Written by ភ្នំពេញដេលីញូវ
Monday, 02 July 2012
មានព័ត៌មានថា កញ្ញា សាសា បានឱ្យ គ្រូពេទ្យជំនាញ នៅប្រទេសថៃ ពិនិត្យ និង វះកាត់ ច្រមុះនាង សាជាថ្មី ម្តងទៀត ពីព្រោះនាង មិនទាន់ទទួល នូវលទ្ធផល ដែលខ្លួន ចង់បាន បើទោះបីជា នាងធ្លាប់ ធ្វើការវះកាត់ កែច្រមុះ ចំនួន ៧ លើក មកហើយ ក្តី ។ ស្រីស្អាត សាសា បានឆ្លើយតប ដោយមិន លាក់លៀមថា មែន ! នេះជាលើក ចុងក្រោយ ហើយដែលនាង សម្រេចចិត្តធ្វើ ការកែក្តោង ច្រមុះ គ្រូពេទ្យ មិនអនុញ្ញាតឱ្យ នាងធ្វើការ វះកាត់ ទៀតឡើយ ដោយសារនាង ធ្លាប់ឆ្លងកាត់ ការវះកាត់ ចំនួន ៧ លើក មកហើយ ដូច្នេះ ទោះ ស្អាត ឬ មិនស្អាត នាងមិន មានជម្រើស ទៀតទេ ។
សាសា វះកាត់ ក្តោងច្រមុះ លើកទី ៨
យើងធ្លាប់បាន ផ្សាយថា កញ្ញា សាសា ឧស្សាហ៍ ចេញចូលទៅ ប្រទេសថៃ ណាស់ អាចនិយាយ បានថា ក្នុងមួយខែ នាងទៅ ប្រទេសនេះ ពីរ ឬ បីដង ប៉ុន្តែនាងតែង និយាយថា ទៅទិញ សម្ភារៈប្រើប្រាស់ ផ្ទាល់ខ្លួន ដូចជា សម្លៀកបំពាក់ និង គ្រឿង សម្អាងជាដើម …។ ការពិត សាសា មិនត្រឹមតែ ទៅដើរកម្សាន្ត និង ទិញសម្ភារៈ ផ្សេងៗនោះទេ គឺ នាងទៅ កែសម្ផស្ស គឺវះកាត់ តែមុខមាត់ និង កែដើមទ្រូង ឱ្យធំ ។ មួយរយៈ ពេល ចុងក្រោយនេះ មានសិល្បការិនី ខ្មែរ ជាច្រើនរូប បាននាំគ្នា ទៅកែ សម្ផស្ស នៅក្រៅប្រទេស ដើម្បីប៉ះប៉ូវ នូវ ចំណុចខ្វះខាត របស់ខ្លួន ដូចជា សឿ សុធារ៉ា ជាដើម នាងកាន់តែ ស្រស់ស្អាតប្លែក ទើបជាហេតុ ធ្វើឱ្យនាងមាន ហាងឆេង ក្នុងសិល្បៈ ឡើងវិញ ។
កញ្ញា សាសា ធ្លាប់បានវះកាត់ ក្តោងច្រមុះ ៧ លើកមកហើយ ប៉ុន្តែ នៅមិនទាន់ ទទួលបានដូចអ្វី ដែលនាង ប៉ងប្រាថ្នា ចុងក្រោយបាន សម្រេចចិត្ត សាជាថ្មី ម្តងទៀត ដើម្បីឱ្យគ្រូពេទ្យ វះកាត់ក្តោងច្រមុះ របស់នាង ។ ក្រោយពី ពិភាក្សា គ្រូពេទ្យបាន ផ្តល់យោបល់ ទៅកាន់ នាងវិញថា នេះជាលើកទី ៨ ក៏ជាលើក ចុងក្រោយ ដែលនាងអាច វះកាត់ក្តោងច្រមុះ ពីព្រោះច្រមុះនាង មិនអាចទទួល ការវះកាត់ បានទៀតទេ ។ សាសា បានបញ្ជាក់ ប្រាប់ថា “ខ្ញុំទើបតែវះកាត់ តែខ្ទង់ច្រមុះ សាជាថ្មីម្តងទៀត