05222013Headline:

លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​

ថ្ងៃទី 15 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

លោក ម៉ម សូណង់ដូ ពេលមកដល់ព្រលានយន្តហោះភ្នំពេញ កាលពីយប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២ (រូបថត៖ សុភាព)

លោក ម៉ម សូណង់ដូ ពេលមកដល់ព្រលានយន្តហោះភ្នំពេញ កាលពីយប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២
(រូបថត៖ សុភាព)

ភ្នំពេញ: សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូល​ដល់​ក្នុងផ្ទះ ដែល​ជា​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​នាំ​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz នា​ព្រឹក​ម៉ោង​ជិត ៩ ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​លោកស្រី ឌិន ផា​ណា​រ៉ា ប្រពន្ធ​របស់​លោក ម៉ម សូណង់ដូ​។​

​លោកស្រី ឌិន ផា​ណា​រ៉ា បានឲ្យដឹងថា ក្នុង​ពេល​សមត្ថកិច្ច ចាប់ខ្លួន​លោក ម៉ម សូណង់ដូ នៅផ្ទះ​របស់​លោក​នោះ ក៏​មាន​ការ​អាន​ដីកា ចាប់ខ្លួន ដែល​ចេញពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី នៅ​ខេត្ត​ក្រចេះ​។​

​នៅ​ព្រឹក​នេះ សមត្ថកិច្ច បាន​នាំ​ខ្លួន លោក​ម៉ម​សូណង់ដូ ពី​ផ្ទះ​របស់​លោក ទៅ​សាកសួរ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​។​

​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ បាន​ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក វិលត្រឡប់​មក​កាន់​ទី​ក្រុង​ភ្នំពេញ​វិញ កាលពី​ម៉ោង​ជាង ១០ យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២​។ នៅ​ពេល​លោក​ម៉ម​សូណង់ដូ មកដល់​ព្រលាន​យន្តហោះ ភ្នំពេញ គឺ​មិន​មាន​ការចាប់ខ្លួន​រូប​លោក​ឡើយ​។​

​នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ក្រុម​គ្រួសារ និង​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ក្រោម​ការឃ្លាំមើល​ពី​សកម្មជន​សង្គម​ស៊ីវិល និង​ក្រុម​អ្នកកាសែត​។​

​លោក​ម៉ម​សូណង់ដូ បាន​ផ្តល់​សម្ភាសន៍​ដល់​អ្នកកាសែត​ថា លោក​មិន​ភ័យ​ខ្លាច​នឹង​ការចាប់ខ្លួន​ណាមួយ ពី​សំណាក់​សមត្ថកិច្ច​ឡើយ ព្រោះ​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផុស​មហាជន​ឲ្យ​ចាប់ដី ពិសេស​ករណី​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​នោះឡើយ​។

​ករណី​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ ប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដោយ​សម្តេច​នាយករដ្ឋមន្ត្រី អះអាងថា ប្រធាន​សមាគម​នេះ ជា​អ្នក​បំផុស​មហាជន​ឲ្យ​ចាប់​ដី​អាណាធិបតេយ្យ រហូត​ដល់​រដ្ឋាភិបាល បញ្ចេញ​កម្លាំង​ប៉ូលិស និង​កងទ័ព បង្ក្រាប កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន និង​រត់​គេចខ្លួន​។

​សាខាសមាគម​អ្នកប្រជាធិបតេយ្យ ៥ នាក់ ដែល​មាន​ទាំង​ឈ្មោះ ប៊ុន​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ ក្នុង​រឿង​ជម្លោះ​ដី ដែល​សមត្ថកិច្ច​ចោទប្រកាន់ថា អ្នក​ទាំងនោះ ជា​មេក្លោង​ក្នុងការ​បំផុស​ឲ្យ​មហាជន​ចាប់ដី និង​បង្កើត​ជា​តំបន់អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​មកដល់ពេលនេះ មាន​ជនជាប់ចោទ ៤ នាក់ បាន​ចេញ​មក​សារភាព ហើយ​សមត្ថកិច្ច បាន​បង្វែរ​អ្នក​ទាំងនោះ ជា​សាក្សី ដើម្បី​ដាក់បន្ទុក ប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ​។​

​អតីត​សកម្មជន​រិះគន់​ព្រំដែន ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ កាលពី​ចុងឆ្នាំ​២០០៤ លោក ម៉ម សូណង់ដូ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១២៕​

What Next?

Recent Articles

57 Responses to "លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​"

  1. នៅក្នុងរឿងនិទាន បានបញ្ជាក់ស្ត្រីហិតោប្រទេស បាននិទានយ៉ាងច្បាស់ថា ខ្លា គឺនៅតែខ្លាដ៏ដែល ។ ទីបញ្ចប់ ម៉ម សុណង់ដូ ត្រូវចាប់ខ្លួនមែន​។ វាជាគោលបំណងក្នុងការបិទសិទ្ធិសេរីភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

  2. chea vuthy says:

    ថាចាប់ៗមែន​ !!​​ កុំសង្ឃឹមថាលែងអោយសោះ !!!

  3. CPP says:

    នេះពេល លោក ម៉ម សូណង់ដូ បានធ្វើឃាតខ្លួនឯងដោយប្រើប្រាស់ “អណ្ដាត” ធ្វើជាអាវុធ ពាក់ព័ន្ធនឹងរឿងជម្លោះដី នៅខេត្តក្រចេះ។

  4. ខ្ញុំតែងតែស្អប់គាត់ដែលបង្កើតសមាគមអត់ប្រយោជន៍តែពេលនេះខ្ញុំដូចជាពេញចិត្តភាពក្លាហានរបស់គាត់ណាស់។
    គាត់គឺជាជនគំរូសំរាប់បក្សប្រឆាំងជាពិសេសលោកសមរង្ស៊ី។

  5. Srey Khmer says:

    Fifth Amendment: Legal rights – First, this Amendment gives people who are accused to the serious crimes the right of grand jury hearing. A grand jury is a group of citizens who hear the government ‘s evidence and decide whether it justifies a trail. If so, the grand jury issues an indictment, or formal charge. If not, the accused person is release.

  6. Srey Khmer says:

    Second, the Amendment protect citizen fro ” double jeopardy.( jeopardy mean risk.) this mean that a person who is tried for a crime and found not guilty cannot tried again for the same grime.

  7. Anonymous says:

    តើមកដល់ពេលនេះមានចៅក្រមណាហ៊ានស្បថជាមួយលោក ហេង​ ពៅ នូវរឿងកាត់ក្តីរបស់គាត់ប្រហែលជាគ្មានទេព្រោះរឿងទាំងអស់មិនមែនគាត់បានធ្វើទេ។

  8. នេះជាការ​លះបង់មួយដ៏​អស្ចារ្យរបស់លោកប្រធានសមាគមអ្នកប្រជាធិបតេយ្យ!នេះគឺជាមាគ៌ាមួយដើម្បីស្វែងរកសេចក្តីសុខជូនប្រជារាស្រ្តខ្មែរ!​​ សូមទទួលការគោរពយ៉ាងជ្រាលជ្រៅពីសំណាក់ខ្ញុំបាទ!​ជ័យយោប្រជាធិបតេយ្យ!ជ័យយោសេរីភាពបញ្ចេញមតិ!

  9. ឡូឡូ says:

    នេះជាវីរភាពរបស់លោក សូណង់ដូ មិនដូចពួកស៊ីពែដែលចាំតែបន្ទរនិងជាត្រីងៀតឆ្លៀតពង …..
    ជាវីរភាពរបស់ពពែហ៊ានតតាំងហ្វូង ចចក (ដូចពពែលោកស្ហេក្ហាំងហ៊ានប្រយុទ្ធនិងហ្វូងចចក )
    ប្រយុទ្ធដើម្បីសង្គមមានយុត្តិធម៌ ជាងនេះនិងដើម្បីទាំងអស់គ្នា……សង្គមនេះរស់បានយូរដោយសារ
    ការសំឡុតបំភយ័តែប៉ុណ្ណោះ….!!

  10. Rationale says:

    The clauses mentioned above may not be stated in the current Cambodian legal documents, then…..

  11. Srey Khmer says:

    Third, the Amendment prohibits Self- Incrimination. The police cannot force people to say things that might be used against them in a trial.
    Today, police are require to remain people of their right to remain silent before they start to question them. They must also warm people that anything they do say can be used against them at the trail. This remainder is known as the ” Miranda warning,” after this case in which the Supreme Court defined requirement.
    The protect against self- incrimination also applied to Defendants testifying in court. They may refuse to answer question that might damages their case. This refuse is call taking the fifth.”

  12. ឡូឡូ says:

    និយាយដើម្បីប្រយោជន៍រួម មិនកាន់គណបក្សណា នេះគឺ ជាល្បិចបង្កើតឡើងសំរាប់កំចាត់អ្នកជំទាស់ និង ដើម្បីបន្លប់សភាពការណ៍ ពីរឿង ស៊ុំគ្រលុំជា១យួនយកដីខ្មែរដូរភូមិខ្មែរ តាមផែនទីចំលែករបស់គេផង…..

  13. CPP says:

    តើ សត្វពពែដ៏“ល្ងីល្ងើ” មួយក្បាលនេះពិតជាមិនខ្លាចរអា, ក្លាហានហ៊ានតតាំង ជាមួយហ្វូងចចក មែនឫុ?

  14. ខ្ញុំថាចាប់ គឺចាប់មែន!!! នៅតែមិនជឿទៀត!!! ចាំមើលទៀតមើលរឿងហ្នឹងទៅជាយ៉ាងណា?
    ល្បិចCPP ជ្រៅណាស់ដូចរឿងសាមកុកអញ្ជឹង!!!

