06192013Headline:

ក្រុម​មន្ត្រី NGO ខ្លះ​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ

ដោយ វិហារ ជាតិ
2012-07-15
​វិទ្យុ​អាស៊ីសេរី

ក្រុម​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់​ដូរ ថា រដ្ឋាភិបាល​មាន​ចេតនា​បង្កើត​ព្រឹត្តិការ​ថ្មី​ដើម្បី​កប់​ចោល​ព្រឹត្តិការ​ចាស់។

លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។

លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
RFA/Chor Pisethvicheyanandh

មាន​មន្ត្រី​ខ្លះ​ទៀត អះអាង​ថា ការ​ចាប់​ខ្លួន​ លោក ម៉ម សុណង់ដូ នេះ គឺ​ដើម្បី​កាត់​ផ្ដាច់​កម្លាំង​នយោបាយ​គាំទ្រ​របស់​បក្ស​ប្រឆាំង។

ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល​ឆ្លើយ​ថា រឿង​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ គឺ​ជា​រឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ ស្ដី​ពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ ដោយ​បាន​រិះគន់​រដ្ឋាភិបាល​ខ្លាំងៗ និង​ប្រើ​ពាក្យ​ថា «គឺ​ជា​ការ​ប៉ុនប៉ង​មួយ ដ៏​គួរ​ឲ្យ​អៀន​ខ្មាស ដើម្បី​កប់​ចោល​នូវ​ជម្លោះ​ដីធ្លី​នៅ​នៅ​ខេត្ត​ក្រចេះ»។

លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ អេហ្វអិម (FM) ១០៥ ត្រូវ​បាន​ចាប់​ខ្លួន​ថ្ងៃ​ទី​១៥ កក្កដា ដោយ​រដ្ឋាភិបាល​ចោទ​ថា លោក​ជា​អ្នក​ដឹក​នាំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​មាន​បំណង​បង្កើត​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។

លោក អូរ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ ថា​មិន​មាន​មូលដ្ឋាន​ជាក់​លាក់ និង​ជា​រឿង​ទម្លាក់​កំហុស​ការ​ទទួល​ខុសត្រូវ​រឿង​ទំនាស់​ដី​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ព្យាយាម​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ យូរ​ហើយ ដោយសារ​ហេតុផល​នយោបាយ មិន​មែន​រឿង​ព្រហ្មទណ្ឌ ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​ចង់​ចាប់​លោក ម៉ម សុណង់ដូ ហើយ​ការ​ពិត​រដ្ឋាភិបាល​កំពុង​តែ​រក​លេស​ចាប់​លោក ម៉ម សុណង់ដូ។ ការ​ព្យាយាម​រក​​លេស​ចាប់​លោក ម៉ម សុណង់ដូ នេះ ដោយសារ​លោក ម៉ម សុណង់ដូ រិះគន់​រដ្ឋាភិបាល​ផង។ យើង​ឃើញ​ករណី​ថ្មីៗ ទាក់ទង​នៅ​ខេត្ត​ក្រចេះ​នេះ គឺ​ខ្ញុំ​មើល​ឃើញ​ថា មិន​មែន​ជា​លេស​ថ្មី​ទេ គឺ​យើង​ដឹង​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​យូរ​ហើយ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រំលឹក​រឿង​ទំនាស់​ដី​នៅ​ខេត្ត​ក្រចេះ​ថា រឿង​ទំនាស់​ដី​ទំហំ ១៥.០០០ ហិកតារ ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ប្រទេស​រុស្ស៊ី​មួយ ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ ១.០០០ គ្រួសារ នោះ​ពាក់ព័ន្ធ​បង្ក្រាប​របស់​រដ្ឋាភិបាល លើ​អ្នក​ភូមិ​តវ៉ា​ដី​នៅ​ខេត្ត​ក្រចេះ នៅ​ខែ​ឧសភា ឆ្នាំ ២០១២ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​អាយុ ១៤ ឆ្នាំ ស្លាប់​ដោយ​ត្រូវគ្រាប់​កាំភ្លើង​កង​កម្លាំង​រដ្ឋាភិបាល ដែល​មិន​មាន​អ្នក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក អូវីរៈ បន្ត​ថា តាម​ពិត លោក ម៉ម សុណង់ដូ ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​តាំង​​ពី​ពេល ដែល​លោក​ទើប​ត្រឡប់​មក​ពី​បរទេស មក​ដល់​វាល​យន្ត​ហោះ​នៅ​យប់​ថ្ងៃ​ទី​១២ កក្កដា​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ ដោយ​សារ​ពេល​នោះ មាន​មន្ត្រី​អន្តរជាតិ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ច្រើន​ពេក ទើប​ពន្យារ​ពេល​មក​ដល់​ថ្ងៃ​ទី ១៥ កក្កដា​នេះ៖ «ខ្ញុំ​មើល​ទី​វា​ទាក់ទង​រឿង ​(វត្តមាន​អ្នក​ស្រី ហិលឡារី គ្លិនតុន​ ផង (Hillary Clinton) ទាក់​ទង​មន្ត្រី​អាស៊ាន​ផង រួម​ទាំង​អ្នក​ដឹក​នាំ​ប្រទេស​អាស៊ាន​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​អ៊ីចឹង​ហើយ​ប្រហែល​ជា​រង់ចាំ​ដល់​ព្រឹត្តិការណ៍​ចប់​សិន ព្រោះ​អី​អ្នក​សារព័ត៌មាន​ក៏​នៅ​ប្រទេស​កម្ពុជា​ច្រើន​ដែរ។ ប៉ុន្តែ ទោះបី​យ៉ាងម៉េច​ក៏ដោយ ខ្ញុំ​មើល​ទៅ​ការ​ធ្វើ​នេះ​មិន​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​នេះ រដ្ឋាភិបាល​ខ្មែរ​ដឹង​ថា​ជា​រឿង​នយោបាយ​ដែរ ហើយ​ខ្ញុំ​មើល​ទៅ ទោះ​យ៉ាង​ម៉េច​ក៏​នៅ​មាន​ការ​ថ្កោល​ទោស​ពី​ពិភព​លោក​ដែរ»។

