05202013Headline:

សុខ ជំនោរ មានមិត្តស្រីក្រោយពីបែកបាក់ជាមួយ សុគន្ធ នីសា ?

Written by ភ្នំពេញដេលីញូវ
Monday, 16 July 2012

អ្នកនិពន្ធ សុខ ជំនោរ ដែលជាអតីត គូស្នេហ៍របស់ តារាចម្រៀង ស្រស់សោភា សុគន្ធ នីសា ត្រូវបានគេ សង្ស័យថា លោកមាន មិត្តស្រីថ្មី ហើយក្រោយពី បែកបាក់ស្នេហា ដែលធ្លាប់តែ ផ្អែមល្ហែម និង មានប្រវត្តិស្នេហ៍ ដ៏យូរលង់ កន្លងមក នោះជាមួយ អ្នកចម្រៀង សុគន្ធ នីសា ។ ការសង្ស័យនេះ បានកើតឡើង បន្ទាប់ពីគេ បានឃើញ លោក សុខ ជំនោរ ជិះរថយន្ត នាំស្ត្រី វ័យក្មេង ដ៏ស្រស់ស្អាត ទៅថតរូប ជាមួយនឹង ទេសភាព ស្ថិតនៅ ផ្លូវខាងមុខ កាំកូស៊ីធី កាលពីពេល ពាក់កណ្តាល ខែមិថុនាថ្មីៗ មកនេះ ។

កាលពីអំឡុង ពាក់កណ្តាល ខែមិថុនា កន្លង មកនេះ លោក សុខ ជំនោរ បានជិះរថយន្ត ជាមួយ បុរសម្នាក់ ព្រមទាំងស្ត្រីពីរនាក់ ដែលជិះនៅ ខាងក្រោយ ទៅឈប់ ថតរូប អនុស្សាវរីយ៍ ជាមួយគ្នា នៅផ្លូវ ខាងមុខ កាំកូស៊ីធី ដែលនៅ ទីនោះ មានបឹង ឈូក និង ទេសភាព ល្អ ៗ ។

ពួកគេបាន ថតរូប ជាមួយគ្នា ហើយស្ត្រី វ័យក្មេង ទាំងពីរនាក់នោះ មានរូបរាង ស្រស់ស្អាត ទៀតផង ។ ក្នុងចំណោមស្ត្រី ទាំងពីរនាក់នោះ មានម្នាក់មើល ទៅដូចជា មិត្តស្រី របស់លោក សុខ ជំនោរ យ៉ាង ដូច្នេះដែរ រហូតមាន អ្នកខ្លះ និយាយថា លោក ប្រហែលនាំ មិត្ត ស្រីថ្មី ដើររកមើល ទិញផ្ទះ នៅក្នុង កាំកូស៊ីធី ទៀតផង ។

ចម្ងល់ និង ការសង្ស័យ ខាងលើនេះ ត្រូវបាន លោក សុខ ជំនោរ ធ្វើការច្រានចោល ដោយលោក ប្រាប់ឱ្យដឹងថា “មិនមែនជា មិត្តស្រីខ្ញុំទេ …! គឺពេល នោះ ខ្ញុំទៅទីនោះ ដើម្បីថតរូបភាព សម្រាប់បំពេញ ប្លង់នៅក្នុង បទចម្រៀង ខារ៉ាអូខេ តែប៉ុណ្ណោះ ដែល បទ ចម្រៀងនោះ ច្រៀងដោយ ណុប បាយ៉ារិទ្ធិ មាន ចំណងជើងថា “សង្សារលេងៗ” ហើយស្ត្រីពីរ នាក់ ដែលបាន ឃើញនោះ គឺជាតួសម្តែង នៅក្នុងបទ ចម្រៀងនោះ គឺគាត់ឈ្មោះ លីលី និង ម្នាក់ទៀត គឺជាប្អូនរបស់ លីលី ទេតើ …! រឿង រកមិត្ត ស្រីថ្មី ខ្ញុំ មិនទាន់បាន គិតទេ …!” ។

និយាយពី មិត្តស្រី ឬក៏ស្នេហា លោក សុខ ជំនោរ នៅតែមិនទាន់ រកឃើញអ្នកថ្មី ហើយក៏នៅ មិនទាន់ដាច់ អាល័យពី អតីត គូស្នេហ៍ចាស់ សុគន្ធ នីសា ទាំងស្រុង នៅឡើយ នោះទេ ដោយលោក ថែមទាំង បញ្ជាក់ថា “ធម្មតាពួកយើង ទើបតែបែកគ្នា ថ្មីៗ ដូច្នេះ មិនទាន់ ភ្លេចឈឹងភ្លាម នោះទេ” ។