  15. Srey Khmer says:

    Next, the amendment says that a person cannot be” deprive of life, liberty, or property, without due process of law.” The term due process mean that he government must follow clear rules and act reasonable as it carries out the law. For ex, the Supreme Court has rules that every person should be presumed innocent until proven guilty. In addition,the government must prove its case against the defendant ” beyond a reasonable doubt.
    Finally, the Fifth Amendment says that the government cannot take someone ‘s private property for public use ” without just compensation .” This mean that the government must pay the fair price when it takes over a person ‘s property for purpose such as building roads or parks.

  16. ឡូឡូ says:

    ល្បិចជ្រៅឬ ក៍កំរោល៤ជ្រុង ឬល្បិចក្មេងគប់វង់ ? ដែលក្មេងធំសង្កត់លើក្មេងតូច គេមិនសរសើរទេ
    តើតុលាគេទទួលស្គាល់ថាឯករាជ្យទេ  ? ហាសហា……​គឺជាឧបករណ៍ មើលទៅស្របច្បាប់ដើម្បីកំចាត់អ្នកមានមតិចំរើន ជឿនលឿន….តាមពិតស្រុកអញ….ស្រេចតែអញ…!

  17. Гирой says:

    Ты это гирой человик,

  18. Anonymous says:

    បងដូចាប់ហើយ ?​ ចឹងបានអត់comment ?

  19. មេទ័ពបាញ់អាចម៏ says:

    Srey Khmer, you cannot use the 13 amendments of the US constitution for Cambodia. Cambodia has its own constitution which is the law of the Khmer land and it is also a sovereign state! How come you are so stupid about this? Amendment comes from the verb TO AMEND, which means “to change.”

  20. ta prum says:

    governments already had proof & witness to face off with Mam sonando,
    he was talking tough, after his arrival, besides, kiss+hug+cheer,, soooo good..
    let him face the justice , until proven of guilty…

    he trouble him self, blamed your self for this act. ..

  21. anhpgela says:

    He is wonderful man.I do respect him.he tried to help Khmer.he is honor by Khmer people from bad government.

  22. មេទ័ពបាញ់អាចម៏ says:

    Where is មេទ៏ពបាញ់ទា?

  23. មេទ័ពបាញ់ទា says:

    I’m here near you , don’t you see me ?

  24. chakrey says:

    លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាគ្រាន់តែជាម្ទេស សម្រាប់បង់សម្លរនយោបាយ ប៉ុណ្ណោះ ម្ទេសមិនអាចបង់សម្លរក្នុងបរិមាណដ៏ច្រើនយ៉ាងណា លទ្ធិប្រជាធិប្បតេយ្យនៅស្រុកខ្មែរ ក៏មិនអាចពេញលេញពេកបានឡើយពីព្រោះវាមិនឆ្ងាញ់ឡើយសម្រាប់ចំណូលចិត្ត របស់អ្នកនយោបាយមួយចំនួននៅស្រុកខ្មែរ ទោះបីសម្លរមួយឆ្នាំងនេះ ស្លរសម្រាប់រាស្ត្រខ្មែរ ទូទាំងប្រទេសក៏ដោយ។

  25. Somom says:

    You are right Chakrey i support your idea.

  26. CPP says:

    សម្រាប់សម្លរនយោបាយ ទាល់តែបង់ “ម្ទេស” ដ៏ច្រើន ឫុ បានឆ្ងាញ់?

  27. ចៅចេកអាំង says:

    ឆ្មាខ្មៅ,ឆ្មាស,ឆ្មាសម្បុរបីក៏បានអោយតែចាប់កណ្តុរបាន។
    ប្រាប់ហើយថាកុំគឺកុំនៅតែមិនស្តាប់ មិនជឿចៅចេកអាំង។នៅមួយទៀត តភាគលើកក្រោយ។

  28. ចៅចេកអាំង says:

    ជ័យយោម៉ម សូណង់ដូរ លោកពិតជាក្លាហានជាងសម រង្សីមែន។សម រង្សីជាអណ្តើកក្រៅស្នូក។

  29. ចៅចេកអាំង says:

    លឺថាស្រីខ្មែរ ចង់យកច្បាប់អាគាំងមកសូត្រដើម្បីការពារក្តីអោយលោកដូ?

  30. ក្មេងវត្ត says:

    សុំសរសើរនូវសេចក្ដីក្លាហានរបស់លោកសូណង់ដូ ទង្វើនេះគឺយួនហាណូយជាអ្នកបញ្ជា ព្រោះលោកសូណង់ដូនិយាយដៀលវាច្រើនពេក ដូច្នេះពួកអាយ៉ងក្បត់ជាតិនៅភ្នំពេញស្ដាប់បញ្ជាចៅហ្វាយវា វាអោយស៊ីអាចម៍ក៍វាស៊ីដែរ គ្មានមេដឹកនាំណាក្នុងលោកថោកទាបដូចមេដឹកនាំខ្មែរសព្វថ្ងៃនេះទេ គ្មានចេះរកដំណោះដោះស្រាយអ្វីក្រៅតែពីការជិះជាន់គំរាមចាប់ចងសម្លាប់រាស្រ្ដរបស់ខ្លួន ជាន់ឈ្លីពូជសាសន៍របស់ខ្លួន លើកដំកើងបរទេសឈ្លានពាន ថោកទាបណាស់ៗៗៗៗៗៗៗៗៗៗៗៗៗអំពើអាក្រក់ត្រូវតែវិនាសៗៗៗៗៗៗៗៗ

