05222013Headline:

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ

ច័ន្ទ 09 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​រុក្ខទិវា​៩​កក្កដា​នេះ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ នរោត្តម សីហមុនី ពី​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​ធ្វើ​ការ​អំពាវនាវ​ដ៏​កម្រ​មួយ​ដល់​ជន​រួម​ជាតិ​របស់​ព្រះអង្គ​ទាំង​អស់​ ឲ្យ​រួម​គ្នា​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ ដែល​កំពុង​មាន​សកម្មភាព​តាម​គ្រប់​រូប​ភាព។

ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ បាន​មាន​ព្រះ​ឱង្កា​ថា «…សូម​រួម​គ្នា​ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​ព្រៃឈើ និង​ការ​កាប់​រាន​ព្រៃឈើ​យក​ដី​ល្មើស​ច្បាប់​តាម​គ្រប់​រូប​ភាព ជា​ពិសេស​បង្កើន​នូវ​ប្រសិទ្ធ​ភាព នៃ​ការ​ចូលរួម​ទប់​ស្កាត់​ភ្លើង​ព្រៃ​គ្រប់​ប្រភេទ»។

ក្នុង​ពិធី​នា​ព្រឹក​មិញ​នេះ​ដែរ កូន​ឈើ​គ្រញូង​ចំនួន​ជាង​២ម៉ឺន​ដើម​ត្រូវ​បាន​គេ​ដាក់​ដាំ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​២២​ហិកតា​ក្នុង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ក្នុង​បំណង​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ប្រភេទ​ឈើ​ដែល​មាន​ដោយ​កម្រ​នេះ ខណៈ​ដែល​វា​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ស្ទើ​តែ​គ្មាន​សល់​ពី​ក្នុង​ព្រៃ​របស់​ប្រទេស​កម្ពុជា​នោះ៕

What Next?

Recent Articles

3 Responses to "ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ"

  1. ជួយស្តាប់ស្តេចខ្មែរអំពាវនាវឱ្យពលរដ្ឋជួយទប់ស្កាត់
    បទល្មើសព្រៃឈើ (?) ។ ទប់ល្ម៉េចដែរ, ទានអើយ!
    វាគួរតែអំពាវឱ្យរដ្ឋាភិបាលបញ្ចប់ការបំផ្លិចបំផ្លាញព្រៃ
    ឈើរបស់ជាតិទើបត្រូវ ពីព្រោះមានតែឈ្ញួញទុច្ចរិតដែល
    បានច្បា់ពីរដ្ឋាភិបាលទេ ដែលវាកាប់បំផ្លាញ!

  2. ១.អ្វីៗ​ដែល​រដ្ឋាភិបាល​ធ្វើ​គឺ​យោង​ទៅ​តាម​ច្បាប់​។អាលោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម ហ្វ្រែល បាន​យល់​ស្រប​នឹង​ គ.ជ.ប ដែល​ថា តាម​ច្បាប់​ជនណា​ដែល​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ទេ,ត្រឹមត្រូវហើយ។
    ២.លើកនេះវេនសម រង្សីក្លាយជាទណ្ឌិត,លើកក្រោយដល់វេនមេទ័ពបាញ់ទានិង Ah Chek Aing’s grand pa ម្តងព្រោះពួកវាជាសម រង្សីgood dog.
    If he doesn’t bark as loud and firce as he can, he wouldn’t be given
    some dried bones for his daily survival.។អានេះវាប្រមាថទាំងព្រះមហាក្សត្រ,វាជិតដល់ពេល ហើយ។

  3. Name says:

    រហូតមកទល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០០៦ ខ្ញុំជាអុត្តមសេនីយ៍ទោ អនុរដ្ឋលេខាធិការនៅក្នុងក្រសួងមហាផ្ទៃ និងជាទីប្រឹ
    ក្សានាយករដ្ឋមន្ត្រីហ៊ុន-សែន។ នៅក្នុងពេលជាមួយគ្នានេះ ខ្ញុំបានរក្សាតំនែងរបស់ខ្ញុំជាស្នងការប៉ូលិសក្រុងភ្នំពេញ រហូត
    មកដល់ខែមករាឆ្នាំ២០០៦ ដែលជាមុខតំនែងរបស់ខ្ញុំតាំងពីឆ្នាំ២០០១ មក។

    នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៦ ពេលខ្ញុំស្ថិតនៅអែបរទេស នាយករដ្ឋមន្ត្រីរបស់ខ្ញុំបានសុំទៅព្រះមហាក្សត្រសីហមុនី
    អោយដកខ្ញុំចេញពីតំនែង ហើយព្រះមហាក្សត្រក៏បានឡាយព្រះហត្ថលេខាយល់ព្រមតាម ។

    ខ្ញុំអិលូវនេះកំពុងលាក់ខ្លួននៅក្នុងប្រទេសជិតខាង និងពុំអាចវិលត្រលប់ទៅកាន់ប្រទេសកម្ពុជា ជាទីស្នេហារបស់ខ្ញុំវិញ
    បានឡើយ ។ រដ្ឋាភិបាលរបស់ខ្ញុំបានកំពុងធ្វើការឃោសនាប្រឆាំងខ្ញុំ ចាប់តាំងពីពេលខ្ញុំចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៣ខែ
    កក្កដា ឆ្នាំ២០០៦មក។ ខ្ញុំបានត្រូវបន្ដាញពត៌មានខ្មែរចាត់ទុកថា ជាមនុស្សអាក្រក់និងជាអុក្រឹដ្ឋជន។ គ្រួសាររបស់ខ្ញុំនៅកម្ពុជា
    រួមទាំងភរិយាខ្ញុំ ដែលទើបសះស្បើយពីជំងឺហារីក ហើយនិងកូនប្រុសសញ្ជាតិអាមេរិកាំងរបស់ខ្ញុំឈ្មោះ Pov Justin បាន
    ត្រូវគេឃុំខ្លួនក្នុងផ្ទះ។ ពួកគេបានឆែកឆេរផ្ទះទាំងពីររបស់ខ្ញុំ និងរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្ញុំ។ ភាគច្រើននៃបុគ្គលិករប
    ស់ខ្ញុំបានត្រូវគេចាប់ឃុំខ្លួន ពីបទមានមន្ទិលសង្ស័យ ។ ដីកាជាអន្តរជាតិមួយបានចេញ ដើម្បីតាមរកចាប់ខ្លួនខ្ញុំ ។

    ខ្ញុំគិតថា នេះជាពេលដែលខ្ញុំត្រូវនិយាយប្រាប់ពិភពលោកអោយបានដឹងអំពីរឿងរបស់ខ្ញុំ និងសង្ចឹមថា ការធ្វើដូច្នេះ ខ្ញុំ
    អាចជំរះខ្លួនខ្ញុំពីឈ្មោះជាប់ប្រលាក់ប្រលូកនោះ ។ ខ្ញុំគ្មានអ្វីដូចដែលគេបានចោទប្រកាន់មកលើរូបខ្ញុំនោះទេ ហើយខ្ញុំក៏ពុំ
    ដែលបានប្រព្រឹត្តនូវអំពើអុក្រឹដ្ឋកម្មអ្វី ដូចដែលគេបានចោទប្រកាន់នោះដែរ។ ខ្ញុំសូមប្រកាសចំពោះពិភពលោកទាំងមូលថា
    ខ្ញុំគ្មានទោសកំហុសអ្វីឡើយ។ អែកសារនេះគឺជាមធ្យោបាយតែមួយគត់ ដែលខ្ញុំអាចធ្វើទៅបាន។

