ដោយ ជិន ជេដ្ឋា
2012-06-29
វិទ្យុអាស៊ីសេរី
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគស្ថានភាពសង្គមកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ បានលើកឡើងថា ទីប្រឹក្សា និងអង្គរក្សផ្ទាល់ខ្លួនរបស់មន្ត្រីថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជាមានច្រើនហួសហេតុ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសលើសកលលោក ហើយវាជាការខ្ជះខ្ជាយមួយ ក្នុងការចំណាយថវិកាជាតិ។
ការលើកឡើងនេះ នៅបន្ទាប់ពីមានការតែងតាំងទីប្រឹក្សាផ្ទាល់ខ្លួនចំនួន ១៩នាក់បន្ថែមរបស់ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម។
តំណាងរាស្ដ្រ និងជាមន្ត្រីនាំពាក្យរបស់គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ លោកមានប្រសាសន៍ថា ការតែងតាំងទីប្រឹក្សា និងអង្គរក្សផ្ទាល់ខ្លួនរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មិនចាំបាច់មានច្រើនទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន ព្រោះត្រូវចំណាយថវិកាជាតិច្រើន ប៉ុន្តែទទួលបានលទ្ធផលតិច៖ «រដ្ឋមន្ត្រីក៏ប៉ោងធំ ទាំងចំនួនទីប្រឹក្សាក៏ប៉ោងធំ ហើយអ្នកខ្លះទៀតមិនបានយកតួនាទីរបស់ខ្លួនទៅបម្រើប្រទេសជាតិពិតប្រាកដទេ បែរទៅជាយកតួនាទីហ្នឹង ទៅកាងរកស៊ីខុសច្បាប់ ពាក់អំណាចដើម្បីបំភិតបំភ័យរដ្ឋបាលថ្នាក់ក្រោម ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ»។
សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមរៈ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិតសុខ ទូច លោកមានប្រសាសន៍ថា ទីប្រឹក្សានៅក្នុងប្រទេសកម្ពុជាមានបីប្រភេទ ទី១ គឺទីប្រឹក្សាដើម្បីបើកប្រាក់ខែ ទី២ គឺទីប្រឹក្សាដើម្បីយកឈ្មោះទៅរកស៊ី និងទី៣ គឺទីប្រឹក្សាប្រើកម្លាំងខួរក្បាលសម្រាប់ផ្ដល់យោបល់ទៅឲ្យថ្នាក់ដឹកនាំ។
លោកបន្តថា ទីប្រឹក្សាត្រូវតែមានចំណេះដឹងខ្ពស់ គឺមានន័យថា មានទាំងចំណេះដឹង និងបទពិសោធន៍៖ «យើងប្រៀបខុសឆ្ងាយណាស់ ស្អីក៏ខុសដែរ គណៈរដ្ឋមន្ត្រីនៅបារាំងមានតែ៤០នាក់ យើងមានដល់៤០០ ទៅ៥០០នាក់។ ប៉ុន្តែ គេហៅថាការរៀបចំរកនយោបាយសម្របសម្រួល ឯអង្គរក្សវិញ ធ្វើឲ្យអ្នកវិនិយោគគេមើលមក គេអត់ហ៊ានវិនិយោគទេ ព្រោះគេមក គេអត់យកអង្គរក្សទេ គេយកតែលុយមកវិនិយោគ ហេតុនេះហើយអង្គរក្សហាក់ដូចជាបន្លាចឲ្យអ្នកដទៃខ្លាច តែវាជាគ្រឿងលម្អសម្រាប់ប្រជាជនកម្ពុជាដែលលោកអត់យល់»។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ផៃ ស៊ីផាន លោកមានប្រសាសន៍ថា គេមិនអាចប្រៀបធៀបប្រទេសកម្ពុជាទៅនឹងប្រទេសដទៃបានទេ ព្រោះតម្រូវការខុសៗគ្នា ហើយពុំមានច្បាប់ណាមួយកំណត់ថា ទីប្រឹក្សាតម្រូវឲ្យមានចំណេះដឹងកម្រិតណា និងមានចំនួនប៉ុន្មាននាក់ជាក់លាក់នោះទេ គឺផ្អែកទៅលើតម្រូវការរបស់ថ្នាក់ដឹកនាំម្នាក់ៗ៖ «ទីប្រឹក្សាចែកជាពីរ គឺទីប្រឹក្សាមួយ គឺទទួលប្រាក់ឧបត្ថម្ភពីរដ្ឋ ឬពីស្ថាប័នរបស់ថ្នាក់ដឹកនាំ ហើយទីប្រឹក្សាមួយចំនួនទៀត គឺអត់ទទួលប្រាក់ឧបត្ថម្ភ ឬប្រាក់បំណាច់ទេ គ្រាន់តែទីប្រឹក្សាហ្នឹងគេស្ម័គ្រចិត្តចូលរួមនៅក្នុងការផ្ដល់យោបល់»។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគស្ថានភាពសង្គមកម្ពុជា បាននិយាយថា មន្ត្រីកំពូលៗនៃរដ្ឋាភិបាលកម្ពុជាមានទីប្រឹក្សា និងអង្គរក្សច្រើនស្ទើររាប់មិនអស់ ខណៈដែលប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងទីប្រឹក្សាផ្ទាល់ខ្លួនចំនួន ១៩នាក់បន្ថែម ដែលសរុបទាំងអស់ចំនួន ៤២នាក់។ ប៉ុន្តែប្រធានអង្គរក្សលោក ជា ស៊ីម បញ្ជាក់ថា ចំនួននេះមិនច្រើនទេបើប្រៀបធៀបទៅនឹងទំហំការងារលោក ជា ស៊ីម សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ផៃ ស៊ីផាន គឺជាឆ្កែរអង្គែស៊ី ហើយគឺជាឆ្កែរតាមស៊ីអាចម៍
លុយជាតិតើទៅគិតអី…………!!!ទីប្រឹក្សាខ្លះរកលុយឲ្យវិញទៀត នឹង ….ទៅណាមិនអាលយរដ្ឋ….
