ថ្ងៃទី 9 កក្កដា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO បានប្រកាសព័ត៌មានស្ដីពី បច្ចុប្បន្នកម្ម នៃការអង្កេតស្រាវជ្រាវជំងឺមិនដឹងមូលហេតុ នៅកម្ពុជា ដោយគិតចាប់ពីខែមេសា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ មាន ៥៩ករណី និងសម្លាប់កុមារកម្ពុជាអស់ ៥២នាក់។
សេចក្ដីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ បានលើកឡើងថា ក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូជំនាញដទៃទៀត បាននិងកំពុងធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើករណីជំងឺដែលមិនទាន់កំណត់នូវរោគវិនិច្ច័យបាន ដែលបានកើតលើកុមារកម្ពុជា។
សេចក្ដីប្រកាសបានបញ្ជាក់ថា ជាលទ្ធផល នៃការអង្កេតស្រាវជ្រាវដែលបានបន្តកន្លងមក ក្រសួងសុខាភិបាលបានបញ្ចប់ ការពិនិត្យឡើងវិញ លើករណីសង្ស័យដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងអស់។ ការពិនិត្យឡើងវិញនេះ បានរាប់បញ្ចូលពីរករណីថែមទៀត គិតចាប់តាំងពីខែមេសា ដល់ថ្ងៃទី៥ ខែកក្កដា ដែលធ្វើឲ្យចំនួនកុមារ ដែលរងគ្រោះដោយជំងឺនេះ ឡើងដល់ ៥៩នាក់ ដែលក្នុងនោះ ៥២នាក់បានស្លាប់។ កុមារទាំងនោះ មានអាយុចាប់ពី ៣ខែដល់ ១១ឆ្នាំ ដែលភាគច្រើនមានអាយុតិចជាង ៣ឆ្នាំ។ អត្រាកុមារាធៀបនឹងកុមារីស្មើនឹង ១.៣:១។
សេចក្ដីប្រកាសបញ្ជាក់ថា “កុមារភាគច្រើនមិនត្រូវបានធ្វើតេស្ដដោយមន្ទីរពិសោធន៍ទេ ព្រោះពួកគេបានស្លាប់ មុនពេលសំណាកត្រូវបានប្រមូល”។
យោងតាមលទ្ធផលមន្ទីរពិសោធន៍ចុងក្រោយបំផុត មួយភាគធំ នៃសំណាក ដែលបានធ្វើតេស្ដមានលទ្ធផលវិជ្ជមានវីរុស Enterovirus 71 (EV-71) ដែលបង្កជំងឺពងបែកនៅដៃជើង និងក្នុងមាត់ (HFMD)។ វីរុស EV-71 ត្រូវបានគេដឹងថា អាចបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមួយចំនួន។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់បន្ថែមថា “មេរោគមួយចំនួនទៀត រួមមាន មេរោគគ្រុនឈាម និងមេរោគស្រឹបតូកូគូសស្វីស ត្រូវបានរកឃើញនៅក្នុងសំណាកមួយចំនួនផងដែរ។ សំណាកទាំងអស់នោះ ត្រូវបានរកឃើញថា មិនមានវត្តមានមេរោគផ្ដាសាយបក្សី H5N1 ផ្ដាសាយដទៃទៀត មេរោគជំងឺសាស និងជំងឺនីប៉ាទេ”។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា “ការអង្កេតស្រាវជ្រាវកំពុងតែធ្វើជាបន្ត ដែលរួមមាន ការផ្គូរផ្គងលទ្ធផលមន្ទីរពិសោធន៍ និងព័ត៌មានអេពីដេមីសាស្ដ្រ។ យើងសង្ឃឹមថា នឹងអាចមានសេចក្ដីសន្និដ្ឋានចុងក្រោយមួយពីការអង្កេតស្រាវជ្រាវនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ”។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាញឹកញាប់បង្កឡើងដោយ កុកសាគី វីរុស A16 ដែលបង្កឲ្យមានជំងឺស្រាល ដោយពុំចាំបាច់ទទួលការព្យាបាល ដោយបុគ្គលិកសុខាភិបាល និងមួយចំនួនប៉ុណ្ណោះ ដែលមានផលវិបាកធ្ងន់ធ្ងរ។ ក៏ប៉ុន្តែជំងឺពងបែកដៃជើង និងក្នុងមាត់ ក៏អាចបង្កផងដែរ ដោយសារ Enterovirus ដែលក្នុងនោះ មាន Enterovirus 71 (EV-71) ដែលអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងអាចបង្កឲ្យស្លាប់។
សេចក្ដីប្រកាសព័ត៌បានឲ្យដឹងទៀតថា ជំងឺពងបែកដៃជើង និងក្នុងមាត់ជាទូទៅកើតក្នុងចំណោមកុមារដែលមានអាយុតិចជាងដប់ឆ្នាំ តែភាគច្រើន គឺកើតក្នុងចំណោមកុមារដែលមានអាយុតិជាង ប្រាំឆ្នាំ ហើយកុមារដែលមានអាយុតិច ងាយមានរោគសញ្ញាធ្ងន់ធ្ងរ។ រយៈពេលចាប់ពីឆ្លងរោគដល់ចេញរោគសញ្ញាជាទូទៅ បីទៅប្រាំពីរថ្ងៃ ហើយរោគសញ្ញាញឹកញាប់ នៃជំងឺនេះ គឺក្ដៅខ្លួន ដែលមានរយៈពេលពី ២៤ ទៅ ៤៨ម៉ោង។ ជំងឺនេះ ជាទូទៅចាប់ផ្ដើមឡើងដោយមានក្ដៅខ្លួន ការបរិភោគថយចុះ អស់កម្លាំង និងភាគច្រើនមានឈឺបំពង់ក។ ពងបែកក្នុងមាត់ចាប់ផ្ដើមចេញក្នុងកំឡុងពេលមួយថ្ងៃ ឬពីរថ្ងៃក្រោយ ចេញរោគសញ្ញាដោយចាប់ផ្ដើមដំបូងមាន ស្នាមក្រហម ដែលក្រោយមកក្លាយ ជាពងបែក និងដំបៅក្នុងមាត់។ ភាគច្រើនឃើញមាននៅលើអណ្ដាត អញ្ចាញ និងផ្នែកខាងក្នុងនៃថ្ពាល់។ អាចមានផងដែរ នូវស្នាមកន្តួលក្រហម ដែលរាបស្មើ ឬខ្ពស់ជាងស្បែក ហើយមិនរមាស់ ក្នុងកំឡុងពេលមួយទៅពីរថ្ងៃក្រោយ ចេញរោគសញ្ញា ឬក៏មានជាពងបែក។ ស្នាមកន្តួលរមាស់ភាគច្រើនមាននៅលើ បាតដៃ បាតជើង គូដ និងអវៈយវៈភេទ។ អ្នកជំងឺពងបែកដៃជើង និងក្នុងមាត់ អាចមិនមានរោគសញ្ញាអ្វីទាំងអស់ ឬមានតែ ស្នាមកន្តួល ឬពងបែកមាត់។
សេចក្ដីប្រកាសព័ត៌បានឲ្យដឹងបន្ថែមថា ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាជំងឺឆ្លងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមក នៃអ្នកជំងឺ។ អ្នកជំងឺអាចចំលងអ្នកដទៃបានខ្លាំងបំផុតក្នុងកំឡុងសប្ដាហ៍ទីមួយ នៃជំងឺ តែគាត់អាចចំលងជំងឺ បានរហូតដល់ច្រើនសប្ដាហ៍ក្រោយទៀត។ ជំងឺពងបែកដៃជើង និងក្នុងមាត់ មិនអាចចំលងពីសត្វចិញ្ចឹម ឬសត្វដទៃទៀតឡើយ។
សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា បច្ចុប្បន្នមិនមានការព្យាបាលជាក់លាក់ណាមួយ សម្រាប់ជំងឺពងបែកដៃជើង និងក្នុងមាត់ទេ។ ឪពុកម្ដាយគួរស្វែងរកដំបូន្មានពីបុគ្គលិកសុខាភិបាលប្រសិនបើ កូនគាត់ក្ដៅខ្លួន ក្អួត សន្លឹម និងទន់ដៃទន់ជើង។ អ្នកជំងឺគួរផឹកទឹក ឬវត្ថុរាវឲ្យបានច្រើន។ បុគ្គលិកសុខាភិបាល គួរព្យាបាលអ្នកជំងឺ តាមរោគសញ្ញា និងមិនត្រូវប្រើថ្នាំ ស្ដេរ៉យ (Steroids) ឡើយ៕
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។
ឡេង សុភាវង្ស
Jul 13, 2012