  31. Xman says:

    ថាមែន!.ៗ Xman ប្រាប់ហើយថាប្រយ័ត្នគេប្រើស្ទីលកៀងមាន់ចូលទ្រុងហើយបិទទ្វារចាប់វៃស៊ី នៅតែមិនជឿ ។ តែក៏ម៉្យាងដែរបើលោកចង់ដឹងសាកមើលអោយអស់ចិត្តទៅ បើពិតជាមានកំហុស ហើយគេរកឃើញ លោក ម៉ម សូណង់ដូ ចប់ហ្មង គេមិនយល់លោកឯងប្រធានសមាគន៏អ្នក​ប្រជាធិប្បតេយ្យស្អីទេ! ដេកហើយប៉ុណ្ណឹង! ទាល់យូរបានលែង!

  32. មេទ័ពបាញ់អាចម៏ says:

    I wonder how come Srey Khmer living in the US knows about America less than some of us in Cambodia.

  33. Laang Spean says:

    I like Mr. Sonangdo, you are the heros in my mind and cambodia people who get suffering from the management of blind government like Cambodia, I remembered, In case of comunish always have person who resistant. I hope you will soonly make democracy in Cambodia, I wish to all government officials who were a dog of Hun Sen will pay back from thier action when they got fail in one day.

    I encourage to all your families memeber dont worry about this because that is the habbit of government.

    Best wish,

  34. នេះជាវិរភាពរបស់លោកពូ សូណង់ដូ បើមានអ្នកប្រជាធិបតេយ្យដូចលោកពូច្រើនចូលដេកកុក មិនដឹងក្រុមរបស់ ហ៊ុន សែន ដើម្បីអំណាចសប្បាយធ្វើធ្វើកុកដាក់អ្នកទោសប៉ុណា ទៅណ៎..!

  35. ណារី says:

    ជាប់គុកមែន!!!!!!!!!!!!!!!!!!!!!!!!!។

  36. ឡូឡូ says:

    ការចោទប្រកាន់របៀបរើសអើង ការចាប់ដីធ្លី​មានកាំភ្លើងបាញ់ចាប ស្នា​សំរាប់បាញ់សត្វក្នុងព្រៃ
    ថាអប្បគមន៍ ? តែដកកាំភ្លើងបាញ់សំដៅហ្វូងមនុស្ស មានរបួសមនុស្សទៀតបែជាថា អចេតនា ?
    នេះជាល្បិចចង់សំលាប់ឆ្កែចោទថាវាឆ្កួត រឺ ​​ របៀបកំរោល៤ជ្រុង ……ជាច្បាប់ទាល់ច្រករបស
    អ្នកដឹកនាំផ្ដាច់ការ   បន្តវេនពីអាពត…

  37. ចង្រិតដែក says:

    ក្នុងនាមជាខ្មែរ ខ្ញុំមានការអៀនខ្មាស់យ៉ាងខ្លាំង
    ចំពោះទង្វើរបស់អ្នកដឹកនាំអវិជ្ជារបស់ខ្មែរ។
    នេះជារបប ប៉ុល ពត សម័យទំនើប !!!

  38. cheath says:

    វើយ!អាក្លើបាញ់ទា ! I”m here near you ខ្មោចសេះស្អីវើយ !
    ថ្ងៃនេះម៉េចបានអាក្លើឯង ! អត់ចេញទ្រឹស្តីតាមរយះស្ទាំងហើរស្ទុយផស់អ្ហែងវើយ
    កុំស្ងាត់ពេកមើល ! អញអផ្សុកណាស់អ្ហា៎ បាត់អាដំណើបឯង អញស៊ីបាយអត់ឆ្ងាញ់
    សោះអ្ហា៎ ! ហាស៎ ! ហា៎ ! អញសង្ស័យអ្ហែង ទៅជាមួយអាល្ងង់ ម៉មសូណង់ដូទេអ្ហា៎ !

  39. Srey Khmer says:

    Banh Arch, How is the Legal Right of the Constitution working in country to the people?
    Can you analyse about the law of the Constitution which has apply to protects the right of people in Cambodia?
    In order to get High School Diploma in the U.S. everybody have to learn a bout the rules which has apply to protect the Citizen people. So the Cambodia should have the program for contribute the law to the children to study for apply in the country very well.

  40. ធ្វើអ្នកប្រជាធិបតេយ្យអោយចេះគោរពច្បាប់ប្រទេស, មិនមែនធ្វើប៉ាតណាប៉ាតណីនោះទេ, ស្អីចង់ធ្វើ បដិវត្តិផ្កាម្លិះ(យកតំរាប់តាមលីប៊ី?)?ខណៈដែលប្រទេសជាតិកំពុងសុខសាន្ត និងឆ្ពោះទៅរកការអភិវឌ្ឍន៏នោះ? អីឡូវ នេះអាណានៅក្នុងលូដូចកណ្តុរនោះ? នៅអាគល់,អាហៃនិងអារដ្ធាទៀត អាពួកនេះនិយាយឡើងគឺយក មេឃ ទ្រាប់អង្គុយតែម្តង។
    លឺថាសម រង្សីចង់ធ្វើវីរៈជនដែរ។ថ្ងៃក្រោយដល់វេនអាខាម្តង។

    My comment is awaiting moderation.