កាលពីប៉ុន្មាន ខែមុន ពីព្រោះ ខ្ញុំគិតថា ច្រមុះ ខ្ញុំមិនទាន់ ស្អាតដូចអ្វី ដែលខ្ញុំចង់ បានឡើយ ។ នេះលើក ចុងក្រោយហើយ ដែលគាត់ វះកាត់ ដល់ខ្ញុំ ពីព្រោះច្រមុះខ្ញុំ មិនអាចទ្រាំ បានទៀតទេ ទោះជាស្អាត ឬ មិនស្អាតត្រូវ តែទទួលយក ។ ខ្ញុំមិនរារែក ចិត្តឡើយ ត្រូវតែវះកាត់ ប៉ុន្តែខ្ញុំមាន ជម្រើសពីរ ទី មួយត្រូវរក្សា រូប រាងច្រមុះ ដែល វះកាត់លើក ចុងក្រោយ ឱ្យនៅដដែល ទីពីរត្រូវដក ចេញទុកបែប ធម្មជាតិ ។ ពេលនេះខ្ញុំ នៅរក្សាដូចដើម មិនទាន់ ដកចេញទេ” ។
ការវះកាត់ ក្តោងច្រមុះ ឱ្យខ្ពស់របស់ អ្នកចម្រៀង សាសា លើកនេះ ត្រូវបាន គេដឹងថា នាងចំណាយ អស់ទឹកប្រាក់ជិត ប្រាំពាន់ដុល្លារ ទោះជាថ្លៃ បន្តិចតែនាង រីករាយនឹងធ្វើ ដោយមិនមាន ការសោក ស្តាយឡើយ ។ គូស្នេហ៍ សាសា បាន ហាមឃាត់ មិនចង់ឱ្យនាង វះ កាត់ធ្វើ ច្រមុះដែរ តែមិនអាច ហាមស្រីស្នេហ៍ជា ទីស្រឡាញ់ បានឡើយ ។
ចំណងស្នេហ៍ សាសា និង គូស្នេហ៍នៅតែ ដំណើរការទៅ មុខល្អតាម ធម្មតា ។ ជាក់ស្តែងនៅ ក្នុងខែឧសភា កន្លងមកនេះ នាងបានរៀបចំ ពិធីខួបកំណើត ជាលក្ខណៈគ្រួសារដោយ មានគូស្នេហ៍ របស់នាង ចូលរួមជាមួយ គ្រួសារនាងផង ដែរ ។ នាពេល នោះ គូស្នេហ៍ នាង បានទិញនាឡិកាដៃ ដាំពេជ្រយ៉ាង ស្រស់ស្អាត ជូននាង ជាកាដូ ធ្វើឱ្យនាងរំភើប ស្ទើរតែនិយាយ មិនចេញ បើតាម មិត្តភក្តិដែល បានឃើញកាដូ នាឡិកា មានដាំពេជ្រនោះ បានឱ្យដឹងថា មានតម្លៃរហូត ដល់ជិត ប្រាំពាន់ ដុល្លារឯ ណោះ ។ ទោះបីជា ទំនាក់ទំនង សាសា និង គូស្នេហ៍កាន់ តែផ្អែមល្ហែម ប៉ុន្តែអ្នកទាំងពីរ នៅមិនទាន់មាន គម្រោងរៀបការ នឹងគ្នាក្នុងពេល ណាមួយនៅឡើយ ដោយនាង និយាយថា “យើងទាំងពីរ នៅវ័យក្មេង ដូចគ្នា រឿងរៀបការ ជារឿងក្រោយ អនាគតពួកយើង នៅវែងឆ្ងាយ ទៀត” ។
បទចម្រៀងរបស់ សាសា ដែលទើបចេញ លក់នៅ លើទីផ្សារ រួមមានបទ “សុំលេខផ្ទះ សង្សារបង ទាំងអស់”, “បងអស្ចារ្យហើយ” និង បទ “បុរស ចិត្តមិនល្អ” … ៕

ho yes sexy girl
ច្រៀងដូចឆ្កួត
មុខប្រុសនៅតែប្រុសហ្នឹងមិនបាច់ខំកែខ្មោចយកអីទេ។ ឆ្ងល់ដែរតើពងក្តរគាត់គេកាត់ចោលទេ?
