05212013Headline:

តុលាការ​ខេត្តកោះកុង ដោះលែង​លោក​ផ្កាយ​ពីរ ប៊ុន សុខា និង​បក្ខពួក ឲ្យ​នៅក្រៅ​ឃុំ​

ថ្ងៃទី 9 កក្កដា 2012
ដោយ: សិលា
CEN

លោក ​ប៊ុន សុខា (​រូប​និយាយ​ឈរទូរស័ព្ទ​ពាក់អាវពណ៌ផ្ទៃមេឃខោខ្មៅ) មុនពេល​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ

លោក​ ប៊ុន សុខា (​រូប​និយាយ​ឈរទូរស័ព្ទ​ពាក់អាវពណ៌ផ្ទៃមេឃខោខ្មៅ) មុនពេល​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ

កោះកុង: លោក​ផ្កាយ​ពីរ ប៊ុន សុខា នាយរង​សេនាធិការ​កង​អង្គរក្ស​សម្តេច​ហ៊ុន សែន និង​អង្គរក្ស​ជំនិត​ចំនួន បីនាក់ ត្រូវបាន​តុលាការ​ខេត្តកោះកុង សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ កាលពី​ព្រឹក​ថៃ្ង​ទី​៩ កក្កដា ឆ្នាំ​២០១២​។​
​ ​
​ម​ន្រី្ត​អង្គការ​លីកាដូ ប្រចាំ​នៅ​ខេត្តកោះកុង បាន​និយាយ​ឲ្យ​ដឹងថា ការដោះលែង​នេះ ចៅក្រម​តុលាការ ពុំបាន​ប្រកាស​សាលក្រម​ឲ្យ​បានដឹង​ជា​សាធារណៈ​ទេ ដូចនេះ​គេ​ពុំ​អាច​បានដឹង​ពី​ខឹ្ល​ម​សារ នៃ​សាលក្រម​ដោះលែង​ខាងលើ​នេះឡើយ​។
​ម​ន្រី្ត​សិ​ទិ្ធ​មនុស្ស​ដដែល​បាន​បន្តថា ករណី​ខាងលើនេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពមិនប្រក្រតី​របស់​តុលាការ ក្នុងការ​ដោះលែង​ជនជាប់ចោទ​ឲ្យ​នៅក្រៅ​ឃុំ ហើយ​វា​ក៏បាន​ធើ្វ​សាធារណៈ​មានការ​មិន​អស់ចិត្ត និង​សំដែង​នូវ​ការសង្ស័យ​ផងដែរ​។​
​ ​
​ជុំវិញ​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នេះ ម​ន្រី្ត​តុលាការ​ខេត្តកោះកុង ពុំ​អាច​សុំ​ការបញ្ជាក់​បានទេ​នៅ​រសៀល​ថៃ្ង​ទី​៩ កក្កដា ឆ្នាំ​២០១២​។​
​ ​
​សូម​រម្លឹកថា លោក​ផ្កាយ​ពីរ ប៊ុន សុខា និង​បក្ខពួក​ចំនួន ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ខេត្តកោះកុង ឃាត់ខ្លួន កាលពី​ថៃ្ង​ទី​២៣ មេសា ឆ្នាំ​២០១២ បន្ទាប់ពី​លោក និង​អង្គរក្ស​ចំនួន​បីនាក់ បាន​ប្រើ​អំពើរ​ហឹ​ង្សា​វាយ​មនុស្ស​បួន​នាក់ ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល ដែល​បាន​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​កោះកុង​ស៊ី​ធី ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​យប់​ថៃ្ង​ទី​២២ មេសា ឆ្នាំ​២០១២​។​
​ ​
​បន្ទាប់មក​នៅ​ល្ងាច​ថៃ្ង​ទី​២៥ មេសា ឆ្នាំ​២០១២ លោក​ប៊ុន សុខា និង​អង្គរក្ស​បីនាក់​ត្រូវបាន​តុលា​ការចេញ​ដីការ​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​បទចោទប្រកាន់​ពី​ការប្រើ​អំពើ​​ហឹ​ង្សា​ដោយ​ចេតនា​។
​គ្រានោះ ឃី្ល​ប​វិ​ដេ​អូ​សី្ត​ពី​ការប្រើ​អំពើ​ហឹ​ង្ស​របស់លោក​ក៏​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជា​សាធារណៈ​ផងដែរ​។​

