05222013Headline:

លោក ម៉ម សូណង់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

ដោយ វិទ្យុ អាស៊ីសេរី
2012-07-15
​វិទ្យុ​អាស៊ីសេរី

លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 មេហ្គាហឺត្ស ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​នៅ​​​ថ្ងៃ​ទី​១៥ កក្កដា វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក។

លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។

លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

លោកស្រី ឌិន ផាណារ៉ា ភរិយា​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា កង​កំលាំង​សមត្ថកិច្ច​ប្រមាណ ២០​នាក់ ស្លៀក​ពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូល​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ ស្ថិត​ក្នុង​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​ចាប់​ខ្លួន​ស្វាមី​របស់​លោកស្រី។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា លោក ម៉ម សូណង់ដូ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​ជិត ៩​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា តាម​រយៈ​ដីកា​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។

លោក ខៀវ សុភ័គ ឲ្យ​ដឹង​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​ចោទ​ពី​បទ​ល្មើស​ចំនួន ៤ គឺ​ទី​១ ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ទី​២ ធ្វើ​កុបកម្ម ទី​៣ ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ទី​៤ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ដែរ លោកស្រី ឌិន ផាណារ៉ា អះអាង​ថា ស្វាមី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ នោះ​ទេ។ លោកស្រី​លើក​ឡើង​ថា ប្រសិន​បើ​តុលាការ​មាន​ភាព​ឯករាជ្យ លោកស្រី​គិត​ថា ស្វាមី​របស់​លោកស្រី​នឹង​គ្មាន​ទោសពៃរ៍​អ្វី​ឡើង។ តែ​ទោះ​យ៉ាង​ក៏ដោយ លោកស្រី​បញ្ជាក់​ថា លោកស្រី​រក​មេធាវី​បាន​ហើយ នៅ​ថ្ងៃ​ទី​១៥ កក្កដា នេះ ដើម្បី​ជួយ​ការពារ​ក្ដី​ស្វាមី​របស់​លោកស្រី។

ចំណែក​លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​របស់​លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា លោក​យល់​ព្រម​ធ្វើ​មេធាវី​ការពារ​ក្ដី​របស់​លោក ម៉ម សូណង់ដូ នោះ​ហើយ តែ​ភ្លាមៗ​នេះ លោក​មិន​ទាន់​បាន​ពិនិត្យ​មើល​សំណុំ​រឿង និង​បាន​ទទួល​ដីកា​ចោទ​ប្រកាន់​នោះ​នៅ​ឡើយ ដូច្នេះ​ភ្លាមៗ​នេះ​លោក​មិន​ទាន់​អាច​និយាយ​អ្វី​បាន​ទេ។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន អះអាង​ថា លោក​ជា​អ្នក​ចេញ​ដីកា​ចាប់​ខ្លួន​នោះ​មែន ប៉ុន្តែ​រឿង​ក្ដី​នេះ​បាន​ផ្ទេរ​មក​តុលាការ​រាជធានី​ភ្នំពេញ​ហើយ ដូច្នេះ​រឿង​ក្ដី​នេះ​មិន​ស្ថិត​ក្រោម​យុត្តាធិការ​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ ចាត់​ចែង​ទៀត​នោះ​ទេ។

ទោះ​យ៉ាង​ណា អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត អំពាវនាវ និង​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ។ លោក​ថ្លែង​បន្ត​ថា ទង្វើ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បញ្ជា​ឲ្យ​មាន​ការ​ចាប់​ខ្លួន ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នេះ​វា​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួល​ផល​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​បង្ហាញ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឃើញ​យ៉ាង​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ។

លោក ម៉ម សូណង់ដូ បាន​វិល​មក​ពី​ប្រទេស​អាមេរិក និង​ស្វីស ចូល​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ​នេះ។ នៅ​ថ្ងៃ​ទី​១៤ កក្កដា លោក​បាន​ចូល​រួម​ខួប​លើក​ទី​២ នៃ​ការ​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយ​លោក​បាន​ថ្លែង​ថា លោក​មិន​ខ្លាច​ការ​ចង់​ចាប់​ខ្លួន​លោក​ពី​សំណាក់​អាជ្ញាធរ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាជ្ញាធរ​ត្រូវ​តែ​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​មេខ្លោង​ក្នុង​សកម្មភាព​បង្កើត​ចលនា​ចាប់​ដី​ដោយ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក ហ៊ុន សែន បាន​និយាយ​ថា ប្រធាន​សមាគម​នោះ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កុមារី​មួយ​រូប​ក្នុង​ពេល​កង​កំលាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ទៅ​បង្ក្រាប​សកម្មភាព​ចាប់​ដី​ខុស​ច្បាប់​នៅ​ខេត្ត​ក្រចេះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

