ដោយ ហង្ស សាវយុត
2012-07-09
វិទ្យុអាស៊ីសេរី
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ យាងជាព្រះរាជអធិបតីក្នុងពិធីរុក្ខទិវា លើកទី២២ នាខេត្តសៀមរាប។

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (ឆ្វេងទី២) យាងដាំកូនឈើក្នុងពិធីរុក្ខទិវាជាតិ លើកទី២២ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២។
RFA/Hang Savyouth
នៅក្នុងឱកាសនោះ ព្រះអង្គបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបជួយជំរុញការដាំដើមឈើគ្រប់ប្រភេទនៅតាមភូមិ តាមភ្លឺស្រែ ឬតាមព្រំដីចំការឱ្យបានច្រើន ដើម្បីបង្កើនជីវជាតិរបស់ដីផង និងបានផ្ដល់ផ្លែ ផ្កា ស្លឹក និងមើមសម្រាប់ជាចំណីអាហារប្រចាំថ្ងៃ របស់មនុស្ស និងសត្វផង។
ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស រួមជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៨.០០០នាក់ បានចូលរួមដាំដើមឈើនៅឯឃុំឃុនរាម ស្រុកបន្ទាយស្រី ចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប ដើម្បីប្រារព្ធពិធីរុក្ខទិវា លើកទី២២ កាលពីព្រឹកថ្ងៃច័ន្ទ ទី៩ ខែកក្កដា។
លោក ច័ន្ទ សារុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានថ្លែងនៅក្នុងពិធីរុក្ខទិវានោះថា កូនឈើប្រណីតប្រភេទគ្រញូងប្រមាណជាង ២ម៉ឺនដើម ត្រូវបានគេយកមកដាំនៅលើផ្ទៃដីប្រមាណ ២២ហិកតារ ក្នុងភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីស្ដារឡើងវិញនូវប្រភេទឈើកម្រដែលអាចនឹងធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន និងចូលរួមកាត់បន្ថយការឡើងកម្ដៅរបស់ភពផែនដី និងការប្រែប្រួលអាកាសធាតុផង។
លោក ច័ន្ទ សារុន៖ «ភូមិកំព្រំ មុនឆ្នាំ១៩៩០ ព្រៃឈើក្នុងតំបន់នេះជាប្រភេទព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទ។ ឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាង ២ទសវត្សមក ព្រៃឈើនៅតំបន់នេះបានទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ការកាប់ដកហូតឈើ មិនគោរពតាមបែបបទបច្ចេកទេស និងមានការកាប់រានជាបន្តបន្ទាប់ បណ្ដាលឱ្យព្រៃឈើនៅតំបន់នេះខូចខាតស្ទើរទាំងស្រុង»។
មន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការកែទម្រង់វិស័យព្រៃឈើ ដោយខិតខំជំរុញការអភិវឌ្ឍកម្មវិធីព្រៃឈើជាតិ ជាពិសេសកម្មវិធីកំណត់ព្រំប្រទល់ និងចុះពិធីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ កម្មវិធីអភិរក្សធនធានព្រៃឈើ និងជីវចម្រុះ និងកម្មវិធីពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើជាដើម។
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូល ថា ព្រៃឈើគឺជាធម្មជាតិដ៏សំខាន់ក្នុងការជួយរក្សានូវបរិស្ថាន និងក៏ជាការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាជម្រកដ៏សុខសាន្តចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីនេះ។ ការបាត់បង់ព្រៃឈើវានឹងក្លាយជាបញ្ហាដែលនឹងបង្កឱ្យដីបាត់បង់ជីវជាតិ និងកើតមានគ្រោះធម្មជាតិ ដែលយើងតែងតែជួបប្រទះជារៀងរាល់ឆ្នាំ គឺមានការគំរាមកំហែងដល់សុវត្ថិភាពសង្គមជីវចម្រុះ និងធនធានធម្មជាតិ ។ល។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ជារៀងរាល់ឆ្នាំ ការកាប់ឆ្ការរានទន្ទ្រានដីព្រៃឈើ ឬព្រៃលិចទឹក ដើម្បីដាំដំណាំកសិកម្ម ឬក៏ក្នុងគោលបំណងផ្សេងៗ ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអភិវឌ្ឍន៍ទៅតាមលក្ខណៈបច្ចេកទេស នាំឱ្យជួបគ្រោះមហន្តរាយជាច្រើន ដូចជាការកើនឡើងនៃកម្ដៅផែនដី ទឹកជំនន់ និងគ្រោះរាំងស្ងួត អូសបន្លាយយូរអង្វែង ព្រមទាំងមានភាពរហោឋានទៀតផង។
