ថ្ងៃទី 9 កក្កដា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: តំណាងប្រជាពលរដ្ឋបុរីកីឡា ១៥នាក់ តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ ពីការឈូសឆាយកម្ទេចលំនៅដ្ឋាន និងបណ្ដេញចេញដោយបង្ខំនៅសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២នេះ បានយកញត្តិដាក់ជូនស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដើម្បីផ្ញើជូនលោកស្រី ហ៊ីល ឡារីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងញត្តិនោះ បានរៀបរាប់ថា នៅឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ដីសម្បទានសង្គមកិច្ចទំហំ ៤,៦០ហិកតា ឲ្យប្រជាពលរដ្ឋក្រីក្រ ចំនួន ១០ សហគមន៍នៅបុរីកីឡា មានស្ថិតិ ១.៧៧៦គ្រួសារ ធ្វើការអភិវឌ្ឍលំនៅដ្ឋាននៅនឹងកន្លែងឲ្យបានសមរម្យ។
ញត្តិបានបន្តទៀតថា ក្រោយពីក្រុមហ៊ុនផានអ៊ីម៉ិច ទទួលបានសិទ្ធិសង់លំនៅដ្ឋាន និងបានចុះកិច្ចសន្យាជាមួយតំណាងសហគមន៍ទាំង១០ និងសាលារាជធានីភ្នំពេញ យល់ព្រមសាងសង់អគារស្នាក់នៅចំនួន១០ អគារ កម្ពស់ ៦ជាន់ ដែល ១អគារមាន ១៧៤បន្ទប់ លើផ្ទៃដី ២ហិកតា នៅសល់ផ្ទៃដី ២,៦០ហិកតា ប្រគល់ជូនក្រុមហ៊ុនជាថ្នូរនឹងការសាងសង់អគារទាំង១០ជូនប្រជាពលរដ្ឋ។
ញត្តិដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុនបញ្ឈប់ការសាងសង់ត្រឹម ៨អគារ ដោយសំអាងថា ខ្លួនមានការខាតបង់ក្នុងការសាងសង់អគារទាំង៨ ហើយអគារទី៨ ដែលទើបសាងសង់រួចថ្មីៗ មិនទាន់បានឲ្យប្រជាពលរដ្ឋចាប់ឆ្នោតឡើងស្នាក់នៅដូចអគារមុនៗផង ស្រាប់តែនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនបានយកគ្រឿងចក្រ និងកម្លាំងប៉ូលិសរបស់ស្នងការរាជធានី ប្រមាណជាង ៣០០នាក់ មកឈូសឆាយលំនៅដ្ឋាន ក្រុមប្រជាពលរដ្ឋ ៣០០គ្រួសារ ដោយគ្មានសេចក្ដីជូនដំណឹងជាមុន និងសាលក្រមសម្រេចរបស់តុលាការឡើយ។ ក្នុងខណៈគ្រឿងចក្រកំពុងឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋបណ្ដើរ ក្រុមហ៊ុនបានបញ្ជាឲ្យធ្វើការហ៊ុមព័ទ្ធមិនឲ្យប្រជាពលរដ្ឋបានចូលទៅរស់នៅលើដីនោះឡើយ។
នៅក្នុងពេលយកញត្តិដាក់នៅស្ថានទូតអាមេរិក តំណាងពលរដ្ឋបុរីកីឡា អ្នកស្រី ជុំ យ៉ាន់ បាននិយាយថា សូមឲ្យស្ថានទូតអាមេរិកជួយជំរុញក្រុមហ៊ុននិងសាលាក្រុងភ្នំពេញ ធ្វើយ៉ាងណាដោះស្រាយបញ្ហាឲ្យពួកគាត់ជាពលរដ្ឋបុរីកីឡា ចំនួន ១១៧គ្រួសារ ឲ្យបានឆាប់។ អ្នកស្រីបានបន្តថា សូមអំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ ទូទាំងប្រទេស សូមជួយឃ្លាំមើលដល់ពួកគាត់ ដែលទទួលរងការអត់ឃ្លាន និងអំពាវនាវដល់រាជរដ្ឋាភិបាល មេត្តាជួយជំរុញឲ្យមានការដោះស្រាយដល់ពួកគាត់។
សូមរម្លឹកថា លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ៕ S



សូមអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសប្បាយ សូមឲបានដូចបំណងណា! ខ្ញុំគាំទ្រអ្នកតស៊ូជានិច្ច! សូមអរគុណ!!!
