05222013Headline:

អង្គរវត្ត : គ្មានផ្សែងបារី

Written by ភ្នំពេញដេលីញូវ
Monday, 09 July 2012

ដល់ពេលដែល ប្រទេសកម្ពុជា បានដាក់តំបន់ ប្រាសាទ អង្គរវត្ត និង តំបន់នៅ ជុំវិញនោះ ជាតំបន់គ្មាន ផ្សែងបារី នេះជារឿង ដ៏ល្អមួយ ដែលត្រូវបានគេ ចាត់ទុកថា ជាការលើក កម្ពស់សុខភាព ដល់ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ដែលបានទៅ ទស្សនា រមណីយដ្ឋាន វប្បធម៌បុរាណ ដ៏ល្បីល្បាញ របស់ខ្មែរ មួយនេះ ហើយមួយ ផ្នែកទៀត គឺដើម្បីបង្ការ ភ្លើងឆេះព្រៃ ដែលយុទ្ធនាការ ផ្សព្វផ្សាយនេះ ត្រូវបានគេ ធ្វើឡើងកាល ពីពាក់កណ្តាល ខែមិថុនា កន្លងទៅនេះ ។ ស្លាកសញ្ញា “No Smoking” ដែលមាន ន័យថា ហាមជក់បារី នឹងត្រូវ បានគេដាក់ នៅក្បែរ និង ជុំវិញតំបន់ ប្រាសាទអង្គរវត្ត នោះ ដើម្បីជាសញ្ញា សម្គាល់មួយ បង្ហាញដល់ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យបានដឹងថា នៅទីនេះ មិនអនុញ្ញាត ឱ្យ ជក់បារីឡើយ ។

ជាមួយគ្នានឹង យុទ្ធនាការ ហាមមិនឱ្យ មានការ ជក់បារី នៅតំបន់ អង្គរនេះ មានទស្សនៈមួយចំនួន បានលើក ជាសំណួរថា តើវាអាចធ្វើ ឱ្យប៉ះពាល់ដល់ ភ្ញៀវទេសចរ ដែរឬទេ ? លោក គង់ សុភា រ័ក្ស ប្រធាន នាយកដ្ឋានស្ថិតិ និង ព័ត៌មាននៃ ក្រសួង ទេសចរណ៍ បានមាន ប្រសាសន៍ថា នេះ ជាទស្សនៈចង្អៀត ចង្អល់មួយ តាមពិតទៅ ការហាមមិនឱ្យ ជក់បារី នៅក្នុងតំបន់ ជុំវិញអង្គរ នេះ វាមិនមាន ផលប៉ះពាល់ អ្វីដល់ភ្ញៀវ ទេសចរនោះ ឡើយ ។ ផ្ទុយទៅវិញ តាមអ្វីដែល យើងបាន មើលឃើញ ជាក់ ស្តែង និង សម្រាប់ការ ព្យាករនាពេល អនាគត ចំនួន ភ្ញៀវទេសចរ នឹងមានការ កើនឡើង បន្ថែមទៀត ហើយការដាក់ បម្រាមមិនឱ្យ ជក់បារី នៅតំបន់ជុំវិញ ឬ តំបន់អង្គរនេះ គឺជាការអប់រំ ឬ លើកកម្ពស់ សុខភាព ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ដែល បាន ធ្វើដំណើរ ទៅលេង ប្រាសាទ អង្គរវត្ត ។ បច្ចុប្បន្ន នេះនៅក្នុង ប្រទេសកម្ពុជា តំបន់ ដែលមាន ភ្ញៀវទេសចរ ទៅលេង ច្រើនជាងគេ គឺតំបន់ សៀមរាបអង្គរ នេះតែម្តង ដែលមានការ កើនឡើងខ្លាំង ក្នុងរយៈពេល ប្រាំខែ ដើមឆ្នាំនេះ ។ គ្រាន់តែនៅ ព្រលានយន្តហោះ ខេត្តសៀមរាប មួយមានភ្ញៀវ ចេញចូល តាមច្រកនេះ កើនឡើង ២៦,៧ ភាគរយ ក្នុងកំលុង ពេលនេះ នៅភ្នំពេញ មានភ្ញៀវ ទេសចរ កើនឡើងតែ ៩,៦ ភាគរយប៉ុណ្ណោះ ។ ដូច្នេះចំពោះ ការហាម ជក់បារី នៅក្នុង តំបន់អង្គរ នេះវាមិនមាន ផលប៉ះពាល់អ្វី ដល់ ភ្ញៀវទេសចរ នោះទេ ។