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី៖ «ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវានាឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវបងប្អូនជនរួមជាតិគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់ពិចារណាអនុវត្តជំរុញការដាំដើមឈើនៅតាមភូមិ ភ្លឺស្រែ ឬព្រំដីចំការ ឬទីកន្លែងដែលអាចដាំបាន ដែលនឹងអាចផ្ដល់ឈើសម្រាប់សំណង់ អុស ធ្យូង បង្កើតជីវជាតិដី និងដើមរុក្ខជាតិគ្រប់ប្រភេទដែលផ្ដល់ផ្លែផ្កា ស្លឹក មើម សម្រាប់ជាចំណីអាហារប្រចាំថ្ងៃរបស់មនុស្ស និងសត្វទៀតផង ដោយមិនត្រូវទុកដីឱ្យនៅចោលទំនេរឡើយ»។
អ្នកជំនាញខាងធនធានព្រៃឈើបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នបរិស្ថានធម្មជាតិពុំមានស្ថិរភាពឡើយ។ ព្រៃឈើ ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅពឹងផ្នែកលើព្រៃឈើ និងបរិស្ថាន គឺកំពុងទទួលរងការគំរាមកំហែង។
ការស្រាវជ្រាវអំពីព្រៃឈើបានបង្ហាញថា ក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើប្រមាណ ១៣% ក្នុងចំណោមផ្ទៃដីជាង ១៣លានហិកតារ ដែលមានព្រៃឈើ កាលពីអំឡុងមុនឆ្នាំ១៩៧០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រញាប់ដាំម្លេះ ចាំកាប់អោយអស់សិន។
ចាន់សារុណអើយកូនចៅសារុណឯងបើកដៃឲ្យឈ្មួញកាបឈើជិតអស់ហើយ!!!
ចុះទីសុគុណកូនប្រសាបែរជាការពារនិងជួយលាក់ថែមទៀត។រួចទោសធ្វើប្រងើយ!!!
ក្រោមការដឹកនាំរបស់ដេចជោកាប់ទាល់តែអស់ព្រែឈើដើម្បីអភិវឍ្ឍន៏។
សារុណឯងធា្លប់បានយិយាយថាកៅស៊ូបានថ្លៃត្រូវតែកាប់ព្រែឈើដាំកៅស៊ូ។
រួចចុះមកដាំកូនឈើវិញធ្វើអី???
Planting a few trees to show of the effort in preserving natural resources, while millions of trees are being destroyed through illegal logging and under the name of land concession for development. As long as the dictator is still in control of the absolute power, our priceless natural resources will be disappeared in a short period of time.
He should have a declassification to prevent our Raintforests to keep it for inherit to our children and great- grandchildren, instates of staring to grow a baby trees.
” Don’t Counts Your Eggs before They Hates.”
ទាល់តែសម្តេចនាយករដ្ឋមន្រ្តីស្រែកបានរាស្រ្តស្តាប់ ព្រោះសម្តេចកាន់កាប់ទឹកដី ព្រៃបាត់បង់ ឧកញ៉ាព្រោងព្រាត សូម្បីតែ កូនចោរព្រៃក្លាយជាមហាសេដ្ឋី ហើយអ្វីដែលនៅត្រង៉ោល គឺកម្ពុជាទំពែកអត់ព្រៃនាពេលខាងមុខនេះ៕
ពិតជាល្អមើលមែន! ពិតជាមានសិល្បះមែន! ក្នុងការតុបតែង គ្រាន់តែកូនឈើមួយដើមដែល ព្រះករុណាយាងជាកិត្តិយសក្នុងការដាំ មិនដឹងជាចំណាយអស់លុយប៉ុន្មានសិបដុល្លារទេ ។ ពិតជាខ្ជីខ្ជាគួរអោយសសើរមែន!
បើ Xman វិញមិនដឹងជាលើកដៃដាំម្តេចនឹងកើត បើកុមារកំព្រារគ្មានអ្វីហូបឆ្ងាញ់ ស្លៀកពាក់មិនសមរម្យចាញ់ទិងកូនឈើមួយដើមដែលគេខំសំអាងយ៉ាងល្អប្រណិត មិនមែនតែកូនឈើទេ គ្រាន់តែសម្ភារះដែលនៅអបជុំវិញប្រហែលជាចំណាយអស់រាប់ពាន់ដុល្លារដែរ ពិតជាមានសំណាងមែន កូនស្តេចឈើ!
