ក្ដី​បារម្ភ​អំពី​ការ​ខាត​បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍

ដោយ ខែ សុណង
2012-07-04
វិទ្យុ​អាស៊ីសេរី

វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ហើយ​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Khe Sonorng

ជាង​នេះ​ទៅ​ទៀត វិស័យ​នេះ​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច បង្កើន​ចំណែក​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​បង្កើន​ឱកាស​ការងារ មុខរបរ ចំណូល​ជូន​ប្រជាពលរដ្ឋ ហើយ​បាន​ចូលរួម​ដល់​កាត់​បន្ថយ​ភាព​ក្រីក្រ។ យ៉ាង​នេះ​ក្ដី ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ កំពុង​បាត់បង់​ទៅ​ក្រៅ​ប្រទេស​វិញ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ផង​ដែរ។

ក្រុម​អ្នក​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​មាន​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ខាតបង់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​ផលិតផល និង​ទំនិញ​ពី​បរទេស។

ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​នៅ​ថ្ងៃ​ទី​៣ កក្កដា ថា ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​មាន​មួយ​ផ្នែក​ត្រូវ​បាន​ធ្លុះធ្លាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ​យ៉ាង​ច្រើន ស្រប​ពេល​ដែល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គម និង​បរិស្ថាន​ដែល​ទទួល​បាន​ពី​វិស័យ​នេះ ត្រូវ​បាន​កាត់​បន្ថយ ឬ​ខាតបង់។

អ្នកស្រី​បន្ត​ថា ការ​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺ​តាម​រយៈ​ការ​នាំ​ចូល​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​សំណង់ និង​ផលិតផល​ផ្សេងៗ​ទៀត​មក​ពី​បរទេស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជា​ដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អ្នក​ទេសចរ។

អ្នកស្រី ម៉ែន សំអន៖ «នេះ​គឺ​ខ្ញុំ​សូម​ជូន​ជា​យោបល់​ដើម្បី​ធ្វើការ​នៃ​ការ​ធ្លុះធ្លាយ​នេះ។ ខ្ញុំ​ក៏​មិន​ច្បាស់​ថា ម៉េច​បាន​គេ​ប្រើ​ពាក្យ​ធ្លុះធ្លាយ​នេះ ក្នុង​វិស័យ​ទេសចរណ៍។ សួរ​ជំនាញ​ទៅ​បាន​គាត់​ថា ជួន​កាល​សណ្ឋាគារ​ហ្នឹង​ក៏​របស់​បរទេស​គេ​កសាង ផលិតផល​នាំ​ចូល​ក៏​របស់​គេ ហើយ​ភ្ញៀវ​ទិញ​ទំនិញ​នោះ ហើយ​នាំ​ទៅ​សម្រាក​នៅ​សណ្ឋាគារ​នោះ​ក៏​ភ្ញៀវ​របស់​ជនជាតិ​នោះ​ទៅ​ទៀត។ អ៊ីចឹង​ទេ​យើង​ការ​បាត់​បង់​ធ្លុះធ្លាយ​ក៏​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត»

របាយការណ៍​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​អន្តរជាតិ​ជាង ២,៨​លាន​នាក់ កើន ១៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ និង​ទេសចរ​ក្នុង​ស្រុក​បាន​កើន​ឡើង​ប្រមាណ ៧​លាន​នាក់ គិត​ជា​ភាគរយ​ប្រមាណ ៣%។ វិស័យ​នេះ​បាន​នាំ​ចំណូល​ប្រមាណ ១.៩១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ស្នើ​នឹង ១២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ៣៥​ម៉ឺន​នាក់។ ដោយ​ឡែក​ក្នុង​រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១២ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន​ជាង ១,៥​លាន​នាក់ ក្នុង​អត្រា​កំណើន​ជាង ២៦% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១១។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កំពុង​មាន​មោទនភាព​ចំពោះ​កំណើន​អ្នក​ទេសចរណ៍​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​នេះ។ ប៉ុន្តែ​អត្រា​នៃ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ជា​ក្ដី​កង្វល់​មួយ​ដែរ។