វា ពិបាកនឹងបដិសេធថា ផៃ ស៊ីផានមិនមែនជាឆ្កែរអង្គែស៊ី, មិនមែនជាឆ្កែតាមស៊ីអាចម៍ណាស់ ព្រោះថា “សត្វឆ្កែ” ណាដែលមិនព្រុស?
ទីប្រឹក្សាមាន ២ ប្រភេទ គឺប្រភេទសុីប្រាក់ខែ និង ប្រភេទស្ម័គ្រចិត្ត ។
ទីប្រឹក្សាសុីប្រាក់ខែ គឺភាគច្រើនជាអ្នកមិនមានតួនាទីក្នុងរដ្ឋាភិបាល ហើយមានសមត្ថភាពសមជាទីប្រឹក្សា ។ ហើយក្រុមនេះ មិនមែនស្ម័គ្រចិត្តទេ គឺលក់សមត្ថភាព ។
ទីប្រឹក្សាមិនសុីប្រាក់ខែ ស្តាប់ដំបូងគួរអោសរសើរណាស់ ដោយមិនចង់បន្ថែមបន្ទុកដល់ថវិកាជាតិ តែបើពិនិត្យវិភាគអោយច្បាស់បន្តិចទៅ ក្រុមនេះបែងចែកជា ២ ក្រុមទៀត គឺ ជាអ្នកជំនួញពាក់ស្បែកទីប្រឹក្សា ឬ ជាមន្រ្តីរាជការពាក់ស្បែកទីប្រឹក្សា ។
អ្នកជំនួញពាក់ស្បែកទីប្រឹក្សា = ជាអ្នកជំនួញស្វែងរកភាពចំណេញពីប្រទេសជាតិ ផ្តល់យោបល់ណាដែលមានប្រយោជន៍ដល់មុខជំនួញខ្លួនឯង ឧ. ផ្តល់យោបល់លើការវិនិយោគ ហើយខ្លួនឯង ឬ ក្រុមហ៊ុនខ្លួនឯងជាអ្នកមានសិទ្ធកាន់កាប់ការវិនិយោគនោះ ….. ។ល។
មន្រ្តីរាជការពាក់ស្បែកទីប្រឹក្សា = ជាមន្រ្តីពុករលួយនិងពូកែអែបអប ប្រាក់ខែទីប្រឹក្សាមិនមែនជាទិសដៅដែលចង់បាននោះទេ ។ អ្វីដែលចង់បាននោះគឺ ការការពារមុខតំណែងដើម្បីមានឱកាសបន្តភាពពុករលួយ និង ការការពារពីមន្រ្តីថ្នាក់ខ្ពស់ទាំងនោះ ។
……
ពួកអង្គរក្សទាំងនោះក៏ជាមនុស្សរស់ដម្បីលុយ ដូចមន្រ្តីរស់និងអំណាច កាលណាភាពសាហាវក្នុងខ្លួនកាន់តែអាក្រក់ កាន់តែមានអង្គរក្សកាន់តែច្រើន។ វប្បធម៌នេះជាផ្នែកមួយនាំមកនូវការបែងចែកវណ្ណៈក្នុងសង្គមជាតិ ហើយទម្លាប់នេះ ជាប្រភពគ្រោះថ្នាក់ ដែលសល់ពីរបបខ្មែរក្រហមមក។
ដោយសារខ្លួប្រព្រឹត្តអាក្រក់វាចេះតែភ័យអញ្ចឹងហើយ។
ចាំបាច់រើសយកអង្គរក្សអីច្រើនម្លេះ បើស្រុកមានសន្តិភាពពេញផ្ទៃប្រទេសហើយនោះ!