ចំណែក លោក ខៀវ សុភ័គ អ្នក​នាំ​ព្រាក​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ តាំង​ពី​ថ្ងៃ​ទី​២ កក្កដា​មក​ម្ល៉េះ តែ​ត្រូវ​ពន្យារ​ពេល​ដោយសារ​លោក ម៉ម សុណង់ដូ នៅ​បរទេស។

ទាក់ទង​រឿង​ចាប់​ខ្លួន លោក ម៉ម សុណង់ដូ នេះ​ដែរ លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស លីកាដូ (Licadho) មាន​ប្រសាសន៍​ថា គឺ​ជា​ការ​គំរាម​កំហែង​មួយ​របស់​រដ្ឋាភិបាល ចំពោះ​អ្នក​ប្រឆាំង ឬ​អ្នក​រិះគន់​រដ្ឋាភិបាល​ដទៃ​ទៀត។

លោក​បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ លើក​នេះ​ថា «ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ» ព្រោះ ថា ការ​ចាប់​ខ្លួន​នេះ អាច​នាំ​ឲ្យ​វិទ្យុ​លោក ម៉ម សុណង់ដូ ដែល​ធ្លាប់​ជួល​ឲ្យ​បក្ស​ប្រឆាំង និង​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​បិទ​ការ​ផ្សាយ។ មួយ​ទៀត អាច​បញ្ចប់​អនាគត​សមាគម​ប្រជាធិបតេយ្យ​របស់​លោក ដែល​លោក ម៉ម សុណង់ដូ អាច​យក​ធ្វើ​ជា​ឈ្នាន់​ឡើង​ទៅ​ធ្វើ​នយោបាយ ដូច លោក កឹម សុខា ធ្វើ​កន្លង​មក។

លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​ដែល​មាន​បក្ស​ប្រជាជន​កំពុង​កាន់​អំណាច​បារម្ភ​ខ្លាច សមាគម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សុណង់ដូ ក្លាយ​ខ្លួន​ធ្វើ​នយោបាយ ហើយ​បូក​កម្លាំង​ជា​មួយ​បក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស អាច​ធ្វើ​ឲ្យ​សំឡេង​​ប្រឆាំង​បក្ស​​អាច​ប្រកួត​ប្រជែង​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​មាន​​ចំនួន​សំឡេង​កាន់​ច្រើន​ឡើង។

ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ ចេញ​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១២ ចោទ​លោក ម៉ម សុណង់ដូ ៤ ចំណុច គឺ​ទី​១ ជា​អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ។ ទី​២ ធ្វើ​កុបកម្ម។ ទី​៣ ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ។ ទី​៤ ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។

លោក ម៉ម សុណង់ដូ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ពីរ​ដង​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជួយ​រក​មេធាវី​ការពារ​ក្ដី​ឲ្យ​ហើយ នៅ​ពេល​លោក​ត្រូវ​បា​ចាប់​ខ្លួន​ថ្ងៃ​ទី ១៥ កក្កដា។ ទោះ​យ៉ាង​ណា លោក សុខ សំអឿន មាន​ប្រសាសន៍​ថា លោក​មិន​សូវ​ជា​មាន​សង្ឃឹម​ថា នឹង​អាច​ការពារ​កូនក្ដី​របស់​ខ្លួន​បាន​ទេ​ដោយ​លោក​ពោល​ថា រឿង​នេះ ទាក់​ទង​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

43 Responses to "ក្រុម​មន្ត្រី NGO ខ្លះ​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ"

  1. Srey Khmer says:

    It the Constitution also aims ” establish Justice.” of the people wanted to be rules by law, not by the might of the decision of King or Prime Minister. the same law would apply to all people. If the law worked well, people would not fight the government or each other.

  2. ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?

    ១- ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?–និយាយមិនភរ គឺហ៊ុន សែនខ្លាច
    តែឃើញខ្មែរណាចិត្តសឿងអង់អាច–ហ៊ុន សែនបិសាច បន្លាចគ្រប់ល្បិច ។
    ២- ហេតុអ្វីហ៊ុនសែន ខ្លាចពួកគេខ្លាំង?–ជួនចោទថាខ្មាំង តែមួយរំពេច
    ឱ្យតែខ្មែរណាក្លាហានមុខលេច–ហ៊ុន សែនក្រញេចពន្លិចតែភ្លាម ។
    ៣- រឿងហ៊ុន សែនខ្លាចគឺវាអញ្ចេះ–ក្រែងរឿងរោលឆេះ ព្រោះសម្រែកឈាម
    បើលោតែខ្លួនអស់អំណាចភ្លាម–នោះសម្រែកឈាមគំរាមជីវិត ។
    ៤- បើអស់អំណាច យូរមុនចាស់ស្លាប់–ហ៊ុន សែនក្រឡាប់ជាប់ទោសឧក្រឹដ្ឋ
    រឿងខ្មែរក្រហម ជាភ័ស្តុតាងពិត–ទើបហ៊ុន សែនគិត ប្រឌិតកិច្ចកល ។
    ៥- មិនមែនជាប់ត្រឹមតែខ្លួនឯងម្នាក់–ត្រកូលសែនខ្វាក់ ជាប់អស់គ្មានសល់
    រឿងក្បត់គ្រប់យ៉ាងត្រដាងបន្ទាល់–ហ៊ុន សែនត្រូវខ្វល់ រកកលជួយខ្លួន ។
    ៦- វាមិនមែនជារឿងធម្មតាឡើយ–ហ៊ុន សែនខុសហើយ លក់ដីឱ្យយួន
    ត្រូវតែកោងកាចការពារក្រុមខ្លួន–ខ្មែរមិនខ្ញុំយួន ក៏មិនលើកលែង ។
    ៧- ហេតុអីហ៊ុន សែនចាប់សូណង់ដូ?–ខ្ញុំប្រាប់ហែរហូ ក៏វាច្បាស់ទែង
    ទុកខ្មែរក្លាហានឱ្យចេញខែងរ៉ែង–ហ៊ុន សែនខ្លួនឯងព្រួយក្រែងជាប់ទោស!