លោកស្រី រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន មិនមែនមកដើម្បី ទទួលញត្តិនោះទេ៕
មែនហើយ លោក CPP និយាយត្រូវមិនមកទទួលញត្តិទេ តែអាចដឹងបានទទួលពត៌មាននេះ! ប្រសិនបើទូតអាមេរិកមានការយកចិត្តទុកដាក់
សូមនាងៗបានសមសំរេចតាមក្តីប្រាថ្នា។ កុំភ្លេចដាក់បណ្តាសារថែមទៀតព្រោះជឹតទៅ
មួយទៀតហើយ ជាអាទិអណ្ទឹតសុក អានកើតស្រ្តូកងាប់១ចំហៀងខ្លួនកំពុងដេកពេទ្យនៅ
សុីងកាពួរហើយកំពុងជាប់រវល់តថ្លៃជាមួយយមរាជ។
សូមព្រះជួយ គាត់អោយបានរួចពី ស្រ្ដូកនេះ វិលទៅបម្រើជាតិវិញ!
ហា,ហា! ១ម្តង ១ម្តង បណ្តាសារមីង,មីង ពឹតជាសាកសឹទ្ធមែន។
នោះ
I think Sokh An has a brain tumor. If this sickness come to him, if doesn’t the matter how much money he have, his money could not save him. Or Sokh An may has 50% percent to live if depend on the side of his tumor.
ទោះជាមីងៗ មិនដាក់បណ្តាសារ ក៏គង់ព្រះមានព្រះនេត្រដែរ ។ មិនចាំបាច់ជាតិក្រោយអីទេ គឺឃើញច្បាស់ក្នុងជាតិនេះឯង! អ្នកសាងកម្ម កម្មហ្នឹងស្នងមកវិញជាមិនខាន់។
នៅមានទៀតមិនទាន់អស់ទេ អស់លោកដែលពូកែធ្វើបុណ្យជាមួយស្រីក្មេង លេងល្បែងពាលាអាវាសែយកទីអារាមគ្រាន់តែបំពុលបរិយាកាសនយោបាយរបស់ខ្លូនតែប៉ុណ្ណោះ។
សូមកុំទាន់ឱ្យគាត់ឆាប់ងាប់អី ឱ្យនៅរស់ងាប់មួយចំហៀងខ្លួន
ដេកមិនលក់ បក់មិនល្ហើយ ច្រាសមិនឆ្ងាញ់
ធើប្រពន្ធមិនកើត ដេកឱ្យគេបញ្ចុកបាន ដប់ម្ភៃឆ្នាំទៀតចាំងាប់ !!
ដីខ្មែរមានច្រើនសល់ទំនេរតាមបណ្តោយព្រុំដែន ហើយពលរដ្ឋបូរីកីឡាគួស្នើរសុំទៅរដ្ឋាភិបាលដីត្រង់នោះសង់លំនៅឋាន ។ ចំពោះតំបន់បូរីកីឡាថ្វីបើរដ្ឋប្រគល់ឲ្យរស់នៅ ២០០៣ ក៏រដ្ឋមានសិទ្ធដកវិញបានដែរ នៅប្រទេសណាក៏គេធ្វើអញ្ចឹង! ។ ចំពោះការយកញាតិជូនលោកស្រីការបរទេសអាមេរិក ក៏ជូនទៅ តែមិនមែនបញ្ហាអាមេរិកគិតគូទេ ពីព្រោះកម្ពុជាមិនមែន រដ្ឋរណបរបស់សហរដ្ឋអមេរិកផង៕
ម្តេចក៏លោកBababoo មិននាំកូនប្រពន្ធទៅនៅតាមទល់ដែនទៅដើម្បីជាគំរូ ម្តេចក៍ត្រេកត្រអាលអីនៅទីក្រុងដែរ។ បើយកល្អគួរតែលោករើផ្ទះមកនៅព្រះវិហ៊ារមក
ជួយទប់ទល់សៀមហើយបរិចាកដីផ្ទះនោះអោយយាយភូទៅ។
Tor, your suggestion is an orderly mind=logical.
Fourth Amendment: Searches and Seizures ( U.S. law) – The fourth Amendment protect people and their belonging from ” unreasonable searches and seizure.” ( A seizure is the act of forcibly taking control of a person or property.)
So there is no law in the U.S. to take a way people’s land like in Cambodia.
មែនហើយ Tor និយាយត្រូវហើយច្បាស់ទៀត ពិតជាមនុស្សមានឧត្តមគតិមែនសូមសសើរដោយស្មោះ