Written by ភ្នំពេញដេលីញូវ
Sunday, 15 July 2012
សម ម៉ាណា បានព្យាយាម សម្រកទម្ងន់ អស់ជាច្រើន គីឡូក្រាម ដើម្បីឱ្យ ឃើញរាង ស្វែលស្អាត និង សិចស៊ី ពីព្រោះនាង ជាតារា បង្ហាញម៉ូដ ដែល ប្រការសំខាន់ ត្រូវមាន រូបរាងតូច ស្រឡូន បើមិនដូច្នេះទេ មិនមាន នរណា ជ្រើសរើសនាង ឱ្យដើរ ម៉ូដឡើយ ។ ពេល ដែល សម ម៉ាណា បានចូលខ្លួន ធ្វើជាកូន កំដរស្រី ឱ្យភរិយា លោក ស៊ុក សុភា មានលេចឮ ព័ត៌មានថា បន្ទាប់ពីមាន ការណែនាំពី សំណាក់ មិត្តភក្តិ មានអ្នកនៅ ប្រទេស អូស្ត្រាលី តាមស្រឡាញ់ សម ម៉ាណា ហើយបុរស រូបនោះ ថែមទាំងចង់ រៀបការ ជាមួយនាង ទៀតផង ។ នាប៉ុន្មានថ្ងៃ ខាងមុខទៀត សម ម៉ាណា នឹងចេញទៅ សម្តែងនៅ ប្រទេស អូស្ត្រាលី ហើយក៏ជា ពេលដែលនាង សាងទំនាក់ ទំនងស្នេហ៍ នៅទីនោះ ផងដែរ ។
មួយរយៈពេល មុន សម ម៉ាណា ធ្លាប់ពើបប្រទះ រឿងអាស្រូវ ជាបន្តបន្ទាប់ សូម្បីតែពេល នាងបើកហាង រកស៊ី ក៏មាន ព័ត៌មានថា មានបុរស អ្នកមាន ទ្រព្យសម្បត្តិម្នាក់ ជាអ្នកផ្តល់ ប្រាក់កាស សម្រាប់នាង ក្នុងការរកស៊ី ប៉ុន្តែនាងបាន បដិសេធ ចំពោះ រឿងនេះ ។ ថ្វីដ្បិត នាង តែមិនទទួល ស្គាល់ថា មានអ្នក ជាទី ស្រឡាញ់ តែសម្រាប់អ្នក នៅក្នុងពិភព សិល្បៈ ដែលស្គាល់ សម ម៉ាណា បានឱ្យដឹងថា នាងមាន ម្ចាស់ចិត្ត រួចហើយ គ្រាន់តែនាង ព្យាយាម លាក់បាំង មិនចង់ឱ្យ នរណា បានដឹងឮ ដោយ សារខ្លាច បាត់បង់ ប្រជាប្រិយភាព ។
សម ម៉ាណា ពិតជា ស្រស់ស្អាត ប្លែកមិនចាញ់ មិត្តរួម ជំនាន់ឡើយ នាងព្យាយាម ថែទាំសម្រស់ ឱ្យស្រស់ស្អាត ដើម្បីឈរជើង ក្នុងវិស័យសិល្បៈ ។ បច្ចុប្បន្នមាន សិល្បការិនី ជាច្រើនសុទ្ធតែ ស្រស់ស្អាត អ្នកខ្លះ ស្អាតបែប ធម្មជាតិ រីឯអ្នកខ្លះទៀត ដោយសារ សម្រស់ មិន សូវបាន មានតែចូល ហាងកែសម្ផស្ស ដើម្បីប៉ះប៉ូវ ចំណុចខ្វះ ខាត របស់ខ្លួន ក្នុងនោះ សម ម៉ាណា ក៏បានព្យាយាម ថែទាំសម្រស់ ទៅតាមសម័យ កាលថ្មី ផងដែរ ។ សម ម៉ាណា ស្ទើរតែ បោះបង់ អាជីព សម្តែង ទាំងស្រុង ភាគ ច្រើននាង លេចមុខមាត់ តែក្នុងវិស័យ បង្ហាញម៉ូដ ប៉ុណ្ណោះ ព្រោះកន្លងមក នាងធ្លាប់បាន ប្រាប់ថា បើនាង មិនបាន សម្តែង ជាតួឯក ឬ តួអង្គសំខាន់ នៅក្នុងរឿង ណាមួយ នាងមិនព្រម ថតឡើយ ។