  3. វាមិនមែនយួនប្រាប់ឱ្យធ្វើអញ្ចឹង​ទេ តែវាជាល្បិចកំសាករបស់
    ហ៊ុន សែនដែលវាខ្លាចអ្នកចេះដឹងច្រើនជា​ង ធ្វើឱ្យវាបរាជ័យ
    នៅថ្ងៃអនាគត ក៏វាប្រើកលល្បិចក្តាប់អំណាចឱ្យបានរហូតដល់ថ្ងៃ
    ខ្លួនស្លាប់ ពីព្រោះហ៊ុន សែនដឹងយ៉ាងច្បាស់ថា បើកាលណាខ្លួន
    អស់អំណាចយូរមុនពេលខ្លួនស្លាប់ វាត្រូវប្រឈមមុខនឹងតុលាការ
    កាត់ទោសពីបទឧក្រិដ្ឋក្បត់ជាតិមិ​នរួចឡើយ ដូចដែលបនមេខ្មែរ
    ក្រហមបានជួបមកហើយ អញ្ចឹងឯងទើបវាប្រឹងប្រើគ្រប់មធ្យោបាយ
    បិសាច ដើម្បីបំភ័យ បន្លាច ដាក់គុកអ្នកស្នេហាជាតិខ្មែរគ្រប់រូបឱ្យ
    ខាងតែបាន ។ អំពើបិសាចរបស់ហ៊ុនសែនមិនមែនជះឥទ្ធិពលអា
    ក្រក់ដល់តែ​ខ្លួនហ៊ុន សែនម្នាក់ទេ ប៉ុន្តែ វាជាប់រយោងដល់មួយ
    អំបូររបស់វាទៀត​ ។

  4. Marshall says:

    Metorp Banhtea,

    Thanks for writing a nice poem to share in this CamNews.

  5. BaBaBoo says:

    មិនអាចទម្លាក់កំហុសទាំងស្រុងលើសម្តេចហ៊ុន សែន គួទម្លាក់កំហុសទៅអ្នកបោះឆ្នោតឲ្យលោកទើបត្រូវជាង បើគិតតាម សភាវគតិ៕

  6. IKEA says:

    Welcome to CAMBODIA!

  7. Code of Conduct says:

    Metorp Banhtea, I really like your poem. It was extremly meaningful.

  8. ta prum says:

    IT DEMOCRACY COUNTRY, IT FREEDOM OF EXPRESSION.
    NO FEAR OF criticize,,

  9. យើងដឹងតាមព្រឹត្តិការណ៍ជាក់ស្តែង, មិនមែនតាមសភាវៈគតិប្រាប់
    យើង, ថាការដែលហ៊ុន សែនបានអំណាចគឺដោយសារឱ្យដីទៅយួន,
    មិនមែនតាមការបោះឆ្នោតប្រជាមតិឡើយ ។ អំពើដែលហ៊ុន សែននិង
    សមមិត្ររួមអំពើបានធ្វើ គេហៅថាអំពើក្បត់ជាតិ ។

  10. គាត់​((​((((((ព្យាយាមបំបែកក្រុមប្រជាធិបតេយ្យអោយក្លាយជាគ្រាប់ខ្សាច់ដ៏តូចជាលំអងធូលី ក្នុងគោលបំណងដើម្បីស្ថេរភាពអំណាចរបស់គាត់ ពីព្រោះពួកគាត់ដឹងថា កាលណាក្រុមប្រជាធិបតេយ្យបូកចូលគ្នាបាន វាជាការគ្រោះថ្នាក់ដ៏ធំនៅក្នុងការបោះឆ្នោទជាតិនៅក្នុង​ឆ្នាំ​២០១៣។ ដូច្នេះ ខ្ញុំសូមសំណូមពរអោយបក្សដែលតាំងខ្លួនជាប្រជាធិបតេយ្យទាំងអស់​ ត្រូវរួបរូមគ្នាអោយបានឆាប់រហ័សជាទីបំផុតដើម្បីផ្ដួលរំលំរបបនេះ បើមិនដូច្នេះទេ​តែពីរអាណត្តិក្រោយ​យើង​ហួសពេលហើយ សុ្រកខ្មែរយើង​និងក្លាយជាស្រុកយូនពេញទីមិនខានទេ ជាឧទាហរណ៏ដូចជាប្រទេឡាវជាដើមសព្វថ្ងៃស្ថិតនៅក្រោមការគ្រប់គ្រង់របស់យួនពេញទី​ហើយ​។

  11. roth says:

    ធ្វើខុសមិនចាប់ខ្លួនគឺនិទណ្ឌភាព បើចាប់ខ្លួនរិះគន់។ តើធ្វើម៉េចទើបត្រូវ?
    ម៉មសូណង់ដូ ជាមេរបស់ប៊ុនរដ្ឋា សមាគមន៍ដែលបង្កើតឡើងមិនមែនសម្រាប់ដើរ ចាប់ដី បិទផ្លូវទេ។ ប្រជាធិបតេយ្យ តើនៅអាមេរិកគេបិទផ្លូវចឹងដែរ? សូមប្រាប់ផងព្រោះខ្ញុំមិនដែលបានទៅរស់នៅ

  12. ចល័តស្រែ ក្រចៅ says:

    មេទ័ពបាញ់ចាប!ខ្ញុំដឹងៗៗថា៖ហេតុអឣ្វីហ៊ុន សែនគាត់ចាប់ម៉ម សូណង់ដូ?
    ពីព្រោះម៉ម សូណង់បានបង្កើតនិងចិញ្ចឹមឃ្មុំមួយសំបុកយ៉ាងអឣាណាធិបតេយ្យ
    ដូច្នេះហ៊ុន សែនគាត់មិនចង់ឲ្យឃ្មុំនេះរំខានដល់ប្រជាជនខ្មែរដែលកំពុងបាន
    សន្តិភាពនេះ!ម៉េចក៏មេទ័ពបាញ់ចាបទៅនិយាយឯណាឆ្កុយទៅវិញ!យី!យ៉ាប់
    មែនហ្មង!

