Written by ភ្នំពេញដេលីញូវ
Sunday, 15 July 2012
ប្រជាជនកម្ពុជា ទូទៅទាំង ប្រទេស បាននាំគ្នា ស្វាគមន៍ និងមាន សេចក្តីរីករាយ ត្រេកអរ ពិសេសអ្នក ដែលរស់នៅ អាស្រ័យផល ពី បឹងទន្លេសាប តែម្តង ដែលស្វាគមន៍ នឹងការលុប បំបាត់ឈប់ ឱ្យមាន ឡូត៍នេសាទ នៅបឹង ទន្លេសាបនេះ ព្រោះពួក គាត់ រស់អាស្រ័យ ដោយ សារតែ ផលនេសាទ នៅលើផ្ទៃ បឹងទន្លេសាប នេះទាំងស្រុង ។ ប៉ុន្តែ រាល់ការ រំពឹងរបស់ ពួកគាត់នោះ វាមិនដឹង ជាបានឋិតថេរ យូរឬយ៉ាងណា ពីព្រោះបទបញ្ជា របស់ រាជរដ្ឋាភិបាល ត្រូវពួកជន ខិលខូច នៅតែបំផ្លាញ ផល ប្រយោជន៍ ជាតិ ឥតឈប់ឈរ ។
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២ ក្រុមអ្នក យកព័ត៌មាន ដែលមានគ្នាជាង ៣០ នាក់ រួមមានមន្ត្រី ជលផល ប៉ូលិស បាន ទស្សនាខេត្ត មួយចំនួន ជុំវិញ បឹងទន្លេសាប ដូចជា ខេត្តសៀមរាប បាត់ដំបង និង ពោធិ៍សាត់ រយៈពេលបីថ្ងៃ រៀប ចំសហការ ដោយអង្គការ GLOBAL FISH ALLIANCE និង USAID ក៏បាន ប្រទះឃើញ ទូកនេសាទ ខុសច្បាប់ ក្នុងរដូវ ហាមឃាត់ ដែល ពួកគេប្រើ ឧបករណ៍ អួនក្រឡាញ្ញឹក ទំហំ ៣,៥ ហ៊ុន ប្រវែង ៣៥០ ម៉ែត្រ ដោយទូក ម៉ាស៊ីនចំនួន ៥ គ្រឿង និង មនុស្ស ប្រុស ស្រី ចំនួន ១១ នាក់ ជា ជនជាតិ វៀតណាម កំពុងប្រព្រឹត្ត បទល្មើស ជាក់ស្តែង នៅក្នុង ឡូត៍លេខ ១ ក្នុងភូមិសាស្ត្រ ព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាប់ នឹងព្រំប្រទល់ ខេត្តបាត់ដំបង ។ នៅចំពោះ មុខអ្នក សារព័ត៌មាន បុរសជនជាតិ វៀតណាម ម្នាក់ឈ្មោះ ឆាំង ឆាំងហាន់ បាននិយាយ ថា ខ្លួនមិនបាន ដឹងពីការ នេសាទនេះ ខុសច្បាប់ ឬ ត្រូវច្បាប់ឡើយ ខ្លួនទើបមកពី ប្រទេសវៀតណាម ក្នុងរយៈពេល ពីរខែប៉ុណ្ណោះ តាមរយៈ បងជីដូនមួយ របស់គាត់នាំមក ហើយក៏ចុះទូក នេសាទ នេះ ក្នុងរយៈពេល បីថ្ងៃ មកហើយ ដោយឱ្យប្រាក់ មន្ត្រីជលផល ម្នាក់ ឈ្មោះ លី ក្នុងតម្លៃ ២០ ម៉ឺនរៀល ក្នុងការមក នេសាទ នេះ ។ ពេលនោះ ឆាំង ឆាំងហាន់ ក៏បានចង្អុល ទៅទិស ខាងកើតខ្លួននោះ ក៏មានពួក នេសាទមួយ ក្រុមទៀត កំពុងអូសអួន នៅទីនោះ ។ នៅក្នុងទូក នេសាទ ខុសច្បាប់ របស់ក្រុម នេសាទជនជាតិ វៀតណាមនោះ យើងឃើញ មានត្រីប្រភេទ តូចធំ និង ត្រីកំពុងពង យ៉ាងច្រើន សន្ធឹកសន្ធាប់ នៅក្នុងទូក នេសាទនោះ ។