​លោក ប៊ុន សុខា និង​បក្ខពួក ត្រូវបាន​តុលាការខេត្ត​បើកសវនាការ​ជំនុំជម្រះ កាលពី​ថៃ្ង​ទី​៥ កក្កដា ឆ្នាំ​២០១២ ហើយ​បានសម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ព្រឹក​ថៃ្ង​៩ កក្កដា​នេះ ដោយ​ពុំបាន​ប្រកាស​សាលក្រម​ឲ្យ​បានដឹង​ជា​សាធារណៈ​ឡើយ​៕

What Next?

Recent Articles

32 Responses to "តុលាការ​ខេត្តកោះកុង ដោះលែង​លោក​ផ្កាយ​ពីរ ប៊ុន សុខា និង​បក្ខពួក ឲ្យ​នៅក្រៅ​ឃុំ​"

  1. ខ្ញុំជាខ្មែរ says:

    នេះឬ ដែល ហ៊ុន សែន ហៅថាសម័យ តេជោ?? បើសម័យ តេចោ ទើបត្រូវជាង

  2. Code of Conduct says:

    What the fuck!

  3. Guy says:

    Using gun in illegal is no punishment while just settle the money!
    Where is Cambodia Arm’s Law? what are you doing?

  4. Guy says:

    Using gun is nothing to be punishment by just settling the money!
    Where is Cambodian Arm’s Law? what are you doing?

  5. Xman says:

    ហាស់ ហាស់ ហា!​​ ខ្មែរជាខ្មែរ ពិតជាខ្មែរ!…………………………..ៗ

  6. ពិតជាត្រឹមត្រូវណាស់ អ្នកធំធ្វើខុស ហើយមិនទទួលខុសត្រូវចំពោះមុខច្បាប់ ???????????

  7. មិនដឹងជា បុក លុយ អស់ ប៉ុន្មាន ទេ ហេហេហេហ ហាសហាសហាស

  8. សម័យតេជោរ ចាប់កាត់ទោស បានតែ អាតូច តាច ទេ សំរាប់ មនុស្ស របស់តេជោរ ជុះអាចម៌ មក ក៏ ក្រអូបដែរ ។​ហាសហាស

  9. LY Sean says:

    ខ្ញុំបានទាយទុកតាំងពីដើមមកម៉្លេះថា គ្មានអ្នកណាហ៊ាន ដាក់គុក លោក ប៊ុន សុខា​បានទេ ពីព្រោះ ម្នាក់នេះ ជាឆ្កែយន្តរបស់គ្រួសារត្រកូលហ៊ុន។ ភាសិតចិន ពោលថា បើវាយឆ្កែក៏ត្រូវមើលមុខម្ចាស់ដែរ។
    ប្រភេទ បុគ្គល ប៊ុន សុខា ទោះបីជាសម្តេចបញ្ជារអោយសម្លាប់ ម្តាយ និង សាច់ញាត្តិរបស់ខ្លួនក៏មិនញញើតដៃដែរ កុំថាឡើយអ្នកដទៃនោះ។

  10. Chet Meta says:

    អ្វីទៅជាយុត្តិធម៌? តើយុត្តិធម៌គ្មានសំរាប់ប្រជាពលរដ្ឋស្លូតត្រង់ទេឫ?
    តើតុលាការជាអ្វី? តើតុលាការកម្ពុជាបង្កើតឡើងដើម្បីអ្វី? សំរាប់ការពារតែអ្នកមានអំណាចឫ?
    តើច្បាប់ជាអ្វី? ច្បាប់បង្កើតសំរាប់តែប្រជាពលរដ្ឋស្លូតត្រង់គោរពឫ? ចំណែកអ្នកមានអំណាចបែរជាយកច្បាប់ទ្រាប់គូទអង្គុយ?

    គ្រួសារនិយម បក្សពួកនិយម អយុត្តិធម៌សង្គម ហឹង្សានិយម! ជយោ ព្រះរាជាណាចក្រអច្ឆរិយះ!