    ខ្ញុំជឿថា គឺជាការខិតខំប្រឹងប្រែងមិនផ្លាស់ប្តូររបស់ខ្ញុំ ដើម្បីបំបាត់អំពើពុករលួយពាសវាលពាសកាលនៅកម្ពុជា ការគាំ
    ទ្ររបស់ខ្ញុំដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជាអោយប្រែក្លាយទៅជាសង្គមប្រជាធិបតេយ្យ ហើយគោលជំហររបស់ខ្ញុំ គឺ
    ប្រឆាំងនឹងបែបបទរំលោភសិទ្ធមនុស្សនៅក្នុងស្រុក ដែលជាហេតុបន្ដាលអោយខ្លួនខ្ញុំធ្លាក់ក្នុងសភាពការណ៍បែបនេះ។ ខ្ញុំ
    គ្មានស្តាយក្រោយ ចំពោះអ្វីដែលខ្ញុំបានធ្វើទេ។ បើខ្ញុំត្រូវស្លាប់ចំពោះជំនឿ នឹងស្រុករបស់ខ្ញុំ ខ្ញុំបានងើបឈរ និង ស្ម័គ្រចិត្ត
    ធ្វើយ៉ាងដូចនេះរួចទៅហើយ។

    ខ្ញុំកើតនៅក្នុងខេត្តកន្ដាល ថ្ងៃទី១ ធ្នូ ឆ្នាំ១៩៥៧ ហើយពុកម្តាយរបស់ខ្ញុំទាំងពីរនាក់ជាអ្នកស្រែចំការ។ ពុកម្តាយរបស់ខ្ញុំ
    បានស្លាប់ចោលខ្ញុំ តាំងពីខ្ញុំមានអាយុ១១ឆ្នាំម៉្លេះ។
    នៅឆ្នាំ១៩៩២ ពេលខ្ញុំបំពេញការងារជាមន្ត្រីប៉ូលិស នៅក្នុងក្រុមប្រឆាំងអុក្រឹដ្ឋកម្មក្រុងភ្នំពេញ ខ្ញុំបានទទួលរងរបួសដោយ
    ត្រូវគេបាញ់ចំជើងខាងឆ្វេង ដែលធ្វើអោយខ្ញុំពិការរហូតមកដល់អិលូវនេះ។ ខ្ញុំបាត់បង់ជើងឆ្វេង ដោយសារស្រុករបស់ខ្ញុំ។

    នៅឆ្នាំ១៩៩៥ មានការធ្វើបាតុកម្មពេញពាសក្នុងប្រទេសកម្ពុជា ដឹកនាំដោយ Sene Sane ដើម្បីទាមទារលទ្ធប្រជាធិប
    តេយ្យ។ នាយករដ្ឋមន្ត្រីហ៊ុន-សែនបានចេញបញ្ជាថា បាតុកម្មនោះត្រូវតែកំទេច។ គាត់បានធ្វើការកោះប្រជុំមួយជាមួយហុក
    ឡងឌី អគ្គនាយកនៃកំលាំងប៉ូលិស ។ ខ្លួនខ្ញុំក៏បានត្រូវហុក -ឡងឌីហៅអោយទៅចូលរួមប្រជុំ ក្នុងឋានជាមិត្តភក្តិ (ខ្ញុំនៅចាំ
    Amson An, រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏មានមុខនៅក្នុងប្រជុំដែរ។ ការប្រជុំធ្វើនៅផ្ទះនាយករដ្ឋមន្ត្រីអែទួលក្រសាំង
    ខេត្ត កន្ដាល)។ នៅពេលនោះ ខ្ញុំជានាយការិយាល័យប្រឆាំងគ្រឿងញៀននៅភ្នំពេញ។ នៅពេលប្រជុំ ខ្ញុំបាន្ឋពួកគេនិយាយ
    ត្រូវធ្វើយ៉ាងណាក៏ដោយ ដើម្បីបញ្ជប់នូវ ការរំពើតរំពើងក្នុងស្រុកនេះ។ ខ្ញុំពុំបានដឹងថា គេត្រូវប្រើគ្រាប់បែកដៃទៅលើបាតុ
    ករទេ ។ (កកន៖ យើងជឿថា គឺមេធាវីរបស់លោកហេង-ពៅជាអ្នកសរសេរសេចក្តីរាយការណ៍ជាភាសាអង់គ្លេសនេះ ។
    ឈ្មោះសាមីជនខ្លួនមួយចំនួនសរសេរពុំបានត្រឹមត្រូវដូចជា Sene Sane ប្រហែលសំដៅ ស៊ិន-សេន និងឈ្មោះ Amson
    An ប្រហែលសំដៅ អំ-សុនអន)។

    គ្រាប់បែកដៃបានសំលាប់មនុស្សជាង១០នាក់នៅក្នុងវត្ត ។ កូនប្រុសរបស់ Sene Sane បានត្រូវរបួសដោយសារគ្រាប់
    បែកដៃនោះ រួមទាំងមនុស្ស១០នាក់ផ្សេងទៀត។ ខ្ញុំពុំបានដឹងថា ពួកគេប្រើគ្រាប់បែកដៃ ប្រឆាំងនឹងបាតុករស្លូតត្រង់អញ្ចឹង
    ឡើយ។ ខ្ញុំគ្មានចំនែកនៅក្នុងរឿងនេះទេ ។ ពេលគ្រាប់បែកផ្ទុះ ខ្ញុំស្ថិតនៅក្នុងការិយាល័យរបស់ នេត-សាវឿន និយាយគ្នា
    ជាមួយគាត់ អំពីហ៊ុន-សែនជួបជាមួយហុក-ឡងឌីយ៉ាងដូចម្តេច។ ក្រោយនោះ ប៉ូលិសបានត្រូវគេប្រាប់អោយដឹងអំពីការផ្ទុះ
    ហើយនៅពេលខ្ញុំដឹងនោះ រឿងអាក្រក់បានកើតឡើងរួចទៅហើយ ។ ខ្ញុំគ្រាន់តែបានដឹង នៅក្រោយពេលគ្រាប់បែកផ្ទុះប៉ុ
    ណ្ណោះ ។ ប៉ូលិសបានត្រូវគេហៅអោយទៅធ្វើការស៊ើបអង្កេត ដើម្បីរកមុខអ្នកទទួលខុសត្រូវការផ្ទុះ ក៏ប៉ុន្តែពួកគេគ្រាន់តែ
    ធ្វើការស៊ើបអង្កេតសើៗ ហើយនិងសាកល្បងលាក់ដានជនទទួលខុសត្រូវនោះ។

    នៅក្នុងពេលខ្ញុំកាន់ការនៅការិយាល័យប្រឆាំងគ្រឿងញៀន ខ្ញុំបានរកឃើញភស្តុតាងបង្ហាញថា គឺមនុស្សរបស់ហ៊ុន-សែន
    ពាក់ព័ន្ធក្នុងអំពើរត់ពន្ធគ្រឿងញៀន ។ ខ្ញុំបានទៅជួបហ៊ុន-សែន ដើម្បីប្រាប់អោយគាត់បានដឹង។ គាត់បាននាំខ្ញុំទៅបន្ទប់ក្រោ
    មដីផ្ទះរបស់គាត់ ដែលមានការតុបតែងយ៉ាងល្អប្រណិត ។ ហ៊ុន-សែនសួរខ្ញុំថា ខ្ញុំស្គាល់ឈ្មោះអ្នករត់គ្រឿងញៀននោះទេ។
    ខ្ញុំឆ្លើយថា ខ្ញុំស្គាល់ គាត់ឈ្មោះម៉ុង-រិទ្ធី ដែលខ្ញុំជឿថា ពិតជាមានការពាក់ព័ន្ធ។ ខ្ញុំសង្ស័យទៅលើមនុស្សរបស់ហ៊ុន-សែន
    ម្នាក់ទៀត ក៏មានការពាក់ព័ន្ធដែរ តែខ្ញុំមិនប្រាកដ១០០%ទេ ។ ហ៊ុន-សែនគ្មាននិយាយអ្វីទាំងអស់ ។ រួចមកហុក-ឡងឌី និង
    ហ៊ុយ-ពិសិទ្ធ មេអង្គរក្សហ៊ុន-សែនក៏មកដល់ ធ្វើអោយអាក់ខានដល់ការនិយាយគ្នាជាមួយគាត់។ ហើយយើងជជែកគ្នាអំពី
    បាតុកម្មគណបក្សប្រឆាំង។ ហុក-ឡងឌីនិយាយទៅកាន់ហ៊ុន-សែនថា “ហេតុអ្វីក៏យើងមិនប្រើគ្រាប់បែកដៃទៅ ”។ ហ៊ុន -
    សែនឆ្លើយថា ជាគំនិតល្អ… “ខ្ញុំអាចបញ្ជូនសិទ្ធ (ហ៊ុយ-ពិសិទ្ធ)អោយទៅធ្វើ ហើយគាត់អាចចាត់ការបានល្អណាស់” ។ គាត់
    (ហ៊ុន-សែន)បានអនុញ្ញាតអោយហុក-ឡងឌីបើកលុយអោយហ៊ុយ-ពិសិទ្ធធ្វើកិច្ចការនេះ។ ហុក ឡងឌីបានឆ្លើយថា គាត់
    នឹងប្រមូលលុយចូលគ្នាអោយទៅពួកគេ ។ គាត់ស្នើថា អោយខ្ញុំជួបជាមួយសិទ្ធ ។ ក្រោយមកហុក-ឡងឌីបញ្ជាខ្ញុំទៅរកលុ
    យ (១០០០០០ដុល្លារអាមេរិក)អោយទៅហ៊ុយ-ពិសិទ្ធ។ លុយនោះបានមកពីប៉ូលិស ។

