លន់ ដាណេ ក្លាយជាថៅកែភោជនីយដ្ឋាន

Written by ភ្នំពេញដេលីញូវ
Friday, 13 July 2012

ពេលនេះតារា កំប្លែងស្រី លន់ ដាណេ អតីតអ្នកកំប្លែង ក្នុងក្រុម នាយ ក្រឹម កំពុង មានយីអ៊ុនខ្ពស់ ដោយបាន ក្លាយជា ថៅកែ ភោជនីយដ្ឋាន មួយកន្លែង យីហោ “ដាណេឡេឌី” ស្របគ្នានឹងមាន ព័ត៌មានថា មានតាតា ឧបត្ថម្ភនាង តែព័ត៌មាននេះ ដាណេ បាន បដិសេធ ។

តាំងពីចាកចេញ ឈប់លេង កំប្លែងក្នុង ក្រុម នាយ ក្រឹម មក លន់ ដាណេ ក៏បានចូល ច្រៀងនៅហាង បុប្ផាជាយដែន ប៉ុន្តែពេលនេះ នាងបាន ប្រាប់ថាឈប់ ទៅច្រៀងប្រចាំ នៅហាង បុប្ផាជាយដែន ទៀតហើយ ដោយសារនាង ជាប់រវល់ មើលការ ខុស ត្រូវក្នុង ភោជនីយ ដ្ឋាន របស់នាង យីហោ ដាណេឡេឌី ។ ភោជនីយដ្ឋាន របស់ លន់ ដាណេ បានបើក ដំណើរការ ចាប់ពីខែ មិថុនា ឆ្នាំ ២០១២ តទៅ ដោយនាងបាន ជួលទីតាំងនៅ ក្នុងសង្កាត់ បឹងព្រលឹត ក្បែរហាង រាត្រី ។

ដាណេ បានប្រាប់ ឱ្យដឹងថា គឺជាបំណង របស់នាង តាំងពីយូរ មកហើយ តាំងពីមុនចូល ប្រឡូកសិល្បៈ ម៉្លេះ ដែល នាងបានគិតថា ពេលណា នាងសន្សំ ប្រាក់បាន សមល្មម អាចបើកហាង បានពេលណា គឺនាងនឹង ដំណើរការភ្លាម ។ នាងក៏បាន បង្ហាញពី គំនិតផ្ទាល់ខ្លួន របស់នាងថា គេច្បាស់ជា ឆ្ងល់ថា ហេតុអ្វីនាង គិតខុសពី អ្នកសិល្បៈ មួយចំនួន ដែលគេចាប់ អា់រម្មណ៍ ទៅលើការ បើកហាងលក់ សម្លៀកបំពាក់ ទំនើប រីឯនាងបែរជា បើកភោជនីដ្ឋាន ទៅ វិញ ? ក្នុងរឿងនេះ នាងបានបក ស្រាយប្រាប់ថា មនុស្សម្នាក់ៗ មានការយល់ ឃើញផ្សេងគ្នា តែសំខាន់ លើការ អនុវត្ត ជាក់ស្តែង ថាតើទទួល បាន ជោគជ័យ ឬ អត់ប៉ុណ្ណោះ ? ដូចជារូបនាង ការដែល សម្រេចចិត្ត បើក ភោជនីយដ្ឋាន នេះក៏ព្រោះតែ បានគិតថា បើលក់ ខោអាវ គឺអាច ដាច់ ដោយពេល និង ដោយមនុស្ស តែបើបើក ភោជនីយដ្ឋាន វិញពេលណា គេឃ្លានត្រូវតែ ហូបមិនអាច អត់បានឡើយ ពិសេស មនុស្សយើង ត្រូវការហូប ជារៀងរាល់ថ្ងៃ ដើម្បីរស់ ។ ដូច្នេះបើយើង ធ្វើម្ហូបឆ្ងាញ់ ហោចណាស់ ក៏ទាក់ទាញឱ្យ ភ្ញៀវមាន ការ ចាប់អារម្មណ៍ ចង់ចូលហូប អាហារក្នុង ហាងយើងដែរ ។

លន់ ដាណេ ដែលពេលនេះ ក្លាយជាថៅកែ ភោជនីយដ្ឋាន ក៏បាននិយាយ ប្រាប់ផងដែរថា បើការរកស៊ី របស់នាង ទទួលបាន ជោគជ័យនោះ ទៅថ្ងៃ មុខនាងនឹង បើករបរមួយមុខ បន្ថែមទៀត តែនាងសុំ លាក់សិន ហើយទោះជា យ៉ាងណាក៏ មិនមែនជា ភោជនីយដ្ឋាន ទៀតដែរ ។

