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​វេទិការ​អាស៊ាន​លើក​ទី​១៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​២ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​៦ ខែកក្កដា ដល់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។​

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​២៩​មិថុនា ឆ្នាំ​២០១២ បង្ហាញថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ខាងលើនេះ​។ ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដៃគូ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​វេទិការ​តំបន់​អាស៊ាន លើក​ទី​១៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​២ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏​បាន​បង្ហាញថា ក្រៅពី​កិច្ចប្រជុំ​ខាងលើ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូច​ខាងក្រោម​៖

១- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តី​អំពី​តំណាង​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១២​។​

២- កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអែរ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១២​។​

៣- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​+៣ លើក​ទី​១៣ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​

៤- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន លើក​ទី​៥ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​

៥- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​

៦- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

៧- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​កាណាដា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

៨- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

៩- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

១០- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជប៉ុន នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

១១- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឥណ្ឌា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

១២- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នូវ៉ែល​ហ្សេ​ឡ​ង់ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

១៣- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

១៤- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន រុស្ស៊ី នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

១៥- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​ខាងលើ ឯកសារ​សំខាន់ៗ​មួយចំនួន នឹង​ត្រូវ​ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ដៃគូ​សន្ទនា​៖

១- សេចក្តីប្រកាស​ស្តីពី​ពិធីសា​លើ​សន្ធិសញ្ញា នៃ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១២​។​

២- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​ចិន លើ​សន្ធិសញ្ញា ស្តីពី តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ស្តី​ពី​សន្ធិសញ្ញា និង​ពិធីសារ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​

៣- ពិធីសារ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​ប្រទេស​មហា​ងំ​ណា​ច​ទាំង​៥ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១២​។​

៤- លិខិត​តុ​បក​រណ៍នៃការ​ចូល​ជា​ភាគី​របស់​សហភាព​អឺរ៉ុប និង​លិខិត​តុ​បក​រណ៍​នៃ​ការបន្ត​លើ​សន្ធិសញ្ញា នៃ​មិត្តភាព​និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​។​

៥- លិខិត​តុ​បក​រណ៍ នៃ​ការចូល​ជា​ភាគី​របស់​ចក្រ​ក្រ​ភព​អង់គ្លេស និង​លិខិត​តុ​បក​រណ៍​នៃ​ការបន្ត​លើ​សន្ធិសញ្ញា នៃ​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​៕​

What Next?

Recent Articles