27 Responses to "លោក ម៉ម សូណង់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន"

  1. កាន់តែធ្លាក់ចុះខ្មែរយើង​ ដោយតុលាការធ្វើអ្ចីទៅតាមមនុស្សគិត​តែពីផលប្រយោជន៏បុគ្គល និង​គិតថា គ្មាននរណាម្នាក់ធំជាងខ្លួននោះឡើយ។

  2. CPP says:

    តើពេលនេះ លោក ម៉ម សូណង់ដូ ជាជនកំសាក ឫុ ជាជនក្លាហាន?

  3. IKEA says:

    O>K one life to live! No fear and no scar.

  4. ta prum says:

    ahaha, liked what i said, sooner or later, he be caught…
    he was talking tough , after his arrival, kiss + hug + cheer… soooo good.
    let him face the justice and let let justice reveal…
    sorry, trouble maker, blamed your self for this act…

  5. ខ្ញុំយល់ឃើញថាវាជាការបង្វិលសភាពការណ៍ពីរឿងវាស់វែងព្រំដែន គេមិនចង់អោយប្រជាជនផ្តោតការយកចិត្តទុកដាក់តែពីរឿងវាស់វែងព្រំដែនតែមួយមុខ, ដូច្នេះត្រូវបង្កើតរឿងថ្មីមួយទៀតដើម្បីកុំអោយយើងរវល់តែតវ៉ាពីរឿងវាស់វែងដាំបង្គោលថ្មី​ ចាំពេលណាដាំបង្គោលចប់ នោះយើងគ្មានអ្វីតវ៉ាទៀតឡើយ។

  6. ឡូឡូ says:

    បោសសំអាតឲ្យអស់ តាមបញ្ជាបរទេស ថ្ងៃក្រោយទៅងាយគ្រប់គ្រង…………!
    នេះជាចរឹកអ្នកកាន់អំណាចបចុប្បន្ន…..?

  7. SIHAK MONKEY says:

    What did you expect khmer people Power Go ON doing Revolution
    we musf cut head’s all traitors in cambodia banana

  8. sun chan says:

    ok mama if you like to tight our good men and let a youn does eyou will get te ong hoey it the same 1975 if you said nobody kill your own people but a youn give you a power you will no land no house no mother no father and just ….. tribe people

  9. domrey says:

    no one last for ever ! why do human never sanctify!????domey surviive to see ….!!!

  10. ក្មេងវត្ត says:

    មតិលោក ល្បិច ខាងលើនិយាយត្រូវម្យ៉ាងដែរ។

  11. Khmer says:

    Mom Sonangdo’s sacrifice = poor people receiving benefits!!!!

    The dictator will be no where to live at last !!!!

  12. BaBaBoo says:

    Justice in Cambodia only doom…. and even the weakness of laws perform by former murders there only see the thing different view.

  13. គួរអោយសោកស្ដាយចំពោះប្រជាជនខ្មែរ នៅខណះពេលដែលមេដឹកនាំប្រទេសនេះបាននិងកំពុងអនុវត្តតាមលំនាំចាស់ក្នុងសមយ័បុរាណ។

