ដោយ ម៉ម មុនីរតន៍
2012-07-08
វិទ្យុអាស៊ីសេរី
ក្រុមអ្នកវិភាគបញ្ហាសង្គមគិតថា សេចក្ដីព្រាងនៃសិទ្ធិមនុស្សអាស៊ានដែលប្រទេសជាសមាជិកកំពុងតែបន្តពិភាក្សា និងឆ្លងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី៨ ខែកក្កដា នេះ នឹងពុំអាចធានាបានពីប្រសិទ្ធភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា បាននោះទេ។

២០-កុម្ភៈ-២០១២៖ កម្មការិនីដែលត្រូវជនមិនស្គាល់មុខបាញ់ក្នុងពេលកំពុងតវ៉ា សម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
Adhoc Photo
ក្រុមអ្នកឃ្លាំមើលលើសេចក្ដីព្រាងនៃសិទ្ធិមនុស្សអាស៊ាននេះ ចាត់ទុកថា សូម្បីតែកម្ពុជា ខ្លួនឯងក៏នៅតែខកខាននៅឡើយក្នុងការអនុវត្តឲ្យបានពេញលេញទៅលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ បើទោះជាមានសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលកំណត់ដោយកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស យ៉ាងណាក្ដី។
តើមានកត្តាអ្វីខ្លះដែលនៅតែជាឧបសគ្គក្នុងការធ្វើឲ្យប្រសើរឡើងផ្នែកការគោរពសិទ្ធិមនុស្ស?
ក្រុមអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហៅសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ដែលគេកំពុងពិភាក្សានៅឡើយ ឬបើទោះបីឈានទៅដល់ការអនុម័តជាផ្លូវការក៏ដោយ ក៏ច្បាប់នេះនឹងពុំមានឥទ្ធិពលណាមួយដែលអាចគ្រប់ដណ្ដប់ដល់វិធានការក្នុងការគោរពសិទ្ធិមនុស្សបានពេញលេញនោះទេ។
ហេតុផលដែលនាំឲ្យមានការអះអាងបែបនេះ ដោយសារគេមើលឃើញថា ខណៈកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២ គេឃើញមានការឆ្លើយតបតិចតួចណាស់ក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសន្ធិសញ្ញានានាដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម។ លោកគិតថា ប្រទេសកម្ពុជា មិនមែនជាគំរូល្អសម្រាប់បណ្ដាប្រទេសនៃសមាជិកអាស៊ានក្នុងការគោរពសិទ្ធិមនុស្សនោះទេ។ លោកគិតថា កម្ពុជាត្រូវធ្វើកំណែទម្រង់ជាច្រើនបន្ថែមទៀតបើប្រៀបទៅនឹងប្រទេសដែលរីកលូតលាស់ផ្នែកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងតំបន់អាស៊ីមួយចំនួន ដូចជាប្រទេសថៃ ជាដើម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគឯករាជ្យ។ លោកបង្ហាញកង្វល់ថា សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាននេះទំនងមានឥទ្ធិពលតិចតួចប៉ុណ្ណោះក្នុងការធានាពីកាតព្វកិច្ច និងប្រសិទ្ធភាពនៃការគោរពសិទ្ធិមនុស្ស ព្រោះកម្ពុជានៅតែខកខាននៅឡើយក្នុងការអនុវត្តឲ្យបានពេញលេញផ្នែកសិទ្ធិមនុស្សនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានធានាថា ពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី ឬការប្រឆាំងនូវអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍រួម។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំព្រួយបារម្ភបំផុតគឺសេចក្ដីថ្លែងការណ៍នោះវាមាន និយាម ឬក៏ការពារធានាសិទ្ធិមនុស្សទាបជាង ហើយតិចជាងអ្វីៗដែលជាកាតព្វកិច្ចរបស់ប្រទេសកម្ពុជា»។