លោក ថោង ខុន មាន​ប្រសាសន៍​ថា អត្រា​នៃ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ មាន​ប្រមាណ ២៥% គឺ​ប្រហែល​ជាង ៤០០​លាន​ដុល្លារ នៃ​ចំណូល​សរុប​ជាង ១.៩០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​ថា បញ្ហា​នេះ​ក្រសួង​កំពុង​គិត​គូរ​រក​ដំណោះស្រាយ។ លោក​ថា ជា​ដំណោះស្រាយ​ចំពោះ​ការ​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ កម្ពុជា​គឺ​មាន​តែ​បង្កើន និង​ជំរុញ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​ទេសចរណ៍។

លោក​ ថោង ខុន បញ្ជាក់​ទៀត​ថា ការ​បាត់បង់​ចំណូល​ត្រឡប់​ទៅ​វិញ​នេះ គឺ​ចង់​មិន​ចង់​ត្រូវ​តែ​ខាត​បង់​ដោយ​ជៀស​មិន​រួច៖ «វិស័យ​ទេសចរណ៍​គឺ​មិន​អាច​គិត​ទៅ​ដល់​ហ្នឹង​បាន​ទេ។ ទី​១ ចំពោះ​មុខ​បើ​សិន​ជា​យើង​អត់​មាន​អ្នក​វិនិយោគ​មាន​តែ​ទីភ្នាក់ងារ​ទេសចរណ៍​របស់​បរទេស ក៏​ទេសចរណ៍​គេ​មិន​កក់​ក្ដៅ​ប៉ុន្មាន​ក្នុង​ការ​មក​ស្រុក​ទេស​យើង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​មាន​រូបមន្ត​មួយ​គឺ​ថា ការ​រក​ស៊ី​របស់​ទេសចរណ៍​តាម​ច្បាប់​របស់​យើង​ឲ្យ​បរទេស​គេ​ធ្វើការ​វិនិយោគ​គេ​រក​ស៊ី​នៅ​ស្រុក​យើង​ហើយ ខ្លួន​យើង​ក៏​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឡើង។ ឧទាហរណ៍​កូរ៉េ​អ៊ីចឹង ឲ្យ​ភ្នាក់ងារ​ទេសចរណ៍​ខ្មែរ​យើង​ទៅ​បោះ​ទីតាំង​នៅ​កូរ៉េ ហើយ​ទៅ​រក​ភ្ញៀវ​កូរ៉េ យើង​មិន​រក​បាន​ច្រើន​ដូច​ទីភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​គេ​រក​ទេ គេ​ទុក​ចិត្ត​គ្នា​គេ​មក​ជាង បើ​យើង​មិន​ធ្វើ​តាម​ហ្នឹង​យើង​ខាត​ច្រើន។ ខាត​ខ្លះ​ត្រូវ​តែ​មាន​ដូច​ថា ១.៩០០​លាន ខាត​ទៅ​វិញ​ប្រហែល ៣០០ ឬ ៤០០​លាន អាហ្នឹង​មាន​អី​នៅ​ស្រុក​ណា​ក៏​ខាត​ដែរ»

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក និង​ឯកជន លោក ហូ វណ្ឌី ថ្លែង​ថា បញ្ហា​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​អាច​លើស​ជាង ២៥% ទៅ​ទៀត។ លោក​ថា ភាព​ធូរ​រលុង​នៃ​ការ​ទប់ស្កាត់​ផលិតផល​មួយ​ចំនួន​ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ ធ្លាក់​មក​ដល់​ដៃ​ពលរដ្ឋ​ក្នុង​សហគមន៍​តិច​តួច​ប៉ុណ្ណោះ។ តែ​ផ្ទុយ​ទៅ​វិញ ផល​ប្រយោជន៍​មួយ​ផ្នែក​ធំ​គឺ​បាន​តែ​ទៅ​លើ​ប្រទេស​ជិត​ខាង។

លោក ហូ វណ្ឌី ថ្លែង​ទៀត​ថា ជា​ដំណោះស្រាយ​នោះ គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ដល់​កសិករ​ដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុក៖ «បញ្ហា​ធ្លុះធ្លាយ​អាច​ដោះស្រាយ​បាន​បើ​សិន​ជា​ស្ថាប័ន​ទាំង​នោះ​លោក​រួម​ដៃ​ទប់ស្កាត់​ផលិតផល​មួយ​ចំនួន កសិផល​មួយ​ចំនួន​ដែល​ប្រទេស​ជិតខាង​យើង​នាំ​ចូល​មក។ ដូច្នេះ​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​យើង ជា​ពិសេស​គេ​ហៅ​ថា អេស​អ៊ឹម​អ៊ី (SME)នេះ ក្រុម​សិប្បកម្ម ឬ​មួយ​ក៏​ការ​ដាំ​បន្លែ​បង្ការ​នៅ​តាម​ភូមិ​ឃុំ​នេះ កសិផល​មួយ​ចំនួន និង​ផ្នែក​កសិកម្ម​ខ្លះ។ ដូច​យើង​ឃើញ​ហើយ​ការ​ចិញ្ចឹម​សត្វ​យក​សាច់​ត្រូវ​តែ​ធ្វើការ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់»