    នៅថ្ងៃទី៣០ មីនា ១៩៩៧ មេដឹកនាំក្រុមប្រឆាំងសម-រង្ស៊ី បានដឹកនាំបាតុកម្មដើម្បីទាមទារកំនែទំរង់ប្រព័ន្ធតុលាការនៅ
    កម្ពុជា។ បាតុកម្មធ្វើនៅខាងមុខមន្ទីររដ្ឋសភា។ ខ្ញុំស្ថិតនៅជិតវត្តបទុម និងបានឃើញអ្វីដែលកើតឡើង។ បុគ្គលិករបស់ខ្ញុំបាន
    ដឹកម៉ូតូខ្ញុំ ទៅមើលបាតុកម្មធំនៅខាងក្រៅសភា។ ២-៤នាទី ក្រោយខ្ញុំទៅដល់ ខ្ញុំបានសូរសំលេងផ្ទុះយ៉ាងខ្លាំង ហើយមនុស្ស
    ស្រែកទ្រហឹងអ៊ឺងអាប់។ រួចខ្ញុំបានឃើញមនុស្សបួននាក់ រត់ចេញពីកន្លែងកើតហេតុ។ ខ្ញុំស្គាល់មនុស្ស២នាក់នៅក្នុងចំនោម
    ពួកគេ លោកស័ក្តិប្រាំ ផាន់-សារី ហើយនិង លោកមេបញ្ជាការ អ៊នចំណាន ទាំងពីរនាក់នេះជាមនុស្សរបស់ហ៊ុន-សែន។ ខ្ញុំ
    មិនស្គាល់ពីរនាក់ទៀតនោះទេ។ ពួកគេរត់សំដៅទៅផ្ទះនាយករដ្ឋមន្ត្រី។ ខ្ញុំបានតាមពួកគេដល់ទីនោះ ដើម្បីចង់ដឹងថា តើពួក
    គេរត់គេចពីអ្វីមកដែរ។ ខ្ញុំបាននិយាយជាមួយអុត្តមសេនីយ៍ហ៊ុយ-ពិសិទ្ធ ហើយបានប្រាប់គាត់ថា ខ្ញុំបានឃើញមនុស្សបួននា
    ក់រត់ចេញពីកន្លែងកើតហេតុ ហើយនិយាយថាពួកគេមិនត្រូវបោះគ្រាប់បែកដៃអញ្ចឹងទេ។ គាត់ប្រាប់ខ្ញុំលាក់អោយស្ងាត់ មិន
    អោយនិយាយប្រាប់អ្នកណាទាំងអស់។ ក៏ប៉ុន្តែខ្ញុំខឹង និងរកាំក្នុងចិត្ត។ ខ្ញុំត្រូវតែនិយាយប្រាប់អ្នកណាមួយអំពីរឿងនេះ។ ខ្ញុំទៅ
    ជួបហុក – ឡងឌី ដែលខ្ញុំចាត់ទុកក្នុងពេលនោះជាមិត្តភក្តិ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរាយការណ៍ទៅហុក ហើយមិនយល់
    សោះថា តើហេតុអ្វីបានជាហ៊ុន-សែនជ្រើសរើសំលាប់មនុស្សច្រើនដូច្នេះ។ ក៏ប៉ុន្តែគាត់ប្រាប់ខ្ញុំដដែល អោយរក្សាការស្ងាត់
    ស្ងៀម និងមិនត្រូវនិយាយប្រាប់ទៅនរណាអំពីរឿងនេះឡើយ ។ នៅក្នុងចំនោមមនុស្សដែលស្លាប់ និង របួសនោះ មានជន
    ជាតិអាមេរិកាំងម្នាក់ ។ ខ្ញុំយល់ថា រដ្ឋាភិបាលអាមេរិកាំង បានបញ្ជូនមនុស្សរបស់គេមកស្រុកខ្មែរដើម្បីស៊ើបអង្កេត ។

    នៅឆ្នាំ២០០៣ ផាន់-សារីបានមកជួបខ្ញុំនៅក្នុងការិយាល័យ ។ គាត់បានសារភាពចំពោះខ្ញុំថា គាត់ជាជនដែលបានបោះ
    គ្រាប់បែកដៃនោះ ។ គាត់និយាយថា គាត់ក្រៀមក្រំយ៉ាងខ្លាំង ពីព្រោះគាត់បានសំលាប់មនុស្សជាច្រើន ។ គាត់រអ៊ូថា ហ៊ុន-
    សែនធ្លាប់ប្រើគាត់អោយធ្វើកិច្ចបានសំរេច ។ ពេលគាត់មានបញ្ហា គ្មាននរណារវល់ជួយគាត់ទេ ។ គាត់និយាយថា គាត់ធ្វើ
    នេះ ពីព្រោះហ៊ុន-សែនបញ្ជាគាត់អោយធ្វើ ហើយគាត់ត្រូវតែបំពេញចិត្តហ៊ុន-សែន ។ គាត់បានទទួលស្គាល់ថា គាត់បានសំ
    លាប់មនុស្សច្រើនណាស់ពីមុនមក ។ គាត់និយាយថា គាត់អិលូវនេះសូម្បីតែលុយក៏គ្មានចញ្ចឹមកូនផង ។ ខ្ញុំបានថតទុកសំ
    លេងការសន្ទនាគ្នានេះ។