  14. វាមិនមែនយួនប្រាប់ឱ្យធ្វើអញ្ចឹងទេ តែវាជាល្បិចកំសាករបស់
    ហ៊ុន សែនដែលវាខ្លាចអ្នកចេះដឹងច្រើនជាង ធ្វើឱ្យវាបបរាជ័យ
    នៅថ្ងៃអនាគត ក៏វាប្រើកលល្បិចក្តាប់អំណាចឱ្យបានរហូតដល់ថ្ងៃ
    ខ្លួនស្លាប់ ពីព្រោះហ៊ុន សែនដឹងយ៉ាងច្បាស់ថា បើកាលណាខ្លួន
    អស់អំណាចយូរមុនពេលខ្លួនស្លាប់ វាត្រូវប្រឈមមុខនឹងតុលាការ
    កាត់ទោសពីបទឧក្រិដ្ឋក្បត់ជាតិមិនរួចឡើយ អញ្ចឹងហើយទើប
    វាប្រឹងប្រើគ្រប់មធ្យោបាយបិសាច ដើម្បីបំភ័យ បន្លាច ដាក់គុក
    អ្នកស្នេហាជាតិខ្មែរគ្រប់រូបឱ្យខាងតែបាន ។ អំពើបិសាចរបស់ហ៊ុន
    សែនមិនមែនជះឥទ្ធិពលអាក្រក់ដល់តែខ្លួនហ៊ុន សែនម្នាក់ទេ ប៉ុន្តែ
    វាជាប់រយោងដល់មួយអំបូររបស់វាទៀត ។

  15. ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?

    ១- ហេតុអ្វីហ៊ុន សែនចាប់សូណង់ដូ?–និយាយមិនភរ គឺហ៊ុន សែនខ្លាច
    តែឃើញខ្មែរណាចិត្តសឿងអង់អាច–ហ៊ុន សែនបិសាច បន្លាចគ្រប់ល្បិច ។
    ២- ហេតុអ្វីហ៊ុនសែន ខ្លាចពួកគេខ្លាំង?–ជួនចោទថាខ្មាំង តែមួយរំពេច
    ឱ្យតែខ្មែរណាក្លាហានមុខលេច–ហ៊ុន សែនក្រញេចពន្លិចតែភ្លាម ។
    ៣- រឿងហ៊ុន សែនខ្លាចគឺវាអញ្ចេះ–ក្រែងរឿងរោលឆេះ ព្រោះសម្រែកឈាម
    បើលោតែខ្លួនអស់អំណាចភ្លាម–នោះសម្រែកឈាមគំរាមជីវិត ។
    ៤- បើអស់អំណាច យូរមុនចាស់ស្លាប់–ហ៊ុន សែនក្រឡាប់ជាប់ទោសឧក្រឹដ្ឋ
    រឿងខ្មែរក្រហម ជាភ័ស្តុតាងពិត–ទើបហ៊ុន សែនគិត ប្រឌិតកិច្ចកល ។
    ៥- មិនមែនជាប់ត្រឹមតែខ្លួនឯងម្នាក់–ត្រកូលសែនខ្វាក់ ជាប់អស់គ្មានសល់
    រឿងក្បត់គ្រប់យ៉ាងត្រដាងបន្ទាល់–ហ៊ុន សែនត្រូវខ្វល់ រកកលជួយខ្លួន ។
    ៦- វាមិនមែនជារឿងធម្មតាឡើយ–ហ៊ុន សែនខុសហើយ លក់ដីឱ្យយួន
    ត្រូវតែកោងកាចការពារក្រុមខ្លួន–ខ្មែរមិនខ្ញុំយួន ក៏មិនលើកលែង ។
    ៧- ហេតុអីហ៊ុន សែនចាប់សូណង់ដូ?–ខ្ញុំប្រាប់ហែរហូ ក៏វាច្បាស់ទែង
    ទុកខ្មែរក្លាហានឱ្យចេញខែងរ៉ែង–ហ៊ុន សែនខ្លួនឯងព្រួយក្រែងជាប់ទោស!

  16. វាមិនមែនយួនប្រាប់ឱ្យធ្វើអញ្ចឹង​ទេ តែវាជាល្បិចកំសាករបស់
    ហ៊ុន សែនដែលវាខ្លាចអ្នកចេះដឹងច្រើនជា​ង ធ្វើឱ្យវាបរាជ័យ
    នៅថ្ងៃអនាគត ក៏វាប្រើកលល្បិចក្តាប់អំណាចឱ្យបានរហូតដល់ថ្ងៃ
    ខ្លួនស្លាប់ ពីព្រោះហ៊ុន សែនដឹងយ៉ាងច្បាស់ថា បើកាលណាខ្លួន
    អស់អំណាចយូរមុនពេលខ្លួនស្លាប់ វាត្រូវប្រឈមមុខនឹងតុលាការ
    កាត់ទោសពីបទឧក្រិដ្ឋក្បត់ជាតិមិ​នរួចឡើយ ដូចដែលបនមេខ្មែរ
    ក្រហមបានជួបមកហើយ អញ្ចឹងឯងទើបវាប្រឹងប្រើគ្រប់មធ្យោបាយ
    បិសាច ដើម្បីបំភ័យ បន្លាច ដាក់គុកអ្នកស្នេហាជាតិខ្មែរគ្រប់រូបឱ្យ
    ខាងតែបាន ។ អំពើបិសាចរបស់ហ៊ុនសែនមិនមែនជះឥទ្ធិពលអា
    ក្រក់ដល់តែ​ខ្លួនហ៊ុន សែនម្នាក់ទេ ប៉ុន្តែ វាជាប់រយោងដល់មួយ
    អំបូររបស់វាទៀត​ ។