  13. អ្នកដែលជាអ្នកបញ្ជាអោយចាប់លោកមង់​សូណង់ដូគឺលោកហុនសែននិងលោកហុកឡង់ឌី
    ពីអ្នកនោះជាជនក្បត់ជាតិអ្នកសំលាប់មនុស្សនៅក្នុងប្រទេសកម្ពុជាច្រើនហើយជារំលោភ
    សិទ្ឋមនុស្សដ៏ខ្លាំងជាទីបំផុតលោកហុនសែននិងលោកហុកឡង់ឌីធ្វើអ្វីគឺមិនគោរពនៅសិទ្ឋមនុស្ស
    រំលោភនៅសិទ្ឋមនុស្សមិនចេះខ្មាស់អន្តរជាតិនិងប្រទេសជិតខាងអំណាចលោកហុនសែននិងលោក
    ហុកឡង់ឌីសព្វថ្ងៃគឺជាអំណាចផ្តាច់ការសំលាប់មនុស្សញញើតដៃចាប់មនុស្សឃុំឃាំងដោយ
    អយុត្តិធមជាទីបំផុត

  14. Leav Sean says:

    ការចាប់ខ្លួនម៉មសុណង់ដូរ ដើម្បីផ្គាប់ចិត្តវៀតណាម សកម្មភាពរបស់គាត់បានធ្វើអោយវៀតណាម ពិបាកលេបយកទឹកដីខ្មែរ ជាក់ស្តែងដូចជាកំណាព្យរបស់គាត់ដែលមានចំណងជើងថា តើខ្ញុំរស់បានរហូតដល់ពេលណាជាដើម។
    ប៉ុន្តែការយកលេសថា ការបង្កើតរដ្ឋក្នុងរដ្ឋនោះវាអន់ពេកហើយ មានតែសត្វដែលគ្មានវិចារណញាណ (Irrational)ទេ ដែលជឿ។ ប្រជាជនមានតែកំបិត និង ដំបង ស្នារ ចង់រំលំរដ្ឋាភិបាល។ អស្ចារ្យ!

  15. ​ខ្ញុំយល់ស្របតាម បង BaBaBoo ប៉ុន្តែ ការបោះឆ្នោត រៀបចំឡើងដោយ គជប (អ៊ឹម សួរស្តី )ជាអាយ៉ង របស់ តាសែនវាមិនត្រឹមត្រូវសោះព្រោះមានការ លប់ឈ្មោះ អ្នកបោះឆ្នោត ជាពិសេសអ្នកនៅ ភ្នំពេញ ។ អាងតែអំនាច ខ្លួនឯងជាអ្នកគ្រប់គ្រងរដ្ឌ ចង់ធ្វើអ្វីក៏បាន ខ្ញុំកូនខ្មែរជាសិស្សថ្នាក់ទីដប់ពីរនៃវិទ្យាល័យ ហ៊ុន សែនចំបក់ ខ្ញុំយកសតិ បុណ្យ បាប យកប្រទេស ក្នុងតំបន់ដែលគេទទួលសន្តិភាពស្របាយើងយកមកប្រៀបធៀប ជាមួយការដឹកនាំខ្មែរ ខ្ញុំយល់ថាហ៊ុន សែន ជាអ្នករំដោះខ្មែរ ប៉ុន្តែវានៅជាអាតថ៌កំបាំង នៅឡើយ ដរាបណា សាលាក្តីកូនតាក់ មិនទាន់ជំនុំជំរះចប់ ។ ល។

  16. រិទ្ឋីផល says:

    រាល់ថ្ងៃឲ្យតែនាយករដ្ឋមន្រី្តស្រែកថាចាប់អ្នកណាគឺចាប់។តុលាការគឺចាំតែកាត់ទោស។
    បើអាជនពាលឈួកបណ្ឌិបាញ់គេប៉ូន្នឹងហើយតុលាការអត់ចេញដេការចាប់ទេ។បែរជា
    កោះឲ្យចូលមកបំភ្លឺ។បង្ករបួសស្នាមដោយអចេតនា???
    គេចង់ជប់សាក្សីដាក់បន្ទុកលើរូមម៉មសុណងដូប៉ុន្មាននាកក៏បានដែរ។នេះស្រុកខ្មែរ
    ក្រោមការដឹកនាំរបស់ដេចអាជោ!!!!

  17. កុំភ្លេចថាពីដើមទី ហ៊ុន សែនមិនមែនបានអំណាចតាមរយៈការ
    បោះឆ្នោតប្រជាមតិទេ តែបានតាមការដែលយួនខ្ចីឈ្មោះប្រើ
    ជាយ៉ងដើម្បីវាយសងសឹកខ្មែរក្រហម ។ ហើយវាជាព្រឹត្តិការណ៍
    ជាក់ស្តែង ដែលឃើញ ដឹង ឮ ដោយមិនបាច់គិតតាមសភាវគតិ!

  18. មេទ័ពបាញ់អាចម៏ says:

    The Cambodian polpulation will be 18 millions in the year of 2030, according to Samdech Decho SEN.

  19. Leav Sean says:

    សូមមើលវីដេអូរនេះដែលរៀបពីស្រុកខ្មែរ: http://www.youtube.com/watch?v=gBoti-OYKMY&feature=youtu.be

  20. ទន្សាយ says:

    N’inquietez-vous pas, si la cour ne trouve que Mam Sonando est innocent, il sera libre. A défaut, s’il existe des preuves intangibles en charge, c’est son destin. On ne peut faire l’Etat dans l’Etat.