ចំណែក​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ហ្គោលឌិន ថេមផល (Golden Temple) ខេត្ត​សៀមរាប លោក ពៅ វិចិត្រ មាន​ប្រសាសន៍​ថា សម្រាប់​សណ្ឋាគារ​នេះ ជា​រៀងរាល់​ថ្ងៃ​បាន​ប្រើប្រាស់​ផលិតផល​ក្រៅ​ស្រុក​ប្រមាណ​ជាង ១០% ប៉ុណ្ណោះ ព្រោះ​ផលិតផល​ទាំង​នោះ​គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​អ្នក​ទេសចរណ៍​បរទេស។ លោក​ថា វត្ថុធាតុ​ដើម​មួយ​ផ្នែក​ណា​នោះ គឺ​ចាំ​បាច់​ណាស់​ដែល​ក្នុង​ស្រុក​មិន​អាច​ផ្គត់ផ្គង់ ឬ​ផលិត​បាន។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍​ឆ្នាំ​២០១១ ឆមាស​ទី​១ ឆ្នាំ​២០១២ នេះ គេ​នឹង​លើក​យក​បញ្ហា​ទាក់ទង​នឹង​ការ​ខាតបង់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍ ដោយសារ​តែ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​ផលិតផល និង​ទំនិញ​ពី​បរទេស​មក​ជជែក​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "ក្ដី​បារម្ភ​អំពី​ការ​ខាត​បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍"

  1. LY Seanteur says:

    លោកជំទាវ ម៉ែន សំអន លើកឡើងចំនុចនេះត្រឹមត្រូវណាស់។​ប៉ុន្តែ លោកជំទាវមិនបានលើកឡើងពីអំពើពុករលួយក្នុងវិស័យទេសចរណ៏ ដែលធ្វើអោយបាត់ចំណូលជាតិសោះ។ ជាពិសេស សេវាអន់នៅតាមច្រកព្រំដែន។ នគរបាលច្រកព្រំដែនទាំងអស់សុទ្ធតែអសម្ថភាព ហើយមើលឃើញតែប្រាក់ ដែលធ្វើអោយទេសចរណ៏ធុញទ្រាន់នឹងការមកលេងស្រុកខ្មែរ។ បើចង់ដឹងច្បាស់ សូមលោកជំទាវអាចដើរលេង​ និងធ្វើជាមនុស្សសាមញ្ញដើម្បីកុំអោយគេស្គាល់ ហើយឆ្លងកាត់ច្រករបស់យើងមើល​ រួចឆ្លងកាត់ច្រករបស់ប្រទេសផ្សេងទៀតមើល តើវាខុសគ្នាកំរិតណា?

  2. PNH says:

    -Tourist have though that cambodia country do not development
    – income collecto into someone personal pocket
    – destroy forest ,natural , bad environment……..
    – robbery have everywhere
    -Do not have security and safety
    – border immigration police corrruption