ដើម្បីចង់ដឹង អំពីបញ្ហានេះ អ្នកយកព័ត៌មាន របស់យើង បានព្យាយាម ទូរស័ព្ទទាក់ទង ទៅលោក ប៊ុន ណារិទ្ធ អគ្គនាយក និង លោក រស់ បូរ៉ាត អគ្គនាយករង នៃអាជ្ញាធរ អប្សរា ជាច្រើនលើក ច្រើនសា តែប្រព័ន្ធ ទូរស័ព្ទ របស់លោក ទាំងពីរ នៅតែមិន អាច ទាក់ទងបាន ទេ ប៉ុន្តែមន្ត្រី អាជ្ញាធរ អប្សរាម្នាក់ បាននិយាយក្នុង លក្ខខណ្ឌ មិនឱ្យបញ្ចោញ ឈ្មោះថា ការហាមឃាត់ មិនឱ្យ ជក់បារី នៅក្នុងតំបន់ អង្គរនេះ គឺមានគោល បំណងចំនួន ពីរ ដោយគោលបំណង ទីមួយ គឺដើម្បីឱ្យ តំបន់អង្គរ ទាំងមូល មានបរិយាកាស ល្អ មិនមាន ផ្សែងបារី ដែលជា ផ្នែកមួយ ចូលរួមចំណែក ក្នុងការលើក កម្ពស់សុខភាព ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដែលបានទៅ ទស្សនាកម្សាន្ត រមណីយដ្ឋាន ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញ របស់ខ្មែរ មួយនេះ ហើយ គោលបំណង មួយទៀត គឺដើម្បី ការពារមិនឱ្យ មានភ្លើង ឆេះព្រៃ ព្រោះថា តាមធម្មតា កាលណាបើ គេជក់បារី គេនឹងគ្រវាត់ កន្ទុយបារីនោះ ចោល ដោយភាគច្រើន ពួកគេមិនបាន ញ្ញេចពន្លត់ភ្លើង កន្ទុយបារី នោះចោលឡើយ ដែលវាអាច បង្កជាហេតុនាំឱ្យ មានភ្លើង ឆេះព្រៃ ដែលវាជា យុទ្ធនាការ ល្អមួយ ក្នុងការមិនឱ្យ ជក់បារីនៅក្នុង តំបន់អង្គរ នេះ ហើយ គម្រោងការដាក់ ស្លាកសញ្ញា ហាមឃាត់ មិនឱ្យជក់ បារីនេះ នឹងត្រូវដាក់នៅ ក្នុងបរិវេណ និង តំបន់ជុំ វិញអង្គរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។

កន្លងមក មានក្រុមអ្នក ជំនាញខាងផ្នែក វប្បធម៌ខ្លះ បាននិយាយថា ប្រសិនបើ បណ្តោយឱ្យមាន ការជក់បារី នៅក្នុងតំបន់ អង្គរនោះ តទៅទៀត គឺ វាមិនមែន ជាការល្អ នោះទេ ព្រោះថា ផ្សែងបារី អាចទៅរុំព័ទ្ធ ឬ ជាប់នឹង ប្រាង្គប្រាសាទ ដែល ធ្វើឱ្យមាន ក្លិន មិនល្អដល់ ភ្ញៀវទេសចរ ទាំងឡាយដែល ទៅទស្សនា កម្សាន្តប្រាសាទ អង្គរវត្ត ។