នៅក្នុងឱកាសនោះ លោក ម៉ា យ៉ុងរី អនុ- ប្រធានអភិរក្ស ជលផល សហគមន៍នៃ អគ្គនាយកដ្ឋាន ជលផល តំណាងឱ្យ ឯកឧត្តម ណៅ ធួក ដែលរួមដំណើរ ជាមួយអ្នក សារព័ត៌មាន យើងនោះ បានឱ្យដឹងថា ទោះបីលោក មិនមានតួនាទី ក្នុងការងារ នេះក្តី ក៏លោក សម្រេចចិត្ត ចាប់បទល្មើស នេះ ព្រោះធ្វើឱ្យ ប៉ះពាល់ដល់ ការ ពងកូនរបស់ត្រី នៅរដូវ ហាមឃាត់ ហើយលោកបញ្ជូន ទៅឱ្យផ្នែក ជំនាញឃាត់ទុក ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។ លោកចាត់ទុកថា នេះជាបទ ល្មើសធំមួយ ព្រោះ វាកើត មានឡើង នៅរដូវ ហាមឃាត់ការ នេសាទ ដែលនៅក្នុង តំបន់នេះ បានបិទនេសាទ ចាប់តាំងពី ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១២ មកម៉្លេះ ។ ការឃាត់ទូក នេសាទចំនួន ៥ ដែលមានមនុស្ស ប្រុសស្រី ១១ នាក់ ដែលជា ជនជាតិ វៀតណាម នោះ តាមប្រភព ដែលសហគមន៍ នេសាទ និង ប្រជាជនដែល រស់នៅ ប្រកបរបររកត្រី នៅបឹងទន្លេ សាបនេះបាន ឱ្យដឹងថា មិនមែនមាន បទល្មើស នេសាទតែមួយ ករណីក្នុងមួយថ្ងៃ នេះឡើយ គឺមាន ច្រើនអាចមាន រហូតដល់ជាង ១០ ករណី ហើយ ពេលខ្លះធ្វើ រហូត ដល់ពេល យប់ក៏មានដែរ ដែល បញ្ហាលួចនេសាទ ខុសច្បាប់នេះ ប្រជា នេសាទណា ក៏ដឹងដែរ ។ សហគមន៍ នេសាទ និង ប្រជាជន នៅបឹងទន្លេសាប មានការព្រួយបារម្ភ យ៉ាងខ្លាំង ខ្លាចផលត្រី វិនាសហិនហោច អស់ទៅទៀត បើបទល្មើស នេសាទ នៅតែមាន យ៉ាង គគ្រឹកគគ្រេង ដូចនេះ ហើយពួកគាត់ មិនដឹងថា តើរដ្ឋបាល ជលផល ចាត់ ការបទល្មើសនេះ យ៉ាងណា នោះទេ ?

នៅពេលដែល ជួបមន្ត្រីជលផល ប្រចាំការនៅ បឹងទន្លេសាប ក្នុងខេត្ត បាត់ដំបង ខេត្តពោធិ៍សាត់ សុទ្ធតែឆ្លើយ ដូចៗ គ្នាថា បទល្មើសមួយនេះ មិនមានស្ថិតនៅ ក្នុងដែនគ្រប់គ្រង របស់ខ្លួនឡើយ ហើយ ពួកលោកនឹង ប្តេជ្ញាបង្ក្រាប រាល់បទល្មើស ដែល កើតមាន នៅលើ ទឹក ដី គ្រប់គ្រងរបស់ខ្លួន ឱ្យបានល្អ ហើយកន្លងមក បង្ក្រាបបាន ច្រើនណាស់ ។
ចាប់តាំងពីរដ្ឋាភិបាល សម្រេចលុបឡូត៍ នេសាទទាំងអស់ នៅបឹងទន្លេសាប ធ្វើឱ្យមានការគាំ ទ្រយ៉ាងខ្លាំងពី សហគមន៍ នេសាទ និង ប្រជាជនដែល អាស្រ័យលើ ផលនេសាទ ហើយជីវភាព របស់ពួកគាត់ ក៏មានការ កើនឡើង ខ្ពស់ដែរ ។
