ថ្ងៃ សៅរ៍ 14 កក្កដា 2012
RFI
សំណុំរឿងដែលបានអូសបន្លាយរយៈពេលយូររវាងកម្មការិនីរងគ្រោះបីនាក់ដែលបំរើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅទីក្រុងបាវិតខេត្តស្វាយរៀងជាមួយនិងជនល្មើសដែលមានឋានៈជាអភិបាលក្រុងបាវិតនោះ ត្រូវបានតុលាការចេញដីការកោះអោយជនរងគ្រោះចូលខ្លួនមកបំភ្លឺនៅឯតុលាការខេត្តស្វាយរៀងជាលើកទីពីរ នៅក្នុងថ្ងៃទី២០កក្កដាសប្តាហ៍ក្រោយនេះ ទាក់ទិនទៅនឹងដំណើររឿងបង្កអោយមានរបួសដោយអចេតនាក្នុងពេលតវ៉ា។
តុលាការខេត្តស្វាយរៀងបានចេញដីការកោះហៅអោយកម្មការីនីរងគ្រោះ៣នាក់ដែលបានរងរបួសក្នុងតវ៉ានៅរោងចក្រកាត់ដេរកៅវ៉េក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattanដោយការបាញ់ប្រហារពីសំណាក់អតីតអភិបាលក្រុងបាវិតអោយចូលខ្លួនមកបំភ្លឺនៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១២ ដើម្បីសាកសួរទាក់ទងទៅនិងដំណើររឿងបង្ករអោយមានរបួសដោយអចេតនាក្នុងអំឡុងពេលតវ៉ា។
មេធាវីជនរងគ្រោះអ្នកស្រីហេង ប៉ុង បំរើការនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានអោយដឹងថា កម្មការិនីទាំងបីនាក់ នឹងត្រូវចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី២០ ខែកក្កដា ទាក់ទិនទៅនិងករណីបង្កររបួសស្នាមដោយអចេតនា ហើយនេះជាការឡើងបំភ្លឺលើកទី២ហើយ បន្ទាប់ពីការបាញ់ប្រហារនៅថ្ងៃទី២០ ខែកម្ភៈ។
កម្មការិនី ៣នាក់ បានរងរបួសដោយសារការបាញ់ប្រហារពីសំណាក់លោកឈូក បណ្ឌិតអតីត អភិបាលក្រុងបាវិតដែលត្រូវចូលខ្លូនមកបំភ្លឺនៅឯសាលាដំបូងខេត្តស្វាយរៀងនោះមានដូចជា កញ្ញាប៊ុន ចិន្តា អាយុ ២១ ឆ្នាំនាងកែវ នាអាយុ១៨ ឆ្នាំនិងនាង នុត សាខន អាយុ ២៣ ឆ្នាំ។ ជនរងគ្រោះទាំង ៣ នាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក ឈូក បណ្ឌិត ដោយទាមទារសំណងម្នាក់ៗ ៤៥០០០ ដុល្លារ។
ទាក់ទិនទៅនឹងចំណាត់ការរបស់តុលាការដែលបានអូសបន្លាយពេលវេលាយូរនោះ ជនរងគ្រោះទាំងអស់បានលើកឡើងថា តុលាការហាក់ដូចជាមានចេតនាមិនចង់រកយុត្តិធម៌អោយពួកនាង។ តុលាការមានចេតនាចង់បន្ធូរបន្ថយទោសដល់ជនល្មើសទៅវិញ ពីព្រោះអតីតអភិបាលក្រុងរូបនោះបានបាញ់ប្រហារមកលើពួកនាង តែតុលាការបានចោទប្រកាន់ត្រឹមតែបង្កររបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
នៅខណៈដែលជនរងគ្រោះនឹងត្រូវឡើងបំភ្លឺនៅសាលាដំបូងខាងមុខនេះ បានធ្វើអោយសង្គមស៊ីវិលមានការព្រួយបារម្ភថា ជនរងគ្រោះទាំងនោះខ្វះភស្តុតាងដើម្បីលាតត្រដាងនូវការពិតដោយសាក្សីមានការភ័យខ្លាចក្នុងការឆ្លើយបំភ្លឺ។
លោកចាន់ សូវ៉េតមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុកបានអោយដឹងថា សង្គមស៊ីវិលទាំងអស់មានការព្រួយបារម្ភថាជនរងគ្រោះទាំងអស់កង្វះនូវភស្តុតាងដើម្បីដាក់បន្ទុកជនល្មើស ពីព្រោះខ្សែរវីដេអូរដែលបានថតនៅក្នុងរោងចក្រពុំបានបង្កាញមុខជនល្មើសដែលបានបាញ់មកលើកម្មករ។ រីឯសាក្សីវិញពុំហ៊ានចេញមុខមកធ្វើការបំភ្លឺដោយសារពួកគេមានការភ័យខ្លាច ពីព្រោះជនល្មើសកំពុងរស់នៅក្រៅឃុំ។
មន្ត្រីសង្គមស៊ីវិលនោះបានអះអាងទៀតថា សង្គមស៊ីវិលជាច្រើនកំពុងប្រមូលទិន្និន័យដើម្បីដាក់ទៅតុលាការដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះក៍ដូចជាធ្វើជាគំរូទៅដល់មន្ត្រីរាជការទាំងឡាយ។ ប្រសិនបើតុលារពុំអាចផ្តល់យុត្តិធម៌បាននោះទេ គឺវាហាក់ដូចជាការលើកទឹកចិត្តអោយមន្ត្រីរាជការប្រព្រឹត្តនូវអំពើរសាហាវឃោឃៅនេះទៀតទៅលើពលរដ្ឋស្លូតត្រង់។