បើយោងតាម តួលេខដែល បានទទួលពី ក្រសួង ទេសចរណ៍ បានឱ្យដឹងថា កាលពីឆ្នាំ ២០១១ ភ្ញៀវទេសចរ មកលេងក្នុង ប្រទេសកម្ពុជា មានចំនួន ២,៨ លាននាក់ ហើយចំណូល ដែលបានមកពី វិស័យ ទេសចរណ៍នេះ មានចំនួន ១.៩១២ លាន ដុល្លារ ក្នុងនោះភ្ញៀវ ទេសចរ ទៅលេង ខេត្តសៀម រាបមានចំនួន ១.៦១០.០៧៦ នាក់ បើប្រៀប ធៀបនឹងឆ្នាំ ២០១០ គឺមានការ កើនឡើង ២៣,៤ ភាគរយ ។ ដោយឡែក ក្នុងរយៈពេល ៥ ខែដើម ឆ្នាំ ២០១២ នេះ ភ្ញៀវទេសចរ ទៅលេងខេត្ត សៀមរាប មាន ចំនួន ៩៤១.៤៥១ នាក់ បើ ប្រៀប ធៀប នឹងរយៈពេល ដូចគ្នាកាលពី ឆ្នាំកន្លងទៅ មានការកើន ឡើង ៣៨,២ ភាគរយ ។ នៅក្នុងឆ្នាំ ២០១២ នេះ គេរំពឹងថា ភ្ញៀវទេសចរ មកលេង ក្នុងប្រទេស កម្ពុជា មានចំនួន ៣,៣ លាននាក់ ហើយនៅឆ្នាំ ២០១៣ គេ ព្យាករថា កំណើនភ្ញៀវ ទេសចរ នឹងកើន ឡើង រហូត ដល់ទៅ ៣,៨ លាន នាក់ ៕

What Next?

Recent Articles

3 Responses to "អង្គរវត្ត : គ្មានផ្សែងបារី"

  1. BaBaBoo says:

    សូមគាំទ្រពេញទំហឹងគំនិតដ៏មហាសែនមានប្រយោជន៌នេះ បំរាមជក់បារី ជាទូទៅការពារសុខភាពអ្នកមក លេងតំបន់អង្គរវត្ត ។ បើអាចវៃខ្នោះដល់អ្នកប្រព្រឹត្តិខុស ពិតជាពិសេសណាស់ តែនៅមាន ក្តីបារម្មណ៌មួយមិនទាន់ដាច់ស្រេច ខ្លាចថ្ងៃណាមួយសម្តេចហ៊ុន សែនជក់បារីស្លឹកសង្កែនៅតំបន់នោះ ត្រូវបានអាជ្ញាធរវៃខ្នោះដែរ ពិតជាអាម៉ាស់ខ្លាំងណាស់! ៕

  2. អត់ដឹង says:

    កុំថាឥញ្ចឹងបងbababoo​!កុំចង់ឃើញគេអាម៉ាស់ពេក។យើងមិនគ្រាន់តែគាំទ្រប៉ុននោះទេ តែត្រូវសរសើរដល់អ្នកមានគំនិតផ្តួចផ្តើម​ផង។ហើយកុំភ្លេចគាំទ្រផង​៕បងៗឃើញអត់ បើរឿងដែលទាក់ទងដល់ជាតិអញ្ចឹង​ មិនសូវមាន​ អ្នកណាគេ​ comment​ ទេ ​តែបើ រឿងអត់ប្រយោជន៍វិញ បងបងដណ្តើមគ្នាមានមតិ រិះគន់នេះ​ រិះគន់នោះ យ៉ាប់ណាស់!

  3. o says:

    ការជក់បារី វាដូចជាការបើកបរម៉ូតូ ឡានលឿនអីញ្ចឹងដែរ ព្រោះថាវាអាចមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដែរនៅជុំវិញខ្លួន ……ដុច្នេះសូមកុំប្រើវិញវាប្រសើរជាង វាអាចចំនេញលុយកាកបានច្រើន បើមិនប្រើប្រាសការជក់បារី….