  41. មេទ័ពបាញ់អាចម៏ says:

    Srey Khmer, I agree with you on the issue of integrating the Cambodian Constitution into the Cambodian educational curriculum like the US High School system.

  42. OH...MY GOD says:

    Suck!

  43. ហែនស៑ុន says:

    ឣាជាតិ ឣាចេកឣាំង ឣាបាញ់ឣាចម៌ ឣាCPP ឣាញ់ចង់ចុយម៉ែហ្ឣែង យាយហ្ឣែង បនរពន្ធហ្ឣែង កូនហ្ឣែង មីងហ្ឣែង ឣ៊ំុហ្ឣែង ម៉ាពូជឣាហ្ឣែងទាំងបួនក្បាល ចុយម្តងៗយកប៉ុន្មានហា៎.?? មើលទៅស្រួលណាស់ហា៎។ ព្រោះពូជឣស់ហ្ឣែងនេះ សុទ្ទសំផឹងហា៎ ឣូ..!! ភ្លេចពូជឣាមួយក្បាលទៀត គឺពូជឣាសៀងផ្ឣាប់ ម៉ែវា បនរពន្ធវា កូនវាពូកែណាស់ឣាខាងសាប់នេះ បទពិសោធដ៏ពេញខ្លួនឣាខាងsex ហូ៎….ពិតជាឣស្ចារ្យមែនពូជពួកឣាហ្ឣែងនេះ……….!!!!!

  44. BaBaBoo says:

    Cambodia education system weak, and can’t compare with U.S laws. The state which under impunity dazzle will not always easily convert from other theory, it’s absolutely impossible….. plus Cambodian people only think for FOODS from day to day and there is no room to think of any laws. Their laws are foods to fulfill their stomach and survive the next day.

  45. ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?

    ១- ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?–និយាយមិនភរ គឺហ៊ុន សែនខ្លាច
    តែឃើញខ្មែរណាចិត្តសឿងអង់អាច–ហ៊ុន សែនបិសាច បន្លាចគ្រប់ល្បិច ។
    ២- ហេតុអ្វីហ៊ុនសែន ខ្លាចពួកគេខ្លាំង?–ជួនចោទថាខ្មាំង តែមួយរំពេច
    ឱ្យតែខ្មែរណាក្លាហានមុខលេច–ហ៊ុន សែនក្រញេចពន្លិចតែភ្លាម ។
    ៣- រឿងហ៊ុន សែនខ្លាចគឺវាអញ្ចេះ–ក្រែងរឿងរោលឆេះ ព្រោះសម្រែកឈាម
    បើលោតែខ្លួនអស់អំណាចភ្លាម–នោះសម្រែកឈាមគំរាមជីវិត ។
    ៤- បើអស់អំណាច យូរមុនចាស់ស្លាប់–ហ៊ុន សែនក្រឡាប់ជាប់ទោសឧក្រឹដ្ឋ
    រឿងខ្មែរក្រហម ជាភ័ស្តុតាងពិត–ទើបហ៊ុន សែនគិត ប្រឌិតកិច្ចកល ។
    ៥- មិនមែនជាប់ត្រឹមតែខ្លួនឯងម្នាក់–ត្រកូលសែនខ្វាក់ ជាប់អស់គ្មានសល់
    រឿងក្បត់គ្រប់យ៉ាងត្រដាងបន្ទាល់–ហ៊ុន សែនត្រូវខ្វល់ រកកលជួយខ្លួន ។
    ៦- វាមិនមែនជារឿងធម្មតាឡើយ–ហ៊ុន សែនខុសហើយ លក់ដីឱ្យយួន
    ត្រូវតែកោងកាចការពារក្រុមខ្លួន–ខ្មែរមិនខ្ញុំយួន ក៏មិនលើកលែង ។
    ៧- ហេតុអីហ៊ុន សែនចាប់សូណង់ដូ?–ខ្ញុំប្រាប់ហែរហូ ក៏វាច្បាស់ទែង
    ទុកខ្មែរក្លាហានឱ្យចេញខែងរ៉ែង–ហ៊ុន សែនខ្លួនឯងព្រួយក្រែងជាប់ទោស!

  46. ក្ដាំងពួកអាប្រឆ says:

    លោកCheathឬលោកចេកអឣាំងសូមមេត្តាឩស្សាហ៍ទៅសួរសុខទុក្ខប្រពន្ធរបស់គាត់ផង
    ដើម្បីផ្តល់ភាពកក់ក្តៅ!ពេលនេះនាងត្រូវការអឣ្នកជួយលើកទឹក……………………………..!