កវីនិពន្ធរូបនេះ ហាក់នៅមាន ជំនឿចិត្ត តិចតួច ទាក់ទងទៅ នឹងបញ្ហាថា តើពួកគេអាច នឹងងាកមក ជួបជុំគ្នាវិញ ឬយ៉ាងណានោះ ? លោក សុខ ជំនោរ អះអាងថា “រឿងនេះ ខ្ញុំមិនហ៊ាន និយាយទេ គឺវាស៊ីសង ទៅលើ ពេលវេលា” ។ លោកបញ្ជាក់ សា ជាថ្មីទៀត ថា “ខ្ញុំ នៅតែនឹក និង ស្រឡាញ់ នីសា ប៉ុន្តែការ បែកបាក់គ្នា កន្លងមក ខ្ញុំមិនទាន់ ដល់ថ្នាក់ ខូចចិត្តរហូត បោះបង់ការងារ ចោលនោះទេ” ។

ទោះជាកវី ដ៏ស្មោះស្ម័គ្រ រូបនេះ នៅតែបញ្ជាក់ អះ អាងអំពី ភាពនឹករលឹក និង នៅតែ ស្រឡាញ់ គូស្នេហ៍ចាស់ របស់លោក យ៉ាងដូច្នេះ ក៏ដោយ ប៉ុន្តែចាប់ តាំងពី ចែកផ្លូវគ្នា រហូតមកដល់ ពេលនេះ គេនៅមិន ទាន់ឃើញមាន សញ្ញាវិជ្ជមាន ណាមួយពី សុគន្ធ នីសា ថានាង នឹងត្រឡប់ មកត្រូវរ៉ូវគ្នា ដូចដើមវិញ ឡើយ ហើយពួកគេ ក៏មិនដែលបាន សម្របសម្រួលគ្នា ឬក៏ ព្រលយពាក្យ ដោយផ្ទាល់មាត់ អំពីការវិលរក សភាព ដូចដើម វិញនោះដែរ ។ កន្លងមកគឺ មានតែតាមរយៈ សារព័ត៌មាន តែប៉ុណ្ណោះ ដែលលោក សុខ ជំនោរ សារភាពពី បេះដូងថា លោកនៅតែ ស្រឡាញ់ នីសា ។

អ្វីដែលធ្វើឱ្យ លោក សុខ ជំនោរ កាត់ចិត្តមិន ដាច់ពីអ្នក ចម្រៀង មនោសញ្ចោតនា ដ៏ស្រស់ស្អាត នេះ មានហេតុផល ជាច្រើនដែល លោកអះអាងថា មិនអាច រៀបរាប់បាន និង ជាពិសេស ទៅទៀត នោះគឺពួកគេ ធ្លាប់មាន អនុស្សាវរីយ៍ តស៊ូកម្សត់កម្រ វែងឆ្ងាយ ជាមួយ គ្នាគ្រាកន្លងមក រហូតដល់ មានកេរ្តិ៍ឈ្មោះ ។

លោក សុខ ជំនោរ មានអាយុ ៣៤ ឆ្នាំ ផ្អាកពីរឿង ស្នេហាឈឺចាប់ ងាកមកនិយាយ ពីការងារ វិញ គឺក្រៅពីនិពន្ធ បទចម្រៀង និង ដឹកនាំសម្តែង ហើយនោះ សព្វថ្ងៃនេះ លោកកំពុងតែ រវល់ការងារ ជាច្រើនដែល ក្នុងនោះគឺ ដឹកនាំ ផលិតថត ស្ប៉តធំៗ មួយចំនួន ទៀតផង មានដូចជា ស្ប៉តឋានសួគ៌ បូកគោ និង ស្ប៉តសាប៊ូ សាន់ស៊ីល ជាដើម ហើយ លោកក៏ មាន គម្រោងផលិត រឿងភាគ និង កម្មវិធី កម្សាន្តមួយចំនួន ឱ្យទូរទស្សន៍ ហង្សមាស ចាក់ផ្សាយ ថែមទៀតផង ៕

What Next?