លោក អំ សំអាត អ្នកគ្រប់គ្រង់បច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho)។ លោកចាត់ទុកថា មានហេតុផលមួយចំនួនដែលជាឫសគល់នៃការរំលោភសិទ្ធិមនុស្ស គឺប្រព័ន្ធតុលាការមិនឯករាជ្យ ច្បាប់ការពារសម្រាប់អ្នកមានអំណាច ឬជនមានឥទ្ធិពល និងយន្តការរបស់រដ្ឋនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅតែពុំទាន់មានប្រសិទ្ធភាពនៅឡើយ។
លោក អំ សំអាត៖ «មូលហេតុដែលមានទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើង គឺទីមួយកើតចេញអំពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ ក្រៅពីហ្នឹងការរឹតត្បិតទៅលើផ្នែកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏ដូចជាការជួបជុំការប្រមូលផ្ដុំ»។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវ (Advance Research consultant Team= ART)។ លោកឲ្យដឹងថា ប្រទេសកម្ពុជាបើទោះជាស្ថិតក្នុងចំណាត់ថ្នាក់ដែលគិតថា មានភាពប្រសើរផ្នែកការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់ដូចជាប្រទេសថៃ និងឥណ្ឌូនេស៊ី យ៉ាងណាក្ដី តែថាប្រសិទ្ធភាពនៃការអនុវត្តក្នុងការគោរពសិទ្ធិមនុស្សហាក់ដើរបញ្ច្រាសទិសទៅវិញ។
លោក កែម ឡី៖ «ទោះបីនៅក្នុងចំណាត់ថ្នាក់ទី៤ ដែលខ្ញុំសង្កេតនៅក្នុងបណ្ដាប្រជាជាតិអាស៊ាន បន្ទាប់ពីថៃ បន្ទាប់ពីឥណ្ឌូនេស៊ី បន្ទាប់ពីហ្វីលីពីន ម៉ាឡេស៊ីអីក៏ដោយ ក៏ប៉ុន្តែស្ថានភាពហាក់បីដូចដើរបីជំហានទៅមុខបួនជំហានមកក្រោយពីរជំហានទៅមុខបីជំហានមកក្រោយយ៉ាងម៉េចមិនដឹងទេខ្មែរយើង»។
វិទ្យាស្ថានស្រាវជ្រាវរបស់អាអាម៉េរិកាំងមួយឈ្មោះថា ហ្រ្វីឌឹម ហៅស៍ (Freedom House) បានចេញផ្សាយរបាយការណ៍របស់ខ្លួនប្រចាំឆ្នាំ២០១២ អំពីសង្គមជាតិសាសន៍ដែលគាប់សង្កត់ជាងគេបំផុតនៅក្នុងពិភពលោក។ នៅក្នុងរបាយការណ៍នោះ គេបានបង្ហាញពីការស្រាវជ្រាវលើប្រទេសចំនួន១៨៥។ ក្នុងនោះ ហ្រ្វីឌឹម ហៅស៍ រកឃើញថា ប្រទេសកម្ពុជា នៅតែជាប្រទេសដែលមិនទាន់សេរីនៅឡើយ។
ការស្រាវជ្រាវនេះក្នុងន័យដើម្បីពិនិត្យលើសិទ្ធិនយោបាយ និងសេរីភាពផ្នែកស៊ីវិលដែលឆ្នាំ២០១២ ស្ថានភាពនេះកំពុងធ្វើដំណើរថយក្រោយ។ ហ្វ្រីឌឹម ហៅស៍ ឲ្យដឹងថា ប្រទេសដែលពលរដ្ឋមានសិទ្ធិ និងសេរីភាពពេញលេញ បានពិន្ទុលេខ ១ រីឯពិន្ទុលេខ ៧ ជាប្រទេសគាបសង្កត់ រឹតត្បិតខ្លាំងជាងគេ។ ក្នុងចំណោមនោះប្រទេសកម្ពុជា បានពិន្ទុលេខ ៦ ខាងសិទ្ធិនយោបាយ និងលេខ ៥ ខាងសេរីភាពស៊ីវិល។
កត្តាចាំបាច់ដែលនាំឲ្យមានសេចក្ដីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ឬហៅថា សន្ធិសញ្ញាអន្តរជាតិនោះ គឺបន្ទាប់ពីរកឃើញថា ការសម្លាប់រង្គាល និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្រោយពីមានវិបត្តិសង្គ្រាមលោកលើកទី២ រួចមក។ បណ្ដាប្រទេសនៅក្នុងពិភពលោកបានអនុម័តយកសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សក្នុងឆ្នាំ១៩៤៨ ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតទៅទៀត។
