06 July 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ដោយឃើញសិល្បការិនីជាច្រើនហាក់ទទួលបានការទាក់ទាញពីទស្សនិកជន ទៅលើរូបសម្ផស្សជាជាងទេពកោសល្យសិល្បៈ ពិសេសគឺសម្រស់ដើមទ្រូងនោះ ម្តាយតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ក៏មិនស្ងប់ចិត្តដែរ ពេលឃើញដើមទ្រូងកូនតូចនោះ។ ទន្ទឹមនឹងចង់ឲ្យកូនមានដើមទ្រូងធំដូចគេ តែអ្នកស្រីបែរជាត្អូញត្អែរថា «រកលុយកែដើមទ្រូងឲ្យកូនមិនបានវិញ»។
បើទោះជាប្រទេសបារាំងធ្លាប់ចេញសេចក្តីប្រកាសថា ស្រ្តីដែលវះកាត់ដើមទ្រូងដាក់ស៊ីលីកូន ឲ្យដើមទ្រូងរីកធំអាចប្រឈមនឹងកើតជំងឺមហារីកសុដន់យ៉ាងណាក៏ ដោយ ក៏ស្រ្តីៗដែលចង់ឲ្យដើមទ្រូងខ្លួនរីកធំទាំងនោះ ហាក់មិនចាប់អារម្មណ៍នឹងព័ត៌មាននេះឡើយ ទំនងពួកគេគិតថា ការកែដើមទ្រូងឲ្យឡើងធំនេះវាជាការបង្កើនសម្ផស្សរបស់គេឲ្យ កាន់តែប្រសើរជាងសម្ផស្សធម្មជាតិមួយកម្រិតទៀត និងជាការទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗថែមទៀតផង បើទោះជាការវះកាត់នោះត្រូវចំណាយអស់ប្រាក់ច្រើនដល់ទៅរាប់ពាន់ ដុល្លារយ៉ាងណាក៏ដោយក៏គេហ៊ានចំណាយដែរ។ ក្នុងនោះសិល្បការិនីយើងក៏សម្រេចជ្រើសរើសយកវិធីសាស្រ្តបង្កើនសម្ផស្សបែបសិប្បនិមិត្តនេះដែរ។
ស្របគ្នានឹងទំនោរចិត្តរបស់សិល្បការិនីខ្មែរមួយចំនួនកំពុងបង្កើនសម្ផស្សដើមទ្រូងសិប្បនិមិ្មតនេះ ត្រូវបានអ្នកលក់កាសែតម្នាក់នៅជើងរបងវត្តទួលទំពូង បង្ហើបឲ្យដឹងថា ម្តាយតារាចម្រៀងកូនកាត់ចិនល្បីប្រចាំនៅផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា កំពុងខ្វា ក ចង់កែដើមទ្រូងឲ្យកូន(ធីណា)បានធំនឹងគេ ខណៈដែលគាត់ឃើញដើមទ្រូងកូន តូចមិនមានភាពសិចស៊ីនោះ ។
បើទោះយ៉ាងនេះក្តី ភាពខ្វារ ក នោះមិនត្រូវបានម្តាយតារាចម្រៀងពូកែច្រៀងបទចិនរូបនេះធ្វើបានតាមចិត្តចង់នោះឡើយ ដោយប្រភពនោះបាននិយាយថា «គាត់ត្អួញថាមិនមានលុយយកទៅកែដើមទ្រូងកូនទៅវិញ»។
កាលដែលទទួលបានព័ត៌មានអាថ៌កំបាំងនេះ ត្រូវប្រភពនេះលើកឡើងថា ម្តាយតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា តែងមកអង្គុយលេងតូបលក់កាសែតរបស់គាត់ តែដោយសារគាត់ជាជនជាតិចិនចេះតែនិយាយភាសាខ្មែរ តែមិនចេះអានអក្សរខ្មែរនោះ គាត់តែងឲ្យខ្ញុំអានកាសែតឲ្យគាត់ស្តាប់ ពិសេសរឿងតារាដែលលេចធ្លោ ហើយគេលេចធ្លោតាមរយៈអ្វី តាមសមត្ថភាពឬ ការតុបតែងយ៉ាងណានោះ។
ប្រភពនៅតូបកាសែតដដែលនោះបានបន្តថា៖ «ក្រោយខ្ញុំអានសារព័ត៌មានឲ្យស្តាប់នោះ ហើយនិយាយប្រាប់គាត់ថា តារាសម័យនេះអ្នកដែលលេចធ្លោនោះ ភាគច្រើនតារាដែលហ៊ានស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូង នោះពួកគេនឹងល្បី ហើយពេលឮខ្ញុំនិយាយនេះ គាត់ប្រាប់ខ្ញុំថា គាត់ក៏ចង់យក[ កូនធីណា] ទៅកែដើមទ្រូងឲ្យធំដូចគេដែរ តែមិនមានប្រាក់ដូចគេ»។