បើធ្វើប្រពន្ធចុងយើង យើងហ៊ានទិញនាឡិកាដែលមានតម្លៃ កន្លះលាន និងឡាន ទំនើបមួយទៀតផង។ ស្តាយណាស់ដែល ប្រដាប់យីងវាងាប់។
Who is Sasa? Is she the daughter of Shitshit?
What’s awast of times an money ? she got nothing to do better?
She wants to be a monkey.
ច្រៀងមិនកើត ហើយមុខដូចខ្ទើយទៀត កែមិនឡើងទេ ទ្រាំទទួលយកការពិតទៅនាងអើយ។អូភ្លេច ច្រៀងមិនកើត មុខមិនកើត តែមានរបស់យោងគ្រាន់នឹងលក់ដែរ
ផលិតកម្ម ថោន ចេះរើសអ្នកចម្រៀង សំលេងដូចមាន់ អួលស្រូវ ច្រើនអ្នកម្ល៉េះ ?
ច្រមុ:មិនសូវមានអ្្នកប៉ះនិងធេីផងកែ៨ដងទៅហេីយ ចុះអាមួយនោះមិនដឹងកែប៉ុន្មានដងទេ ?
ឱ! ស្រីៗអើយ! ពួកនាងភ័យព្រួយខ្លាចតែមិនមានប្រុសស្រឡាញ់?
ប្រជាជនម្នាក់គឺជាប៉ូលិសម្នាក់,មិនចាំបាច់មានសាលាក៏គេធ្វើអាចធ្វើប៉ូលីសបានដែរមិនចាំបាច់មាន មានជំនាន់ក៏ធ្វើប៉ូលីសបានដែរ។
ចៃដន្យចៅចេកអាំងអត់មានកូនទេដូច្នេះចៅចេកអាំងវ៉ៃខ្នោះទាំងកូនទាំងឪដែលមានឈ្មោះKHMAUCH YEAY POKKតែម្តង។
តែគេកំពុងធ្វើបុណ្យសពអោយKHMAUCH YEAY POKKនិងក្រុមគ្រួសារទេតើ។
My comment is awaiting moderation.
ឳប្រុសអើយប្រុស ហេតុតែជាប្រុសអាចថាអោយស្រីអីចេះអីចុះតាមតែមាត់ឥតគំរប តែមនុស្សស្រីហេតុអ្វីបើដឹងថាប្រុសតែងតែយ៉ាងនេះម្តេចខំផ្គាប់ចិត្តគេ សុខចិត្តលះបង់ខ្លួនឯង?
បើឃើញស្រីស្អាតហើយមិនបានគិតក្នុងចិត្តថាយីស្អាតអីស្អាតយ៉ាងនេះ បេះដូងខ្ញុំលោតហើយ។ បើអត់បានគិតអីចឹងមែន តើលោកប្រុសអស់ឯងហ៊ានស្បត់អោយរន្ទះបាញ់ទេ?
ដានី បញ្ញាពិតនារី!
សា បើចង់ធ្វើច្រមុះហេតុអ្វីមិនទៅប្រទេសកូរ៉េទៅ ពិព្រោះទីនោះល្បីខ្លាំងណាស់
សូមបុរសទាំងអស់ទុក្ខកិត្តិយសអោយមនុស្សស្រីផង កុំមាត់អាក្រក់ពេក ព្រោះស្រ្តីអាចបង្កើតបុរសបាន តែបុរសមិនអាចបង្កើតមនុស្សស្រីបានទេ ដូចនេះអាចនិយាយបានថា ស្រីជាម៉ែ របស់ ពួកលោក យល់ទេ!