កម្ពុជាក៏បានជាប់កាតព្វកិច្ចក្នុងការអនុម័តយកសេចក្ដីប្រកាសជាសកលនេះ ដើម្បីធានាឲ្យមានការគោរពសិទ្ធិមនុស្ស ព្រោះកម្ពុជាក៏ធ្លាប់មានវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទសវត្សរ ដែលធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ត្រូវបាត់បង់សិទ្ធិសេរីភាពការសម្លាប់រង្គាល និងមានធ្វើទារុណកម្មធ្ងន់ធ្ងរ។
បើទោះជាក្របខ័ណ្ឌច្បាប់បានកំណត់យកគោលការណ៍ដូចដែលមានប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបែបនេះក្ដី តែក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកនេះរកឃើញថា ស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា បានដើរថយក្រោយមួយជំហានយ៉ាងឆ្ងាយដែលជាការបារម្ភយ៉ាងខ្លាំង។
មន្ត្រីអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត កត់សំគាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការរំលោភសិទ្ធិមនុស្សបានបន្តញ៉ាំញីកាន់តែខ្លាំងដូចជាក្នុងឆ្នាំ២០១២ លោក ឈុត វុទ្ធី ប្រធានអង្គការការពារបរិស្ថានត្រូវគេបាញ់សម្លាប់ក្នុងខេត្តកោះកុង កម្មការិនីនៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវរងការបាញ់ប្រហារ និងកុមារីនៅខេត្តក្រចេះ បានស្លាប់ភ្លាមៗ បន្ទាប់ពីកងកម្លាំងរបស់រដ្ឋាភិបាលបាញ់បង្ក្រាបដោយហិង្សាក្នុងជម្លោះដីធ្លី។
សង្គមស៊ីវិលចាត់ទុកថា និទណ្ឌភាព ឬភាពគ្មានទោសពៃចំពោះអ្នកប្រព្រឹត្តបទល្មើសច្បាប់ដោយជ្រកក្រោមផ្លាកអភិវឌ្ឍន៍ ជាមនុស្សដែលស្និទ្ធនឹងរដ្ឋាភិបាល និងជនដៃដល់ដែលមានអំណាចតែងរួចខ្លួនពីសំណាញ់ច្បាប់។
លោក អំ សំអាត ថ្លែងថា ដើម្បីធានាឲ្យប្រទេសមួយមាននីតិរដ្ឋពោល គឺយកច្បាប់ជាមូលដ្ឋាន លុះត្រាតែប្រព័ន្ធយុត្តិធម៌មិនស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល និងធ្វើការដោយឯករាជ្យ៖ «ដើម្បីឲ្យមានការធានានូវការគោរពសិទ្ធិមនុស្ស ក៏ដូចជាការលើកស្ទួយវិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែល្អប្រសើរ សំខាន់បំផុតវាទាក់ទងនឹងប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញផ្សាយដោយភ្ជាប់នូវរបាយការណ៍មួយរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីថ្ងៃទី១០ ខែមិថុនា ឲ្យដឹងថា អំពើពុករលួយគឺជាមូលហេតុក្នុងចំណោមហេតុផលផ្សេងទៀតដែលជាមុខសញ្ញានៃការរំលោភសិទ្ធិមនុស្ស។ អង្គការតម្លាភាពអន្តរជាតិរកឃើញថា ប្រទេសកម្ពុជាស្ថិតនៅលេខរៀងទី ១៦៤ ក្នុងចំណោមប្រទេស ១៨៣ នៅលើពិភពលោកដែលមានអំពើពុករលួយ។
