05212013Headline:

ស្ដាប់​តារា​ពីរ​គូ និយាយ​ពី​អនាគត​របស់​កូន​

ថ្ងៃទី 6 កក្កដា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​នៅក្នុង​វិស័យ​សិល្បៈ យើង​ឃើញថា មាន​គូស្នេហ៍​ជា​អ្នកសិល្បៈ​ជាច្រើន​គូ បាន​ចាប់ដៃគ្នា​កសាង​គ្រួសារ​ជាមួយគ្នា​។ តួយ៉ាងនៅថ្ងៃនេះ យើង​សូម​លើកយក​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​សិល្បករ​ពីររូប ដែលមាន​កូន ថា​តើ​អ្នកសិល្បៈ​ចង់​ឲ្យ​កូនៗ​របស់គេក្លាយជា​អ្នកសិល្បៈ​ដូច​គេ ឬក៏​មិន​ចង់​?

​សម្រាប់​គូស្នេហ៍​សិល្បៈ​ លោក សាពូន មីដាដា និង​អ្នកនាង សឿ សុធា​រ៉ា បាន​រៀបការ​អំឡុង​​ឆ្នាំ​២០០៩ មកដល់ពេលនេះ ពួកគេ​បាន​ទទួលបាន​លទ្ធផល​ជីវិត គឺមាន​បុត្រី​ម្នាក់ ដែលមាន​អាយុ​ជាង ១​ខួប ហើយ​លោក សាពូន មីដាដា បាន​និយាយ​ឲ្យ​ដឹងថា កូន​របស់គាត់​ហាក់ដូច​ជាមាន​ទំនោរ​ទៅរក​សិល្បៈ​ដូច​រូបលោក និង​ភរិយា​ផងដែរ​។​

Give our kids a better deal

​លោក សាពូន បាន​និយាយថា នៅពេលនេះ បុត្រី​របស់លោក​មាន​អាយុ ១​ខួប​កន្លះ​ហើយ និង​មាន​ឈ្មោះថា សាពូន ដា​រ៉ា​ពិមាន​។ សម្រាប់​ចំណង់​ចំណូលចិត្ត​ទៅ​ថ្ងៃ​អនាគត​របស់​បុត្រី​លោក គឺ​លោក​សម្រេច​ទៅតាម​ឧបនិស្ស័យ​របស់​កូន បើ​គាត់​មាន​ដុង​ទៅខាង​ណា លោក​នឹង​ជំរុញ​ទៅខាង​ហ្នឹង​។

​លោក​បញ្ជាក់ថា “​តែបើ​មាន​និស្ស័យ​ផ្នែក​សិល្បៈ​ដូច​ឪពុក និង​ម្ដាយ គឺ​កាន់តែ​ល្អប្រសើរ​ទៀត តែបើ​តាម​ខ្ញុំ​មើលទៅ កូន​របស់ខ្ញុំ​ស្រឡាញ់​ខាង​សិល្បៈ​ណាស់ រាល់ពេល​ដែល​ឃើញ​ម្ដាយ​របស់គេឡើង​កម្មវិធី​ខន​សឺត​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ ក៏ដូចជា​ឃើញ​ខ្ញុំ គាត់​តែ​ងធ្វើ​កាយវិការ ធ្វើ​សំឡេង បើទោះបីជា​មិនចេះ​និយាយ​ក៏ដោយ គាត់​ធ្វើ​សំឡេង រ្ហ​! រ្ហ​! ច្រៀង​តាម និង​រាំ​តាម​អ៊ីចឹង​”​។​

​តាមរយៈ​ការ​ឃើញ​នូវ​តម្រាប់​របស់​កូន​យ៉ាង​ដូច្នេះ លោក សាពូន មីដាដា បញ្ជាក់​បន្ថែមថា “​ថ្នាល​សិល្បៈ​របស់​កូនង៉ែត​តូច​មួយ​នេះ ដែល​គាត់​មាន​ដុង​តាម​ឪពុក តាម​ម្ដាយ​យ៉ាងនេះ ប្រហែលជា​ទៅខាង​សិល្បៈ​ហើយ តាម​ខ្ញុំ​មើលឃើញ​”​។​

​ដោយ​ឡែកតារា​សម្ដែង​ជើងចាស់​មួយរូប គឺ​លោក យុ​ត្ថា​រ៉ា ឆា​នី បាន​រៀបការ​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា អស់​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​ហើយ​នោះ និង​មាន​កូនស្រី​ម្នាក់​អាយុ​ជាង ៥​ឆ្នាំ​។​

​លោក យុ​ត្ថា​រ៉ា ឆា​នី បាន​ឲ្យ​ដឹងថា ចំពោះ​ថ្ងៃ​អនាគត​របស់​កូនស្រី​លោក គឺ​លោក​ចង់​ឲ្យ​គេ​រៀន​ឲ្យ​បាន​ច្រើន ហើយ​ធ្វើ​អ្វី​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់គេ តែបើ​កូន​មាន​ទំនោ​រមក​ខាង​សិល្បៈ លោក​នឹង​ជំរុញ​បន្ថែម​។​

​សរុបមក អ្នកសិល្បៈ​គឺ​តែងតែ​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគតបំពេញការងារ​ជា​អ្នកសិល្បៈ​ដូច​ខ្លួន​ដែរ ពោលគឺ​ចង់បាន​ពាក្យ​ថា “​ស្លឹកឈើ​ជ្រុះមិន​ឆ្ងាយ​ពី​គល់​”៕ S

What Next?

Recent Articles

7 Responses to "ស្ដាប់​តារា​ពីរ​គូ និយាយ​ពី​អនាគត​របស់​កូន​"

  1. bo says:

    ល្អហើយបានកូនស្រីនោះព្រោះបើចូលខាងសិល្បះឆាប់មានហាងឆេងលក់បានជាងកូនប្រុស។

  2. killer says:

    លក់កូនស្រីហ្អែង ទៅ លក់អោយអញ អញអោយមួយរយលុយខ្មែរ

  3. ក្តអី says:

    ហ្អែងស្មានតែកូនតារាលក់មួយរយលុយខ្មែរគេលក់ហ្អី បើហ្អែងអត់មានលុយ$$$ វីឡា ឡានទំនើប

  4. pt 018 says:

    ប្អូនធារ៉ា កូនប្អូនគួរអោយខ្នាញ់ដល់ហើយ មើលចុះមុខដូចដល់ហើយ សង្ខឹមថាធំទៅល្មីដូច​ម្តាយគាត់
    ជូនពរណាក្មួយស្រី! សូមអោយក្មួយមានសុខភាពល្អណា​!​

  5. pt 018 says:

    ចំណែកបង ឆានី​ នឹង​បងលក្ខណាវិញ​ ក៌មិនធម្មតាដែរមើលចុះ ទ្រលុកទ្រលន់ដល់ហើយ!

  6. តិច​ នី says:

    កំអាលមោទនភាពពេក! ពាក្យបុរាណដំណាលថា មានមិនដែនបីតំណ ក្រមិនដែលបីជាន់នោះទេ។ ខ្វះអីកូនអ្នកមានអ្នកធំបច្ចុប្បន្ន គំនិតចោលម្សៀងតែគគោល។ យកល្អកុំទម្រើសក្មេងអី ព្យាយាមឲ្យគេរៀនបានខ្ពស់ ទោះជាយ៉ាងណាក័ល្អមើលដែរ៕

  7. Anonymous says:

    ជូនពរសំណាងល្អគ្រប់ៗគ្នា