  21. ល្បិចនៃបិសាចស្រេកឈាម

    ១- លេងអុក សាមកុក មើលកុនចិន–ហ៊ុន សែនចេះឆ្អិនប្រើល្បិចខ្មៅ
    ឡើងងារខ្លួនឯងនិងកូនចៅ–កូនក្នុង កូនក្រៅ សុទ្ធតែផ្កាយ ។
    ២- នេះជាកលល្បិចជនបិសាច–ចង់បានអំណាចដល់ខ្លួនក្ស័យ
    រៀបចំផែនការគ្រប់វិស័យ–ចាក់កាប់ប្រល័យត្រួសត្រាយផ្លូវ ។
    ៣- ហេង ពៅជាប់គុកមួយជីវី–ឡង់ ឌីក៏ស្លាប់ប្រាប់មិនត្រូវ
    តើហេតុការណ៍នេះន័យអ្វីទៅ?–គឺត្រួសត្រាយផ្លូវក្តាប់អំណាច!
    ៤- រយឧក្រិដ្ឋកម្មចាំមិនអស់–សម្លាប់ស្រស់ៗហូរឈាមល្ហាច
    ចាប់មិនបានទេជនកំណាច–មានមេអង់អាចជួយបំពួន ។
    ៥- ហ៊ុន សែនមេឈ្មួញជួញខាងបាប–គ្រាន់តែយូរឆាប់មិនរួចខ្លួន
    គង់តែកម្មឯងរត់តាមទាន់–កិនជាន់ឃាតករចិត្តបិសាច ។
    ៦- តើមានកិច្ចអ្វីជួយខ្មែរបាន?–គឺខ្មែរគ្រប់ប្រាណត្រូវអង់អាច
    ប្រើសម្លេងឆ្នោតជាអំណាច–ធាក់ជនបិសាចពីតំណែង ។
    ៧- គ្មាននរណាអាចជួយយើងបាន–គឺយើងគ្រប់ប្រាណជួយខ្លួនឯង
    សមដូចព្រះពុទ្ធបានសម្តែង–យើងជួយខ្លួនឯងដោយសន្តិ! ។

  22. សារ៉ាយ យក្ខិនី says:

    Si la cour peux trouver que Mam Sonando est un criminal, il sera dans le prison au Cambodge, hahhahha…..!!!

  23. ឡូឡូ says:

    ល្បិចសំលាប់ប្រជាធិបតេយ្យតាមបែបប៉ុល ពត និយម ដែលប្រើសុទ្ធតែពាក្យ កម្ពុជាប្រជាធិបតេយ្យ
    តែតាមពិត ប្រជាក្សិណក្ស័យ ប្រលយ័គ្មានសល់ …….ទាល់តែបែបនឹង បានកាន់អំណាចបានយូរ
    តែបើជា១យួន អោបពងត្រុណៗ ស្ដាប់បញ្ជាភ្លាម    ……..អ្នកខ្លាំងគឺបែបនឹង……..ហាសហា៎..

  24. ឈ្នះដោយកំលាំងបាយ ​ របៀបហ្វងចចក រោមសំលាប់កូនចៀម …..ជាវិធីរបស់អក្នកខ្លាំង តែកំសាកផុតលេខជា១យួន ​ ដោយបោះបង្គោលព្រំស្ងាត់បញ្ជា…….

  25. Name says:

    ខៀវ សុភ័គ នាំពាក្យបានតែប៉ុណ្ណឹង បើគ្មានសេរីភាពទេ ឈប់ធ្វើជាអ្នកនាំពាក្យទៅ ព្រោះសំដីសម្តេចយើងកាន់តែអា…….ច៏មហើយ,អាញក្តៅនឹង……..ចុះទៅណៅដល់ណា

  26. ជីលួតតាសែន says:

    ខ្ញុំគាំទ្រ និយាយអីពិរោះមែន.តែខ្ញុំចាំសូរតាទូតខ្ញុំតើរឿងនេះពីតមែនអត់

  27. គ្មាននរណាបោះឆ្នោតឲ្យក្រុមបំផ្លាញជាតិទេ គឹឈ្នះដោយបន្លំនឹងគំរាមផងទិញទឹកចិត្តផង ពីពោ្រះ
    អាប៊ីត និងកីឡាករគឺ ក្រុមតែ១ ​បើធ្វើដូច អ៊ុនតាក់ មើលច្បាស់ជាឡាំប៉ាធាក់ដី ទៀតទេហ៊ានភ្នាល់

  28. ចៅចេកអាំង says:

    គួរអោយអាណិតម៉ម សូណង់ដូដែរ ដែលពេលវេលាចុងក្រោយនៃជីវិតមិនគួរមានរឿងដូច្នេះសោះ តាមពិតយើងជាខ្មែរយើងមិនចង់អោយអ្នកណាម្នាក់ពាក់ព័ន្ធនិងរឿងគុកច្រវ៉ាក់ទេ យើងគួរតែរស់ នៅយ៉ាងសុខសាន្តតែផ្ទុយទៅវិញនេះគឺជា មនោគមន៏វិជ្ជាដែលគេម្នាក់ៗ ទទួលបានហើយយកមកស្ល បំពុល ពង្វក់ខ្មែរ អោយឡប់ទៅតាមអ្វីដែលគេចង់បាន។
    ខ្មែរមួយចំនួនតូចពេលបានរត់ទៅរស់នៅប្រទេសក្រៅបានទទួលការចេះដឹងបន្តិចបន្តួចពីលោក ខាងលិច គួបផ្សំនិងការបានវោហាសាសន៏ បានតាំងខ្លួនជាមនុស្សចេះដឹង គ្រប់សព្វពីប្រជាធិបតេយ្យហើយយកមកពង្វក់ខ្មែរនៅក្នុងស្រុក តែទីបញ្ចប់លទ្ធផលបានបង្ហាញ ស្រាប់ខ្លះជាប់គុក ខ្លះរត់ចោលស្រុក យ៉ាងវេទនាបំផុត តែនេះជាអ្វីដែលគេជ្រើសរើស ផ្លូវសំរាប់គេដែលគេត្រូវដើរ។ប្រទេសកម្ពុជា,ប្រជាជនកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពគ្រប់គ្រាន់ហើយ ថ្វីត្បិត មានបញ្ហាមួយចំនួនកំពុងកើតមាននៅក្នុងសង្គម តែប្រមុខរដ្ធាភិបាល ,រដ្ធាភិបាលកំពុងតែដោះស្រាយ យ៉ាងខ្លាំងក្លា។ល្មមហើយអ្នកប្រឆាំងទាំងឡាយ អើយ, តែពុំមានគ្រូអាចារ្យ ណាប្រដៅពួកគេបានឡើយសូមពួកគេបន្តបេសកកម្មគេបន្តទៀតចុះរហូត បានជោគជ័យ។សូមព្រះប្រទានពរ។

