06192013Headline:

សមាជិក​ក្រុម​បង្កើត​តំបន់ អបគមន៍ ​នៅ​កំពង់​ដំរី ៣​នាក់ ចេញមក​សារភាព​

ថ្ងៃទី 30 មិថុនា 2012
ដោយ: លីនណា
CEN

លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២ បាន​និយាយថា សមាជិក​បីនាក់​នៅក្នុង​សមាគម​ប្រជាធិបតេយ្យ​ដែលមាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន​ ពាក់ព័ន្ធ​ក្នុងការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ឬ​អបគមន៍​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ចូលខ្លួនមក​សារភាពចំពោះមុខ​អាជ្ញាធរមាន​សមត្ថកិច្ច កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងចំណោម​សមាជិកសមាគម​ប្រជាធិបតេយ្យ ដែល​ក្រសួងមហាផ្ទៃ ប្រកាស​ចាប់ខ្លួន ៥​នាក់ មាន​៣​នាក់មក​សារភាព​ហើយ ​បន្ទាប់ពី​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​អ្នក​ទាំងនោះចេញមក​សារភាព​។ អ្នក​ទាំង​៣​នាក់ ដែល​បានមក​សារភាព​សុទ្ធតែ​នៅក្នុង​ចំណោម​អ្នក​ដែល​ទទួលបាន​ការណែនាំ​ពី​លោក​ម៉ម សូណង់ដូ ផ្ទាល់​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា “៣​នាក់​ដែល​បាន​សារភាព​លែង​ទៅជា​ជនជាប់ចោទ​ហើយ ក្លាយទៅជា​សាក្សី​រស់​ដើម្បី​បញ្ជាក់ថា គាត់​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​បុគ្គល​ណាមួយ​នោះ ហើយ​អ្នក​ទាំងអស់នោះ​ធ្លាប់បាន​ចេញចូល​ផ្ទះ​ម៉ម សូណង់ដូ ទៀត​។ ឥឡូវនេះ​គោលនយោបាយ យើង​ហៅថា អនុគ្រោះ ហើយ​សុំឲ្យតុលាការ លើកលែង​ការ​ចោទ ហើយ​អ្នក​ទាំងបី​ក្លាយជា​សាក្សី​វិញ​។ សាក្សី​ទាំងបី​នាក់​សុទ្ធតែធ្លាប់បាន​ទៅ​ទទួលបញ្ជា ណែនាំ​ពីបុគ្គល​រូបនោះ​”​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៦ មិថុនា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា “​សមាគម​អ្នកប្រជាធិបតេយ្យ​ដែល​បង្កើត​រដ្ឋនៅក្នុង​រដ្ឋ​ ហើយ រំលាយ​ភូមិ​ចាស់ ហើយ​បង្កើត​ភូមិ​ថ្មី​ដល់​ទៅ ៧ និង​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទៀត រឿងនេះ​មិនអាច​អត់ឱន​ឲ្យ​ទេ ទោះ​តម្លៃ​ណាក៏ដោយ​”​។

​សម្តេច​បាន​ជំរុញ​ឲ្យ NGO (​អង្គការ​មិនមែន​រដ្ឋាភិបាល​) ដែល​កាន់ជើង​ពួកនេះ​រក​មេធាវី​មក​តទល់​ជាមួយ​រាជរដ្ឋាភិបាល​លើផ្លូវ​ច្បាប់​។ រដ្ឋាភិបាលបន្ត​ចាត់​វិធានតាមផ្លូវ​ច្បាប់​ជាមួយ​មេខ្លោង​ដែលជា​ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​។ មេខ្លោង​នោះ​កំពុង​រស់នៅ​ក្រៅប្រទេស​ជាមួយ សួន សេរី​រដ្ឋា ដែល​យើង​កំពុង​តាម​ចាប់ខ្លួន​ផងដែរ ព្រោះ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​កម្លាំងប្រដាប់អាវុធ​ ដែល​សួន​ សេរី​រដ្ឋានេះ​ឡើង​ប៉ុស្តិ៍​អាវ​លឿង​ថៃ​ទៀត​។​

​ប៉ុន្តែ​យើង​នឹង​កាត់ទោស​កំបាំងមុខ ​ហើយ​ចាំ​ធ្វើ​បត្យាប័ន ​ព្រោះ​ប្រធាន​សមាគម​នោះ​ចលនា​ឲ្យ​គេ​ទៅកាន់​កាប់​ដី​ដោយ​ខ្លួនឯង​។​ រដ្ឋាភិបាល​មិនអាច​ទទួល​បានទេ​។ ព្រោះ​រឿងនេះ​ត្រូវធ្វើ​ឲ្យ​បាន​ដាច់ស្រេច​លើផ្លូវ​ច្បាប់​ ព្រោះ​អង្គការ​មិនមែន​រដ្ឋាភិបាល មួយចំនួនកំពុង​ចោទប្រកាន់​រដ្ឋាភិបាលបាន​បណ្តេញ​ប្រជាជនចេញពី​តំបន់​កំពង់​ដំរី​។​

