09 July 2012
ឆាយ ច័ន្ទនីដា និង Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមវេជ្ជបណ្ឌិត បានទម្លាយករណីជំងឺមរណៈអាថ៌កំបាំង ដែលបានឆក់យកជីវិតកុមារកម្ពុជា រាប់សិបនាក់ នៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ។
មេរោគពោះវៀន ៧១ (Enterovirus 71) ដែលធម្មតា ទាក់ទងនឹងជំងឺដៃ ជើង និងមាត់ ត្រូវបានក្រុមអ្នកជំនាញសិក្សាអំពីមេរោគ នៅវិទ្យាស្ថានប៉ាស្ទ័រ កំណត់ថា ជាមូលហេតុ នៃការផ្ទុះជំងឺនោះ។ នេះបើយោងតាមសារអេឡិចត្រូនិក របស់ប្រធានផ្នែកសិក្សាមេរោគនៃក្រសួងសុខាភិបាល និងជាវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានផ្ញើចេញកាលពីថ្ងៃសុក្រ ហើយ ដែលភ្នំពេញ ប៉ុស្តិ៍ ទើបតែទទួលបាន កាលពីថ្ងៃអាទិត្យម្សិលមិញ។
ជំងឺដៃ ជើង និងមាត់ ជាជំងឺកើតឡើងក្នុងតំបន់ខ្លះ នៃប្រទេសវៀតណាម ហើយអ្នកសិក្សាអំពីមេរោគ បានកំណត់ថា វាបណ្តាលមកពីមេរោគក្នុងសែស្រឡាយ EV71 បន្ទាប់ពីធ្វើការសាកល្បងស្រាវជ្រាវរកឃើញការប្រែប្រួលថ្មីៗ នៃជំងឺដែលបានកើតឡើងនៅក្នុងប្រទេសភូមិផងរបងជាមួយរបស់ កម្ពុជានេះ។

នាយកប្រចាំប្រទេសនៃអង្គការសុខភាពពិភពលោក Dr. Pieter Van Maaren បានថ្លែងថា សែស្រឡាយមេរោគនេះ ពុំមែនងាយស្រួលវិនិច្ឆ័យរកឃើញនោះទេ ហើយថាការស្រាវជ្រាវកំពុងបន្តធ្វើ។ លោកបានមានប្រសាសន៍ ដោយបញ្ជាក់ពីការកំពុងបន្តសិក្សាស្វែងយល់ជំងឺដែលអង្គការសុខភាព ពិភពលោក WHO និងក្រសួងសុខាភិបាលបានអះអាងថា បានផ្តាច់ជីវិតកុមារ ៥៦ នាក់រួចមកហើយថា៖«វាពុំចាំបាច់ត្រូវចេញការប្រកាសអាសន្ន សម្រាប់ការធ្វើដំណើរជាបន្ទាន់នោះទេ ហើយ WHO ពុំទាន់មានគម្រោងយ៉ាងណានោះទេ គិតមកទល់ថ្ងៃនេះ»។
យ៉ាងណាក្តី មន្ទីរពេទ្យគន្ធបុប្ផាដែលដំបូងគេ បានជូនដំណឹងទៅក្រសួងអំពីការផ្ទុះនៃជំងឺនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញថា កុមារ ៦៤ រូប បានបាត់បង់ជីវិត ដោយសារជំងឺនេះ គិតតែក្នុងមន្ទីរពេទ្យរបស់ពួកគេប៉ុណ្ណោះ។