  29. សូមអធិដ្ឋានទៅព្រះ សូមអោយលោកម៉ម​ សុណង់ដូ ផុតទុក្ខភ័យ មានសេរីសួស្ដី ជ័យមង្គល។ សូមអោយព្រះ និងពួកទេវតាជួយចាត់ការពួកមន្ត្រីអយុត្តិធម៌ និងមេដឹកនាំដែលមានចិត្តឃោរឃៅ អោយវិនាសអន្តរាយ ខ្ចាត់ខ្ចាយ អត់ទីជំរក គ្មានមិត្ត គ្មានទីពឹង ជួបតែរឿងភ័យព្រួយរហូតដល់ដង្ហើមចុងក្រោយ ដូចអ្វីដែលពួកវាកំពុងធ្វើលើរាស្ដ្រ។

  30. ប្រាកដ says:

    ត្រូវដឹងខ្មែរទាំងអស់គ្នាថា ហ៊ុន សែន មិនមែនជាកូនខ្មែរសុទ្ធសាតទេ ការងារអ្វីៗទាំងអស់ក្នុង រដ្ឋាភិបាលត្រូវបានគេដឹកនាំតាមបែបម៉្យាងជាឈ្មួញកណ្តាល លុយ និង ប៉ាកពូកជាធំ ។​ ហ៊ុន សែន នៅពីលើតែអ្នកខាងក្រោមដែលពាក់ព័ន្ធ និង នយោបាយសុទ្ឋតែ យួន និង ចិន ព្រោះអ្នកទាំងនេះ មានភាពស្មោះត្រង់ និង ឈ្លាសវៃជាង ឬ អ្នកដែលហ៊ាន ចាប់ សំលាប់​ និង ធ្វើអាក្រក់ ។ កូនខ្មែរចេញច្បាំង យូន និង​ ចិន ធ្វើធំ ធ្វើអ្នកមាន ៕ ខ្មែរងាប់អស់គេសប្បាយចិត្ត ។

  31. ពួកស៊ីពែវាសប្បាយខំព្រូសបន្ទរ ពេលដែលវាចាប់ជនស្លូតត្រង់ ដែលវាបង្កាច់បង្ខូច មកចោទប្រកាន់តាមអំពើចិត្ត ព្យាយាមកំចាត់អ្នកជំទាស់ឲ្យអស់ដើម្បីឲ្យចៅហ្វាយយួនវាចូលមកងាយត្រួតត្រា..ែកុំភ្លេចថាបើយួនចូលមក វាក៍ត្រូវលិប វិញ ដែរ អាមោគ​អើយ…..តែវាអាងមានលុយទៅដេកស៊ីនៅបរទេស ?

  32. ម្ចាស់ឆ្នោត2013 says:

    ចល័តស្រែក្រចៅ!និយាយនៅខ្វះមួយចំណុចទៀតគឺហ៊ុន សែន
    គាត់ចង់ឲ្យសូណង់ដូទៅជួយបង្រៀនអឣ្នកជាប់គុកឲ្យចេះពីរបៀបចិញ្ចឹមឃ្មុំផង!

  33. ចៅចេកអាំង អ្នកទើបឡប់ អ្នកទើបងប់នឹងមនោគមន៏ គឺមនោគមន៏ក្នុងស្រុក ដែលមានឬគល់មកពីយួន ពីចិន ពីកូរ៉េខាងជើង ជាដើម។ ខ្ញុំមិនស្អប់ទេលទ្ធិកុម្មុយនិស្ត តែខ្ញុំមិនចូលចិត្តអ្នកដឹងនាំតាមបែបកុម្មុយនិស្ត ព្រោះគិតថាខ្លួនអស្ចារ្យ ភ្លេចគិតពីអ្នកដ៏ទៃ ហ៊ានធ្វើអីៗគ្រប់យ៉ាងដើម្បីខ្លួននិងបក្សពួកខ្លួនតែប៉ុណ្ណោះ ឃើញទេ ករណីលោកម៉ម សុណង់ដូ ជាឧទាហរណ៍ស្រាប់។ សម្រាប់មតិយល់ឃើញរបស់ ចៅចេកអាំង អត់បានជួយជាប្រយោជន៏អីទេ មានតែថែមភាពជូរចត់ អយុត្តិធម៌ដល់គាត់។ និងអ្នកស្រលាញ់លទ្ធិប្រជាធិប្បតេយ

  34. នេះជាវិធីទល់ច្រករបស់អ្នកដឺកនាំដែលមានកំរិតវប្បធម៌ ទាប ដូចជាពាក្យថាបិទទ្វារវៃ ឆ្កែ អ្នកដឹក
    លើពិភពលោកគេមានកំរិវប្បធម៌ខ្ពស់គេមិនដែលនិយាយទេ ទើបតែលឺ នឹងឯង ឆ្លងកាត់ការសិក្សា
    ខ្ពស់ឆ្លងកាត់ការប្រឡងធ្វើលំហាត់ពិបាក ស្មុគស្មាញ​ គេមានវិធីដោះស្រាយបានច្រើបណាស់ គេមិន
    ងាយទាល់ច្រកឡើយ …តែបើអ្នកមានវប្បធម៌ទាប ជួបនឹងការពិបាកគឺ​ ចេញហឹង្សាហើយ …
    មើលចុះក្នុងសង្គម ឪពុកមានវប្បធម៌ទាប​ ច្រើនប្រើហឹង្សាក្នុងគ្រួសារ ពេលជួបការលំបាក……..