  3. ទើបនឹងបារម្ភ? ប្រាក់ចំណូលផ្នែកទេសចរណ៍គឺជាចំណូល
    មួយភាគធំរបស់ជាតិ ។ ទេសចរទាំងខ្មែរទាំងបរទេសភាគ
    ច្រើន តែកាលណាបានមកលេងប្រទេសកម្ពុជា ពួកគេទៅទស្សនា
    ប្រាសាទអង្គរវត្ត ។ ការទៅទស្សនាប្រាសាទអង្គរវត្ត សម្រាប់
    ជនជាតិ ពួកគេត្រូវបង់ថ្លៃខ្ពស់ អញ្ចឹងប្រាក់ចំណូលក៏ច្រើនដែរ
    តែប្រាក់ទាំងនោះចំនួន៨០ភាគរយត្រូវហើរចូលហោប៉ៅមេចោរ
    ធំៗមានហ៊ុន សែន, សុក គង់ និងទន្សោងគោព្រៃគ្នាវាដទៃទៀត ។
    នៅសល់កាក់ល្អិតតិចតួចក៏បានជាប្រាក់ចំណូលរបស់ជាតិ ។ នៅ
    គ្រប់ក្រសួងណាដែលអាចទាញយកប្រាក់ចំណូលបានច្រើនដល់
    ប្រទេស គឺត្រូវនៅក្រោមការកាន់កាប់ ត្រួតត្រារបស់បណ្តាញត្រ
    កូលមេឈ្លើងហ៊ុន សែន ។ ឈ្លើងសត្វ វារបេះធ្លាក់កាលណាវា
    បឺតឈាមឆ្អែត ប៉ុន្តែឈ្លើងមនុស្សមិនចេះឆ្អែតទេ ។ ប្រទេសខ្មែរ
    ប្រសិនឋិតនៅក្រោមការដឹកនាំរបស់មគ្គុទ្ទេសក៍ល្អ ចេះគិតប្រ
    យោជន៍ជាតិជាធំ មិនមែនជាប្រទេសដើរតែសុំទានគេដូចសព្វថ្ងៃ
    នេះឡើយ!

  4. BaBaBoo says:

    ល្បែងសេដ្ឋកិច្ចមានចុះមានឡើង អស្រ័យលើសិល្បៈវិធីបូមយកចំណូលម តែមើលទៅខាងកម្ពុជាចាញ់ប្រៀបត្រង់ ការរក ស៊ីបរទេសជាមួយកម្ពុជា មួយភាគធំពឹងផ្អែកលើរបរទេសមកលេង។ បើគ្មានគេចូលមកលេងសោះ ច្បាស់ជាក្រៀមក្រពះ មិនខានឡើយ ។ គួនាំគ្នារិះយកសិល្បវិជ្ជាការណា ដើម្បីខាបស្រូបយកចំណូលសម្រាប់កម្ពុជា ហើយខ្ទប់ជាប់កុំឲ្យបរទេស មានឱកាសយកចំណេញទៅស្រុកគេបាន៕

  5. ខ្វះការទំនាក់ទំនងរវាងទីផ្សារនឹងអ្នកដាំដំណាំ ឈ្មួញមិន
    រវីរវល់ជាមួយអ្នកជនបទ ការនាំចូលទំនិញពីបរទេសលឿន
    ចំនេញច្រើន មិនចំណាយពេលវេលាដើរប្រមូល
    រដ្ឋគ្មានចលនាមហាជនបោះទុនអោយច្រើនលានដូល្លា
    ព្រោះបើរកវិធីទៅរកស៊ីអ្វីផ្សេងវិញវាចំណេញដល់
    ក្រុមពួកច្រើនជាង ។ ភាពខ្សោយមិនចេះប្រើធនធានមនុស្ស
    នៅឆ្នាំនេះមិនមែនស្រុកខ្មែរទើបរំដោះប្រទេសទេ គឺធនធានមនុស្ស
    មានមិនខ្វះ តែខ្វះលុយ ថវិការ សំរាប់យកមកអនុវត្តអ្វីដែលយើងចង់បាន។
    គេធ្វើផ្កាយរណបមួយហោះទៅភពផ្សេងៗចំណាយអស់ប៉ុន្មាន ?
    គេនៅតែព្យាយាមធ្វើបាន ។ឯយើងវិញគ្រាន់តែគំរោងនានាសំរាប់
    រកទំនិញផ្គត់ផ្គង់លើទីផ្សារ រកទុនសំរាប់ដំណើរទៅមុខមិនរួច
    នាំគ្នាថ្ងូររាប់ឆ្នាំទៀតក៏មិនបានលទ្ធផលដែរ បើមិនចេះដឹកនាំក្នាធ្វើ
    មិនខំរកប្រភពលុយអោយឃើញ អ្នកណាជាអ្នកទទួលខុសត្រូវ
    ក្រៅតែពីអ្នកដឹកនាំ ?៕

  6. ថោង ខូច says:

    អាខុន​ លួចលុយបានច្រើនពីចំណូល រួចយកចិញ្ចឹមស្រី និងជួយគណបក្សប្រជាជន។

  7. ច័ន្ទ សារ៉ុង says:

    ក្រសួងកសិកម្មអញ ដេកលក់យូរហើយ ឯងមិនដឹងទេរឺ អាខុន នេះ!

  8. កកកកក says:

    កកក