លោក ប៊ុន បេង មេឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹងថា ឃុំកោះជីវាំង មានប្រាំភូមិ គឺភូមិ កំពុងប្រហុក ថ្វាវ អន្លង់តាអួ ព្រែកទ័ល និង ភូមិក្បាលតោល ដែលមាន ប្រជាជនចំនួន ២.២៤៣ គ្រួសារ ប្រជាជនដែល អាយុ ១៨ ឆ្នាំឡើង ចំនួន ១១.០៤៦ នាក់ ប្រជាជន ៨០ ភាគរយ មានរបរនេសាទ ១០ ភាគរយ លក់ដូរ និង ១០ ភាគរយ ទិញត្រីកែច្នៃ ។ ចាប់ តាំងពី រដ្ឋាភិបាល កាត់ឡូត៍នេសាទ ក្នុងបឹងទន្លេ សាបមក ជីវភាពរស់នៅ របស់ប្រជាជន ឆ្នាំនេះ ខុសប្លែកពីឆ្នាំ មុនគឺកើនឡើង ២០ ទៅ ៣០ ភាគរយ ឃើញថាជីវភាព ប្រជាជន មួយចំនួនធំ ធូរធារ ។ ឃុំរបស់យើង មានតំបន់ ឡូត៍លេខ ២ ទុកអភិរក្ស ទាំងស្រុង ទាំងអភិរក្សត្រី និង អភិ- រក្សសត្វព្រៃ ។ លោកមេឃុំ ក៏បាន ទទួលស្គាល់ ថា កន្លងមកមាន បទល្មើស ជលផល បទ ល្មើស កាប់ព្រៃលិចទឹក ច្រើនដង តែយើង បង្ក្រាបជាបន្ត បន្ទាប់ផងដែរ ពិសេស បទល្មើស នៅឡូត៍លេខ ២ ដែលភាគច្រើន គឺធ្វើឡើងនៅ ពេលយប់ ។ ឃុំកោះជីវាំង មានឡូត៍នេសាទ ចំនួន ៤ ដោយ ឡូត៍លេខ ១ លេខ ២ លេខ ៣ និង ឡូត៍លេខ ៤ ឡូត៍លេខ ២ ទុកអភិរក្ស ទាំងស្រុង ។ ក្រុម មន្ត្រីតែងតែ បង្ក្រាបបទល្មើស នេសាទ ជារៀង រាល់ថ្ងៃ ដោយចាប់ ជនល្មើស ទៅផ្តន្ទាទោស តាមច្បាប់ ។
លោក គឹម សំអុល មេឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឃុំរាំងទិល មានប្រាំភូមិ គឺភូមិកោះក្អែក ភូមិកោះកែវ ភូមិ ចរុះ ភូមិព្រែក និង ភូមិរាំងទិល ដែលមាន ប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងចំនួន ២.៨១២ នាក់ មានចំនួន ៨៨២ គ្រួសារ ។ ចាប់តាំងពី រដ្ឋា ភិបាល កាត់ឡូត៍នេសាទ ឱ្យមក ប្រជាពលរដ្ឋ នៅក្នុងឃុំ របស់លោក មានជីវភាព ធូរធារ គឺកំណើនសេដ្ឋកិច្ច គ្រួសារអាច កើនពី ៤០ ទៅ ៥០ ភាគរយ ផ្ទះ ខ្ទមតូចៗ កាលពីមុន ត្រូវបានប្តូរជា ផ្ទះធំយ៉ាង ល្អស្អាត ហើយ សម្ភារៈសម្រាប់ ប្រើប្រាស់ ក្នុង គ្រួសារនីមួយៗ ក៏មានការ កើនឡើងដែរ ។
លោក ឡុង សុចែត ប្រធានសម្ព័ន្ធ ប្រជានេសាទ បានឱ្យដឹងថា ក្រោយ ពីរដ្ឋាភិបាល កាត់ឡូត៍នេសាទ ក្នុងបឹង ទន្លេសាប ឱ្យប្រជាពលរដ្ឋ រកស៊ីមក ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ហាក់បីដូចជា មានជីវភាព ធូរធារខ្លាំង ជាងមុន ហើយពួកគាត់ ក៏បាន យល់ដឹង ពីការថែ រក្សាធនធាន ធម្មជាតិ នៅក្នុង សហគមន៍ របស់គាត់ ផងដែរ ។
បងប្រុស ម៉ៅ មាន រស់នៅ ភូមិរាំងទិល បានឱ្យដឹងថា គាត់មាន សេចក្តី រីករាយណាស់ ដោយរដ្ឋាភិបាល បានកាត់ឡូត៍ នេសាទ ឱ្យពួកគាត់រក ស៊ី ពេលនេះ ជីវភាពរបស់ គ្រួសារគាត់ កាន់តែប្រសើរឡើង ជាលំដាប់ គាត់ អាចមាន ប្រាក់សង់ផ្ទះធំ ជាងមុនបន្តិច គាត់អាច ទិញ សម្ភារៈប្រើប្រាស់ថ្មីៗ សម្រាប់ការ នេសាទ ដែលសមរម្យ តាមការកំណត់ របស់ច្បាប់ ។