Recent Articles

13 Responses to "សុខ ជំនោរ មានមិត្តស្រីក្រោយពីបែកបាក់ជាមួយ សុគន្ធ នីសា ?"

  1. បើជាគូព្រេងពិតប្រាកដមែនវាមិនព្រាត់ទេ តែបែកគ្នាព្រោះរឿង
    ការងារស្វែងរកលុយកាក់រៀងៗខ្លួនក៏ជាយុទ្ធសាស្រ្តបង្កើនទ្រព្យ
    មនុស្សល្បីរៀងៗខ្លួនតែងតែរវល់រៀងៗខ្លួន អ្នកដែលស្រលាញ់
    មានច្រើនគឺអ្នកគាំទ្រយើង ដូច្នេះមិនឯកការថាគ្មានគេស្រលាញ់
    នោះទេ ? បែកគ្នារកចំណូលអោយបានច្រើន ប្រសើជាងត្រឹម
    សន្យាស្រលាញ់ ហើយមានចិត្តប្រចណ្ឌ័ដោយមិនទាន់ក្លាយ
    ប្តីប្រពន្ធ ។ មានសេរីភាព ក៏ជាឪិកាសជោគជ័យទាន់នៅមានវ័យក្មេង។
    កូនចៅមិនចង់បានទេ កើតមកឪពុកម្តាយមានជីវភាពក្រលំបាក
    ឈ្លោះប្រកែកមិនចុះសំរុងគ្នា ។

  2. Mouykea says:

    men ort . ber men ort loy te

  3. BaBaBoo says:

    ភាពសំបូរបែបនិងការអភិវឌ្ឍន៌ស្នេហា ជាធម្មជាតិមនុស្ស ហើយភាពសាំញ៉ាំដែលៗដូចអង្គៀមគល់ត្នោត សម័យនេះលែងសូវគេនិយមប្រើហើយ។ តែសំខាន់ត្រូវមានបច្ចេកទេសថ្មី ក្នុងជីវភាពស្នេហាដំបងនិងចុងបញ្ចប់ កុំឲ្យមានសភាពយក្លាយជាដើមត្នោតកំបុតចុង៕

  4. Srey Khmer says:

    When you lost your love one, it is very easy to find a new one. But it is very difficult to take care of it while loving as a smoke in a sky.

  5. VMK says:

    ស្នេហាលេងសើចពិតជាមានមិនខ្វះ..ចំណែកស្នេហាពិតប្រាកដវាពិបាកនឹងរក..ហើយថែរក្សា
    អោយបានយូរអង្វែងដល់ចាស់ព្រេងចាស់ព្រឹទិ្ធ..ដូច្នេះបើគិតថាស្នេហារបស់អ្នកប្រាកដហើយ
    ចូរអ្នកត្រូវចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមក..បែកបាក់ ១ យកថ្មី ១ ទៀតមកជំនួសមិន
    មែនប្រាកដថាល្អទាំងអស់ឡើយ…

  6. chakrey says:

    សូមកែត្រូវបន្តិច.សុខ ជំនោរ មិនមែនជាអ្នកនិពន្ធទេ តាមពិតអាជីពពិតរបស់គាត់ គឺជាអ្នកបកប្រែចម្រៀង។

  7. CT says:

    Life is like a horse do we ride the horse or let the horse rides us….????

  8. super wanderer says:

    សុំសួរតាមត្រង់ ជំនោរ តើឯង បាន ​រួមភេទ ជាមួយ សុគន្ធនីសា ឬអត់ តើពេលឯងរួមភេទ ​នាង នៅ
    ស្រ៊ីន ឬ​អត់? តែបើមិនរួមភេទវិញ ច្បាស់ជាស្តាយងាប់ហើយវឺយ គេច្បាស់ជាហៅថាអាវែកចំនីដល់
    មាត់ហើយមិនចេះស៊ីមិនខានទេ

  9. សៀងផ្អាប់ says:

    សុខ​ ជំនោរមិនបានរួមភេទទេ ព្រោះ ពិន សុគន្ធា (ឈ្មោះនីសា) ជួលធ្វើ
    គូដណ្តឹង

  10. Anonymous says:

    chakrey
    និយាយត្រូវសុខ​ជំនោរពិតជាអ្នកបកប្រែចម្រៀងមែនព្រោះអឹឃើញតែយកបទគេមក​បករហូតល្មមចេះនិពន្នខ្លួនអែងហើយ

  11. QQ says:

    chakrey
    និយាយត្រូវសុខ​ ជំនោរពិតជាអ្នកបកប្រែចម្រៀងមែន ព្រោះឃើញតែយកបទគេមកបកប្រែរហូតល្មមចេះនិពន្នខ្លូនអែងហើយ

  12. QQ says:

    Y YOU KNOW ?

  13. angry birth says:

    សុខ​ ជំនោរបានរួមភេទ រួចរាល់ហើយជាមួយ សុគន្ធា អញ្ចឹងហើយបានជាគេដោះដៃចោល