ថ្ងៃទី 29 មិថុនា 2012
ដោយ: បរិបូរណ៍
CEN
កំពង់ឆ្នាំង: មន្ត្រីរាជការដែលកំពុងបម្រើការងារនៅតាមសាលាស្រុកនានា និងក្រុង ក្នុងខេត្តកំពង់ឆ្នាំង បានសម្តែងនូវការមិនសប្បាយចិត្ត និងបានសុំឲ្យគេហទំព័រ CEN ជួយខ្សឹបដាក់មេក្រូរាយការណ៍ជូនថ្នាក់លើឲ្យបានដឹងផងថា ពួកគាត់អត់បានបើកប្រាក់ខែចាប់តាំងពីខែមេសាមកម្ល៉េះ បើគិតមកដល់ខែមិថុនានេះ មានចំនួនបីខែហើយ។
មន្ត្រីទាំងនោះបានត្អូញត្អែរថា “មន្ត្រីរាជការនៅតាមអង្គភាពរដ្ឋផ្សេងទៀត គេបើកប្រាក់ខែទៀងទាត់ ចម្លែកអីតែមន្ត្រីរាជការនៅតាមសាលាស្រុក បីបួនខែទៅហើយនៅមិនទាន់បើកលុយម្តង? ក្រុមគ្រួសារពួកគាត់សព្វថ្ងៃនេះ មានជីវភាពយ៉ាប់ស្រាប់ទៅហើយ គឺដាច់ខែដាច់ខ្យល់ ពេលអត់បើកប្រាក់ខែបីបួនខែអ៊ីចឹងទៀត ការលំបាករឹតតែជាន់កទ្វេដង”។
មន្ត្រីខាងលើបាននិយាយថា ករណីនេះពួកគាត់បានសួរគេដែរ ប៉ុន្តែត្រូវគេបញ្ជាក់ប្រាប់ថា ការយឺតយ៉ាវនេះបណ្តាលមកពីអត់លុយ ពីព្រោះមន្ត្រីសាលាស្រុក សាលាខេត្ត ត្រូវបើកលុយប្រាក់ខែពីប្រភពចំណូលរបស់ខេត្ត បើខេត្តអត់លុយចំណូល ប្រាក់ខែរបស់ពួកគាត់ក៏យឺតទៅតាមនោះដែរ។
ករណីនេះបើសិនជាខេត្តអត់មានប្រភពចំណូល តើពួកគាត់ត្រូវធ្វើការអត់ប្រាក់ខែរហូត ឬក៏យ៉ាងណា? សូមថ្នាក់លើជួយពិនិត្យមើល និងអន្តរាគមន៍ឲ្យពួកគាត់បានបើកប្រាក់ខែទាន់ពេលវេលា ដូចមន្ត្រីរាជការនៅតាមអង្គភាពផ្សេងៗទៀតក្នុងខេត្តកំពង់ឆ្នាំងផង៕ K
Bravo CPP, all of you have never believed what NGO , OI and Opposition Parties said about salary. The salary was not enough for living and it was also late. The high ranking government officer had a lot of money to buy houses, cars and young ladies. Bravo!!!
មុនបោះឆ្នោតដើរចែកអំណោយថឺឯងសប្បុរស់ពេលនេះអត់ប្រាក់ខែចេះស្រែកប្រាប់អ្នកសារពត៍មាន
ដែរអត់ចេះខ្មាស់ខ្លួនឯងសោះ។