ស្តេចអំពាវនាវអោយដាំដើមឈើឡើងវិញ តែកូនចៅ និង ពូជ អាខ្វាក់ ក្បត់ជាតិ ហ៊ុន សែន ជាអ្នកកាប់បំផ្លាញ ។ អាចុយម្រាយណាជាទីប្រឹក្សា អាខ្វាក់ សូមយកមតិនេះប្រាប់អោយវាដឹងផង កុំយកតែមតិលើកជើងប្រាប់វា
អាណិតព្រះអង្គខំដាំ តែកូន ចៅដែកជោរ ជាអ្នកកាប់លក់ធ្វើសេដ្ឋី រំភើយ សព្វថ្ងៃចាប់បាន តែអ្នកស៊ី
ឈ្នួលគេ …..ហាសហា …..ចាញ់ល្បិចដែកជោរ…..។ ឯពួកស៊ីពែ ១ម៉ាត់ណាក៍ដឹងគុណយួន
ឯខ្មែរធ្លាប់ជួយយួនទាល់តែអស់ដីហើយ នៅតែធ្វើមោគ មិនដឹងអីទៀត….សព្វថ្ងៃសន្តិភាពនៅក្បែរមាត់
ខ្លាចង់ស៊ីម៉ោងណាក៍បាន មិនបាច់ប្រើកំលាំងទព័ទេ ពីព្រោះប្រជាជនខ្មែរ ១០នាក់មានយួនម្នាក់អាចបញ្ជាលើពួកអាមោគខ្មែរទៀត….ចាំតែឲ្យអាមោគលើកបញ្ចុកដល់មាត់ទេ
គិតអីឲ្យតែបានកាន់អំណាចដល់ចាស់ស្លាប់ទៅ…..អស់អីអស់ទៅមានទៅ ដីកេរ្ត៍ម៉ែ….?????
ស្តេចអំពាវនាវអោយដាំដើមឈើ ប្រជាជនដាំតើ…. តែម្ត៉េចក៏មិនអំពាវនាវអោយពួកអាឧកញ៉ា ពួកអាឯកឧត្តម ពួកអាអ្នកមានអំណាច ឈប់កាប់ព្រៃឈើផងទៅ….. បើកុំតែមានពួកអាបំផ្លាញជាតិទាំងអស់នោះវាកាប់បំផ្លាញ ម្ល៉េះមិនចាំបាច់មានស្តេច មានប្រជាជនមកដាំដើមឈើទៀតទេ គឺវាសំបូរស្រាប់ទៅហើយហ្នឹង….. ធ្វើអោយតែល្អមើលមែន សម័យនេះហើយស្មានតែប្រជាជននៅល្ងង់ ភ្លីភ្លើទៀត….
ហឺ ! បន្ទោសគាត់ធ្វើអី បើគាត់ខ្វាក់មើលដើមឈើមិនឃើញទេ
ឃើញតែលុយ !
ចម្លែកតែស្រុកខ្មែរ ស្ដេចជាអ្នកដាំ ឯរាស្រ្ដជាអ្នកកាប់ហិនកាប់ហោច (រាស្រ្ដក្បត់ជាតិមួយក្ដាប់តូច)
យុទ្ធសាស្រ្តរបស់អាខ្វាក់ គឹពួកវាប្រឹងកាប់បំផ្លាញ ហើយបញ្ជាអោយស្តេចដាំឡើងវិញ…. ដល់ស្តេចដាំបានធំហើយ ដល់វេនកូនៗរបស់វាកាប់បំផ្លាញទៀត ហាស់ហាស្រួលដែរ…. តែដល់ពេលពួកអាយួនយកដីអស់ចាំមើលបានដីណាដាំទៀត…. ថាព្រៃឈើវាម្យ៉ាង ចុះអារ៉ែក្នុងដី ឥឡូវអាខ្វាក់អោយពួកអាយួន និងអាចិនជីកជិតអស់ដែរហើយ មិចក៏មិននាំគ្នាដាំរ៉ែផងទៅ…. យុទ្ធសាស្រ្តសម្បទានកាប់បំផ្លាញឈើប្រណិត ហើយដាំកៅស៊ូ ដាំដំឡូងមី ដាំអំពៅផ្សេងៗ ពួកអាឆ្កួត សម្បទានតែដីដែលសំបូរព្រៃ និងដីដែលប៉ះពាល់ប្រជាជន ចុះដីទំនេរច្រើនណាស់មិចក៏មិនបើកភ្នែកមើលផង បំផ្លាញជាតិប៉ុណ្ណឹងហើយនៅចង់បិទបាំងអំពើអាក្រក់របស់ខ្លួនទៀត( ដំរីងាប់ យកចង្អេរមកបាំង ) អាខ្វាក់….៕