  11. Anonymous says:

    ចំពោះករណីនេះ ខ្ញុំជឿថាតុលាខេត្តកោះកុងប្រាកដជាពិបាកក្នុងការវិនិច្ឆ័យណាស់ សូមឱ្យក្មេងជំនាន់ក្រោយៗដែលមានឋាន:ខ្ពង់ខ្ពស់មុននឹងធ្វើអ្វីមួយត្រូវពិចារណាឱ្យបានច្បាស់លាស់
    ព្រោះថា កត្តិយស និងកេរ្ត៍ឈ្មោះ ដែលបាត់បងទៅហើយ ពិបាករកស្តារឡើងវិញណាស់ សូមកុំទុករឿងអាស្រូវដល់ក្រុមគ្រួសារ ជាពិសេសដល់កូនៗដែលមិនបានដឹងអ្វីសោះ។ប្រាក់កាសដែលបាត់បង់ទៅអាចរកវិញបាន តែកត្តិយសដែលបាត់បង់ទៅមិនអាចទេ ទោះបីអ្នកមានក៏ដូចជាអ្នកក្រដែរ។

  12. visal says:

    អញថាមែន គឺមែន អាតុលាការស្រុកខ្មែរវាលំអៀងទៅអ្នកធំតាអញ្ចឹង មិនបាច់និយាយទេមើលតាអា ឈូក បណ្ឌឹត ក៏ដូចគ្នា ពិតជាថោកទាបណាស់ ពួកអាក្រយៅថោក មិនដែលគិតពីយុត្តិធម៌ដើម្បីរាស្រ្តម្តងណាទេ គិតតែលុយនិងខ្លាចតែបាត់អំណាច់៕

  13. លោកគាំទ្រផ្ងារមុខដូច អាចៅចេកអាំង និង Ah Cheat ប្រយ័ត្នថ្ងៃណាមួយបានស្គាល់រសជាតិត្រូវក្រុមហែន ស៊ុន ទាត់ធាក់ រឹបអូសដីធ្លីម្តងវើយ!
    មនុស្សដូចលោកពីរនាក់អ្នកឯងបើមិនឃើញក្តារមឈូសវាមិនស្រក់ទឹកភ្នែកទេ។

  14. Xman says:

    ដោះលែងក៏ម៉្យាងដែរ! ព្រោះថាគុកនៅកម្ពុជាលើសចំនុះហើយ ដាក់សុទ្ធតែអ្នកទោសជំលោះដីធ្លី គ្មានកន្លែងណាដាក់ អាងាប់ឆ្កួតជ្រួកផ្កាយពីរថោកទាបដូចអា ប៉ឹស៊ៀរ ប៊ុន សុខាហ្នឹងទេ ស្រួលមិន​ស្រួលមេវាអោយវៃគេវៃឯងពេញគុកទៀតមិនកាន់តាវីវរហើយ!

  15. ដូច មិនឃើញ អាឆ្កែ ជាតិ​ និង អាចៅចេក អាំង ចឹង ? ម៉េច មិនគាំទ្រ ផ្កាប់មុខទៀតទៅ ? តិច ទៀត ពួកអាដែង អស់ ហ្នឹង​វាទៅ ទាត់ ធាក់ ម៉ែ ឳ អាជាតិ និង ម៉ែ ឳ អាចៅចេកអាំងហើយ ។ ហាសហាស

  16. ចៅចេកអាំង says:

    អើថ្ងៃណាមួយវានិងដល់វេនហ្អែងម្តងហើយវើយ។

  17. Srey Khmer says:

    The cruel mentally Leaders are very dangers in our society. People watch out!

  18. អាឆ្កួតមួយនេះមិនគួរអោយវានៅក្រៅឃុំទេ​ ​មិនដឹងថាវាជាខ្មែរ ឬជាសត្វអ្វីទេ

  19. ខ្មែរគ្រប់រូបមិនត្រូវភ្លេចទេ​​​​​​​​​​​​​​​​​​​​​​​ អាងព្រើល អាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់​​ អាងទាត់អាងធាក៉​​ អាងសព្វបែបសព្វយ៉ាងហើយ ​តែកុំភ្លេចមើលពូជសាសន៍ខ្លួនឯងទៅមើល ជិត​អស់ពូជខ្មែរហើយ ដូច្នេះអាអ្ហែងរាល់គ្នាកុំខ្លាំងដាក់គ្នា​ឯងពេក ។​

  20. tt33 says:

    ho very bed new that i see justice khmer not good ha ha?