    *ការរឹបអូសកញ្ឆាចំនួន៧តោន
    នៅឆ្នាំ១៩៩៧ ខ្ញុំជានាយការិយាល័យប្រឆាំងគ្រឿងញៀន។ ខ្ញុំរឹបអូសយកបានកញ្ឆាចំនួនប្រាំពីរតោន ជារបស់ក្រុមហ៊ុនម៉ុង-
    រិទ្ធី។ ម៉ុង-រិទ្ធី ជាមិត្តជិតស្និទ្ធរបស់ហ៊ុន-សែន ។ កញ្ឆាលាក់នៅក្នុងកុងថេន័រពីរ និងរៀបចំរួចស្រេចសំរាប់ដឹកបញ្ចោញទៅ
    កាន់ប្រទេសន័កវេ ។ ការចាប់កើតឡើងនៅកំពង់ផែក្រុងសីហនុ ។ ក្រោយពេលចាប់ លោកហូ-សុខ អនុរដ្ឋលេខាធិការ
    ក្រសួងមហាផ្ទៃមកពីគណបក្សហ៊្វុនស៊ិនប៉ិច បានសុំខ្ញុំអោយចាប់ឃុំខ្លួនម៉ុង-រិទ្ធី។ ខ្ញុំពុំអាចធ្វើបានទេ ដោយសារម៉ុង-រិទ្ធីជាក្លើ
    ម្រាក់របស់ហ៊ុន-សែន ហើយគាត់មុខតែធ្វើអន្តរាគមន៍ ។ ហ៊ុន-សែនគាត់បានប្រកាសតាមវិទ្យុ និងទូរទស្សន៍ថា បើម៉ុង-រិទ្ធី
    ត្រូវចាប់ឃុំខ្លួន ខ្លួនគាត់នឹងធ្វើអោយប្រាកដថា គ្មាននរណាប៉ះពាល់ខ្លួនម៉ុង-រិទ្ធីបានឡើយ។ ដល់ដូច្នេះទៅ ខ្ញុំពុំអាចធ្វើអ្វីបាន
    ទេអំពីរឿងនេះ ។ ក្រោយមក ស្ថានទូតកាណាដាបានអញ្ជើញខ្ញុំអោយទៅប្រទេសកាណាដា ដើម្បីនិយាយត្រួសៗប្រាប់រដ្ឋា
    ភិបាលកាណាដា អំពីការចាប់បាននេះ។ ហ៊ុន-សែនខឹងនឹងហូ-សុខយ៉ាងខ្លាំង។ មុនពេលខ្ញុំត្រូវចាកចេញទៅប្រទេសកាណា
    ដា ហ៊ុន-សែនបានហៅខ្ញុំទៅផ្ទះរបស់គាត់ ហើយបានសុំអោយខ្ញុំកុំទៅប្រទេសកាណាដាអី ។ គាត់សុំអោយខ្ញុំប្រាប់ទៅកា
    ណាដាថា ខ្ញុំជាប់រវល់ពុំអាចទទួលការអញ្ជើញបានទេ។ រឿងចាប់កញ្ឆា ក៏បានក្លាយទៅជារឿងធំខុសធម្មតា ពីព្រោះមានការ
    ពាក់ព័ន្ធជាមួយមនុស្សរបស់ហ៊ុន-សែន។ ហ៊ុន-សែនបានចេញមុខការពារម៉ុង-រិទ្ធីយ៉ាងចំហ។ ហ៊ុន-សែននិយាយថា បើខ្ញុំនិ
    យាយរឿងចាប់បានគ្រឿងញៀននេះទៅកាណាដា សហគមន៍អន្តរជាតិមុខតែគាបសង្កត់មកលើរដ្ឋាភិបាលខ្មែរ។ គាត់ស្នើ
    ថា អោយខ្ញុំស្ងប់ស្ងាត់ទៅ ។ បើខ្ញុំធ្វើតាមដូចដែលគាត់និយាយប្រាប់ ម៉ុង-រិទ្ធីនឹងអោយឡានថ្មីមកខ្ញុំមួយគ្រឿង ។ បន្ទាប់មក
    ម៉ុង-រិទ្ធីក៏បានមកជួបខ្ញុំជាមួយនាយករដ្ឋមន្ត្រី។ ហ៊ុន-សែនក៏បានសុំខ្ញុំផងដែរ អោយធ្វើសន្និសិទកាសែតមួយបដិសេធ ពុំមាន
    ការចាប់អ្វីកើតឡើងទេ និងអោយលាក់បំបាំង ។
    ខ្ញុំខ្លាចហ៊ុន-សែន ហើយគាត់មានអំនាចខ្លាំងណាស់។ ខ្ញុំគ្មានការជ្រើសរើសទេក្រៅពីស្តាប់តាមបង្គាប់។ ខ្ញុំបានទទួល
    ឡានមួយគ្រឿងពីម៉ុង-រិទ្ឋី គឺជាឡាន 1997 Landcruiser Toyota។ ការិយាល័យខ្ញុំបានត្រូវផ្តល់អោយនូវឡាន Hiluxជំ
    នុំមួយក្រៅសំរាប់ប្រើប្រាស់ ដែលមានយីហោម៉ុង-រិទ្ធីនៅពីលើនោះ ។ ក្រោយបន្ទាប់មកហ៊ុន-សែនបានបញ្ជាអោយខ្ញុំទៅ
    ចាប់ឃុំខ្លួនមនុស្សម្នាក់ផ្សេងទៀតឈ្មោះ ឆាយ-សុខុម ជំនួសវិញ។ ឆាយ ធ្វើការជាបេអឹម មកពីគណបក្សហ៊្វុនស៊ិនប៉ិច។

    *ការធ្វើឃាតទៅលើហូ-សុខ
    បន្តិចក្រោយអុប្បតិហេតុខាងលើនេះ ក៏មានអំពើរដ្ឋប្រហារខែកក្កដាឆ្នាំ១៩៩៧ដឹកនាំដោយហ៊ុន-សែន ដើម្បីកំចាត់គ
    ណបក្សហ៊្វុនស៊ិនប៉ិច ។ លោកហូ-សុខបានទៅស្ថានទូតសឹង្ហបូរីនៅភ្នំពេញ ដើម្បីសុំជ្រកកោន ពីព្រោះហ៊ុន-សែននិងហុក-
    ឡងឌីកំពុងសាកល្បងតាមចាប់ខ្លួនគាត់ ដែលគាត់មកពីគណបក្សហ៊្វុនស៊ិនប៉ិច ។ ការសុំជ្រកកោនបានបដិសេធ ហើយហូ-
    សុខត្រូវគេបន្ដេញចេញ ។ ហុក-ឡងឌី ក៏ចាប់គាត់បាន រួចបញ្ជាអោយអង្គរក្ស នាំយកទៅការិយាល័យរបស់អុត្តមសេនីយ៍
    ម៉ាសឿន ខាងគណបក្សប្រជាជន។ ហុក-ឡងឌីបានចេញបញ្ជាផ្ទាល់មកខ្ញុំ អោយទៅនាំហូ-សុខទៅកាន់ការិយាល័យខ្ញុំ។ ពេ
    លខ្ញុំទៅដល់ទីនោះ មានមនុស្ស៦នាក់ប្រដាប់ដោយអាវុធ ដែលហុក-ឡងឌីបានបញ្ជូនមក រង់ចាំខ្ញុំរួចជាស្រេច ។ ខ្ញុំស្គាល់
    មនុស្ស២នាក់នៅក្នុងចំនោមនោះ គឺកែវ-វិចិត្រ និងប៊ុនណា។ ពួកគេបាញ់ហូ-សុខនៅខាងក្រៅការិយាល័យម៉ា-សឿន។ ខ្ញុំ
    សួរពួកគេអំពីការបាញ់សំលាប់។ ប៊ុនណាឆ្លើយថា ហុក-ឡងឌីបញ្ជូនអោយពួកគេមកសំលាប់ហូ-សុខ។ ហុក-ឡងឌីមិនចូល
    ចិត្តហូ-សុខទេ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ហើយទូរស័ព្ទទៅហុក-ឡងឌី ។ ហុក-ឡងឌីនិយាយថា បើហូ-សុខនៅរស់ គាត់
    បង្កើតបញ្ហាដល់យើងច្រើនណាស់ ។ គាត់សុំខ្ញុំអោយទៅប៊ុណា នូវឡានមួយគ្រឿងស្រាក់គ្នាពីប៉ូលិស ដើម្បីជារង្វាន់ ។ ខ្ញុំ
    ក៏ធ្វើតាមដូចគាត់ប្រាប់ ហើយអោយទៅប៊ុនណានូវឡាន Camry 97 មួយគ្រឿង ។
    មានមនុស្សទាំងអស់ប្រាំនាក់ ជាសាក្សីនៃការសំលាប់នេះ ម៉ា-សឿន ធន-អ៊ឹម និងបីនាក់ផ្សេងទៀតដែលរួមមាន អុត្តម
    សេនីយ៍ ធន-លឹម ស័ក្តិប្រាំ អ៊ិន-បូរ៉ាស័ក្តិប្រាំសូ-វណ្ណា ហើយនិងកងប្រឆាំងអុក្រឹដ្ឋកម្មដទៃទៀត ។

