Sunday, 15 July 2012
ដោយ ៖ ស៊ន សុភក្ត្រ
DAP NEWS
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច របស់ក្រសួង មហាផ្ទៃ កាលពីវេលា ម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានឃាត់ខ្លួន លោក ម៉ម សូណង់ដូ នាយកវិទ្យុ សម្បុកឃ្មុំ និងជាប្រធាន សមាគមអ្នក ប្រជាធិបតេយ្យ នៅទីស្នាក់ការ របស់លោក ដោយជាប់ ពាក់ព័ន្ធ នឹង បទល្មើស ធំៗ ចំនួន ៤ ដែលប្រឆាំង ជាមួយ រដ្ឋាភិបាល ជាពិសេស ជាប់ពាក់ព័ន្ធ រឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើ អប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេល កន្លងទៅនោះ ។
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកឧត្តម សេនីយ៍ ខៀវ សុភ័គ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ពិតជាមានការ ឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដោយជាប់ ពាក់ព័ន្ធ ជាមួយបទ ល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើង តាមដីកា បញ្ជា ឲ្យចាប់ខ្លួន របស់ ចៅក្រម សាលាដំបូង ខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ។
លោក ខៀវ សុភ័គ បានបន្ត ទៀតថា បទល្មើស ចំនួន៤ នោះ រួមមានទី១ -ជាអ្នកផ្តួមផ្តើម គំនិត ប្រឆាំងអ្នក រាជការ សាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែក ខុសច្បាប់ នៅក្នុងការ បំពេញ មុខងារ សាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យ ប្រជាពលរដ្ឋ កាន់អាវុធ ខុស ច្បាប់ និងទី៤ -ប្រឆាំងនឹង អាជ្ញាធរ ស្របច្បាប់ តាមមាត្រា មួយចំនួន នៃក្រម ព្រហ្មទណ្ឌ ។
បើយោងតាម អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ រូបនេះ ក្រោយការឃាត់ខ្លួន លោក ម៉ម សូណង់ដូ សមត្ថកិច្ច បាននឹងកំពុង កសាងសំណុំរឿង បញ្ជូនទៅ តុលាការ។
គួរបញ្ជាក់ថា ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលោក ធ្វើដំណើរ មកពីបរទេស ហើយមកដល់ ប្រទេសកម្ពុជា វិញ កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ដែលនៅ ពេល នោះ លោក ម៉ម សូណង់ដូ បានស្រែកប្រាប់ អ្នកកាសែត ដោយមិនខ្លាចរអា នៃការ ចាប់ខ្លួននេះ ។
កាលពីពេល កន្លងទៅ ថ្មីៗនេះ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបញ្ជាឲ្យ តាមចាប់ខ្លួន ប៊ុន រដ្ឋា សម្តេចក៏បាន បញ្ជាឲ្យតាម ចាប់ខ្លួន ប្រធានសមាគម អ្នក ប្រជាធិបតេយ្យ ដោយមិនសំដៅ ឲ្យចំ បើទោះ បុគ្គលនេះ រត់ទៅទីណា ក៏ដោយ ៕


តើពេលនេះ លោក ម៉ម សូណង់ដូ ជាជនកំសាក ឫុ ជាជនក្លាហាន?
គឺជាការគំរាមបំភយ័ ដើម្បីងាយគ្រប់គ្រង ពីព្រោះតុលាការសព្វថ្ងៃគេដឹងលឺអស់ហើយ ក្រាន់តែជាកូនអុក សំរាប់កំចាត់អ្នកជំទាស់ប៉ុណោ្ណះ….! ចាំស្ដាប់ពួកស៊ីពែវាព្រូសវិញ….
ប៉ូលីសគ្រាន់តែហៅគាត់ទៅសួរនាំតើ!។
បើពូ ម៉ម សូណង់ដូ ធ្វើខុសមែនគាត់មិនមែនចូលស្រុកខ្មែរឱ្យហ្វូងឆ្កែខាំទេ
តាមការយល់ឃើញ គឺពួកឆ្កែបិសាច មានបំណងទម្លាក់ទោសឱ្យគាត់
បង្កើតសាក្សីក្លែងក្លាយដើម្បីកំចាត់គាត់តែម្ដង!! ការបង្កើសាក្សីក្លែងក្លាយ
របស់រដ្្្្្្្ឋាភិបាល ហ៊ុន សែន វាមានរាប់មិនអស់ទៅហើយកន្លងមក ប៉ុន្តែពួក
ឃាតក របស់ ហ៊ុនសែន វិញមិនដែលមានកំហុសចាប់ខ្លួួនទេ !!
