06182013Headline:

មន្រ្តី​ថា អ្នក​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​៣នាក់​ចេញ​មក​សារ​ភាព

សៅរ៍ 30 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ជន​សង្ស័យ​ចំនួន​៣នាក់​ក្នុង​ចំណោម​៥នាក់ ដែល​រដ្ឋាភិបាល​ចោទ​ថា បង្កើត​តំបន់​អបគមន៍​នៅ​តំបន់​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​នោះ​បាន​ចេញ​មក​សារភាព​ហើយ។

ទាហានរដ្ឋាភិបាលចុះបង្រ្កាបតំបន់អបគមន៍នៅកំពង់ដំរី

ទាហានរដ្ឋាភិបាលចុះបង្រ្កាបតំបន់អបគមន៍នៅកំពង់ដំរី

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា បុរស​៣នាក់​ក្នុង​ចំណោម​៥នាក់​ដែល​ក្រសួង​មហាផ្ទៃ​ប្រកាស​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​កំពង់ដំរី​បាន​ចេញ​មក​សារភាព​ហើយ។ ដោយ​ថា អ្នក​ទាំង​៣នាក់​នោះ​សុទ្ធ​តែ​ជា​មនុស្ស​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ការ​ណែនាំ​ពី​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ផ្ទាល់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ មិន​បាន​ប្រាប់​ពី​ឈ្មោះ​បុរស​ទាំង​៣នាក់​ដែល​ចូល​មក​សារភាព​នោះ​ទេ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី​២៦ មិថុនា កន្លង​ទៅ​នេះ នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវនាវ​មួយ​ឲ្យ​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ចោទ​ថា ជា​មេ​គំនិត​បង្កើត​តំបន់​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចេញ​មក​សារភាព ដោយ​សន្យា​ថា នឹង​លើក​លែង​ការ​ចោទ​ប្រកាន់ ហើយ​ប្រែ​ក្លាយ​អ្នក​ទាំង​នោះ​ទៅ​ជា​សាក្សី​វិញ។ ហើយ​ស្រប​គ្នា​ក៏​បាន​ធ្វើ​ការ​គំរាម​វ៉ៃខ្នោះ​មេ​ខ្លោង​ធំ​ក្នុង​សំណុំ​រឿង​នេះ ដែល​គេ​ដឹង​ថា​សំដៅ​ទៅ​លើ​លោក ម៉ម សូណង់ដូ បើ​ទោះ​បី​ជា​លាក់​ខ្លួន​នៅ​ទីណា​ក៏​ដោយ​នោះ។

ឆ្លើយ​តប​នឹង​ការ​គំរាម​វ៉ៃខ្នោះ​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នេះ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មក​ថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ខាង​មុខ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ ដោយ​មិន​ខ្លាច​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ៕

What Next?

Recent Articles

7 Responses to "មន្រ្តី​ថា អ្នក​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​៣នាក់​ចេញ​មក​សារ​ភាព"

  1. Anonymous says:

    ពេលណាទើបខ្មែរឈប់ខាំគ្នា ពេលណាទើបខ្មែរអស់កម្មពារ?

  2. ចៅចេកអាំង says:

    ត្រឹមតែបិទវិទ្យុសម្បុកឃ្មុំមួយមិនលំបាកទេ។តែអ្នកឯងជាមេក្លោងក្នុងគោលបំណងបង្កើតតំបន់ អប្បគមន៏ជាទីកន្លែងដែលអ្នកឯងសង្ឃឹមថានិងបង្កើតកងកំលាំងប្រដាប់អាវុធនូវថ្ងៃមុខសំរាប់ ប្រឆាំងរដ្ធាភិបាលបង្កើតអោយមានភាពអនាធិបតេយ្យក្នុងផ្ទៃប្រទេសងាយស្រួលអ្នកឯងធ្វើដូចលីប៊ី ឬ អ្នកឯងយល់ច្រឡំធំហើយពេលនេះ តែពេលនេះព្រះមិនជួយឯងទេ តែគុកអាចជួយទទួលពួកឯង អោយនៅបាន។កុកតែងតែភ្លេចជុងតែជុងពុំដែលភ្លេចកុកទេ។ គេមិនដែលទុកអោយភ្លើងកម្ទេចចំបើងក្លាយទៅជាអគ្គីភ័យទេ។កុំច្រឡំអោយសោះម្នាលក្រុមប្រឆាំងដ៏ឡេឡឺអើយ។អាសួង សេរីរដ្ធាឯងកុំភ្លេចទៅសួរឈុន យ៉ាសិដ្ធផងវើយថាអញ សួង សេរី រដ្ធាជិតមកនៅជាមួយឯងដែរហើយ។ចៅចេកអាំងអង្គុយលក់ចេកទេតែដឹងថាអាម្សៀ សួង សេរីរដ្ធា នេះវាមានគោលបំណងធ្វើអ្វីហើយ។

    My comment is awaiting moderation.

  3. kumnitkhmer says:

    បុរសខ្លាំង ខ្លាំងខាងរៀបចំល្ខោនដើម្បីបំបាក់ស្មារតីអ្នកស្នេហាជាតិ និងចាប់អ្នកស្នេហាជាតិដាក់គុកដាក់ច្រវ៉ាក់តែប៉ុណ្ណោះ តែល្ខោននេះទៀតសោធគ្រាន់តែក្មេងបៀមដៃក៍ដឹងដែរ។

  4. ចង្រិតដែក says:

    កម្ពុជាដើរតាមប្រទេសភូមា!

  5. Deam says:

    កុំអីលោក តតាំងអី មកសុំអង្វរ សំដាច់ ទៅ លោក គ្មានប្រយោជន៍ទេ ​ច្បាប់អី តុលាការ ផោះណាគេ
    ទាហ៊ាន ផោះ​ណាគេ មធ្យោ​បាយល្អ ១.អង្វរក សំស៊ី ដាច់ ២. លោក ត្រៀមវេចសំពាយ ទៅដេកគុក ព្រៃស ចំា បរទេសជួយ យូរ មើលអង់ សាន ស៊ូជី ទៅ តា គុគ គុក ហើយ។

  6. Norak Vithya says:

    No one is perfect. We are on gods!