    *ការស្លាប់នៃតារាភាពយន្ត ពិសិដ្ឋ-ពិលិកា
    នៅឆ្នាំ១៩៩៩ ខ្ញុំជាមេការិយាល័យប្រឆាំងអុក្រឹដ្ឋកម្ម ជានាយករង និងជាអ្នកទទួលបន្ទុកស៊ើបអង្កេតការស្លាប់នៃតារា
    ភាពយន្ត ។ ខ្ញុំបានរកឃើញថា មុនពេលនាងស្លាប់ នាងបានសាហាយជាមួយហុក-ឡងឌី ។ ប្តីរបស់នាងបានចេញទៅបរទេ
    សញឹកញាប់ ទុកចោលនាងម្នាក់អែងនៅស្រុកខ្មែរ ។ ហុក-ឡងឌីតែងទៅរកជួបនាងជាញឹកញាប់ ហើយយកនាងទៅរាំកំ
    សាន្ត និងទិញជំនួនអោយនាងជាដើម…។ នៅក្នុងពេលទំនាក់ទំនងគ្នានោះ នាងមានកូនប្រុសមួយជាមួយហុក-ឡងឌី។ រួច
    បន្ទាប់មកហុក-ឡងឌីបាននាំយកទៅបង្ហាញហ៊ុន-សែន ។ ហ៊ុន-សែនក៏បានជួបនាង។ មុនពេលជួបហ៊ុន-សែន នាងមិនសូវ
    មានលុយកាក់ទេ ។ ក៏ប៉ុន្តែក្រោយមក នាងមានលុយយ៉ាងច្រើន។ នៅក្នុងកុងធនាគារកាណាដា បង្ហាញលុយទាំងអស់ចំនួន
    ៣០០០០ ដុល្លារអាមេរិក នៅពេលនាងស្លាប់ ។ នាងបានទទួលឡានថ្មីម៉ាក Honda CRV ហើយនិងវីឡាមួយ ។ នាងមាន
    ការព្រួយបារម្ភចំពោះសន្តិសុខផ្ទាល់ខ្លួនរាល់ថ្ងៃ ដោយសារប្រពន្ធរបស់ហ៊ុន-សែនដឹងអំពីទំនាក់ទំនងសំងាត់នេះ ។ ប្រពន្ធ
    ហ៊ុនសែនស្តីបន្ទោសហុក-ឡងឌី ជាអ្នកដឹកញីបន្ស៊ីឈ្មោល។ ហុក-ឡងឌីក៏សំរួលជាមួយប្រពន្ធហ៊ុន-សែន ដោយសន្យាថា
    នឹងសាកល្បងបំបែកតារាភាពយន្តចេញពីហ៊ុន-សែន ។ ក្នុងមួយរំពេចនោះ ស្រាប់តែតារាភាពយន្តត្រូវគេសំលាប់ ។ ខ្ញុំបាន
    រកឃើញថា ឃាតករនោះគឺជាអង្គរក្សម្នាក់របស់ហុក-ឡងឌី ។ ខ្ញុំបានទៅសាកសួរប៊ុនណា ហើយវាបានសារភាពថា វាមាន
    ការពាក់ព័ន្ធជាមួយនឹង កែវ-វ៉េត ក្នុងការសំលាប់នេះ ក្រោមបញ្ជារបស់ហុក-ឡងឌី។

    ដោយសារអំពើអុក្រឹដ្ឋកម្មពាក់ព័ន្ធនឹងហុក-ឡងឌី ខ្ញុំពុំអាចធ្វើអ្វីបានទាំងអស់ក្នុងរឿងនេះ។ ខ្ញុំពុំអាចធ្វើការចាប់ខ្លួនបានទេ
    ។ ខ្ញុំមានការរកាំក្នុងចិត្តយ៉ាងខ្លាំង ដោយសារមនុស្សស្លូតត្រង់ម្នាក់ត្រូវគេសំលាប់ ហើយខ្លួនខ្ញុំជាប៉ូលិសមិនអាចធ្វើអ្វីបាន
    ទាល់តែសោះនោះ ។

    *ជួយគណបក្សប្រឆាំង
    នៅឆ្នាំ២០០០ ខ្ញុំបានជួបទំនាក់ទំនងជាមួយពួកបក្សប្រឆាំង ។ ខ្ញុំធ្វើនេះពីព្រោះខ្ញុំជឿថារដ្ឋាភិបាលហ៊ុន-សែនពុករលួយ
    ហើយការសង្ឃឹមស្រុកខ្មែរ គឺត្រូវតែឆ្លងកាត់តាមរយពួកគណបក្សប្រឆាំងប៉ុណ្ណោះ ។ ហ៊ុន-សែនគាត់ប្រលាក់ឈាមច្រើន
    ណាស់នៅក្នុងដៃ ដោយបានសំលាប់មនុស្សជាច្រើន ។ ខ្ញុំចង់ឃើញការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាលខ្មែរ ដើម្បីនាំមកនូវលទ្ធិ
    ប្រជាធិបតេយ្យ និង យុត្តិធម៌ដល់ខ្មែរ ។ ពេលខ្ញុំបានលឺហុក-ឡងឌី និង ហ៊ុន-សែនឃប់ឃិតគ្នារកសំលាប់ពួកគេ ខ្ញុំបានទៅ
    ប្រាប់ពួកមេដឹកនាំខាងក្រុមប្រឆាំងអោយបានដឹងមុនជាសំងាត់ តាមរយទាក់ទងផ្ទាល់ជាមួយមនុស្សជិតស្និទ្ធ ហើយ និងបាន
    ព្រមានពួកគេទុកជាមុន ។

    ខ្ញុំបានស្នើពួកគេអោយរួមកំលាំងគ្នា ដើម្បីមានអោកាសល្អឈ្នះឆ្នោតនាឆ្នាំ២០០៨ខាងមុខ ។ ខ្ញុំក៏បានបង្ហាញផងដែរនូវ
    ភស្តុតាងខ្លះៗ ពីការពុករលួយរបស់ហ៊ុន សែនទៅថ្នាក់ដឹកនាំក្រុមប្រឆាំងបានឃើញ ដើម្បីពួកគេបើកបង្ហាញទៅសាធារណ
    ។ កាលពីចុងខែមិថុនា កក្កដា ឆ្នាំ២០០៦ ហ៊ុន-សែនបានរកឃើញថា ខ្ញុំបាននិយាយជាមួយពួកប្រឆាំង និងផ្តល់គំនិតដល់ពួក
    គេជាដើម ។ គាត់មិនសប្បាយចិត្តនឹងខ្ញុំទេ។ គាត់ចោទខ្ញុំថា ខ្ញុំមិនស្មោះត្រង់ជាមួយគណបក្សប្រជាជន ។

    នៅថ្ងៃទី២៣កក្កដា ខ្ញុំបានចាកចេញពីស្រុកខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីអោយគេឆែកពិនិត្យមើល ជើងខាង
    ឆ្វេងរបស់ខ្ញុំ និង រួចហើយទៅកាន់ប្រទេសសឹង្ហបូរី ដើម្បីមើលកូន និង ដើម្បីអោយពួកម៉ាកជួយកាត់វែនតា។ មុនពេលខ្ញុំ
    ចេញដំនើរ ខ្ញុំបានសុំការអនុញ្ញាតទៅបរទេស ហើយគេក៏បានផ្តល់នូវការអនុញ្ញាតអោយខ្ញុំ ។ នៅថ្ងៃទី២៨កក្កដា ខ្ញុំបានលឺពី
    ស្រុកខ្មែរ និង ពីមិត្តភក្តិមកថា ខ្ញុំពុំអាចវិលត្រលប់វិញបានឡើយពីព្រោះហ៊ុន-សែនខឹងនឹងខ្ញុំខ្លាំងណាស់ ហើយចោទប្រកា
    ន់ខ្ញុំថាជាជនក្បត់គណបក្សប្រជាជន ។ ពួកគេកំពុងបំភ្លៃការចោទប្រកាន់ប្រឆាំងមកលើខ្ញុំ ។