ទាក់ទិននឹងការលើកឡើងរបស់ប្រភពខាងលើនេះ កញ្ញា លី អ៊ីវ៉ាធីណា ធ្លាប់បាននិយាយថា៖ «រឿងនោះមិនមែនជាការពិតទេ ម្តាយខ្ញុំឯណាគាត់ទៅនិយាយបែបនេះ ព្រោះថា គាត់ក៏ដឹងហើយថា ខ្ញុំសព្វថ្ងៃនេះមិនមែនជាអ្នកចម្រៀងអន់ឯណាដល់ថ្នាក់ ម្តាយចង់នាំទៅកែដើមទ្រូងឲ្យឡើងធំសិចស៊ី ដើម្បីប្តូរយកការទាក់ទាញពីទស្សនិកជននោះទេ»។
បើទោះយ៉ាងណាតារាចម្រៀងវ័យ២៦ឆ្នាំដែលទើបប្រកាសថារកបានម្ចាស់ចិត្ត ដែលជាកូនចៅចិនដូចគ្នានោះក៏បាននិយាយដែរថា៖ «កាលពីមុនឃើញគេមានដើមទ្រូងធំមូលក្លំល្អៗ មើលទៅសិចស៊ី គួរជាទីទាក់ទាញនោះ ខ្ញុំក៏ធ្លាប់គិតដែរថា ថ្ងៃណាមួយខ្ញុំនឹងកែដើមទ្រូងនឹងគេ បើទោះជាត្រូវចំណាយប៉ុន្មានក៏ធ្វើឲ្យបានដែរ។ ប៉ុន្តែក្រោយៗមកមានលេចឮថា អ្នកកែដើមទ្រូងពង្រីកសុដន់អាចប្រឈមនឹងជំងឺមហារីកនោះខ្ញុំក៏ឈប់ ប្រាថ្នាទៅ»។
នាងក៏ធ្លាប់បានសម្តែងការព្រួយបារម្ភពីការប៉ះពាល់ចំពោះសុខភាព អ្នកដែលកែដើមទ្រូងឲ្យរីកធំដែរ ដោយនាងបាននិយាយថា៖ «បើធម្មជាតិផ្តល់មកឲ្យប៉ុនណាយកប៉ុណ្ណឹងទៅ ខ្ញុំមិនទៅខ្វល់រឿងកែដើមទ្រូងទេ ថាមិនបាន ចាយលុយហើយថ្ងៃណាមួយនឹងមានបញ្ហាដោយសារតែរឿងកែកុនក៏មិនដឹង»៕

ចេះតែរកពាក្យមកនិយាយបែបនេះទៅកើត មានសុខភាពល្អ សំលេងពិរោះ
វាជាសំណាងដូចមានកំណប់ដ៏មហាសាលមិនអាចកាត់ថ្លៃបាន ទៅចង់អីទៅកែ
កុនដែលនាំអោយអាយុខ្លីនោះ ។ ដើមទ្រូងតូចមែនប៉ុន្តែរហ័សក្នុងការរាំ
មនុស្សយើងសំខាន់បានស្គាល់ឋានសួរគ៌ា ដោយខ្លួនឯង វាមិនសំខាន់
ចង់បានការគាប់ចិត្តគាប់ភ្នែកអ្នកដទេនោះទេ ? តែបើរកលុយបាន
ធំៗជាការប្រសើរដែរ ។ចិត្តធំប្រសើរជាងទ្រូងធំ ។!
ព្រោះមានអ្នកខ្លះស្លាប់ទៅវិញដោយមិនបានស្គាល់ឋានសួរផង ?
បើមិនមានលុយកែសុដន់ទេ ធ្វើកូនធម៌សំដាច់ទៅ បានលុយហើយ
នាងអើយនាង! អារឿងកែដោះហ្នឹងគឺប្រើដៃនិងអណ្តាត!
យ៉ាងយូរមួយខែឡើងរាងត្លុំ ។
គ្មានវិចារណញានមែន ស្មានតែខ្វះប្រាក់ទិញអង្ករ ?
It is a shame to read this article about unnecessary for the daily life. Her mother should not have announced that for her daughter about her budge, or she may wanted the rich men to have an optional for her daughter.
ទុក អោយលោក ខ្លឹម មៀន ទទួលខុសត្រូវរឿងហ្នឹងទៅចុះ!
hello
ហាហាហាមែនហើយបូ
ពួកអាអស់នេះ
ខួរក្បាលសុទ្ធតែអាចម៌
ពួកអ្នកទាំងអស់គ្នាអត់ការងារធ្វើហ្វី?បានជាមានពេលវេលាសរសេររឿងអត់បានការបានតែគេស្អប់។ខ្មែរដូចគ្នាសោះនិយាយពាក្យអាក្រក់រីមិនបានរៀនសូត្រធ្វើអោយប្រទេសជិតខាងគេសើចចំអក់ថាខ្មែរល្ងង់។ឈប់ទៅបងប្អួន
បឬយត្នគ្រោះថ្នាក់ណាធីណា!!!!!!
ប្រយ័ត្នគ្រោះថ្នាក់ណាធីណា!!!!!!
ឲ្យប្រុសៗ លេង ច្របាច់ ទៅវាឡើងតាមដៃ យូរទៅៗ ធំ ហើយ ឬ ក៍ ធ្វើអីតាមស្តាយ ឬក្បាច់របស់គេទៅ វាច្បាស់ជាឡើងធំ មិនបាច់បង្ហិនលុយទេ