Written by ភ្នំពេញដេលីញូវ
Sunday, 15 July 2012
បើចង់ឱ្យ ប្រដាប់ភេទ មាន សុខភាពល្អ ហើយអាច រូមភេទ បានយូរ អង្វែងនោះ យើងគប្បី ចេះថែទាំ អវះយវះ កន្លែងនេះ ឱ្យបាន ត្រឹមត្រូវ ។ ប្រដាប់ភេទ ស្រ្តីយើង មិនថាផ្នែក ខាងក្នុង ឬខាង ក្រៅទេ គឺមានលក្ខណៈ សំខាន់ ដូចគ្នា ។ ប្រការសំខាន់ យើងត្រូវចេះ ថែទាំ ប្រដាប់ភេទ ផ្នែកខាងក្នុង ឱ្យបាន ត្រឹមត្រូវ ក្នុងនោះរួមមាន ដូចជាស្បូន រន្ធ ប្រដាប់ភេទ ជាដើម ។ ក្រៅពីនេះ នៅផ្នែក្រៅ ប្រដាប់ភេទ ដូចជាចំណុច សម្រើប ផ្លូវភេទខ្លាំង (ស្តេញ) និងក្លែប ប្រដាប់ភេទ ក៏ជាចំណុច សំខាន់ ត្រូវយក ចិត្ត ទុកដាក់ ថែទាំ ផងដែរ ។
**ស្រទាប់ក្លែប
ស្រ្តីជាច្រើន មានការកង្វល់ ពីទំហំក្លែប នេះហើយ តែងមិនហ៊ាន ទៅជួបគ្រូពេទ្យ ផ្នែកសម្ភព ដោយខ្លាច ក្រែងថាវាអាច តូចពេកធំពេក ដែលវាអាក្រក់ភ្នែក អ្នកដទៃ ។ ជាការពិត ស្រទាប់ក្លែបនេះតាម ធម្មជាតិ វាតែងបង្កើតមក តូចធំខុសប្លែកៗ ពីគ្នា ដែលក្នុងនោះ មានអ្នក ខ្លះ តូចធំ ឬវែងខ្លី ទៅតាមសណ្ឌាន រូបរាងរបស់ មនុស្សម្នាក់ៗ ។ មានស្រ្តីខ្លះ ដោយធម្មជាតិ ដោយសារ ស្រទាប់នេះ មានទំហំធំពេក នាំឱ្យជួបការ លំបាកក្នុងការ អង្គុយឬបំពេញ ការងារខ្លះដែរ ប៉ុន្តែភាព ខុសពី ប្រក្រតីនេះ មាន តិចតួច ណាស់ ។
**រន្ធប្រដាប់ភេទ
សម្រាប់រន្ធ ប្រដាប់ភេទនោះ តាមធម្មជាតិ ហើយគឺបង្កើត ឡើងមកសម្រាប់ ប្រើជា អត្ថប្រយោជន៍ ច្រើនយ៉ាង ក្នុងនោះមិនថា ការរួមភេទ ការធ្លាក់រដូវខែ និងការ ប្រសូត្រទារក ។ រន្ធប្រដាប់ ភេទស្រ្តី មានប្រវែង ប្រហែល ៨សង់ទីម៉ែត្រ (វាស់ចាប់តាំង តែពី មាត់ស្បូន រហូតដល់ រន្ធប្រដាប់ ភេទ) ។ រន្ធនេះបើក រវាងចន្លោះ ជើងទាំង សងខាង ។ ប្រដាប់ភេទ មានសភាព រំយឺត ខ្ពស់ណាស់ ដោយក្នុងនេះ វាអាចធ្វើការ ពង្រីកនៅមាន ការស៊កបញ្ចូល អង្គជាតិ របស់បុរស ឬការប្រសូត្រ ទារកជាដើម ។
រន្ធប្រដាប់ភេទ មានច្រើន សណ្ឋាន ទាំងទំហំ រូបរាង និងពណ៌ ។ រន្ធមួយនេះ ខ្លះតូច និងមាន រូបរាង ដូចជាស៊ុត ។ អ្នកខ្លះមាន លក្ខណៈទៀត ដូចជាបំពង់វែង ។ ចំណែកពណ៌ របស់វាមាន តាំងតែពី ពណ៌ស៊ីជំពូខ្ចី រហូតដល់ក្រហម ពណ៌ត្នោត ។ ទាំង អស់នេះ ចាត់ទុកថា ប្រក្រតីទៅតាម រូបរាងនិង ធម្មជាតិ របស់មនុស្ស ម្នាក់ៗប៉ុណ្ណោះ ។ ដូចនេះមិនត្រូវ យករបស់ មួយនេះ ធ្វើការប្រៀបធៀប មនុស្សម្នាក់ ទៅម្នាក់ទៀត បានទេ ព្រោះថា មនុស្សម្នាក់ៗ មានលក្ខណៈ ពិសេស រៀងៗខ្លួន ។