    *និយាយចេញ
    ជាមួយអ្វីទាំងអស់ដែលខ្ញុំបានរកឃើញអំពីហ៊ុន-សែន និង ហុក-ឡងឌី ខ្ញុំមានការអស់សង្ឃឹមក្នុងចិត្ត។ ខ្ញុំប្រៀបដូចទូកកំពុង
    វង្វេងក្នុងសមុទ្រដ៏ធំធេង។ ខ្ញុំមានគោលជំហរ និង អុត្តមគតិរបស់ខ្ញុំ ប៉ុន្តែនៅក្នុងពិភពពុករលួយ គ្មានច្រកចេញបានទេ។ ដើ
    ម្បីរស់ ខ្ញុំត្រូវតែបិទភ្នែករបស់ខ្ញុំចំពោះអំពើអុត្បាតជាច្រើន ដែលខ្ញុំបានឃើញ។ គឺដូចការស្លាប់ ស្ថិតនៅក្នុងខ្លួនខ្ញុំអញ្ចឹង ។
    នៅក្នុងដំនាក់កាលបី ចន្លោះចាប់ពីឆ្នាំ១៩៩៩ ២០០០ និង ឆ្នាំ២០០១ ខ្ញុំបានសំរេចចិត្តនិយាយជាមួយក្រុមអង្គការឃ្លាំមើល
    សិទ្ធមនុស្ស (Human Rights Watch)នៅកម្ពុជា ។ ខ្ញុំបាននិយាយជាមួយអ្នកស្រីពុង-ឈីវហ្កេក នាយកអង្គការលីកាដូ
    នៅកម្ពុជា អ្នកស្រី អ៊ីវ៉ា នៅអង្គការ Global Witness នៅភ្នំពេញ លោក Henrick អតីតតំនាង UNHCRនៅភ្នំពេញ
    លោក Christopher Peschoux, UNHCR នៅក្រុងហ្សឺណែវ លោក Paul Grove ក្រសួងស៊ើបការណ៍អាមេរិកាំង
    ប្រឆាំងគ្រឿងញៀន និងចុងក្រោយគេជាមួយ ណាលី នៅអង្គការលីកាដូប្រទេសកម្ពុជា ។

    *ការសំលាប់ចៅក្រមសុក-សេដ្ឋាមុនី
    ខ្ញុំបានអាននៅក្នុងកាសែតបរទេសនិយាយថា ខ្ញុំបានត្រូវហ៊ុន-សែនចោទប្រកាន់ពាក់ព័ន្ធក្នុងការសំលាប់ចៅក្រមសុក-
    សេដ្ឋាមុនី ។ នេះគឺជាការប្រឌិតរបស់ហ៊ុន សែនសុទ្ធសាធ ដើម្បីបំផុសបំផុលការប្រឆាំងមកលើរូបខ្ញុំ ។
    នៅឆ្នាំ២០០៣ ចៅក្រុមបានត្រូវសំលាប់ដោយក្រុមភេរវជន ដែលមានឈ្មោះថា CFF។ ប៉េអ៊ឹមនៅភ្នំពេញបានចាប់
    ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធនៅក្នុងការសំលាប់ ។ ការចាប់ខ្លួនធ្វើឡើងដោយស័ក្តិប្រាំស៊ឹម-ហុង ជាមេប៉េអ៊ឹមក្រុម
    ស៊ើបអង្កេត។ ខ្ញុំគ្មានអ្វីពាក់ព័ន្ធ នឹងការចាប់ខ្លួននេះទេ ពីព្រោះជាកិច្ចខាងប៉េអ៊ឹម។
    ជនដែលគេចាប់ខ្លួនមាន ជន-ចិត្រា និងមូល-ម៉េត តែខ្ញុំមិនចាំឈ្មោះអ្នកម្នាក់ទៀតនោះទេ ។
    ខ្ញុំមានការគោរពចំពោះចៅក្រម ហើយខ្ញុំខ្លួនអែងក៏ស្គាល់គាត់យ៉ាងច្បាស់ពិតប្រាកដណាស់ ។ គ្មានផ្លូវអ្វី ដែលខ្ញុំត្រូវ
    រៀបចំសំលាប់គាត់នោះឡើយ ។
    ខ្ញុំជឿថា នេះគ្រាន់តែជាការបំភ្លៃថ្កោលទោសមកលើខ្ញុំ ដើម្បីចាប់ខ្លួនប៉ុណ្ណោះ ។ ខ្ញុំដឹងរឿងច្រើន ដូច្នេះខ្ញុំត្រូវគេចោម
    ពីគ្រប់ទិសទី ។

    * ការចាប់បានអាភៀន៣៦គីឡូក្រាម
    នៅឆ្នាំ២០០១ ខ្ញុំបានទទួលពត៌មានពីជនលាក់មុខម្នាក់ និយាយថាវរសេនីយ៍ទោងឿ-សម្បត្តិ ជាមនុស្សរបស់អុត្តមសេ
    នីយ៍សៅ-សុខា (ផ្កាយបី)និងអុត្តមសេនីយ៍ដុំ-ហាក់ (ផ្កាយ២)ពាក់ព័ន្ធក្នុងរឿងជួញអាភៀន។ ក្រោយបន្ទាប់ពីការស៊ើបអង្កេត
    ខ្ញុំបានទៅផ្ទះគាត់នៅសង្កាត់ទួលគោកក្នុងក្រុងភ្នំពេញ ហើយចាប់បានអាភៀនចំនួន៣៦គីឡូក្រាម។ វរសេនីយ៍ទោបានត្រូវ
    ចាប់ខ្លួននៅ នឹងកន្លែង តែដុំ-ហាក់ដែលស្ថិតនៅទីនោះ បានគេចខ្លួនពីកន្លែងកើតហេតុ។ យើងមានបំនងតាមដេញចាប់គាត់
    តែហ៊ុន-សែនបានបញ្ឈប់យើង ដោយបញ្ជាឈប់ចាប់ដុំ-ហាក់ និងមិនអោយធ្វើការស៊ើបអង្កេតពីដុំ-ហាក់អ្វីទាំងអស់ ។ ខ្ញុំ
    ត្រូវតែឈប់ដេញតាម និងធ្វើការស៊ើបអង្កេត ។ ជំនួសធ្វើការផ្តន្ទាទោសគាត់ ជាការគួរអោយភ្ញាក់ផ្អើល ហ៊ុន-សែនបានដំ
    ឡើងឋានន្តរស័ក្តិគាត់ផ្កាយ៣ តែក្នុងប្រហែលមួយខែក្រោយមកប៉ុណ្ណោះ ។ ងឿ សម្បត្តិបានត្រូវគេសំលាប់នៅក្នុងគុក ។
    ហ៊ុន-សែនបាននិយាយប្រាប់ខ្ញុំថា មិនត្រូវខ្លាំងដៃពេក អំពីរឿងជួញដូរគ្រឿងញៀននោះទេ។

    ក្រោយពីនេះមិនយូរប៉ុន្មាន គេមានការងារមួយរៀបចំឡើងដោយហុក-ឡងឌីសំរាប់អុត្តមសេនីយ៍ទាំងអស់នោះ។ សៅ
    សុខានៅទីនោះ ហើយខ្លួនខ្ញុំក៏គេហៅអោយទៅដែរ ។ សៅ-សុខាកោតសរសើរខ្ញុំយ៉ាងច្រើននៅការងារនោះ និងចង់អោ
    យខ្ញុំជិតស្និទ្ធជាមួយគាត់ ។ គាត់និយាយនឹងខ្ញុំថា បើយើងរួមដៃគ្នា យើងអាចធ្វើអ្វីបានទាំងអស់នៅស្រុកខ្មែរ ។ រួចគាត់និ
    យាយថា អ្វីតែមួយគត់នោះ គឺជំហររបស់ខ្ញុំអំពីជំនួញគ្រឿងញៀន។ គាត់បានសុំខ្ញុំអោយឈប់ស៊ើបអង្កេតអំពើរត់ពន្ធគ្រឿង
    ញៀន ដោយនិយាយថាគ្រឿងញៀពុំបង្កបញ្ហាអ្វីដល់កម្ពុជាទេ ។ ខ្ញុំឆ្លើយចំពោះមុខគាត់វិញថា ខ្ញុំមិនយល់ស្របតាមទេ ។
    គាត់ស្រាប់តែខឹងហើយនិយាយមកខ្ញុំថា បើខ្ញុំនៅតែបន្តធ្វើការស៊ើបអង្កេត នោះគាត់ នឹងប្រើដាវរបស់គាត់សំលាប់ខ្ញុំ។
    អ្នកដទៃឃើញហេតុការណ៍យ៉ាងដូច្នេះ ក៏នាំគ្នាមកឃាត់យើងអោយស្ងប់ ។

