Written by ភ្នំពេញដេលីញូវ
Sunday, 01 July 2012
តារាចម្រៀង ឈិត សុវណ្ណបញ្ញា កំពុងសម្រក ថតបទចម្រៀង ជាច្រើន ដើម្បីប៉ះប៉ូវ ចន្លោះពេល ដែលនាង អវត្តមាន ជាច្រើនខែ ។ តាំងពីត្រឡប់ មកពី សម្តែងនៅ សហរដ្ឋអាមេរិក វិញ នាងកាន់ តែមាន រូបសម្រស់ ស្រស់ស្អាត គួរឱ្យបេតី ទោះបីមាន បុរសជា ច្រើនរូប សុំនាង រៀបការ ប៉ុន្តែនាងបាន បដិសេធ ភ្លាមៗ ។ កាលពីអំឡុង ខែមិថុនា ស្រាប់តែ បែកធ្លាយ ព័ត៌មានថា ឈិត សុវណ្ណបញ្ញា បានភ្ជាប់ពាក្យ ជាមួយ បុរសម្នាក់ រួចហើយ រង់ចាំតែថ្ងៃ រៀបការប៉ុណ្ណោះ ប៉ុន្តែ ឈិត វណ្ណបញ្ញា នៅតែ ព្យាយាម លាក់បាំង រឿងនេះ ។
ចាប់តាំងពី ចូលប្រឡូកក្នុង វិស័យសិល្បៈ ឈិត សុវណ្ណបញ្ញា កម្រ ពើបប្រទះ រឿងអាស្រូវ ជាមួយ បុរសប្លែក មុខណា ម្នាក់ណាស់ ពេលទៅណា មកណា នាងច្រើនតែ ទៅជាមួយ មិត្តភក្តិស្រីៗ និង ក្រុមគ្រួសារ តែចាប់តាំង ពីចេញ ទៅសម្តែងនៅ ក្រៅ ប្រទេស ជាបន្ត បន្ទាប់ ស្រាប់តែ បែកធ្លាយ រឿងអាស្រូវ ផ្ទួនៗគ្នា ជាពិសេស ឮថា មានបុរស ជាច្រើនរូប តាមសុំស្នេហ៍ និង សុំនាង រៀបការ ។ ក្រោយពេល ត្រឡប់មកពី សម្តែងនៅ សហរដ្ឋអាមេរិក វិញ នាងបាន បង្ហាញខ្លួនជាមួយ បទចម្រៀង ថ្មីៗ របស់ខ្លួន តាមកញ្ចក់ ទូរទស្សន៍ នានា រួមជាមួយ ដៃគូចម្រៀង លោក ឆន សុវណ្ណរាជ ដែលមើលទៅ អ្នកទាំងពីរ សម្តែងស៊ីចង្វាក់ គ្នាខ្លាំងណាស់ នៅលើឆាក ប្រគំតន្ត្រី ធ្វើឱ្យ ទស្សនិកជន ដែលបាន ទស្សនា សុទ្ធតែលាន់ មាត់ថា ឈិត សុវណ្ណបញ្ញា ឥឡូវហ៊ានណាស់ នាងថែមទាំង ហ៊ាន ស្លៀកពាក់ សិចស៊ី គួរឱ្យ ចាប់អារម្មណ៍ ។ កន្លងមកគេ ធ្លាប់ឃើញនាង ជានារី ស្រគត់ស្រគំ មិនសូវ និយាយស្តី សូម្បីតែ ស្លៀកពាក់ ក៏មិនសិចស៊ី ដូចជា មិត្តភក្តិរួម អាជីពដែរ ។ ពេលដែល សម្តែងនៅ លើឆាក កាលពីថ្មីៗនេះ ឈិត សុវណ្ណបញ្ញា បានសម្តែងឈុត ឱបរឹតគ្នា ជាមួយ លោក ឆន សុវណ្ណរាជ ប្រៀបដូចជា គូស្នេហ៍នឹងគ្នា ប៉ុន្តែតាមពិត វាគ្រាន់តែជា សិល្បៈសម្តែង ប៉ុណ្ណោះ ។