សព្វថ្ងៃឃាតកដែលយើងស្គាល់គ្រប់គ្នា នៅមាន អា ឈូក បណ្ឌិត ជាដើម។ល។
តើហ៊ុន សែននិងសមមិត្ររួមអំពើក្បត់ជាតិមានដែលមើលឃើញ
ទង្វើក្បត់ជាតិរបស់ពួកវាដែលធំប៉ុនៗភ្នំដែរឬទេ?
ពួកអាថោកទាប អភិវឌ្ឍន៍ប្រទេសជាតិមិនឃើញកើតជាអាចម៍អីផង
ឃើញតែប្រជាជនខ្មែរ រត់ទៅធ្វើការចំណាកស្រុករាល់ថ្ងៃ បើរឿង
អាងខ្លួនមានអំណាច មានអាវុធ ដើរជិះជាន់ប្រជាជន និងព្រួតគ្នាវាយ
ធ្វើបាបប្រជាជនអត់អាវុធក្នុងដៃវិញពូកែលេខមួយ ។
លួចលុយជាតិពុករលួយបាន យកទៅដាក់បង់បរទេស
ពឹងលើលុយជនជាតិ កូរ៉េ អភិវឌ្ឍន៍!! ដល់កូរេ៉ ឈប់កសាង នៅគាំងស្ញេញ។
គួរតែដឹងហើយតុលាការស្រុកខ្មែរចាំតែទទួលបពា្ជពីនាយករដ្ឋមន្រីទេ!!!
បើរឿងទឹកដីខ្មែរត្រូវយួនលេបត្របាក់យកទៅ
ពួកអាចុយម្រាយពាក់សក្តិ ពាកផ្កាយអស់ណឹងធ្វើជាល្ងង់ខ្លៅ
មិនស្គាល់ព្រំទឹកដីដូនតាខ្មែរខ្លួនឯងទេ បើមានអ្នកស្នេហាជាតិទឹកដីខ្មែរ
ឬ អ្នកលទ្ធិប្រជាធិបតេយ្យ តវ៉ា
វាថាគេញុះញង់ប្រជាជន ឬខុសច្បាប់ព្រហ្មទណ្ឌ ដែលកាដួយម៉ែវា
និងគ្រួសារពួកវា ដើរជាន់ឈ្លីលើច្បាប់រាល់ថ្ងៃ។
ពួកផ្តាប់មុខពីរប្រភេទៈ
១- ពួកផ្តាប់មុខទី១ (កុម្មុយនស្ត)
២-ពួកផ្តាប់មុខទី២ (ប្រជាធិបតេយ្យ)
ក្រុមទាំងពីរកំពុងដើរដល់ចំណុចប្រសព្វនៃយោបាយទឹកកួច គ្មានអ្នកណាមួយរួចខ្លួនទេចំពោះមុខសត្រូវ របស់ខ្មែរខ្ចីដៃ ខ្មែរសម្លាប់ខ្មែរ។ មនុស្សសមញ្ញពិតជាមិនយល់ តែល្បែងរាយក្រឡាស្លាប់ បុព្វបុរស់ខ្មែរគ្រប់សម័យកាលបានដឹង ហើយ មានតែមនុស្សខួរបង្កងទេ ដែលយល់ថាសត្វខ្លាជាទន្សាយ។
ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?
១- ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?–និយាយមិនភរ គឺហ៊ុន សែនខ្លាច
តែឃើញខ្មែរណាចិត្តសឿងអង់អាច–ហ៊ុន សែនបិសាច បន្លាចគ្រប់ល្បិច ។
២- ហេតុអ្វីហ៊ុនសែន ខ្លាចពួកគេខ្លាំង?–ជួនចោទថាខ្មាំង តែមួយរំពេច
ឱ្យតែខ្មែរណាក្លាហានមុខលេច–ហ៊ុន សែនក្រញេចពន្លិចតែភ្លាម ។
៣- រឿងហ៊ុន សែនខ្លាចគឺវាអញ្ចេះ–ក្រែងរឿងរោលឆេះ ព្រោះសម្រែកឈាម
បើលោតែខ្លួនអស់អំណាចភ្លាម–នោះសម្រែកឈាមគំរាមជីវិត ។
៤- បើអស់អំណាច យូរមុនចាស់ស្លាប់–ហ៊ុន សែនក្រឡាប់ជាប់ទោសឧក្រឹដ្ឋ
រឿងខ្មែរក្រហម ជាភ័ស្តុតាងពិត–ទើបហ៊ុន សែនគិត ប្រឌិតកិច្ចកល ។
៥- មិនមែនជាប់ត្រឹមតែខ្លួនឯងម្នាក់–ត្រកូលសែនខ្វាក់ ជាប់អស់គ្មានសល់
រឿងក្បត់គ្រប់យ៉ាងត្រដាងបន្ទាល់–ហ៊ុន សែនត្រូវខ្វល់ រកកលជួយខ្លួន ។
៦- វាមិនមែនជារឿងធម្មតាឡើយ–ហ៊ុន សែនខុសហើយ លក់ដីឱ្យយួន
ត្រូវតែកោងកាចការពារក្រុមខ្លួន–ខ្មែរមិនខ្ញុំយួន ក៏មិនលើកលែង ។
៧- ហេតុអីហ៊ុន សែនចាប់សូណង់ដូ?–ខ្ញុំប្រាប់ហែរហូ ក៏វាច្បាស់ទែង
ទុកខ្មែរក្លាហានឱ្យចេញខែងរ៉ែង–ហ៊ុន សែនខ្លួនឯងព្រួយក្រែងជាប់ទោស!
វាមិនមែនយួនប្រាប់ឱ្យធ្វើអញ្ចឹងទេ តែវាជាល្បិចកំសាករបស់
ហ៊ុន សែនដែលវាខ្លាចអ្នកចេះដឹងច្រើនជាង ធ្វើឱ្យវាបរាជ័យ
នៅថ្ងៃអនាគត ក៏វាប្រើកលល្បិចក្តាប់អំណាចឱ្យបានរហូតដល់ថ្ងៃ
ខ្លួនស្លាប់ ពីព្រោះហ៊ុន សែនដឹងយ៉ាងច្បាស់ថា បើកាលណាខ្លួន
អស់អំណាចយូរមុនពេលខ្លួនស្លាប់ វាត្រូវប្រឈមមុខនឹងតុលាការ
កាត់ទោសពីបទឧក្រិដ្ឋក្បត់ជាតិមិនរួចឡើយ ដូចដែលបនមេខ្មែរ
ក្រហមបានជួបមកហើយ អញ្ចឹងឯងទើបវាប្រឹងប្រើគ្រប់មធ្យោបាយ
បិសាច ដើម្បីបំភ័យ បន្លាច ដាក់គុកអ្នកស្នេហាជាតិខ្មែរគ្រប់រូបឱ្យ
ខាងតែបាន ។ អំពើបិសាចរបស់ហ៊ុនសែនមិនមែនជះឥទ្ធិពលអា
ក្រក់ដល់តែខ្លួនហ៊ុន សែនម្នាក់ទេ ប៉ុន្តែ វាជាប់រយោងដល់មួយ
អំបូររបស់វាទៀត ។
It shows the world about a justice system in Cambodia under a Communist Leader!
មេទ័ពបាញ់ចាប!ខ្ញុំដឹងៗៗថា៖ហេតុអឣ្វីហ៊ុន សែនគាត់ចាប់ម៉ម សូណង់ដូ?
ពីព្រោះម៉ម សូណង់បានបង្កើតនិងចិញ្ចឹមឃ្មុំមួយសំបុកយ៉ាងអឣាណាធិបតេយ្យ
ដូច្នេះហ៊ុន សែនគាត់មិនចង់ឲ្យឃ្មុំនេះរំខានដល់ប្រជាជនខ្មែរដែលកំពុងបាន
សន្តិភាពនេះ!ម៉េចក៏មេទ័ពបាញ់ចាបទៅនិយាយឯណាឆ្កុយទៅវិញ!យី!យ៉ាប់
មែនហ្មង!
តើទៅថ្ងៃអនាគតនឹងមានអ្នកតវ៉ាដើម្បីលទ្ធិប្រជាធិប្បតេយ្យទៀតទេ បីលេចមុខតែបន្តិចចាប់បាត់ដូច្នេះ!