  35. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំឆ្ងល់ដីការរបស់តុលាការដែលចោទលោក ម៉ម​ សូណង់ដូ​ ថា​ជាអ្នកផ្តើមគំនិតប្រឆាំងរាជការ
    សាធារណះ អ្នកញុះញង់ប្រជាជនអោយប្រឆាំងអាជ្ញាធរស្របច្បាប់ តើចំណុចត្រង់ណាដែល
    តុលាការចោទរបៀបនេះកើត ឬក៏តុលាការចោទលោក ម៉ម សូណង់ដូ តាមតែរដ្ឋាភិបាល
    បព្ជាទេ?ព្រោះថាបើរដ្ឋាភិបាលចង់កំចាត់អ្នកដែលប្រឆាំងចោលតែងចោតពីបទ ញុះញង់ បង្កអសន្តិសុខសង្គម ការកាន់កាប់ដីព្រៃយ៉ាងច្រើនអាចចោទពីបទកាន់កាប់ដីរដ្ឋដោយខុសច្បាប់
    តែបុណ្ណោះ តែនេះចោទដល់ទៅ៤ករណីដោយមិនទាន់មានភ័ស្តុតាងច្បាស់លាស់ផងនោះ។
    នេះជានយោបាយ សំលាប់១គំរាម១០០នោះដែលសម័យ ប៉ុល ពត តែងនិយាយថា ស៊ូសំលាប់
    ខុស១០០០កុំអោយខ្មាំងរួចខ្លួន។រដ្ឋាភិបាលសម័យនេះគេយកទ្រឹស្តីរបស់ ប៉ុល ពតមកប្រើ
    ហើយសព្វថ្ងៃនេះ។

  36. រក្សា says:

    អ្នកណាថាហ៊ុនសែនមិនចេះខ្មះអៀន មិនត្រឹមតែមិនចេះខ្មះអៀនទេតែមុខក្រាស់ដូចខ្មោចងាប់​អញ្ចឹង។ ហ៊ុនសែនរាល់ថ្ងៃហាក់ដូចជាពុលដូចលេបថ្នាំច្រឡំអញ្ចឺង មនុស្សក៍មិនមនុស្សសត្វក៍មិន ជាសត្វ តែប្រហែលជាសត្វកណ្តុរដូចខ្មោចកាដាហ្វីហើយមើលទៅ។ ខ្ញុំពិតជាមិនទទួលយកបាន ទេនៅការដឹកនាំបែបផ្តាច់ការដូចហ៊ុនសែនសព្វថ្ងៃ​ ខ្ញុំបច្ចុប្បន្នជាយុវជនកំពុងតែសិក្សាហើយក៍ ត្រៀមខ្លួនជាស្រេចនូវការចូលរួមជាមួយក្រុមអ្នកស្នេហាជាតិដើម្បីផ្លាស់ប្តូររបបហ៊ុនសែនចោល

  37. Mubarak says:

    តែគេហ៊ានចាប់ហើយគេមិនខ្លាចក្នុងកាចោទប្រកាន់នោះទេ មិនបាច់ឆ្ងល់ទេតុលាការគ្រប់ជាន់ថ្នាក់ សុទ្ធតែជាសមាជិកបក្សប្រជាជន សួរថាបើគេទាំងនោះជាសមាជិកបក្សប្រជាជនតើគេហ៊ានកាត់ក្តី​ ឲ្យបក្សប្រជាជនគេចាញ់ក្តីដែរឬទេ? វិធីសាស្រ្តមានតែមួយទេដែលធ្វើឲ្យតុលាករគ្រប់ជាន់ថ្នាក់កាត់ ក្តីដោយយុត្តិធម៌គឺមានតែរួមគ្នាងើបបះបោលទូទាំងប្រទេសដូចបានធ្វើនៅទ្វីអារ៉ាប់ថ្មីៗនេះដើម្បី​ ផ្តួលរលំរបបហ៊ុនសែនបច្ចុប្បន្នចោលហើយជ្រើសរើសនូវចៅក្រមដែលឯករាជ្យមកធ្វើការ។

  38. តុលាកាខ្មែរម៉េចក៏មិនចាប់លោកហុនសែន​និងលោកហុកឡង់ឌីទៅពីនេះជាដែលសំលាប់មនុស្ស
    យ៉ាងឃោឃៅសំលាប់ពិសិទ្ឋពិលិកាទូចស្រីនិច​បោកគ្រប់បែកសំលាប់មនុស្សនៅមុខរដ្ឋសភា
    និងបានសំលាប់មនុស្សជាច្រើននាក់ទៀតដើម្បីបំបាត់មាត់និងបំបិតដានចាប់មនុស្សទាំងបំពាន
    ចោទមនុស្សទាំងអយុត្តិធមបំផុតនិងឃុំឃាំងមនុស្សដោយអយុត្តិធមបំផុតនៅពេលខ្មែរយើងចប់នៅ
    អាណត្តិប្រធានអាស្រានលោកហុនសែននិងប្រឈមមុខជាមួយអន្តរជាតិលទ្ឋហុនសែននិងដូច
    កាដាហ្វីមានអែកសារបញ្ជាក់ពីហុនសែននិងហុកឡង់ឌីយ៉ាងច្បាស់នៅក្នុងហេងពៅ