​គួរបញ្ជាក់​ថា​ លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ​។​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​មានការ​បង្ក្រាប​ក្រុមអនាធិបតេយ្យនៅ​កំពង់​ដំរី កាលពី​ខែឧសភា កន្លងមកនេះ​។ ប្រភពព័ត៌មាន​នានា​អះអាងថា លោក​កំពុង​ស្ថិតនៅ​ក្រៅប្រទេស​ជាមួយ​លោក សួន សេរី​រដ្ឋា ដែលជា​មេដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​។

​កាលពី​អំឡុង​ពេលដែល​កម្ពុជា​កំពុងមាន​ជម្លោះព្រំដែន​ជាមួយ​ថៃ គឺ សួន សេរី​រដ្ឋា នេះឯង ដែល​បាន​ឡើង​និយាយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​អាវ​លឿង ញុះញង់​ឲ្យ​មានការ​ប្រឆាំង​ប្រទេស​ខ្លួនឯង តាមរយៈ​ការគាំទ្រ​របស់​ថៃ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ភ្នំពេញ​៕ S

What Next?

Recent Articles

18 Responses to "សមាជិក​ក្រុម​បង្កើត​តំបន់ អបគមន៍ ​នៅ​កំពង់​ដំរី ៣​នាក់ ចេញមក​សារភាព​"

  1. Khmerline says:

    I want to read the next page of this news. What will happen with Mr. Mom Somong Do? How about his task in Cambodia?
    Thank

  2. លោកគឺជាអ្នកនាំពាក្យមិនសុចរិត និង​ធ្វើការសន្និដ្ឋានដោយគ្មានការវិភាគ (ឧ) រឿងលោក ឈុន វុទ្ធី លោក សន្និដ្ឋាន PM រតនា បានបាញ់ខ្លួនឯង បន្ទាប់ពីបាញ់ ឈុន វុទ្ធី រួច ។ តែដោយសាមតិសាធារណមិនជឿ​ ទើបរដ្ឋាភិបាលចេញសេចក្ដីថ្លែងការថា សន្តិសុខ បាញ់វិញ ។ សូមលោក ចេញវាចាអោយសុច្ចរិតផង ។

  3. Xman says:

    មែនហើយនិយាយអោយពិតប្រាកដ ព្រោះនេះជារដូវភ្លៀង ប្រយ័ត្នរន្ទះបាញ់បែកក្បាល។

  4. Xman says:

    ប្រើល្បិចស្អីទៀតហើយ!

  5. visal says:

    បើថាចង់ចាប់ត្រង់ៗទៅកុំបូរបាច់ច្រើនពេក ហួសសម័យហើយលោក ខៀវ សុភ័ក្ត្រ ហៅអាស៊ីពែ តែក្មេងបៀមដៃក៏វាដឹងដែរ មិនបាច់បូរបាច់ច្រើននោះទេ។​ វាមិនដែលអាណា បង្កើតតំបន់អប្បគមន៏ គ្មាន់ទ័ពបាននោះទេ។ អាមោគ

  6. Chet Meta says:

    Wow! very big and long plan, Mr. Chek Aing!

  7. ចៅចេកអាំង says:

    ត្រឹមតែបិទវិទ្យុសម្បុកឃ្មុំមួយមិនលំបាកទេ។តែអ្នកឯងជាមេក្លោងក្នុងគោលបំណងបង្កើតតំបន់ អប្បគមន៏ជាទីកន្លែងដែលអ្នកឯងសង្ឃឹមថានិងបង្កើតកងកំលាំងប្រដាប់អាវុធនូវថ្ងៃមុខសំរាប់ ប្រឆាំងរដ្ធាភិបាលបង្កើតអោយមានភាពអនាធិបតេយ្យក្នុងផ្ទៃប្រទេសងាយស្រួលអ្នកឯងធ្វើដូចលីប៊ី ឬ អ្នកឯងយល់ច្រឡំធំហើយពេលនេះ តែពេលនេះព្រះមិនជួយឯងទេ តែគុកអាចជួយទទួលពួកឯង អោយនៅបាន។កុកតែងតែភ្លេចជុងតែជុងពុំដែលភ្លេចកុកទេ។ គេមិនដែលទុកអោយភ្លើងកម្ទេចចំបើងក្លាយទៅជាអគ្គីភ័យទេ។កុំច្រឡំអោយសោះម្នាលក្រុមប្រឆាំងដ៏ឡេឡឺអើយ។អាសួង សេរីរដ្ធាឯងកុំភ្លេចទៅសួរឈុន យ៉ាសិដ្ធផងវើយថាអញ សួង សេរី រដ្ធាជិតមកនៅជាមួយឯងដែរហើយ។ចៅចេកអាំងអង្គុយលក់ចេកទេតែដឹងថាអាម្សៀ សួង សេរីរដ្ធា នេះវាមានគោលបំណងធ្វើអ្វីហើយ។