វេជ្ជបណ្ឌិតស្ថាបនិកមន្ទីរពេទ្យនេះ លោក Beat Richner បានមានប្រសាសន៍ អំពីរោគសញ្ញាពិសេសនៃ EV71 នេះថា៖«[កុមារ]រងការខូចខាតសរីរាង្គដង្ហើម នៅក្នុងសួតទាំងស្រុង នៅប៉ុន្មានម៉ោងចុងក្រោយ នៃជីវិតរបស់ពួកគេ»។ លោក Richner ដែលបារម្ភថា ការស្លាប់របស់កុមារទាំងនោះ ប្រហែលបណ្តាលមកពីការព្យាបាលខុស ឬការពុលថ្នាំ ដែលប្រើនៅតាមគ្លីនិកឯកជន បានបន្ថែមថា៖ «យើងនៅតែពុំទាន់ដឹងអ្វីឲ្យពិតប្រាកដ ដែលបណ្តាលឲ្យកើតជំងឺសួតដ៏មរណៈនេះ និងមិនដឹងថា កត្តាពុលថ្នាំ មានចំណែកបណ្តាលឲ្យមានការស្លាប់នេះឬយ៉ាងណានោះទេ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ទោះបី EV71 ពុំមែនជាជំងឺថ្មីក្តី វាត្រូវការពេលវេលា ដើម្បីឲ្យក្រុមមន្ត្រីធ្វើការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ មុនពេលយើងធ្វើការបញ្ចេញផ្សព្វផ្សាយជាសាធារណៈ។ ប៉ុន្តែលោករដ្ឋមន្ត្រីបានបន្ថែមថា៖ «មនុស្សទាំងអស់ក្នុងប្រទេសកម្ពុជា គួរយល់ដឹងអំពីអនាម័យល្អ»។
មន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ពួកគេកំពុងបន្តអំពាវនាវ ដល់ប្រជាពល-រដ្ឋឲ្យអនុវត្តនូវគោលការណ៍អនាម័យល្អ និងត្រូវរាយការណ៍ ពីជំងឺដែលគួរឲ្យសង្ស័យទាំងឡាយដែលបណ្តាលឲ្យមានការគ្រុនក្តៅ ទៅកាន់មន្ទីរពេទ្យ។
លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានជំងឺឆ្លង បានថ្លែងថា៖«បើកុមារគ្រុនក្តៅ និងមានកន្តួលលើស្បែក សូមបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ»។
EV71 អាចបង្កឲ្យឈឺ ដៃ ជើង និងមាត់ធ្ងន់ធ្ងរ ដែលរួមមានឈឺប្រព័ន្ធប្រសាទ សរសៃឈាមបេះដូង និងផ្លូវដង្ហើម ហើយអាចមានករណីស្លាប់ ដោយសាររោគរលាកខួរក្បាលផងដែរ។
ពុំមានវិធីព្យាបាលទប់នឹងមេរោគ EV71 នេះត្រូវគេរកឃើញនៅឡើយទេ ប៉ុន្តែហានិភ័យ នៃការឆ្លងបានធ្លាក់ចុះ គួរឲ្យកត់សម្គាល់ បើសិនការអនុវត្តអនាម័យរបស់បុគ្គល និងបរិស្ថានត្រូវទៅតាមស្តង់ដារនោះ។ នេះបើយោងតាមព័ត៌មានទាក់ទងនឹងមេរោគនេះ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ WHO។
អត្ថបទឆ្នាំ ២០០៣ នៅក្នុងព្រឹត្តិបត្រនៃជំងឺឆ្លងថ្មីបានរៀបរាប់ពីការផ្ទុះយ៉ាង ខ្លាំងថ្មីៗ ដែលរួមមានការផ្ទុះនៃជំងឺនេះ នៅឆ្នាំ ១៩៩៨ នៅកោះតៃវ៉ាន់ ដែលបានបណ្តាលឲ្យមនុស្ស ៧៨ នាក់ស្លាប់។ យ៉ាងណាក្តី ការផ្ទុះនាពេលនោះ កើតមានករណីមិនស្លាប់ចំនួន ៤០៥ ករណី។