  39. ជិវិតកូនខ្មែរអាភ័ពណាស់

  40. ជីវិត កូនខ្មែរ អាភ័ព តែពីពេលមុនទេ តែបច្ចុប្បន្ន មិនអភ័ពទេ ។ អ្នកប្រឹងរកស៊ីធ្វើការគឺ មានប្រាក់ អ្នក អត់ប្រឹងរកស៊ីធ្វើការគឺ ក្រប្រាក់។ បងប្រុស បង ស្រី ប្អូន ប្រុស ប្អូនស្រី ប្រទេសមានច្បាប់ អ្នកធ្វើខុស ច្បាប់ត្រូវជាប់ទោស ធ្វើអ្នកគ្រប់គ្រងគេពិបាកណាស់ ដូចឪពុកម្តាយ ថែរក្សាបីបាច់កូន បើកូនខូច គេថា ឪពុកម្តាយ មិនប្រដៅ បើប្រដៅល្មមៗកូនមិនស្តាប់ បើវាយ ខុសច្បាប់ ។ (ខ្ញុំ សូមបញ្ចេញមត្តិក្រៅសាច់រឿងបន្តិច មានអ្នកចេញពីគុគ ជាច្រើនអ្នក ដែលដល់ឆ្នាំរួចហើយបានវិលមក ស្រុកកំណើតវិញ ពួកគេ បានផឹកស្រា ហើយ និយាយថា អាសំលាញ់ឯង កុំភ័យ ដេកគុក ស្រួលណាស់ គ្មានអ្នកណាហ៊ានធ្វើបាបយើងទេ ព្រោះមាន អង្កការ សិទ្ធមនុស្ស ជួយ ទោះជាយើងសំលាប់គេក៏ដោយ ពូលីសមិហ៊ានវាយយើងទេ បើប៉ូលីសហ៊ានវាយគឺរឿង អង្កការសិទ្ធិមនុស្សប្តឹង តែបើយើង លួចគេ វាយផ្លន់គេ ធ្វើខុសច្បាប់ អង្កការ សិទ្ធិមនុស្ស អត់ដឹង ព្រោះប៉ូលីសចាប់អត់បាន ហើយបើគេចាប់បានពួកយើង អង្កការសិទ្ធិមនុស្ស ជួយអន្តរាគមន៏ ស្រួលយ្យ៉ាងដែ យើង អត់ឈឺសាច់ ដល់ពេលចេញ(សុំទោស ចំពោះ អង្កកាសិទ្ទិ មនុស្ស នេះមិនមែនជាគំនឹតខ្ញុំទេ តែខ្ញុំ បានលឺក្រុមអ្នកចេញពីគុគ និយាយពេល ផឹកស៊ី) )។ ហើយក៏សូមសំណោមពរដល់អស់លោក លោក ស្រី អ្នកនាង កញ្ញា ដែល បានបញ្ចេញ មតិ កុំសរសេពាក្យ មិនគួរសម ព្រោះយើងជាខ្មែរ កាន់សានា ព្រះពុទ្ធ មានខាន់តី ខ្ពស់ ហើយ ក៏មានអ្នកមើលច្រើនដែរ ។

  41. មានព័ត៌មានដ៌សាហាវមួយគឺ​ កូនលោកផ្កាយដេញបុកគេបស្លាប់រួច រួចខ្លួនទៀត ពិតជាអយុតិធម៌ណាស់ គ្រាន់តែវ៉ាឡានកូនលោកផ្កាយសោះ ធ្វើជីវិតមនុស្សបាត់បង់ម្នាក់បាត់បង់ភ្លាម ធ្វើអោយឳពុកម្តាយយំសោកតែប៉ុណ្ណោះ
    តើកូនលោកផ្កាយនោះជាកូនមនុស្ស រឺកូនឆ្កែ​បានជាសាហាវម៉ោ្លះ​
    http://www.dap-news.com/typography/the-news/45841-2012-07-16-07-31-27.html

  42. កូនខ្មែរសុទ្ធសាធ says:

    មតិមួយរបស់លោកម្នាក់និយាយថាប្រទេសមានច្បាប់ អ្នកធ្វើខុសច្បាប់ត្រូវជាប់ទោស។
    ចុះ ប៊ុន សុខា ដែលមានឋានន្តរសក្តិផ្កាយ២ដែលចាប់មនុស្សវាយដូចសត្វធាតុ នៅសណ្ឋាគារមួយក្នុងខេត្តកោះកុងដោយមានខ្លីបវីដេអូជាភ័ស្តុតាងស្រេច ប៉ុន្តែតើឃើញបុគ្គលនេះចូលដេកគុកហើយឬនៅ? ឈូក បណ្ឌិត
    អភិបាលក្រុងបាវិតដែលបាញ់កម្មកររោងចក្រអោយរបួស តើបុគ្គលនេះជាប់គុកហើយឬនៅ?
    តើការកាត់ទោសត្រូវចំណាយពេលប៉ុណ្ណា​ ភ័ស្តុតាងកំរិតណាទើបអាចចាប់ពួកនេះដាក់គុកបាន
    បើចំពោះប្រជាជនតំបន់បឹងកក់គ្រាន់តែពួកគាត់ការពារផ្ទះរបស់ពួកគាត់សោះបែរជាតុលាការ
    កាត់អោយជាប់ទោសរយះពេលពី២ទៅ២ឆ្នាំកន្លះដោយចំណាយពេលកាត់ក្តីតែ២៤ម៉ោងតែ
    ប៉ុណ្ណោះ។នេះឬដែលជាប្រទេសមានច្បាប់?

  43. អស់លោកអ្នកបញ្ចេញមតិ ! សូមអស់លោកកុំប្រើពាក្យពេជ្រដែលប៉ះពាល់ដល់​ នាយករដ្ឋមន្រ្តី រឺ អ្នក
    ផ្សេងៗ អស់លោកត្រូវដឹងថា បើទោះបីអស់លោកប្រើឈ្នោះអ្វីក៏ដោយ ក៏គេអាចស្រាវជ្រាវដឹង ! ហើយគេអាចតាមចាប់អស់លោក ! ( បើទោះខ្ញុំនិយាយខាងលើទាំងអស់ៗលោកមិនជឿក៏ដោយ !
    សូមតាមចិត្ត អស់លោក ) !!!