    *សំនូមពរកំនែទំរង់តុលាការនិងយុត្តិធម៌
    នៅដើមឆ្នាំ២០០៥ ខ្ញុំបានសំនូមពរទៅនាយករដ្ឋមន្ត្រីហ៊ុន-សែនរបស់ខ្ញុំ ធ្វើកំនែទំរង់ប្រព័ន្ធតុលាការនិងយុត្តិធម៌ ដែល
    ពុករលួយ ។ ចៅក្រមភាគច្រើនទូទាំងប្រទេសមិនសប្បាយចិត្តនឹងខ្ញុំទេ ជាពិសេសព្រះរាជអាជ្ញា អ៊ុក-សាវុធ ដែលគេស្គាល់
    ថា ជាមេពុករលួយ ។ នាយករដ្ឋមន្ត្រីហ៊ុន-សែនគាំទ្រខ្ញុំ ហើយគាត់បានប្រកាសជាសាធារណ អោយធ្វើកំនែទំរង់ប្រព័ន្ធតុ
    លាការ។ ប្រជាពលរដ្ឋស្វាគមន៍ទង្វើនេះហើយនាំគ្នាអបអរសាទរ ដោយនាំគ្នាសរសេរជាចំរៀង ដែលមានរំលឹកពីឈ្មោះខ្ញុំ
    នៅក្នុងនោះផង។ ខ្ញុំបានប្រាប់ទៅពួកគេថា ធ្វើអញ្ចឹងនាយករដ្ឋមន្ត្រីគាត់មិនសប្បាយចិត្ត នឹងឃើញឈ្មោះខ្ញុំត្រូវលើកតំកើង
    ច្រើនពេកទេ ។ អ៊ុក-សាវុធ មិនសប្បាយចិត្តនឹងខ្ញុំ ពេលគាត់បានឃើញកំនែទំរង់ មានកំលាំងបញ្ជប់នូវអ្វីដែលគាត់ធ្វើបាន
    នៅក្រោមប្រព័ន្ធបច្ចុប្បន្ន ។

    *ហេតុការណ៍ថ្មីៗរបស់ខ្ញុំ–ទាក់ទងផ្ទាល់នឹងមុខតំនែងរបស់ខ្ញុំនៅក្នុងរដ្ឋាភិបាល
    និង ការជំនះយ៉ាងចំហរបស់ខ្ញុំ ប្រឆាំងហុក-ឡងឌី និងនាយករដ្ឋមន្ត្រី
    នៅឆ្នាំ២០០៥ ហុក-ឡងឌីបានបញ្ជាអោយខ្ញុំសំលាប់រដ្ឋលេខាធិការ នុត-សាអានពីព្រោះលោកនុត-សាអាន មានទំនាស់
    ជាមួយហុក-ឡងឌី លើរឿងដីធ្លីមួយកន្លែងរបស់ប៉ូលិស។ ហុក-ឡងឌីខឹងយ៉ាងខ្លាំងជាមួយគាត់ ហើយបានបញ្ជាអោយរៀប
    ចំសំលាប់គាត់ ។ ខ្ញុំប្រកែក ពីព្រោះខ្ញុំគោរពគាត់យ៉ាងច្រើន និងមិនចង់ឃើញគាត់ត្រូវគេសំលាប់ ។ ខ្ញុំក៏បានរករឿងដើម្បី
    ដោះខ្លួន។ ខ្ញុំបានពន្យល់ទៅហុក-ឡងឌីថា នុតសាអាន មានអង្គរក្សច្រើនណាស់ ពុំអាចធ្វើអ្វីបានឡើយ ។

    នៅខែធ្នូឆ្នាំ២០០៥ ហុក-ឡងឌីមានទំនាស់ជាមួយខ្ញុំ ពីព្រោះគាត់ចង់អោយខ្ញុំកាត់ផ្តាច់សោផ្ទះមេធាវីខ្មែរ-អាមេរិកាំង
    ម្នាក់ឈ្មោះ David Chinava និងអោយធ្វើការឆែកឆេរ ។ មូលហេតុនៃការឆែកឆេរ គឺថា មេធាវីត្រូវគេនិយាយថា ថ្ងៃ
    មួយស្រវឹងហើយបានបើកឡានចូលទៅក្នុងសួនសាធារណរបស់ហ៊ុន-សែន ។ គាត់បានគេចខ្លួនចេញពីទីកន្លែងកើតហេតុ
    ហើយសំងំនៅស្ងៀម ។ ប្រហែល១០ថ្ងៃក្រោយមក ប៉ូលិសចាប់ផ្តើមធ្វើការស៊ើបអង្កេត ហើយបានរកឃើញឡានស្ថិត
    នៅផ្ទះដែលគាត់ចុះចោល។ ផ្ទះចាក់សោ គឺហេតុដូច្នេះហើយ បានជាគាត់បញ្ជាអោយខ្ញុំទៅកាត់សោ ដើម្បីចូលទៅខាងក្នុង
    ។ ខ្ញុំមិនស្តាប់បញ្ជារបស់គាត់ទេ ហើយប្រាប់ហុក-ឡងឌីថា ការធ្វើដូច្នេះគឺខុសច្បាប់។ ហុក-ឡងឌីរកាំចិត្តនឹងខ្ញុំ ដែលមិនព្រ
    មគោរពតាមបញ្ជារបស់គាត់ ។ គាត់ស្រែកគំហកសួរខ្ញុំថា តើហេតុអីបានជាប៉ូលិសប្រុស-ប៉ូលិសស្រីក្នុងស្រុកលែងគោ
    រពគាត់យ៉ាងដូច្នេះ ។ ខ្ញុំគឺជាមនុស្សតែម្នាក់គាត់ ដែលហ៊ានមិនគោរពតាមគាត់ ។ គាត់និយាយថា គាត់ពុំអាចលើកលែង
    អោយជនណា ដែលមិនគោរពគាត់បានសោះឡើយ។

    នៅដើមឆ្នាំ២០០៥ កូនប្រុសហុក-ឡងឌី ឈ្មោះហុក-ឡងដាវ ដែលគេស្គាល់ថាជា ឌី-វិជ្ចា បានលះលែងប្រពន្ធរបស់
    ខ្លួនឈ្មោះ ហ៊ុន-ចន្ថា ត្រូវជាក្មួយស្រីរបស់ហ៊ុន-សែន ។
    អុប្បត្តិហេតុនៅខាងលើ ដែលខ្ញុំបានប្រកែកមិនគោរពតាមគាត់ បានធ្វើអោយគាត់ប្រឆាំងខ្ញុំយ៉ាងជូរចត់ ។ គាត់ចង់គំនុំ
    នឹងខ្ញុំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៥ គាត់បានហៅពួកស្នងការប៉ូលិស អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់នៃសង្កាត់ទាំង៧ទៅ
    ប្រជុំគ្នាអែផ្ទះចៅហ្វាយក្រុងភ្នំពេញ។ មនុស្សប្រហែល៤០០នាក់បានទៅបង្ហាញមុខ ។ ខ្ញុំក៏ជាអ្នកទៅចូលរួមម្នាក់ដែរ។ ហុក
    ឡងឌីគាត់បានបើកបង្ហាញអំពីការមិនពេញចិត្តរបស់គាត់យ៉ាងចំហ ហើយបានប្រកាសថា គាត់នឹងធ្វើនូវអ្វីដែលអាចធ្វើទៅ
    បាន ដើម្បីដកហូតឋានន្តរស័ក្តិខ្ញុំក្នុងរវាង៣ខែទៀត។ ខ្ញុំនិយាយថា គាត់ត្រូវតែសំរេចនូវគោលដៅនេះ តែបើគាត់មិនសំរេច
    វិញ គាត់ត្រូវតែដកផ្កាយ២ របស់គាត់ចេញ ។ ចំពោះខ្ញុំ គាត់ប្រកាសសង្គ្រាមជាសាធារណប្រឆាំងខ្ញុំ ។ គាត់និយាយថា គាត់
    គឺជាមេក្រុមម៉ាហ្វីយ៉ានៅស្រុកខ្មែរ ហើយគ្មាននរណាអាចយកឈ្នះលើគាត់បានឡើយ សូម្បីតែទីប្រឹក្សារបស់នាយករដ្ឋម
    ន្ត្រីក៏ដោយ ។ ខ្ញុំបានទទួលនូវអាត់សំលេងដែលប៉ូលិសជាមិត្តភក្តិផ្សេងទៀត នៅក្នុងពេលប្រជុំបានថតទុក។ កាសែតខ្មែរក៏
    បានចុះផ្សាយអំពីរឿងនេះផងដែរ ។

