ដោយ សុ ជីវី
2012-07-15
វិទ្យុអាស៊ីសេរី
ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើសហរដ្ឋអាមេរិក អោយលើកលែងពន្ធនាំចូលលើផលិតផលក្នុងវិស័យកាត់ដេរពីកម្ពុជា។

១៣-តុលា-២០១០៖ សកម្មភាពរបស់កម្មកររោងចក្រកាត់ដេរ Peace Glory (cambodia) Mfg. Co. Ltd., នារាជធានីភ្នំពេញ។
Photo Supplied
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើបែបនេះទៅកាន់អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងវេទិកាវិនិយោគអាមេរិក និងអាស៊ាន នៅឯខេត្ត សៀមរាប នៅល្ងាចថ្ងៃទី១៣ ខែកក្កដា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការលើកលែងពន្ធនាំសំលៀកបំពាក់ និងផលិតផលផ្សេងទៀតនៅក្នុងវិស័យកាត់ដេរពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នឹងជួយបង្កើនការងារដែលមានប្រាក់ឈ្នួលខ្ពស់សម្រាប់ពលរដ្ឋនៅកម្ពុជា៖ «យើងក៏ចង់បានអោយទំហំពាណិជ្ជកម្មនេះរីកលូតលាស់ថែមទៀត តាមរយៈការលើកលែងពន្ធ និងការមិនចប់កូតា ដែលអាចផ្ដល់ការងារកាន់តែច្រើនជូនចំពោះពលរដ្ឋនៅកម្ពុជា ហើយធុរកិច្ចនៅកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើនដើម្បីបង្កើននូវបៀវត្សចំពោះកម្មករ កម្មការិនីរបស់យើង»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន មិនទាន់បានឆ្លើយតបចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះនៅឡើយ។ ប៉ុន្តែអ្នកស្រី ហ៊ីលឡារី គ្លិនតុន បានអះអាងថា នឹងកៀរគរអ្នកវិនិយោគអាមេរិក មកកាន់តំបន់អាស៊ីឲ្យបានកាន់តែច្រើនថែមទៀត។
អ្នកស្រីសង្ឃឹមថា ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះ នឹងស្ថិតក្នុងក្របខណ្ឌសំខាន់ចំនួន ៤ ដែលធានានិរន្តរភាពក្នុងវិស័យសេដ្ឋកិច្ច៖ «ត្រូវមានលក្ខខណ្ឌចំនួន ៤ គឺការបើកចំហ ការគិតគូរពីសិទ្ធិសេរីភាព តម្លាភាព និងយុត្តិធម៌ ដែលយើងរំពឹងថា លក្ខខណ្ឌទាំងនោះនឹងអាចធ្វើទៅបានព្រមៗគ្នា»។
កាលពីឆ្នាំ២០១១ កន្លងទៅ សហរដ្ឋអាមេរិកបាននាំចូលទំនិញរបស់ខ្លួនដែលមានតម្លៃជាង ៦៧ ពាន់លានដុល្លារមកកាន់តំបន់អាស៊ាន។ ដោយឡែកកម្ពុជា បាននាំចេញផលិតផលកាត់ដេរទៅកាន់សហរដ្ឋអាមេរិកដែលមានតម្លៃជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
hi ! everyone , My name is sum riva , i want to ask about story catch Mr. Morm Sonorngdo. what happen ? i saw that some people do not need democracy , especisly some leader who guid in cambodia . for pupulation of cambodia need democracy in country . i want khmer favore khmer to khmer . a void deed khmer the same , don’t foriegn manace into cambodia . nobody good ten enought , the people have mistake everybody . so i want khmer know favore everyone . stop angry to good somebody . i hope that khmer will know solve about happen story .
Message
ដូចជាធ្លាប់ឮសម្តេច ហ៊ុន សែនប្រកាស់ក្តែងៗថា ប្រទេសកម្ពុជាមិនក្រទេ តែឥលូវស្រាប់តែសុំសហរដ្ឋអាមេរិកលើក លែងពន្ធដារ។ សហរដ្ឋគេជួយតែប្រទេសដែលក្រលំបាក តែដល់សម្តេចអួតថាកម្ពុជាមិនក្រទេ មិនដឹងថា សម្តីមួយណា ពិតប្រាកដ បើសហរដ្ឋអាមេរិកសួមកវិញថា តើកម្ពុជាក្រ ឬមាន? ចម្លើយគេចងបានគឺមានតែមួយ៕