បើទោះជាបែបនេះក្ដីគេហទំព័ររបស់រដ្ឋាភិបាលស្ដីពីសេចក្ដីព្រាងនៃសិទ្ធិមនុស្សអាស៊ាន ដែលបង្ហោះនៅថ្ងៃទី៧ ខែកក្កដា ឲ្យដឹងថា បេសកកម្មនៃអន្តររដ្ឋាភិបាលកំពុងតែធ្វើសេចក្ដីព្រាងសេចក្ដីនៃប្រកាសស្ដីពីសិទ្ធិមនុស្សដែលនឹងត្រូវដាក់ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៨ ខែកក្កដា។ ផ្អែកតាមធម្មនុញ្ញនេះ អាស៊ាននឹងប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
ក៏ប៉ុន្តែស្ថានទូតសហរដ្ឋអាមេរិកបានផ្សព្វផ្សាយជាសាធារណៈ តាមបណ្ដាញសង្គម ឬហៅថា Facebook កាលពីថ្ងៃទី១៥ ខែមិថុនា របាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០១១។ របាយការណ៍នោះរកឃើញថា ស្ថាប័នការពារសិទ្ធិមនុស្សរបស់រដ្ឋាភិបាលពុំមានការប្រជុំទៀងទាត់ ឬដំណើរការប្រកបដោយតម្លាភាពឡើយ។ សហរដ្ឋអាមេរិកលើកឡើងទៀតថា គណៈកម្មាធិការការពារសិទ្ធិមនុស្សកម្ពុជា ប៉ិនប្រសប់ក្នុងការធ្វើរបាយការណ៍សម្រាប់កិច្ចប្រជុំជាអន្តរជាតិនានា ស្ដីពីសិទ្ធិមនុស្ស។ ក៏ប៉ុន្តែស្ថាប័នរបស់រដ្ឋមួយនេះខកខានពុំដែលបានស៊ើបអង្កេតពីស្ថានភាពនៃការគោរពសិទ្ធិមនុស្សដោយឯករាជ្យឡើយ។
វិទ្យុអាស៊ីសេរីព្យាយាមសុំការបំភ្លឺចំពោះបញ្ហានេះជាច្រើនថ្ងៃពីលោក ឱម យ៉ិនទៀត ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តែលោកបញ្ជាក់ថា ជាប់រវល់។ ចំណែកមន្ត្រីរបស់រដ្ឋាភិបាលផ្សេងទៀតឆ្លើយតបថា ពុំអាចអត្ថាធិប្បាយបានទេ។
យ៉ាងណាក៏ដោយ លោក អំ សំអាត ថ្លែងថា ដើម្បីធានាឲ្យប្រទេសមួយមាននីតិរដ្ឋ ពោលគឺយកច្បាប់ជាមូលដ្ឋាន ឬថាការគោរពសិទ្ធិមនុស្សត្រូវបានអនុវត្តនោះ លុះត្រាតែប្រព័ន្ធយុត្តិធម៌មិនស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល និងធ្វើការដោយឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដរាបណាលោកហ៊ុន សែននៅតែដឹកនាំប្រទេស គ្មានទេ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ
ព្រោះតុលាការអាយ៉ង រីឯការអភិវឌ្ឍន៍រាល់ថ្ងៃធ្វើឲ្យប្រជារាស្រ្តភ័យខ្លាច បាត់បង់ដីធ្លីផ្ទះ
សម្បែង រើកញ្ជើ ធ្លាក់ខ្លួនក្រីក្រ អ្នកម្ចាស់ដីត្រូវចាប់ដាក់គុក ។ ហេ ហេ យូរៗទៅចង់យ៉ាប់
ជាងសម័យ ៣ ឆ្នាំ ៨ខែ របស់បងធំ លោកចៅអាំងចេកទៅទៀត ។ បងប្អូនអើយទ្រាំរស់នៅ
អ្នកគុណនិយម មិនហ៊ានព្យាករណ៍ទេ ។ អ្នកដឹកនាំមានតែភ្នែកម្ខាង គាត់មើលមិនឃើញ
គ្រប់ជ្រុងជ្រោយទេ ដោយនៅជុំវិញគាត់ពោរពេញទៅដោយសុទ្ធតែបណ្ឌិតជជុះ ។
ច្បាប់មានតែលើមាត់ទេ គ្មានទេយុត្តិធម៌លើលោក
If there is but little water in the stream, it is the fault, not
of the channel, but of the source.—St. Jerome ប្រសិនបើមាន
ទឹកតែបន្តិចនៅក្នុងដងស្ទឹង, វាជាកំហុសហើយ, តែមិនមែនជាកំ
ហុសនៃផ្លូវទឹកឡើយ, ប៉ុន្តែជាកំហុសនៃប្រភពទឹកវិញទេ ។
What happened to Ah Chhouk Bandit ? Is his case of aggravated shooting remain opened in the corrupted judicial system ? Ah Chek Aing probably knows Ah Bandit where about..