ចំណែការថែទាំ ប្រដាប់ភេទនោះ ប្រការល្អបំផុត មានតែមួយទេ គឺការធ្វើ លំហាត់ប្រាណ ត្រង់សាច់ដុំ ត្រគៀក ពីព្រោះវានឹង ជួយធ្វើឱ្យរូបរាង ប្រដាប់ភេទ របស់ស្រ្តី រក្សាក្នុង សភាពល្អបំផុត ។ ការធ្វើ លំហាត់ប្រាណ បែបនេះនៅ ជួយឱ្យរន្ធ ប្រដាប់ភេទ ឡើងរឹបណែនល្អ ដែលជាសេចក្តី ប្រាថ្នាចង់បាន ក្នុងពេលរួមភេទ របស់យើង ទៀតផង ។
ចំពោះលំហាត់ប្រាណ ធម្មតាដូចជា ដើរ រត់ ក៏មានចំណែក ជួយឱ្យសាច់ដុំ ឆ្អឺងត្រគៀក មានសភាព រឹងមាំដូចគ្នា ។ ក្រៅពីនេះ ស្រ្តីអាចធ្វើ លំហាត់ប្រាណ ដោយចលនាខ្ជឹប ត្រង់បរិវេណ រន្ធប្រដាប់ភេទ ឬហៅថា ”kengel exercise) ។ អ្នកស្រាវជ្រាវនេះ រកឃើញ លំហាត់ប្រាណ មួយនេះ គឺលោក វេជ្ជបណ្ឌិត Amoldkegel ។ សម្រាប់វិធីធ្វើ លំហាត់ប្រាណ មួយបែបនេះ ដើម្បីឱ្យទទួល ផលល្អយើង គប្បីអនុវត្តវិធី ដូចខាងក្រោម៖
វិធីទី១
ក្នុងករណី ការធ្វើ ហ្វឹកហាត់ លើកដំបូង គឺគួរចាប់ផ្តើម ពេលចូលក្នុង បន្ទប់ទឹក ហើយជុះនោម ។ ក្នុងខណៈ ពេលជុះនោម នេះឱ្យធ្វើការ ទប់ហើយបញ្ចេញ មកបន្តទៀត ។ ធ្វើបែបទប់នឹង បញ្ចេញបន្តបន្ទាប់ រហូតទាល់តែ អស់ទឹកនោម ។ បើករណីអ្នក អាច ធ្វើចលនា រំញោចសាច់ដុំ ដោយទប់ទឹកនោម បាននោះបញ្ជាក់ថា អ្នកអាចប្រើ ចលនា រំញោច សាច់ដុំ Pubococcygeu (នៅក្រោមឆ្អឹង ថ្ងាសក្រោម មានលក្ខណៈ រង្វង់មូល ព័ទ្ធជុំវិញ ផ្លោកនោម រន្ធប្រដាប់ភេទ និងទ្វារធំ) បានត្រឹមត្រូវហើយ ដែល ចលនា នឹងជួយផ្តល់ ផលល្អ សម្រាប់ធ្វើឱ្យ រន្ធប្រដាប់ភេទ មានសភាពហាប់ ណែនល្អ ឡើងវិញ។
វិធីទី២
ឱ្យយកម្រាមដៃ ស៊កបញ្ចូលទៅ ក្នុងរន្ធប្រដាប់ភេទ ហើយធ្វើចលនា រំញោចខ្ជឹប សាច់ដុំជុំវិញ ប្រដាប់ភេទ ។ បើករណីម្រាមដៃ មានអារម្មណ៍ថា ត្រូវបានខ្ជឹប ឡើងចុះ បញ្ជាក់ថាធ្វើបាន ត្រឹមត្រូវហើយ ។
** អាការខុសពី ប្រក្រតីដែលគួរ ប្រុងប្រយ័ត្ន
ក្រៅពីធ្វើ លំហាត់ប្រាណ បែបឱ្យសាច់ដុំ ត្រង់ប្រដាប់ភេទ រឹងមាំហើយ យើងគប្បី ធ្វើការសង្កេតមើល ថាមានអ្វីខុស ពីប្រក្រតី កើតឡើងជាមួយ ប្រដាប់ភេទ ឬទេ ដើម្បីធ្វើការ ដោះស្រាយ ទាន់ពេលវេលា ។
វិធីសង្កេតអាការទាំងនេះមានដូចជា៖
