ថ្ងៃ ចន្ទ 09 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI
សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសនឹងចុះហត្ថលេខាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ បូករួមទាំងការចុះហត្ថលេខានៅថ្ងៃទី១២កក្កដាខាងមុខ មានប្រទេសចំនួន ២៨ បានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ដែលផ្តោតសំខាន់លើការរក្សាសន្តិភាពនៅក្នុងតំបន់។
ក្នុងពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ នៅព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមប្រធានអាស៊ាន បានលើកឡើង សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នឹងចុះហត្ថលេខា លើលិខិតុឧបករណ៍ ចូលរួមក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ពិធីចុះហត្ថលេខារវាងប្រមុខការទូតអាស៊ាន និងសហភាពអឺរ៉ុបរួមទាំងចក្រភពអង់គ្លេស នឹងធ្វើឡើង នៅថ្ងៃ១២កក្កដា នៅក្រៅកិច្ចប្រជុំ វេទិកាតំបន់អាស៊ាន។
មកដល់ដល់ថ្ងៃនេះ ប្រទេសមហាអំណាចទាំង ៥ សហភាពអឺរ៉ុប ព្រមទាំងប្រទេសផ្សេងទៀត ចំនួន ១៤ បានចូលរួមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ របស់អាស៊ាន។តាមលោកប្រមុខការទូតកម្ពុជា នេះក៏ជាការរួមចំណែកយ៉ាងសំខាន់ណាស់ ដល់សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់របស់អាស៊ីអាគ្នេយ៍។
ចំណែកលោក កៅ គឹមហួនរដ្ឋលេខាធិការក្រសួងការបរទេស ក៏បានពន្យល់ក្នុងសន្និសីទកាសែតនៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីព្រឹកថ្ងៃទី៩កក្កដាថា ការដែលសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសចូលជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ មានសារៈសំខាន់ណាស់ ដោយសារទី១ចក្រភពអង់គ្លេសគឺជាប្រទេសមហាអំណាច ដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទី២-ដោយសារ សហភាពអឺរ៉ុប តំណាងឲ្យ ២៧ ប្រទេស ក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ ដូច្នេះ ការចុះហត្ថលេខានេះ ផ្តល់សារៈសំខាន់ សម្រាប់កម្ពុជា ក៏ដូចជា អាស៊ាន។ លោក កៅគឹមហួន បានគូសបញ្ជាក់ថា សារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ គឺទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ជាពិសេសការលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ ការមិនប្រើប្រាស់កម្លាំងគំរាមកំហែងក្នុងការដោះស្រាយបញ្ហាផ្សេងៗរវាងរដ្ឋនិងរដ្ឋ៕
———————————————-


យ៉ាងម៉េចហើយលោកបង ហុង តើហ៊ីលឡារី ហៅទៅអាមេរិកត្រូវប៉ុន្មានព្រនង់ បានជាមកវិញខំ ប្រញ៉ាប់ញ៉ាល់ សើរើក្តីអ្នកភូមិបឹងកកហើយដោះលេងវិញយ៉ាងទាន់ហន់ដូច្នេះ? វាមិនដែលច្បាប់ឯណាដាក់ទោសមនុស្សមួយខែបីថ្ងៃ មិនដឹងជាច្បាប់អីឡប់ៗ ធើតាមតានឹកឃើញ កប់យោបល់ហ្នងXman ខ្ញុំ!តាមពិតហ៊ីលឡារីហៅទៅព្រមានសោះ ចុះផ្សាយពត៌មានថាទៅទស្សនកិច្ច ចប់ហ្នង !ចាស់ហើយនៅចេះកុហក់ទៀត?
ចុះបើខ្មែរល្ងង់ កុហកយ៉ាងម៉េចក៏បានដែរ, ហឺយយ៉ាប់មែន…ម្នាក់ៗអត់ចេះប្រើសិទ្ធអោយបានត្រឹមត្រូវទេ។
រញីរញៃណាស់…អត់មានលក្ខណៈជា បែបរួមទេ។