  47. cheath says:

    ហេតុអ្វីហ៊ុនសែនចាប់សូណង់ដូ កុំស្រែកឡូឡូអាបាញ់ទា
    រឿងតុលាការរឿងខុសគ្នា ម្តេចអាចងពារមកហ៊ុនសែន ។
    រឿងវាខុសច្បាប់កាប់ទន្ទ្រាន បំពារបំពានសាងមណ្ឌល
    តំបន់អប្បគមន៏និយាយដល់ កុំឆ្ងល់ស្រុកណាក៏ធ្វើអញ្ចឹង។
    អាមេរិកបារាំងកាណាដា អូស្ត្រាលីផងណាឯងត្រូវយល់
    មិនត្រឹមចាប់ទេបាញ់សោតដល់ ងាប់កោលាហលពាសពេញដី។
    បើវាអត់ខុសរកពាក្យដោះ មន្ទិលរឿងនោះអោយជ្រះភ័យ
    ច្បាប់គេរកអោយកុំសង្ស័យ វាល្អមិនច្នៃរួចខ្លួនហើយ។
    តែបើវាខុសពិតស្រុះស្រប ច្បាប់មិនរណបធ្វើកន្តើយ
    ច្បាប់ដុះក្អែលវាមិនព្រងើយ អោយវាស្គាល់ហើយនិតិរដ្ឋ ។
    ដូច្នេះអាបាញ់ទាកុំមោហារ ត្រូវចេះពិចារណាកុំមន្ទិល
    ច្បាប់គឺជាច្បាប់មិនរេចរិល គ្រប់គ្នាត្រូវស្គាល់គោរពច្បាប់ ។
    ក្នុងកម្ពុជរដ្ឋ មានថានប្រាកដ គ្រប់!ហេដ្ឋា
    ពីក្រោមដល់លើ ល្អះគ្មានសង្ការ វាខុសគេថា
    ដាក់ពាក្យបណ្តឹង។
    ប្តឹងវាខុសច្បាប់ រៀបចំទ្រនាប់ ឈរជើងតតាំង
    រឿងអាសូណង់ដូ វាដាមណាមខ្លាំង វាស្មោះអបពាំង
    អាសេរីរដ្ឋា ។
    នាំគ្នាប្រាថ្នា បំផុសខេមរា អោយងើបតតាំង
    ផ្តួលថ្នាក់ដឹកនាំ ដែលរាស្ត្រជ្រើសតាំង ប្រទេសឈានខ្លាំង
    ព្រោះដឹកនាំល្អ។
    ប្រទេសសុខសាន្ត វាឆ្កួតព្រោះឃ្លាន អំណាចដល់ ក
    ដាក់ចិត្តងងុល លែងស្កាល់ខ្មៅ-ស ចង់នាំស្រុកវរ
    វឹកដោយសង្គ្រាម ។
    មិនមែនចេះចោទ សម័យនេះសោត ពត៏មានដឹងភ្លាម
    វា អារដ្ខា បំផុសឡើងឆ្ងៀម អោយរាស្ត្រក្រោកត្រៀម
    ធ្វើដូចលីប៊ី ។
    រឿងនេះមានច្បាស់ ឯងកុំក្រឡះ ចង់ដឹងព្រឹត្តិការ
    មើលវិទ្យុខ្មែរ ពិភពលោកនោះណា និងដឹងពិស្តារ
    រឿងសូណង់ដូ ៕

  48. ក្ដាំងពួកអាប្រឆ says:

    អឣាមុខឃ្មុំទិចមួយសំបុកនេះវាដូចជាភ្លើភ្លេចតែងកំណាព្យមួយដែលមានចំណង
    ជើងថា៖«តើក្រយៅខ្ញុំជាប់គុកដល់ពេលណា៎?»លោកCheathមិនគួរភ្លេចជួយរំលឹក
    ក្លើរបស់លោកម្នាក់នេះសោះ!ឬក៏សំណូមពរឲ្យសហធម្មិករបស់វាគឺអឣាមួយលួច
    បាញ់ទាអឣ្នកស្រុកនោះជួយតែងបន្ត!គួរតែងបន្ថែមមួយកថាបទទៀតគឺ«តើអឣា
    ក្រយៅជាប់គុកដូចសូណង់ខ្ញុំនេះនៅមានប៉ុន្មាននាក់ទៀត?»

  49. ចល័តស្រែ ក្រចៅ says:

    មេទ័ពបាញ់ចាប!ខ្ញុំដឹងៗៗថា៖ហេតុអឣ្វីហ៊ុន សែនគាត់ចាប់ម៉ម សូណង់ដូ?
    ពីព្រោះម៉ម សូណង់បានបង្កើតនិងចិញ្ចឹមឃ្មុំមួយសំបុកយ៉ាងអឣាណាធិបតេយ្យ
    ដូច្នេះហ៊ុន សែនគាត់មិនចង់ឲ្យឃ្មុំនេះរំខានដល់ប្រជាជនខ្មែរដែលកំពុងបាន
    សន្តិភាពនេះ!ម៉េចក៏មេទ័ពបាញ់ចាបទៅនិយាយឯណាឆ្កុយទៅវិញ!យី!យ៉ាប់
    មែនហ្មង!