CHEK ANG DIED IN HUN SEN KILLER HOSPITAL [CALMET=MOUNTEE PETH PAKK DEIK WORTH 1979] BY ROUNTASS BANH ON JULY-8-12 ALREADY.. SORRY!!!
ចៃដន្យចៅចេកអាំងមានគ្រឿងការពាររន្ទះដាក់ជាប់ខ្លួនរាល់ពេល,ទៅមើលក្នុងពេទ្យកាល់ម៉ៃតមាន តែឈ្មោះKHMAUCH YEAY POKKនិងក្រុមគ្រួសារ ដែលដេកស្លាប់យ៉ាងវេទនា ដោយត្រូវគ្រាប់ រន្ទះបាញ់ផ្លាតត្រូវនៅថ្ងៃទី០៩ខែក្កដាឆ្នាំ២០១២។ដំណឺងនេះផ្សាយជូនដល់ញាតិមិត្តជិតឆ្ងាយសូម ចូលរួម បុណ្យសពគ្នាផង។
ចៅចេកអាំងដឹងថា,Banditកំពុងតែនៅជាមួយប្រពន្ធរបស់Ah Cheat’s best friendក្នុងHotelផ្កាយ ១០០០។
គំាទ្រអ្នកគុណនិយម!
Ah Cheat’s best friend (Ah KR) ឯងទៅស៊ីអាចម៏ លោកឈូក បណ្ឌឹតទៅ! He is at home, drinks wine evេryday. Sometimes, he goes to Karoke clubs and enjoy nightlife. អាឡប់ឯង ស្មានតែធ្វើអីឈ្នះលោក បណ្ឌឹត! ចំជាភ្លើមែន អានេះ!!!
Ah Cheat’s best friend (Ah KR) ឯងទៅស៊ីអាចម៏ លោកឈូក បណ្ឌឹតទៅ! He is at home, drinks wine everyday. Sometimes, he goes to Karaoke clubs and enjoy nightlife. អាឡប់ឯង ស្មានតែធ្វើអីឈ្នះលោក បណ្ឌឹត! ចំជាភ្លើមែន អានេះ!!!
ស្ទើភ្លើងណាស់ អា ខេ អ អើយ!
CPP members speech are unkind and show no understanding or sympathy to our nation.
The most of them are showing its acts of cruel, this cruel acts is very dangers to our society of Cambodian. So that people watch out for your own safety to avoid a crooks!
លុះត្រាតែរបបហ៊ុនសែនរលំរលាយទើបអំពើហឹង្សានៅស្រុកខ្មែរមានកាកាត់បន្ថយ។ របបដែលមាន មេដឹកនាំចរិកពាលខណៈប្រជាជននៅមានចំណេះដឹងទាបភាគច្រើនប្រជាជននៅប្រទេសនោះមាន ចរិកពាលនិងហឹង្សារនិយមដូចមេអញ្ចឹង។ បើប្រទេសណាដែលប្រជាជនមានចំណេះដឹងខ្ពស់បើ ទោះបីជារដ្ឋាភិបាលពាលយង់ឃ្នងក៍ប្រជាជនគេមិនទុកឲ្យដឹកនាំតទៅទៀតទេ។
Srey Khmer, are you single? widowed? Let me know if you want to find a sexual partner. I am in Rhode Island, USA. Are you beautiful or ugly? thin or fat? tall or short?