  21. មេទ័ពបាញ់អាចម៏ says:

    មិនចេះគោរពអ្នក ធំ សមមុខហើយ! មិនដឹងខ្ពស់ ទាប មែន! សត្វមនុស្សមាន ឋានះ និង វណ្ណះ!!!!

  22. ម៉ែអាចេកអាំង says:

    មេទ័ពបាញ់អាចម៍យាយដូចអាចម៍មែន…

  23. មានលុយ មាន​អំណាច​ មាន​បក្សពួក ធ្វើអ្វីក៏​បាន​ដែរ!
    ស្រុកខ្ញុំបាទ​គឺអញ្ចឹង!!!

  24. មេទ័ពបាញ់អាចម៏ says:

    ឧទាហរណ៏ អ្នកពាក់ផ្កាយ មានអំណាច ហើយត្រូវក្មេងពាលមាក់ងាយ តើអ្នកត្រូវធ្វើដូចម៉្ដេច?

  25. មាត់ ទិព says:

    កម្ម កម្ម​ ប្រែថា​អំពើរ អ្នកណាធ្វើអ្នកនោះទទួល ធ្វើល្អបានល្អ ធ្វើអាក្រក់វាគង់តែបានអាក្រក់ទេ។ ថ្ងៃនេះប៊ុន សុខា ធ្វើអំពើរមិនល្អដាក់អ្នកដ៏ទៃ ថ្ងៃក្រោយប្រាកដជាអ្នកដ៏ទៃធ្វើដាក់គាត់វីញមិនខាន។​ តើក្នុងប្រទេសខ្មែរ មានប្រជាជនប៉ុន្មាននាក់ដែលដឹងពត៌មានអាក្រក់ៗដែលបានកើតទ្បើងក្នុងស្រុកខ្មែរ?​ ការគ្រប់គ្រងរបៀបមនុស្សកំសាក រឺអន់គឺការគ្រប់គ្រងរបៀបដោយបិទបាំងសិទ្ធសេរីភាពសំរាប់នាក់ដ៏ទៃ។​ ប្រជាធិបតេយ្យប្រើស្រុកខ្មែរគឺគ្មានប្រសិទ្ធភាពទេប្រសិនបើអ្នកល្ងង់ស្រុកខ្មែរមានច្រើនជាងអ្នកចេះ។ គេមិនដែលអោយអ្នកល្ងង់ជ្រើសរើសអ្នកដឹកនាំខ្លួនដែលពោពេញដោយល្បិចកលមកគ្រប់គ្រងរដ្ឋនោះទេ។ សូមអ្នកនយោបាយនាំគ្នាគិតមើលអំពីការប្រើពាក្យប្រជាធិបតេយ្យនៅស្រុកខ្មែរ​ ប្រយ័ត្នដូចពួកមេដឹកនាំខ្មែរក្រហមយកពាក្យ កម្ពុជាប្រជាធិបតេយ្យ ដើម្បីវៃបំបាក់អត្ថន័យរបស់វា។ សូមមានស្មារតីភ្ញាក់រលឹកទ្បើងខ្មែរអើយ!តើពេលណាទើបមានអ្នកស្នេហាជាតិពិតប្រាកដទៅ?

  26. Rottanak says:

    នៅស្រុកខ្មែរមានអ្នកក្រខ្លះកំពុងតែស្វែងរកអ្នកទាត់ធាក់ដែលមានលុយដើម្បីឲ្យទាត់ពួកគេ ព្រោះពួកគេគិតថាបើឲ្យគេវ៉ៃទាត់ធាក់ហើយទទួលបាន៣០០០ដុល្លារដែរគ្រាន់បើជាងនៅ ទំនេរគ្មានការងារធ្វើហើយមិនដឹងជាជាតិណាទេអាចរកប្រាក់បាន៣០០០ដុល្លានោះបើពឹង លើកំលាំងខ្លួនឯងនោះ។ សូមជួយទំនាក់ទំនងអ្នកចង់ទាត់ធាក់ឲ្យផងព្រោះចង់ឲ្យគេទាត់ ធាក់និងបានប្រាក់៣០០០ដុល្លារគ្រាន់ទិញអង្ករហូប។