នៅប្រទេសកម្ពុជា យោងតាមក្រសួងសុខាភិបាល និង WHO ក្នុងចំណោមកុមារកើតជំងឺនេះ ៧៤ ករណីឆ្លងមាន ៥៦ នាក់បានស្លាប់។ តែយោងតាមមន្ទីរពេទ្យគន្ធបុប្ផា តួលេខករណីកើតជំងឺនេះមាន ៦៦ នាក់ ហើយបានស្លាប់ ៦៤ នាក់។
លោក គាង តារា ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងដែលជាប់ព្រំដែនជាមួយប្រទេស វៀតណាមបានឲ្យដឹងថា មន្ទីរពេទ្យរបស់លោក ពុំមានករណីនៃជំងឺនេះទេ តែថា មន្ទីរពេទ្យលោកបានទទួលព័ត៌មានឲ្យប្រយ័ត្ន អំពីជំងឺនេះពីក្រសួងសុខាភិបាល៕ CR

គួរអោយអាណិតកុមារដែលបានស្លាប់ទាំងអស់នោះណាស់។ទោះជាយ៉ាងណាក៏ដោយក្រសួងសុខា ភិបាលនិងមន្ទីរពេទ្យជាតិទាំងអស់សហកការណ៏ជាមួយWHOបានដុតដៃដុតជើងបំពេញ ការងារយ៉ាងខ្លាំងក្លាដើម្បីស្វើងរក ប្រភេទនៃមេរោគនិងវិធានការការពារ។នេះជាសកម្មភាពគួរអោយកោតសរសើរ។
ពួកយើងទាំងអស់គ្នាសង្ឈឹមថាក្រសួងសុខាភិបាលនិងទប់ស្កាត់បានសម្រាច។
សូមអគុណដល់ក្រសួងសុខាភិបាល។
ក្រសួងគួរតែមានសកម្មភាពពិសេស និងកក់ក្ដៅជាងនេះ មិនមែនធម្មតាៗអញ្ចឹងទេ!!!!!!!!!!!
I would like to comment on th EV 71 virus , the health minister should asking
Australian government for help as this kind of virus happened on Australia in 1999.
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។
ឡេង សុភាវង្ស
Jul 13, 2012
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។
អីឡូវនេះកាកបាទក្រហមកម្ពុជាបានបរិច្ចាកទឹកប្រាក់ចំនួន១លានដុល្លារដល់មន្ទីពេទ្យគន្ធៈបុប្ផា។
និងមានសកម្មភាពមនុស្សធម៏ជាច្រើននិងរៃអង្គាសថវិការសំរាប់ជួយដល់ពេទ្យគន្ធៈបុប្ផា,ក្នុងនោះមាន មូលនិធិបាយ័ន,មូលនិធិស៊ីធីអិន…។ល។
តារាចម្រៀងសូដានីតាក៏មានគំរោងសម្រាប់បង្កើតមូលនិធិជួយគន្ធៈបុប្ផាផងដែរ។
យើងខ្ញុំជាប្រជាពលរដ្ឋកម្ពុជា ទន្ទឹមរង់ចាំយ៉ាងអន្ទះសារ អំពីលទ្ធផលជាវិជ្ជមានរបស់ មន្រ្តីជំនាញស្រាវជ្រាវ នៃជំងឺនេះ។ ខ្ងុំ សូមអរគុណចំពោះ បុគ្គលិករដ្ឋាភិបាលដែលខិតខំ និង ផ្នែកពាក់ព័ន្ធទាំងអស់ ស្រាវស្រាវ អំពី ជំងឺ EV71 ដ៏សែនសាហាវនេះ។