កញ្ញា ឈិត សុវណ្ណបញ្ញា បានឱ្យដឹងថា អ្វីៗដែល ទស្សនិកជន បានឃើញ គ្រាន់តែជាការ សម្តែងជាមួយ មិត្តភក្តិ រួមអាជីព ដើម្បីធ្វើឱ្យ ទស្សនិកជន ចាប់អារម្មណ៍ មិនមានអ្វី លើសពីនេះ ឡើយ ។
ឈិត សុវណ្ណបញ្ញា កាន់តែ ស្រស់ស្អាត នាំឱ្យមាន បុរសជាច្រើន តាមស្រឡាញ់ ដូចជាពេល ដែលសម្តែងនៅ សហរដ្ឋអាមេរិក មានអ្នកតាម ស្រឡាញ់ នាងជាហូរហែ លុះមកដល់ ស្រុកខ្មែរវិញ គេនៅតែ ព្យាយាម ទំនាក់ទំនង ជាមួយនាង ដើម្បីបង្កើន នូវ ភាពស្និទ្ធ ស្នាល ។ ចុងក្រោយនេះ យើងបាន ទទួលបាន ព័ត៌មានថា ឈិត សុវណ្ណបញ្ញា បានភ្ជាប់ពាក្យ ជាមួយ បុរសម្នាក់ នៅក្នុង ស្រុកខ្មែរ ដែលជាការ រៀបចំពី ក្រុមគ្រួសារ របស់នាង ហើយកញ្ញាបាន យល់ព្រម ផងដែរ ។ បើតាមប្រភព ព័ត៌មាន មួយ បានឱ្យដឹងថា ឈិត សុវណ្ណបញ្ញា បាន ភ្ជាប់ពាក្យ រួចហើយ បន្ទាប់ពីនាង ត្រឡប់មកពី សម្តែងនៅ សហរដ្ឋអាមេរិក វិញ ដែលក្រុមគ្រួសារ នាងរៀបចំ ជាលក្ខណៈ ស្ងាត់ៗ ដោយមាន បងប្អូនជិត ស្និទ្ធប៉ុណ្ណោះ ដែលចូលរួម តែនាង ព្យាយាម មិន ចង់ឱ្យ នរណាដឹងឮ ពីរឿងនេះ នៅឡើយទេ ។
ឈិត សុវណ្ណបញ្ញា នៅតែព្យាយាម លាក់បាំង ព្រោះពេល មិត្តភក្តិ សួរនាំ នាងតែង ឆ្លើយថា “មិនមានរឿង នោះកើត ឡើងឡើយ” ។ គួរបញ្ជាក់ ផងដែរថា បទចម្រៀង ចុងក្រោយ របស់ ឈិត សុវណ្ណ បញ្ញា រួមមាន បទ “ចង់ឱបជា លើកចុងក្រោយ”, “បងខូចចិត្ត អូន ឈឺចាប់ ” និង បទ “ងាយផ្តើមស្នេហ៍ ងាយបញ្ចប់ ” … ។ ឈិត សុវណ្ណបញ្ញា កំពុង សម្រុកថត បទចម្រៀង ជាច្រើនដើម្បី ប៉ះប៉ូវក្នុង ចន្លោះជាង ពីរខែដែល នាងអវត្តមាន ៕

ត្រូវលាក់លៀម ចឹងហើយ ប្រុងដេកមួយប្រុស ឲ្យប្រាប់អស់លោកដែរ ហ្អស៉
ដេកជាមួយប្រុសប៉ុន្មានដង ឬ ប៉ុន្មាននាក់ ត្រូវប្រាប់ដែរ ហ្អស់
នាងច្រៀងមិនពិរោះ រូបក៍មិនស្អាតហេតុអ្វីនាងបានច្រៀង ?
ច្រៀងមិនពិរោះអញ្ចឹង អញកោតតែវាមិនចេះខ្មាស់គេ
me live she. my super star
me like she