ដោយ វណ្ណ វិចារ
2012-07-09
វិទ្យុអាស៊ីសេរី
មន្ត្រីជាន់ខ្ពស់គណៈកម្មការចម្រុះព្រំដែន ឲ្យដឹងថា គណៈកម្មការបច្ចេកទេសព្រំដែនកម្ពុជា-វៀតណាម គ្រោងនឹងពិភាក្សាគ្នាពីការផ្ទៀងផ្ទាត់គូសចំលងខ្សែបន្ទាត់ព្រំដែន នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា។
អនុប្រធានគណៈកម្មាធិការចំរុះកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី នៅថ្ងៃទី៩ កក្កដា មានប្រសាសន៍ថា គណៈកម្មការបច្ចេកទេសព្រំដែនកម្ពុជា និងវៀតណាម នឹងបើកកិច្ចប្រជុំទ្វេភាគី ដើម្បីផ្ទៀងផ្ទាត់ការគូសចំលងខ្សែព្រំដែនពីផែនទីមាត្រដ្ឋាន ១/១០០.០០០ ទៅមាត្រដ្ឋាន ១/៥០.០០០ នៃប្រទេសទាំងពីរ។ អ្នកស្រីបន្តថា ការងារបច្ចេកទេសចំលងខ្សែព្រំដែននេះ ចំលងតាំងពីឆ្នាំ២០០៦ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០១២។
អ្នកស្រីអះអាងថា ការអូសបន្លាយពេលវេលាគូសចំលងខ្សែផែនទីនេះ ដោយសារភាគីទាំងសងខាងមិនទាន់ស្រុះស្រួលគ្នាលើចំណុចមួយចំនួន៖ «អត់ត្រូវគ្នាដោយសារតែយើងគូសចំលង។ ឥឡូវហ្នឹងមានមាត្រដ្ឋាន ១ លើ ១០០.០០០ ហ្នឹងអត់ស្របគ្នានឹងនៅលើដីជាក់ស្ដែង។ មានន័យថា ពលរដ្ឋរស់នៅលើដីជាក់ស្ដែងហ្នឹងរស់នៅតាមទម្លាប់ អត់រស់នៅតាមព្រំដែនទេ ដល់ពេលធ្វើផែនទីមានបញ្ហាស្មុគស្មាញច្រើនដែលត្រូវធ្វើការសម្របសម្រួល»។
អ្នកស្រី កុយ ពិសី បន្តថា បើសិនការពិភាក្សាគ្នារវាងគណៈកម្មការបច្ចេកទេសទាំងពីរមានដំណើរបានលឿន នឹងងាយឈានទៅធ្វើការងារជាបន្តទៅទៀត។
មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស សម រង្ស៉ី មិនទទួលស្គាល់ឡើយការព្រមព្រៀងណាមួយរបស់ភាគីកម្ពុជា និងវៀតណាម ក្នុងបញ្ហាព្រំដែនបច្ចុប្បន្ន។ លោកបន្តថា លោកគ្មានជំនឿលើគណៈកម្មការបច្ចេកទេសកម្ពុជា ថាពួកគេបម្រើផលប្រយោជន៍ប្រទេសកម្ពុជាឡើយ។
លោក យឹម សុវណ្ណ៖ «យើងអត់មានជំនឿទាល់តែសោះថា គណៈកម្មការទាំងពីរនឹងដោះស្រាយបញ្ហាប្រកបដោយតម្លាភាពឡើយ»។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី ឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរួច កម្ពុជានឹងរៀបចំផលិតផែនទីថ្មីដែលរៀបចំខ្សែព្រំដែននៅលើដី ឲ្យត្រូវនឹងខ្សែព្រំដែននៅលើផែនទី និងបង្គោលព្រំដែនជាក់ស្តែង។
កន្លងទៅអ្នកជំនាញកិច្ចការព្រំដែនបានរិះគន់រដ្ឋាភិបាលកម្ពុជាថា ធ្វើការខ្វះការទទួលខុសត្រូវ ដោយសារតែគេរកឃើញថា រដ្ឋាភិបាលព្យាយាមប្រើប្រាស់ផែនទីខ្នាត ១ លើ ៥០ពាន់ ដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយប្រទេសវៀតណាម។ ចំណែកខ្នាតផែនទីទំហំ ១ លើ ១០០ពាន់ ដែលរដ្ឋការបារាំង បន្សល់ទុករវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៥៣ រួមនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលសង្គមស៊ីវិលគិតថា ជាការចំណេញដល់កម្ពុជានោះ បែរជាត្រូវបានរដ្ឋាភិបាលបានទម្លាក់ចោលទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គណៈកម្មការព្រុំដែនចេញពីសាលាហាណូយតែអញ្ចឹង យួនបង្រៀនថាម៉េច ចេះចាំតែប៉ុណ្ណឹង គេឲ្យអង្គុយក៏អង្គុយ គេឲ្យ ឈរក៏ឈរ ដូចគណៈកម្មការស្វារនាមមិនខុស។
BaBaBoo និយាយត្រូវខ្ញុំគាំទ្រ ពួកកន្ទបយួន ដែលគេលាងខួរមកពីហាណូយ ថ្វើអីឲ្យតែគេចំណេញទេ ធ្វើម៉េចឲ្យបានកាន់អំណាចយូរ គិតអី ដីកេរ្ត៍ ម៉ែ អញ ??ស្មានតែងាប់ទៅយកតាមបាន ?? ដូច្នេះពួយឲ្យអស់ដៃ ……………មានអំណាច ..ឪបតស្រីតារាក្មេង
យកអស់ចិត្ត សំឡេះចោល ឫការប្តីឲ្យទៅ ខ្វះអីលុយ កខ្វក់គគោគ…………..ហាសហា….!!
បើយួននិយាយអ្វី បញ្ជាអ្វី ឬត្រូវការអ្វីក៏ដោយ
មេដឹកនាំខ្មែរគ្រប់ជាន់ថ្នាក់រង់ចាំស្ដាប់ជានិជ្ជ
ម្ល៉ោះហើយមានពាក្យមួយដែលគេតែងតែនិយាយថា
«ក្បាលយួន ខ្លួនខ្មែរ» ពិតជាត្រឹមត្រូវអស្ចារ្យមែន!!!
លោកដែលមានឈ្មោះName, នេះមិនមែនជាសំដីលោកឯងទេ,គឺជាសំដីរបស់មេឃាតករហេង ពៅ នៅពេលដែលវាជាប់ជុច។កុំចង់បន្លំចៅចេកអាំងអោយសោះ។