សូមមេត្តាយកចិត្តទុក្ខដាក់ចំពោះកុមារដែលមានជំងឺEV71 ដោយប្រុងប្រយ័ត្នផង។ មេត្តាផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺនេះដល់ទៅប្រជាពលរដ្ឋដែលពុំទាន់បានយល់ដឹងផងដែរ។
សូមបងប្អូនទាំងអស់មេត្តាជួយជាវិភាគទានដើម្បីជួយកុមារដែលរងគ្រោះនៅប្រទេសកម្ពុជាផង ៕
មានរឿងដំណាលមួយថា៖ កាលនោះមានគ្រោះទឹកជំនន់បានមកដល់ចូច្នេះពេលទឹកជំនន់ចាប់ផ្តើម ឡើងបន្តិចលោកមេភូមិបានទៅប្រាប់ប្រជាពលរដ្ឋអោយរៀបចំខ្លួនក្នុងការផ្ាលស់ប្តូរទីលំនៅ ប៉ន្តែមានគ្រួសារមួយគាត់បាននិយាយថាគាត់មិនទៅណាទេព្រោះព្រះនិងជួយគាត់អោគេចផុត ស្រាប់តែទឹកឡើងដល់ចង្កះ កាកបាទក្រហមបានយកអូរប័រទៅជួយគាត់តែគាតើសុខចិត្តអោយគ្រួសារគាត់ទៅនៅលើដំបូលផ្ទះ គាត់មិនព្រមទៅទេគឺកាត់ថាព្រះនិងជួយគាត់ រហូតដល់ទឹកលិចដល់លើដំបូលទៀត គេបានអោ អីលីកុកទ័រទៅយកគាត់ គាត់ក៏បានអោយកូន និងប្រពន្ធរបស់គាត់ឡើងទៅជាមួយគេទេសំរាប់ខ្លួនគាត់ គឺគាត់មិនទៅទេគាត់និយាយថាព្រហនិងមកជួយគាត់ រហូតដល់ទឹកនោះលិចដល់ត្រឹមករបស់គាត់ គាត់ក៏ស្រែកជេរទៅព្រះថាព្រះចង្រៃ អញខំជឿចាក់ហេតុអីបានជាមិនជួយអញច្ចឹង ពេលនោះព្រះ បានហែកមេឃចេញមកថា ចុុះយើងខំទៅប្រាប់មេភូមិអោយមកប្រាប់ឯង ម៉ាចឯងមិនត្រៀម ពេលកាកបាទក្រហមមកទៀម៉េចឯងមិនទៅជាមួយគេ ម្យ៉ាងវិញទៀតយើងខំអោយ អីលីកុកទ័រទៅ យកម្តងទៀឯងនៅនៅតែមិនព្រមទៀ ចុះឯងចង់អោយើងជួយឯងយ៉ាង ម៉េចទៀត….
បើចង់រកដំណោះស្រាយគួរតែចេះការពារ វាជមុនសិន ដុចពាក្យចាស់លោកតែងពោលថា ការពារប្រសើរជាព្យាបាល….
ការឈឺចាប់លើកុមារដែលបានកើតជំងឺនេះនឹងកុមារដែលកុំពុងប្រឈរមុខនឹងជំងឺដ៏កាចសាហាវនេះវាជាការឈឺចាប់នឹងការព្រួយបារម្ភរបស់ខ្្ញុំនឹងពលរដ្ឋខ្មែរគ្រប់រូបផងដែរ។ខ្ញុំសូមសុំណូពរអោយក្រុមគ្រូពេទ្យប្រឹងប្រែជួយព្យាបាលអោយអស់លទ្ធិភាពតាមដែរអាចធ្វើបាន។សូមអង្គកាផ្សេងៗនឹងបណ្ដាលប្រទេសលើពិភពលោកសូមមេត្តាជួយកុមារកម្ពុជាផង អនាគត់ នឹងជីវិតពួកគេ គឺត្រូវពឹងផ្អែកលើ លោក លោកស្រី មូលនិធិក អង្គកា នឹងបណ្ដាលប្រទេសលើពិភពលោកជួយពួកគេ។កុមារទាំងកុំពុងរងចាំរអស់លោក លោកស្រីជួយពួកគេ សូមមេត្តាជួយពួកគេផង!!!!!!!
ពីនាងខ្ញុំប្រជាពលរដ្ឋខ្មែរម្នាក់។