  27. Xman says:

    Xman ខ្ញុំសូមគាំទ្រចំពោះការដោះលែងអាងាប់ ឆ្កួតជ្រូកផ្កាយពីរ ប៊ុន​ សុខាហ្នឹង ព្រោះថាបើវាមានសេរី​ភាពវាហ្នឹងបានបើកឡានដ៏ទំនើបៗរបស់វាក្រឡាប់ស្លាប់ឫក៏រស់​យ៉ាងវេទនាបំផុត បើមិនអញ្ចឹងទេក៏ត្រូវ​រន្ទះបាញ់ស្លាប់ដែរ អាមួយហ្នឹងការស្លាប់របស់វាគឺតៃហោងជាមិនខាន ព្រោះនេះជាអំពើដែលវាបានសាង ត្រូវតែទទួល​។

  28. ទោះគេអោយអ្ហែងស៊ីអាចម៍ ក៍អ្ហែងស៊ីដែរអាពីរក្បាលខាងលើនេះ។
    អ្ហែងចេញមកខុសគេរហូត។
    ស្អីគេអ្ហែង សត្វមនុស្សមាន ឋានះតូចធំអំបែងក្បាលអ្ហែងអី។ អញ្ចឹងទាល់តែអាម្នាក់វាចាប់រំលោភប្រពន្ធកូនអ្ហែង ហើយអ្ហែងយល់អោយរំលោភ ហើយជួយទប់ជើងគ្រែអោយទៀត ដោយសារអ្ហែងគោរពថ្នាក់វាខ្ពស់ជាងអ្ហែង។ សម័យនេះគឺថាមនុស្សម្នាក់ៗមានសិទ្ធសេរីភាពស្មើគ្នាចំពោះមុខច្បាប់វើយ។
    បើអ្ហែងមិនចង់បានសិទ្ធសេរីភាពស្មើគ្នា អញសង្ស័យតែអ្ហែងជាមនុស្សធ្លាប់រំលោភបំពាន កេងប្រវ័ញ្ចគេទេមើលទៅ។ បើមិនបានធ្វើបុណ្យច្រើនទេ កុំធ្វើបាបច្រើនពេកវើយ។ លោកនេះមានបុណ្យបាប ប្រយ័ត្នកម្មតាមស្នងវើយ។ សាសនាណាក៍គេប្រៀនប្រដៅអោយធ្វើអំពើល្អដែរ។ អញ្ចឹងកុំធ្វើជាមនុស្សព្រៃ ឬ ឡមិលឥតសានា។

  29. Norak Vithya says:

    មានតែមនុស្សឆ្កួតទេដែលពាក់លោកខែនោះ! អញ្ចឹងហើយបានជានិយាយមិនបានការអីសោះ!

  30. អើអត់បានការក៍ដោយ ឆ្កួតក៍ដោយអ្ហាស ក៍ចេះតែនិយាយទៅវើយ កុំអោយពួកអាគាំទ្រផ្កាប់មុខដូចឯង វាផ្កាប់មុខពេក។ ប្រយ័ត្នថ្ងៃណាមួយ អាបិុប៊ុន សុខានេះវៃទាត់ធាក់ចំឯងវិញវើយ។ ចាំពេលហ្នឹងអញនឹងបិទប្រដាប់ឈប់និយាយហើយវើយ។ ឯងពិតជាមិនទាន់ឃើញក្តាមមឈូសមិនទាន់ទឹកភ្នែកមែន។

  31. ចង្រិតដែក says:

    ប្រហែលជាគេដោះលែង ប៊ុន សុខា ដើម្បី
    ជាថ្នូរ នឹងការស្លាប់របស់ ហ៊ុន សែន និង ប៊ុនរ៉ានី ទេដឹង?

  32. តថសង្គម says:

    មនុស្សល្អគេមិនចិញ្ចឹមឆ្កែកាចទេ តែបើចិញ្ចឹមវិញឆ្កែនោះចេះណាស់វាមិនដើរខាំគេ។