**ទឹកដែលបញ្ចេញមកពីក្នុងប្រដាប់ភេទ
ជាធម្មតាហើយប្រដាប់ភេទរបស់យើងនឹងបញ្ចេញសារជាតិដែលកកស្ទះជាទឹករំអិលចេញមក។បើរាល់ទឹករំអិលទាំងនោះមានលក្ខណៈប្រែប្រួលពណ៌ក្លិន(ស្អុយ)នោះជាសញ្ញាបញ្ជាក់ថាអាចមានមេរោគឆ្លងហើយគប្បីទៅជួបគ្រូពេទ្យសម្ភពដើម្បីត្រួតពិនិត្យនិងព្យាបាល។
**អាការរមាស់រន្ធប្រដាប់ភេទ
ដោយធម្មតាហើយរន្ធប្រដាប់ភេទមិនគួរឱ្យកើតអាការរមាស់ឡើយដូចនេះការកើតអាការរមាស់បញ្ជាក់ថាមានមេរោគអ្វីឆ្លងហើយ។បើមានអាការណាមួយជាសញ្ញាមិនប្រក្រតីគប្បីប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលបំបាត់។
**ឧស្សាហ៍ធ្វើការសម្អាតដើម្បីសុខភាពល្អ
តាមធម្មជាតិរបស់ប្រដាប់ភេទស្រ្តីយើងមានលក្ខណៈអាចធ្វើការសម្អាតខ្លួនឯងបានយ៉ាងល្អដូចជាការបញ្ចេញទឹករំអិលឬសារជាតិកកស្ទះនានា។ក្រៅពីនេះនៅក្នុងប្រដាប់ភេទនៅមានបាក់តេរីច្រើនប្រភេទដើម្បីការពារមេរោគជាច្រើនប្រភេទចូលលុកលុយ។ព្រោះតែមូលហេតុនេះហើយស្រ្តីយើងមិនចាំបាច់ប្រើទឹកថ្នាំអ្វីដុសលាងដើម្បីធ្វើការសម្អាតនោះឡើយ។
**ប្រការដាស់តឿន
-*ឧស្សាហ៍ត្រួតពិនិត្យប្រដាប់ភេទខ្លួនឯង៖
ស្រ្តីត្រូវពិនិត្យប្រដាប់ភេទខ្លួនឯងឱ្យបានម៉ត់ចត់ប្រចាំថ្ងៃដើម្បីសង្កេតមើលពីភាពខុសពីប្រក្រតីមួយចំនួនកើតឡើងដូចជាស្នាមកន្ទួល ហើម ប្រជ្រុយ ឬអុជខ្មៅ ពងកន្ទួល ឬដុំនៅត្រង់រន្ធប្រដាប់ភេទ។បើករណីមានភាពខុសពីប្រក្រីគប្បីឱ្យគ្រូពេទ្យត្រួតពិនិត្យជាបន្ទាន់។
-*ធ្វើការសម្អាតប្រដាប់ភេទឱ្យស្ងួតជានិច្ច៖
ពីព្រោះមេរោគច្រើនប្រភេទពិសេសមេរោគដែលចូលចិត្តសម្ងំខ្លួននៅត្រង់កន្លែងសើម។
-*កុំស្លៀកពាក់ដែលចង្អៀតខ្លាំងពេកឬធ្វើពីក្រណាត់ក្រាសខ្លាំងពេក៖
ពីព្រោះអាចធ្វើឱ្យកើតអាការរមាស់និងបើកញើសចេញមក។
-*ចៀសវាងប្រើសំឡីអម័យប្រភេទស៊កបញ្ចូលទៅក្នុងប្រដាប់ភេទ៖
បើករណីប្រើមិនត្រូវហើយមានការប្រើយូរខ្លាំងពេកនោះនឹងក្លាយ ជាប្រភពកន្លែងបណ្តុះមេរោគនិងរួមទាំងការប្រើសំឡីអនាម័យប្រើសារជាតិផ្សេងៗដែលអាចបង្កការគ្រោះថ្នាក់ផង។
-*ចៀសវាងប្រើក្រណាស់ជូតសម្អាតដែលមានក្លិននិងព៌ណៈ ពីព្រោះអាចបង្កការប៉ះពាល់ឬមានប្រតិកម្ម។
-*ប្រយ័ត្នកការប្រើសាប៊ូឬឡេដែលមិនស៊ាំជាមួយប្រដាប់ភេទព្រោះថាអាចបង្កការប៉ះទង្គិចឬមានកន្ទួលរមាស់និងដំបៅ។
-*កុំដុសលាងត្រង់រន្ធប្រដាប់ភេទ៖
ព្រោះនៅត្រង់ក្នុងប្រដាប់ភេទមានសភាពជាអាស៊ីតដែលជួយក្នុងការបំផ្លាញវត្ថុកខ្វក់ពីខាងក្រៅជ្រៀតជ្រែកចូលមក៕