    ភ្លាមក្រោយប្រជុំ ខ្ញុំបានទៅរកនាយករដ្ឋមន្ត្រីអោយជួយធ្វើអន្តរាគមន៍ ។ នាយករដ្ឋមន្ត្រីនិយាយប្រាប់ខ្ញុំថា កុំបារម្ភអ្វី ហើ
    យថាគាត់គ្មានផ្លូវទុកអោយហុក-ឡងឌីដកចេញពីតំនែងបានឡើយ ។ គាត់និយាយថា ខ្លួនគាត់ផ្ទាល់ក៏មានបញ្ហាជាមួយហុក-
    ឡងឌីដែរ ។

    *ការសំលាប់ជនជាតិសឹង្ហបូរីម្នាក់
    ខ្លួនខ្ញុំក៏បានត្រូវគេចោទប្រកាន់ ក្នុងការសំលាប់ទៅលើជនជាតិសឹង្ហបូរីម្នាក់ផងដែរ ។ វាជាការមិនទំនងទាល់តែសោះ
    ហើយតើហេតុអ្វីបានជាខ្ញុំត្រូវធ្វើដូច្នេះ ?ខ្ញុំប្រាកដណាស់ គ្មានការពាក់ព័ន្ធនៅក្នុងការសំលាប់ជនជាតិសឹង្ហបូរីឈ្មោះ ស៊ីម
    ពីងសាយ នេះទេ។ ខ្ញុំស្គាល់គាត់ច្បាស់ណាស់ និងបានចាត់ទុកគាត់ជាមិត្តរបស់ខ្ញុំផងដែរ។ ស៊ីមត្រូវបានគេបាញ់សំលាប់នៅ
    ដើមឆ្នាំ២០០៤។ រហូតមកដល់ថ្ងៃនេះ គ្មាននរណាត្រូវបានចាប់ខ្លួនពីរឿងសំលាប់នេះសោះ ។

    ស៊ីម ជាអ្នកជំនួញជនជាតិសឹង្ហបូរីម្នាក់ ។ គាត់ជាមួយជនជាតិសឹង្ហបូរីម្នាក់ទៀតឈ្មោះលោក កុក បានចូលហ៊ុនគ្នារកស៊ី
    ជាមួយអ្នកជំនួញខ្មែរឈ្មោះប៊ុនហ៉ី ។ គឺប្រហែល១០ឆ្នាំមកហើយ ។ ការចូលហ៊ុនគ្នា គឺដើម្បីសង់ផ្ទះសំនាក់មួយមាន៣០០
    បន្ទប់។ គេកើតមានបញ្ហាបន្តបន្ទាប់គ្នា ពាក់ព័ន្ធនឹងសំនង់នោះ។ អ្នកចូលហ៊ុនទាំងបីនាក់ក្រោយមកក៏លែងទុកចិត្តគ្នាទៅវិញ
    ទៅមក។ ដោយសារសភាពការណ៍នៃគំរោងនេះ អុបនាយករដ្ឋមន្ត្រី សៅ-កាហេង (កកន ប្រហែលចង់សំដៅទៅលើស-
    ខេង)បានបញ្ជាអោយខ្ញុំធ្វើអន្តរាគមន៍ និងដើម្បីស្វែងរកដំនោះស្រាយបញ្ហា ។ គឺហេតុដូច្នេះអែងហើយ ទើបខ្ញុំបានជួបលោ
    កស៊ីម និងលោកកុក ។

    ខ្ញុំនៅចាំ ក្រោយពេលខ្ញុំបានប្រមូលហៅអ្នកទាំងបីមកជួបជុំគ្នាបន្តិច លោកកុកបានប្តឹងខ្ញុំអំពីលោកស៊ីមបោកប្រាស់លុ
    យកាក់គាត់ ។ លោកស៊ីមមិននៅក្នុងប្រជុំទេ។ លោកកុកបាននិយាយផងដែរថា គាត់ខ្លាចលោកស៊ីម ពីព្រោះលោកស៊ីមប្រ
    ហែលអោយគេត្រូវរៀបចំសំលាប់គាត់ ហើយគាត់ក៏មិនចង់វិលត្រលប់ទៅស្រុកខ្មែរវិញដែរ ។ ការប្រជុំនេះធ្វើនៅសឹង្ហបូរី
    ។ មុនប្រជុំ ខ្ញុំបានជួបជាមួយលោកកុកជាច្រើនដង ហើយនិងក៏បានទទួលសំបុត្រពីលោកកុកនៅអែស្រុកខ្មែរផងដែរ។ លោក
    ស៊ីមបានខាតបង់វិនិយោគទុនរបស់គាត់យ៉ាងច្រើននៅក្នុងគំរោងការ ហើយចង់ដកខ្លួនចេញដោយការលក់អាគារ។ គាត់បាន
    ស្នើលក់អាគារចែកហ៊ុនគ្នា ។ ការព្រមព្រៀងបានធ្វើក្នុងអនុស្សារណព្រមព្រៀង (MOU)មួយ ហើយមានប្រថាប់ត្រារដ្ឋា
    ភិបាលផង ។ ពីព្រោះការមិនទុកចិត្តគ្នាទៅវិញទៅមក ខ្ញុំក៏ធ្វើជាភ្នាក់ងារលក់ និងឃោសនាផ្សាយដំនឹង ដោយដាក់លេខទូរ
    ស័ព្ទរបស់ខ្ញុំ ជាចំនុចទាក់ទងក្នុងការលក់ ។ ការតថ្លៃទិញក៏បានទទួលមក តែយើងពុំអាចលក់បាន ពីព្រោះតំលៃលក់ចេះតែ
    ដំលើងជានិច្ច។ នេះមួយផ្នែក ពីព្រោះក្រោយពេលលោកស៊ីមត្រូវគេសំលាប់ ប្រពន្ធរបស់គាត់ឡើងកាន់កាប់ ហើយនិង
    ទាក់ទងផ្ទាល់ជាមួយភាគី២ផ្សេងទៀត ។ ដូច្នេះស្ថានភាពពុំផ្តល់អោយខ្ញុំលក់អាគារបានឡើយ ។ ការរកាំរកូសប្រទាំងប្រទើ
    សគ្នាបានបន្តរហូតមកទល់ពាក់កន្ដាលឆ្នាំ២០០៤ ខ្ញុំក៏ទំលាក់ចោលទៅ ។ ខ្ញុំអស់ចិត្តនឹងបញ្ហារបស់ពួកគេ ហើយក្រៅអំពី
    នេះខ្ញុំក៏មានបញ្ហាផ្ទាល់ខ្លួនយ៉ាងច្រើននាពេលនោះផងដែរ ។