ទន្ទឹមនឹងភាព សប្បាយរីករាយ របស់ប្រជាពលរដ្ឋ ដែលរស់នៅ និង ប្រកបរបរនេសាទ ក្នុងបឹង ទន្លេសាប យ៉ាងច្រើន នោះ ក៏មានប្រជាពលរដ្ឋ រាប់រយនាក់ ដែលស្ថិតនៅ ក្នុងឃុំកោះជីវាំង បាននាំគ្នាមក តវ៉ានៅសាលា បឋមសិក្សា ព្រែកទ័ល ចំពោះមុខ អ្នកកាសែត ដោយ ថាពួកគាត់ជា ប្រជាពលរដ្ឋ ក្រីក្រ មិនអាច ប្រកបការ នេសាទ បានល្អឡើយ ដោយសារតែ រដ្ឋមិន កំណត់ឱ្យ បានច្បាស់ លាស់ថា តំបន់ណា ដែលត្រូវពួកគាត់ អាចនេសាទបាន និង តំបន់ណា ដែលត្រូវអភិរក្ស ។ ពួកគាត់ សង្ឃឹមថា រដ្ឋាភិបាលនឹង កំណត់តំបន់ អភិរក្ស ឱ្យបានច្បាស់ ដើម្បីងាយស្រួល ដល់ការនេសាទ របស់ពួក គាត់ បើមិនដូចនោះទេ ពួកគាត់នឹង ជួបផលលំបាក ខ្លាំងលើផ្នែក ជីវភាពមិន ខាន ព្រោះពេលដែល ពួកគាត់ចេញទៅ នេសាទប៉ះតែ តំបន់អភិរក្ស ហើយ ត្រូវមន្ត្រីជំនាញ ចាប់ពួកគាត់រហូត ។
កញ្ញា វ៉ាន សាន មន្ត្រីរបស់អង្គការ GLOBAL FISH ALLIANCE ដែលជាអ្នកដឹកនាំ ក្រុមអ្នក សារព័ត៌មាន ទស្សនា សហគមន៍នេសាទ បឹងទន្លេសាបបាន ឱ្យដឹងថា នេះជាគម្រោង របស់អង្គការ ដើម្បីឱ្យអ្នក សារព័ត៌មាន ស្វែងយល់ និង ធ្វើទស្សនកិច្ច ផ្ទៃបឹង ទន្លេសាប សហគមន៍ នេសាទ បឹងទន្លេសាបថា ក្រោយពី រដ្ឋាភិបាល កាត់ឡូត៍នេសាទ ឱ្យប្រជាពលរដ្ឋមក តើពួកគាត់មាន ជីវភាពប្រែប្រួល កម្រិតណា ?

យួនចូលពេញដីអស់ហើយដោយសារតែអាខ្មែរវាភ្លើ
អំណាចប្រមូលផ្តុំ។
ពិតជាអស្ចារ្យណាស់ខ្មែរ យួនចូលពេញដី តែធ្វើមិនដឹង
ខ្ញុំដឹងដែរថាយួនចូលពេញដី មានតែរដ្ឋាភិបាលទេដែលអាចដោះស្រាយរឿងនេះបាន។ ប៉ុន្តែហេតុអ្វីបានជា មហា សែន នៅយ៉ាងមហាសែនស្ងាត់?
ត្រីអស់ព្រោះតែយួន និងខ្មែរគ្នាឯងទុច្ចរិក !!!!!!!!!!!
មិនមែនខ្មែភ្លើទេណា ជីលួតតាសែន មកពីរបុគ្គលខ្មែរឥទ្បូវនេះលោភលន់ពេក ហើយភាគច្រើន
គិតតែផលប្រយោជន៏គ្រួសារ និងបក្សពួកនិយមពេក ផលប្រយោជន៍ជាតិ និងប្រជាជនគេមិនបាន
យកខួរក្បាលមកគិតទេ ព្រោះគេខ្លាចខាតផលប្រយោជន៍ដឹងទេ ទាល់តែអស់ដីខានជ្រកទើបដឹងខ្លួន ទាល់តែក្លាយជាចំប៉ាទី២ បន្ទាប់ពីចាម។ ខ្មែរនិងក្លាយជាជននិរទេសគ្រប់រូប បើសិនខ្មែរ
មិននាំគ្នាជួយដល់ប្រទេសខ្លួនងងដែលកំពង់រស់នៅទេនោះ។