កាលពីថ្ងៃទី២០ ខែកុម្ភៈ កម្មករជាង ៦០០០ នាក់មកពីរោងចក្រ៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattanក្នុងក្រុងបាវិត បានធ្វើការតវ៉ា និងទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុនហើយកម្មករ ៣ នាក់ បានរងរបួស ដោយសារការបាញ់ប្រហារពីសំណាក់លោក ឈូក បណ្ឌិត អតីតក្រុងបាវិត។ លោក អភិបាលរូបនោះត្រូវបានតុលាការខេត្តស្វាយរៀងសម្រេចចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា កាលពីថ្ងៃទី ១៨ ខែមេសា៕
——————————————-



ឃើញតែបំភ្លី តែមិនឃើញចេញដីការចាប់ខ្លួន ជនល្មើសសោះតែម្តងនោះទេ តែបើប្រជាជនសាមញ្ញ
វិញចាប់ដាក់គុកបាត់ទៅហើយ មិនដឹងជាធ្វើការអាចម៍ស្អីទេ ពួកអាប្រែតអស់នេះ ជិតមួយឆ្នាំទៅ
ហើយ ឈូក បណ្ឌិត នៅតែរស់នៅក្រៅគុកដ៏ដែល
បង្កររួបស្នាមដោយអចេតនា?? ហួសហេតុពេកទេដឹងតុលាការ….? បើខ្ញុំគ្រាន់តែសួរថា តើ
ឈូក បណ្ឌិត ណឹងមានសិទ្ធិអីកាន់កាំភ្លើង? ការស្វែងរកកាំភ្លើងមកកាន់នៅក្នុងដៃ,ការដោះសោរសុវត្តិភាព អារមេ បញ្ចូលគ្រាប់ រហូតដល់ការកាច់កៃកាំភ្លើង បូកនឹងការតម្រង់ចុងកាណុងដាក់ពលការនី… តើអង្គហេតុប៉ុណ្ណេះ ទៅហើយរឿងអីចោទប្រកាន់ត្រឹមថាបង្ករបួសស្នាមដោយអចេតនា? តុលាការ គួរបើកមើលច្បាប់ ប្រហ្មទណ្ឌពិសេសផងទៅមើល តើធាតុផ្សំប៉ុណ្ណឹង ចោទត្រឹមបង្ករបួសស្នាមដោយអចេតនា វាត្រឹមត្រូវទេទានប្រោស?
ប្រើកាំភ្លើងបាញ់សំដៅលើហ្វូងមនុស្សជាអំពើអចេតនា ? ជាច្បាប់របស់ពួកអាមោគ ទេ តែបើប្រជាជនប្រើស្នា កាំភ្លើងបាញ់ចាប ត្រូវចោទថា ចង់បង្កើតអបគមន៍បាន … ហាសហា
ស្រេចតែអញ …ពួកអញជាម្ចាស់ស្រុក…!!
ពួកអាដុល្លាការវាមិនធើអីអាឈូកដុះក្នុងបឹងអាចម៏ទេព្រោះពូកវាជាកញ្ជះដាច់ថ្លៃរបស់យួនដូចគ្នាគឺទុកអោយវានៅធើកញ្ជះយួនទៀត!!!!!អ្នករងគ្រោះអឺយយកអំណោយទៅហើយឈប់មាត់។ ជយោរាជាណាចាក់អាចម៏ឆាត់រិយក្ស!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ធ្វើក្ដលោក Lotus PhD អីកើត ខ្សែធំណាស់!!!
ក្រោយពីបំភ្លឺរួចគឺដោះលែងតែម្តង ដូចករណីអាមួយនៅកោះកុងជាជំនួយការអាសែនអញ្ចឹង?
ពួកដុល្លាការឆ្កួតអស់នេះ បានទៅរៀនច្បាប់និងបានឧីប្លូមមកពីហាណូយ អញ្ចឹងហើយបានជាច្បាប់ពួកវាតែងតែផ្ទុយនិងច្បាប់អន្តរះជាតិ គឺអ្នកមានលុយនិងអំណាចឈ្នះរហូត អ្នកក្រនិងអ្នកគ្មានអំណាចចាញ់រហូត ពាក្យដែលថា លត្ធិប្រជាធិបតេយ្យ សិទ្ធមនុស្ស ច្បាប់ សាសនា ។ល។និង។ល។ សុទ្ធសឹងជាការបោកបញ្ឆោតទាំងអស់ ប្រជារាស្រ្ដខ្មែររស់និងប្រឈមក្នុងការភ័យខ្លាចជារៀងរាល់ថ្ងៃ។
មើលមុខអាមួយខាងលើហ្នឹង អតីតខ្មែរក្រហមសុទ្ធសាធ ដូចអាមេៗវាប៉ុន្មានក្បាលក្នុងជួររដ្ថាភិបាលអញ្ចឹង។
អាឈូក ទណ្ឌិតអាឈូកក្នុងបឹងអាចម៏ហាស់ហា,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
អាឈូក ទណ្ឌិតអាឈូកក្នុងបឹងអាចម៏ហាស់ហា,,,,,,,,,,,,,,,,,,,,,,,,,,,,,
អ្នកណាជឿហ៊ុនសែន ដូចជឿឆ្កែដំបៅក្បាលអញ្ចឹង !!
បាត់អត់ឃើញពួកគាំទ្រគណបក្សប្រជាជនមកឆ្លើយឆ្លងក្នុងអត្ថបទនេះ ប្រហែលមិនចេះនិយាយបទនឹងមើលទៅ។
ហេតុអ្វីមិនឃើញ លោកតេជោចេញមកជួយប្រជាពលរដ្ឋ។