Ah Chek Aing = Mee Lam Trout = Ah Fernandez or Ah Kbal Ach Yuon, suck my dick you’re shit head.
Guerro, your written style is showing that you are not a humble man and respectful to women. So I am not interested with you. Sorry about that.
Ah Chek Aing, when is your mother going to resurect from the grave ?
សង្កេតណាស់ កាន់តែផ្តេផ្តាសណាស់ ដូចលេងកូនខ្លែងចាប់កូនមាន់ វិបត្តិចារិកមាយាទមិនកែ ទោះបីសែងព្រះសេអាមេត្រី មកដាក់ចំកណ្តាលរាជធានីភ្នំពេញ ក៏នៅតែប៉ុណ្ណឹង! ។ និយាយច្រំដែលទៅចុះ បញ្ហាសំខាន់យួនខុសច្បាប់ ជាវិបត្តិមុនដំបូង មិនបានគិតចេញផង ទៅមានអីគិតកើតរឿផ្សេងទៀត! ។ បញ្ហាយួនខុសច្បាប់មករស់នៅក្នុងប្រទេសកម្ពុជា ហើយឥលូវ បានក្លាយជា ត្រូវច្បាប់ ពួកនោះមួយផ្នែកបានបង្កភាពព្រៃផ្សៃក្នុងសង្គមខ្មែរ អត់ឃើញអ្នកណាដឹក បញ្ជូនទៅស្រុកវិញនៅឡើយ ទេ៕
ដរាបណាលោកហ៊ុន សែននៅតែដឹកនាំប្រទេស គ្មានទេយុត្តិធម៌នៅក្នុងសង្គមខ្មែរ ។ដោយអ្នកដឹកនាំមានតែភ្នែកម្ខាង គាត់មើលមិនឃើញគ្រប់ជ្រុងជ្រោយទេ ដូចនេះយុត្តិធម៌គ្មានទេ។
១.អ្វីៗដែលរដ្ឋាភិបាលធ្វើគឺយោងទៅតាមច្បាប់។អាលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុម ហ្វ្រែល បានយល់ស្របនឹង គ.ជ.ប ដែលថា តាមច្បាប់ជនណាដែលត្រូវបានកាត់ទោសដោយតុលាការ មិនមានសិទ្ធិចុះឈ្មោះបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតទេ,ត្រឹមត្រូវហើយ។
២.លើកនេះវេនសម រង្សីក្លាយជាទណ្ឌិត,លើកក្រោយដល់វេនមេទ័ពបាញ់ទានិង Ah Chek Aing’s grand pa ម្តងព្រោះពួកវាជាសម រង្សីgood dog.
If he doesn’t bark as loud and firce as he can, he wouldn’t be given
some dried bones for his daily survival.។
Ah Chek Aing’s grand pa,ម្តាយអញគាត់resurect from the graveដំណាលគ្នានិងម្តាយឯងនិងប្រពន្ធឯងដែរហ្នឹងណា។
ah chek ang euy ah chang ek……boeur aing ngorpp tovv heuy dauch yeaey POKK anh niss…novv treng trang sa ei tieth?chear SOPHARA trovv pee kam plearng borss Neang CHROUK…sa ngatt orss Bei chhnam. ah chek ang aing kong tai ngorrp taihorng kam pitt dauch chhmours aing anh cheing. CHEK ANG WIFE DIED BY HING BUN HEARNG CAR BODY GUARD HIT ON JULY-9-12- Bravo!!!! ah chek ang Ngorpp Mouy Pouch. Kaun chao H.S Bann yorkk sakk sorrp wear ning Propoun oyy KROR PEU SY batt tov huey.
khmauch yeay pokk keu chear mai H.S na ,ah phleu!!!!! av ka peearr korr minn ach kapear aing bann dai kom pleu pek..!!!!