  8. ហ្ហ្ហ្លលើ says:

    តំបន់អបគមន៏ខ្មោចសេះអី បើព្រមឲ្យគាត់រស់នៅស្របច្បាប់ គ្មានការតវាទេ បាត់ជីវិតមនុស្ស ជាច្រើននាក់នូវពូកទោសទាន់ឲ្យគេទៀពិតជាមណ្ឌឹតខ្មែរក្រហមមែនវើយ។

  9. Kon Khmer says:

    អ្នកណាគេ​​ ហ៊ានបង្កើតតំបន់អបគមន៍ នៅក្នុងតំបន់ដែលថិត​នៅក្រោមការដឹកនាំដោយនយោបាយ ឈ្នះឈ្នះ​ ​ធ្វើម៉េចក៏ដោយអោយតែឈ្នះ​ របស់សម្តេចយើង?……… សួថាចង់រស់នៅក្នុងស្រុកខ្មែរអត់?…….

  10. kumnitkhmer says:

    Style ដដែលៗដើម្បីបំបាក់ស្មារតីអ្នកស្នេហាជាតិ ដូចកាលសម័យ ល្ខោនមួយឈុតជាCFF ដែរ។

  11. ជាតិនិយម says:

    ពួកអាក្បត់ជាតិអស់នេះវាចាប់ផ្តើមភ័យខ្លួនហើយតើបានជាពួកវាតាមរករឿងអ្នកស្នេហាជាតិទាំងឡាយ។សូមជូនពរអោយពួកអាក្បត់ជាតិឯង​វិនាសអន្តរាយក្នុងពេលដ៏ខ្លីឆាប់់ៗខាងមុខនេះ៕

  12. ឧកញ៉ាថ្មី says:

    តំបន់អបគមន៏ទាល់តែមានព្រៃជ្រក បើអស់ព្រៃហើយ ? កុំទៅខ្វល់អីថ្ងៃណាដែលពួកលោកអស់កៅអី វានិងមកដល់ ហើយគណបក្្សប្រឆាំងវាគ្មានសមត្ថភាពទេ ។ ពេលដែលព្យុះមកដល់នោះមានតែព្រះជាម្ចាស់ទេ ដែលអាចឋិតធេរនៅបាន!

  13. KHMER-AMERICAN says:

    fuck you HUN SEN

  14. វាចេះតែផ្អើលគូថខ្លួនអែងព្រោះថាវាធ្លាប់មានមករូចហើយកាលដែលសម័យប្រឆាំងសាធារណះរដ្ឌ.

  15. ស្អែកបក្សកាន់អំណាចអន្តរាយហើយ ពួកឯងចាំទៅ។ពួកឯងងាប់អស់ទៅទៀតក៏បក្សប្រជាជនណៅតែកាន់អំណាចដដែលហ្នឹង។ប្រាប់ហើយនៅតែមិនជឿ។

  16. មេទ័ពបាញ់អាចម៏ says:

    Khmer-American, you are so stupid and dumb, asshole!

    (From Khmer-Cambodian in Cambodia)

  17. មិនប្រាកដទេ ណា អ្វីក៏មិនទៀងទេ ចាំមើលទៅ វត្ថុទាំងឡាយតែងតែប្រែប្រួល សូម្បីផែនដីព្រៃព្រឹក្សា គរីបុព្វតា គង់ប្រែប្រួល វាជាក្រឹត្យក្រមធម្មជាតិណា។

  18. កូនខ្មែរ says:

    ថ្ងៃនេះវាលលេងសាកមើលថាតើវាអាចត្រូវប្រនង់ឬអត់
    ដូច្នេះវាទៅសម្ងំនៅក្រៅស្រុកចាំស្តាប់ស្នូសិន បើសិនជា
    មិនមានអីទេវាបង្កើនមនុស្សចូលទៅកាន់កាប់អនាធិបតេយ្យ
    ថែមទៀតហើយលួចរៀបចំភូមិឃុំពួកវារួចផ្សាភ្ជាប់សកម្មភាព
    សង្គមទៅនិងនយោបាយ ដើម្បីតស៊ូខាងនយោបាយជា
    មួយគណបក្សកាន់អំណាច ហើយស្រែកបញ្ឆោតពិភពលោក
    ឃោសនាមួលបង្កាច់គណបក្សកាន់អំណាច ប៉ុន្តែនៅតែទៅ
    មិនរួច ហេស!…ហេ..។