  50. Vichet says:

    Oh, that’s really good, made some comments by using ” Poem” for above guys,

  51. ល្បិចនៃបិសាចស្រេកឈាម
    ១- លេងអុក សាមកុក មើលកុនចិន–ហ៊ុន សែនចេះឆ្អិនប្រើល្បិចខ្មៅ
    ឡើងងារខ្លួនឯងនិងកូនចៅ–កូនក្នុង កូនក្រៅ សុទ្ធតែផ្កាយ ។
    ២- នេះជាកលល្បិចជនបិសាច–ចង់បានអំណាចដល់ខ្លួនក្ស័យ
    រៀបចំផែនការគ្រប់វិស័យ–ចាក់កាប់ប្រល័យត្រួសត្រាយផ្លូវ ។
    ៣- ហេង ពៅជាប់គុកមួយជីវី–ឡង់ ឌីក៏ស្លាប់ប្រាប់មិនត្រូវ
    តើហេតុការណ៍នេះន័យអ្វីទៅ?–គឺត្រួសត្រាយផ្លូវក្តាប់អំណាច!
    ៤- រយឧក្រិដ្ឋកម្មចាំមិនអស់–សម្លាប់ស្រស់ៗហូរឈាមល្ហាច
    ចាប់មិនបានទេជនកំណាច–មានមេអង់អាចជួយបំពួន ។
    ៥- ហ៊ុន សែនមេឈ្មួញជួញខាងបាប–គ្រាន់តែយូរឆាប់មិនរួចខ្លួន
    គង់តែកម្មឯងរត់តាមទាន់–កិនជាន់ឃាតករចិត្តបិសាច ។
    ៦- តើមានកិច្ចអ្វីជួយខ្មែរបាន?–គឺខ្មែរគ្រប់ប្រាណត្រូវអង់អាច
    ប្រើសម្លេងឆ្នោតជាអំណាច–ធាក់ជនបិសាចពីតំណែង ។
    ៧- គ្មាននរណាអាចជួយយើងបាន–គឺយើងគ្រប់ប្រាណជួយខ្លួនឯង
    សមដូចព្រះពុទ្ធបានសម្តែង–យើងជួយខ្លួនឯងដោយសន្តិ! ។

  52. chea khnuy.. says:

    The poem of A cheat like crazy dog..wos wos …….

  53. អាជាតម៉ាសោ អាចោម៉ាសៀត អាចៀតម៉ាសោអាចោម៉ាសៀត វាគ្មានចេះអីទៀតខាងអែបអប រណប លុតក្រាប។

  54. ម្ចាស់ឆ្នោត2013 says:

    ចល័តស្រែក្រចៅ!និយាយនៅខ្វះមួយចំណុចទៀតគឺហ៊ុន សែន
    គាត់ចង់ឲ្យសូណង់ដូទៅជួយបង្រៀនអឣ្នកជាប់គុកឲ្យចេះពីរបៀបចិញ្ចឹមឃ្មុំផង!

  55. Hun Sen says:

    ជ្រុលប្រកាសថាចាប់មេក្លោងហើយ បើមិនចាប់ខ្លាចគេថាអន់។ ដូច្នេះត្រូវតែចាប់ទោះបីសូណង់ដូរ មានកំហុសឬគ្មានកំហុសក្តី។ ស៊ូចាប់ខុសកុំឲ្យខ្មាំងរួចខ្លួន ចាំមើលបើគ្មានអន្តរជាតិមកអង្វរខ្ញុំទេចាំ​ តែខ្ញុំលែងតាដូរឯងតើ។ រឿងតាដូរនេះឃុំ​មិនយួរទេ​ប្រសិនបើពិភពលោកមិនមកអង្វរហ៊ុនសែនទេ នោះ។ ម្យ៉ាងទៀតកាចាប់សូណង់ដូរ​ដាក់ទ្រុងគឺ​ចំណេញ​នយោបាបក្សប្រជាជនដែរ ព្រោះបើទុកឲ្យ ដូរឯងនៅស្រែកឡូៗតាមវទ្យុបក្សប្រជាជន​យើងនិងមិនទៀងទេថានិងឈ្នះឆ្នោតសភាអាណតិថ្មី នេះ។

  56. cheath says:

    លេងអុក!លេងអុក ! មើលរឿងសាមកុក គតិភ្លឺថ្លា
    ដឹងសព្វដឹងគ្រប់ ល្បិចកលប៉ងពារ បំផ្លាញជន្មា
    ប្រជាប្រុសស្រី ។
    បក្សពាលសព្វថ្ងៃ រង្សី ខាក្តី សុទ្ធបក្សកំហល់
    គឹតបំផ្លាញជាតិ អោយវិនាសដល់ សូន្យសុះគ្មានសល់
    ឈ្មោះក្នុងលោកា។
    អាសមរង្សី ល្បិចកលសំភី តាមព្យាបាទា
    ស្រាយសងគុំនុំ អោយខ្មោចឪវា ដែលជាប់នាមា
    ជាជនក្បត់ជាតិ។
    អាកឹមសុខា ស្រាយក្តៅឱរា ព្រោះតែមាយាទ
    ធ្វើចោរលួចអង្ករ បង្អត់ផៅញាតិ កាលជនរួមជាតី
    ចាកពីក្តីស្លាប់។
    ព្រោះតែគុំនុំ អាពីរក្បាលផ្តុំ រឿងបោកប្រញាប់
    កុហករាស្ត្រខ្មែរ សុទ្ធរឿងប្រឌឹត អោយជឿដឹតចិត្ត
    ថាជារឿងពិត ។
    តែមានឯណា មិនដូចវាថា រាស្ត្រគ្មានរចល
    មិនមែនជឿងាយ សម័យមង្គល តេជោសោតសល់
    ហ៊ុនសែនឧត្តម។
    ជាតិដើរលឿនណាស់ ហ៊ុនសែននាំច្បាស់ តាមផ្លូវនិមល
    សុខុដុមទាំងជាតិ ថ្កើងទាំងបុគ្គល គ្រួសារក៏យល់
    ភាពថ្កើងរុងរឿង ។
    ឥឡូវមកថ្លែង ពីបក្សអាដែង រង្សីខាវីញ
    បក្សអាចោលម្សៀត អត់ឃើញចំណេញ រង្គោះគ្នាចេញ
    ជិតដួលរលំ ។
    មកពីភូតច្រើន ភូតសុទ្ធរឿងផ្គើន មើលងាយដោយពេញ
    ប្រជាជនខ្មែរ ស្តាប់គួរអោយជ្រេញ មាត់ហាសុទ្ធពេញ
    ដោយប្រាក់ដុល្លា។
    អាកឹមសុខាភូតចែកគោ ១០០ក្បាលសន្ធោរមួយគ្រួសារ
    ចែកមាសកន្លះតោនថែមទៀតណា ក្នុងមួយគ្រួសារមិនអោយខ្វល់។
    ភូតនោះមហាភូតរាប់មិនអស់ អាចោរទុរយសភូតឡើងវ៉ល់
    ចុងចប់ធ្មេញមាសពីរកុំឆ្ងល់ វាភូតដល់ទាល់ទៅលែងរួច។
    ឯអាសមរង្សីវីកុហក យួនឈរច្រង៉ក់ពេញព្រោងព្រាត
    ទូទាំងស្រុកខ្មែរសុទ្ធជើងល្មៀត តែពិតជាស្នៀតជេរខ្មែរសោះ។
    ខ្មែរដែលបោះឆ្នោតអោយហ៊ុនសែន វាថាមិនមែនសុទ្ធជាយួន
    តើឈឺចាប់ទេណាបងប្អូន ទើបខ្ញុំមិនពួនចេញពារធារ ។
    តតាំងច្បាំងជេរពួកវាវិញ នាំរឿងពិតផ្ចាញ់ពួកអាមារ
    អោយវាដឹងខ្លួនឈប់វោហា ភូតបោកប្រជារស់ស្រុកនាយ។
    និយាយដោយពិតប្រជាក្នុង ប្រទេសមិនស្លុងចាញ់បោកអា៎
    ពីរក្បាលរង្សីកឹមសុខា បោះឆ្នោតម្តងណាក៏ហ៊ុនសែន។
    ឯពួកវាស្លេក មុខជានិងដេក ពីរពាន់ដប់បី
    បើនៅតិចតួច គ្មានបានការអី យូរៗរលាយ
    រូបដោយឯកឯង៕
    គាំទ្រ!គាំទ្រសម្តេចសែន គាំទ្រមែនទែនគ្មានកាឡៃ
    ខ្ញុំឈ្មោះជាតីពិតអត់កែច្នៃ គាំទ្រអ្នកថ្លៃឆ្នើមនាំជាតិ។
    អោយចាកក្តីទុក្ខសោកសង្រេង ប៉ុលពតបំផ្លែងសំឡាប់ញាតិ
    ជួយគ្រោះអត់ឃ្លានគ្រប់ជនជាតិ ដឹកនាំសាងជាតិថ្កើងរុងរឿង៕

  57. ហែនស៑ុន says:

    ១-ឣាជាតិឣើយហា៎ ឣានិយាយត្រូវ ហ៊ុន សែនចិត្តខ្មៅ ប្រល័យរាស្ត្រឯង
    មើលរឿងសាមកុក ឡើងឆ្កួតវង្វេង សម្លាប់រាស្ត្រឯង ដើម្បីឣំណាច។
    ២-យករាស្ត្រជាឈ្នាន់ គ្រាន់បំភ័័ន្តភ្នែក ហើយឣាងខំស្រែក ស្វែងរកជំនួយ
    បានមកចែកគ្នា ដោយមិនបានជួយ នាំរាស្ត្រឲ្យព្រួយ ព្រោះតែបំំណុល។