កាលពីថ្ងៃទី ២២ ខែមិថុនា ស្រីស្អាត សម ម៉ាណា បានធ្វើជា កូនកំដរស្រី របស់ភរិយា លោក ស៊ុក សុភា ។ នាថ្ងៃនោះ យើងចាប់អារម្មណ៍ ឃើញថា សម ម៉ាណា ពិតជាស្រស់ ស្អាតមែន រូប រាងនាងមិន ធាត់ទ្រលុក ទ្រលន់ ដូចជា ពេលមុនទេ នាងឈរ ទទួលភ្ញៀវ ដោយទឹកមុខ ញញ្ញឹមមិន ថាអ្នកក្នុង ឬ ក្រៅសិល្បៈសុទ្ធតែសម្លឹង និង សរសើរនាង គ្រប់គ្នា ។ ការពិត សម ម៉ាណា បានព្យាយាម សម្រកទម្ងន់ អស់ជាច្រើន គីឡូក្រាម ទើបមើលទៅ ឃើញរាង ស្វែលស្អាត ដើមទ្រូង មូលក្បំ មិនចាញ់ សឿ សុធារ៉ា ហើយអ្នកទាំងពីរ គ្រោងនឹងចេញ ទៅសម្តែង នៅប្រទេស អូស្ត្រាលី រួមគ្នានាថ្ងៃទី ១២ ខែកក្កដា នេះ ដើម្បី សម្តែង បង្ហាញម៉ូដ ព្រមទាំងបង្អួត សម្រស់ផង ។
រហូតមកទល់ ពេលនេះ សម ម៉ាណា នៅតែលាក់លៀម មិនបង្ហាញមុខ គូស្នេហ៍របស់ ខ្លួន ឱ្យទស្សនិកជន បានស្គាល់ទេ ទោះបីជាមាន គេដឹងច្បាស់ថា នាងមានអ្នក ជាទីស្រឡាញ់ រួចក្តី ម្តងជាពីរដង នាងតែងតែ បដិសេធ ។ ស្របពេលដែល នឹងចាក ចេញទៅ សម្តែង នៅប្រទេស អូស្ត្រាលី ស្រាប់តែលេចឮ ព័ត៌មានថា មានមិត្តិភក្តិ ណែនាំ បុរសម្នាក់ឱ្យ សម ម៉ាណា ស្គាល់ បុរសម្នាក់ ជាអ្នករស់នៅ ប្រទេស អូស្ត្រាលី ពួកគេទើបតែ បានស្គាល់គ្នា កាលពីពេល ថ្មីៗនេះ នៅក្នុងកម្មវិធី ជួបជុំមិត្ត ភក្តិ សិល្បៈ ។ មុនពេលបុរស រូបនោះ ត្រឡប់ ទៅវិញ គេប្រាប់ថា ស្រឡាញ់ និង ចង់រៀបការ ជាមួយនាង តែនាងមិនទាន់ បានផ្តល់ចម្លើយ អ្វីទៅគេវិញទេ ។ បើតាមប្រភព ព័ត៌មានពី អ្នកសិល្បៈ បានលួចខ្សឹប ប្រាប់ថា ជំហាន ដំបូង សម ម៉ាណា សុំរាប់ អាន បុរសនោះ ជាមិត្តភក្តិសិន ដោយលើក ហេតុផល ថា ទើប តែស្គាល់គ្នា ។
នៅថ្ងៃទី ១២ ខែកក្កដា ក៏ជាពេល វេលាដែល សម ម៉ាណា ចេញទៅសម្តែង នៅប្រទេស អូស្ត្រាលី រួមជា មួយស្រីស្រស់ កូនមួយ សឿ សុធារ៉ា និង ម៉ាក សែនសូនីតា ព្រមទាំងតារា សម្តែងប្រុស ជាច្រើនរូបទៀត ក្នុងគោលបំណង សម្តែង និង បង្ហាញ ម៉ូដ ។ ឱកាសក្នុង ការចាកចេញ របស់ សម ម៉ាណា ជាពេល វេលាល្អ សម្រាប់នាង សាងស្នេហ៍ ជាមួយបុរស ដែលតាម ស្រឡាញ់នាង ប៉ុន្តែ សម ម៉ាណា បានឆ្លើយ តបយ៉ាង ខ្លីថា “ខ្ញុំមិនទាន់ ជ្រើសរើស នរណាម្នាក់ មកធ្វើជា គូកំណាន់ចិត្ត នៅឡើយ ទេ ដោយសារ មមាញ្ញឹក ក្នុងការ ងារ ពេក ម៉្យាងវិញទៀត ខ្ញុំចេញទៅ លើកនេះ ដើម្បីសម្តែង និង បង្ហាញម៉ូដ ដូចនេះ ត្រូវខិតខំ ប្រឹងប្រែង ធ្វើការងារឱ្យ បានល្អ រឿងផ្សេង ខ្ញុំទាន់ដឹងទេ” ៕

rqrgsf
i think,she do like this is so bad.
sorry