បើទោះជា លន់ ដាណេ បានប្រកាសថា នាងផ្អាកច្រៀង នៅហាង បុប្ផាជាយដែន ក្តី តែនាងក៏បាន បង្ហើបឲ្យដឹងថា ការងារមួយ ចំនួនដែល នាងធ្លាប់ធ្វើ កន្លងមក ដូចជា សម្អាងការ ច្រៀងតាម ខនសឺតនានា ច្រៀងកាត់សក់ ក្នុងពិធី មង្គលការ… គឺនាង នៅតែ បន្តធ្វើ ដដែល ព្រោះការងារ ទាំងនោះ ហើយដែលបាន ធ្វើឱ្យនាងមាន ការរីកចម្រើន ក្នុងជីវិត ដូចពេលនេះ ។

ស្របពេលដែល លន់ ដាណេ បានក្លាយជា ថៅកែស្រី ភោជនីយដ្ឋាន ដាណេឡេឌី ក៏មាន ញក្យលេចឮថា មានបុរសចិត្តល្អ ជួយឧបត្ថម្ភនាង ការមានបាន របស់នាង ហាក់ដូចជា ឆាប់រហ័ស ពេក ព្រោះពីមុន គេឃើញនាង ជិះម៉ូតូឌុប ទៅច្រៀងសោះ បែរជាពេលនេះ នាងមាន ទាំងរថយន្ត ផ្ទាល់ខ្លួន មានផ្ទះមួយ ជុងនៅ បឹងត្របែក ប្លាហ្សា មានហាង សម្អាងការ ដែលធ្វើឱ្យ គេមាន ការងឿងឆ្ងល់ និង សង្ស័យថា អាចមានការ ជួយឧបត្ថម្ភគាំទ្រ ពីបុរស សម្បូរទ្រព្យ រូបណាម្នាក់ ហើយ ព្រោះបើរំពឹង លើ ប្រាក់ ចំណូលពី សិល្បៈរបស់នាង ក៏មិនជឿថា ឆាប់ប្រែប្រួល យ៉ាងនេះដែរ ។

ជាការឆ្លើយតប លន់ ដាណេ ក៏មិនមាន ប្រតិកម្មតបត អ្វីដែរ ដោយនាងគ្រាន់តែ និយាយប្រាប់ វិញថា ចំពោះរឿងនេះ នាងមិន អាចចាប់បង្ខំ ឱ្យគេជឿលើ នាងទាំងស្រុងដែរ ព្រោះវាជាសិទ្ធិ របស់គេម្នាក់ៗ ប៉ុន្តែសម្រាប់ រូបនាងផ្ទាល់ គឺនៅតែ អះអាងថា ការមានបាន របស់នាង គឺសុទ្ធសឹង បានមក ពីការខិតខំ ប្រឹងប្រែង របស់នាងផ្ទាល់ គ្មានបុរសណា ជួយឧបត្ថម្ភ ដល់នាងឡើយ ៕

What Next?

Recent Articles

One Response to "លន់ ដាណេ ក្លាយជាថៅកែភោជនីយដ្ឋាន"

  1. ចៅចេកអាំង says:

    ប្រភពពត៌មានពីភ្នំពេញប៉ុស្តចេញផ្សាយធ្ងៃនេះបានអោយដឹងថាអាមួយឈ្មោះសំលាប់ឆ្កែនិងប្រពន្ធ របស់វាដែលគេនិរទេសពីបរទេសមកដោយមានទោសជាច្រើនៈ
    ១.អាសំលាប់ឆ្កែមានទោសពីចាប់រំលោភក្មេងស្រីពួកអាខ្មៅត្រូវបានប៉ូលីចាប់ដាក់គុក,នៅក្នុងគុក ដោយវាឃ្លាននិងមានតណ្ហាក្រាស់ពេកក៏បានចាប់រំលោភស្រីខ្មៅជនជាតិអាហ្វ្រិកកើតអេដ៏ដោយ លិទ្ធទឹកកាមស្រីអាខ្មៅនោះ។ប៉ូលីសយល់ថាវាអាក្រក់ពេកក៏សំរេចចិត្តវាបញ្ជូនមកប្រទេសដើម។
    ២.ចំពោះប្រពន្ធអាសំលាប់ឆ្កែវិញមានទោសដោយវាចាប់ក្មេងប្រុសមិនទាន់គ្រប់អាយុបឺតទឹកកាម,
    នៅក្នុងគុក.ប្រពន្ធវាត្រូវគេមកដល់ប្រទេសដើមណៅវេលាម៉ោង១០គត់។

    ៣.អាមួយឈ្មោះរាស្រ្តខ្មែរក៏ដូចគ្នាទាំងបីអ្នកមកដល់ប្រទេសខ្មែរត្រូវអាប់ទាំងបីនាក់ហើយបូជា ក្នុងម្ឈូសតែមួយ ដោយពុំមានលុយជាប់និងខ្លួនសោះ។