  17. Name says:

    ហ៊ុន សែន កំពុងដើរចូលនរកហើយ។

  18. ចល័តស្រែ ក្រចៅ says:

    មេទ័ពបាញ់ចាប!ខ្ញុំដឹងៗៗថា៖ហេតុអឣ្វីហ៊ុន សែនគាត់ចាប់ម៉ម សូណង់ដូ?
    ពីព្រោះម៉ម សូណង់បានបង្កើតនិងចិញ្ចឹមឃ្មុំមួយសំបុកយ៉ាងអឣាណាធិបតេយ្យ
    ដូច្នេះហ៊ុន សែនគាត់មិនចង់ឲ្យឃ្មុំនេះរំខានដល់ប្រជាជនខ្មែរដែលកំពុងបាន
    សន្តិភាពនេះ!ម៉េចក៏មេទ័ពបាញ់ចាបទៅនិយាយឯណាឆ្កុយទៅវិញ!យី!យ៉ាប់
    មែនហ្មង!

  19. Name says:

    កោតអោយគេទទួលខុសត្រូវលើការស្លាប់របស់ក្មេងស្រី និយាយអូចឹងអត់ខ្លាចគេសើចអោយជ្រុះធ្មេញទេអាណាអ្នកបាញ់អោយគេស្លាប់.ពិបាកពេកចុះចេញទៅព្រោះមានគេមានសមត្ថភាពច្រើនជាងឆ្ងាយណាស់

  20. kmherblood. says:

    Come on my/khmer Hero, we all support and will pray and ask Budha to bless you..good things will always win.

  21. ម្ចាស់ឆ្នោត2013 says:

    ចល័តស្រែក្រចៅ!និយាយនៅខ្វះមួយចំណុចទៀតគឺហ៊ុន សែន
    គាត់ចង់ឲ្យសូណង់ដូទៅជួយបង្រៀនអឣ្នកជាប់គុកឲ្យចេះពីរបៀបចិញ្ចឹមឃ្មុំផង!

  22. ព្រះប្រោសសត្វ says:

    កម្ពុជាជាប្រទេសផ្ដាច់មុខរបស់ ហ៊ុនសែន​។
    ហ៊ុនសែនជាម្ចាស់ គ្មាននណារម្នាក់អាចមានប្រជាប្រិយភាពជាង់បានទេ អំពើល្អរបស់ ម៉ម សូណង់ដូ
    ធ្វើអោយហ៊ុនសែនខ្លាច ខ្លាចម៉មសូណង់ដូ ឡើងធ្វើជានាក់ដឹកនាំជំនួស….. ។

  23. ឆ្លាតណាស់ says:

    ការពិតខ្ញុំចូលចិត្តគាត់និងវិទ្យុគាត់ប៉ុន៉្តែគាតគ៏អាចមានកំហុសដែរបើសិនធ្វើខុស

  24. មានព័ត៌មានដ៌សាហាវមួយគឺ​ កូនលោកផ្កាយដេញបុកគេបស្លាប់រួច រួចខ្លួនទៀត ពិតជាអយុតិធម៌ណាស់ គ្រាន់តែវ៉ាឡានកូនលោកផ្កាយសោះ ធ្វើជីវិតមនុស្សបាត់បង់ម្នាក់បាត់បង់ភ្លាម ធ្វើអោយឳពុកម្តាយយំសោកតែប៉ុណ្ណោះ
    តើកូនលោកផ្កាយនោះជាកូនមនុស្ស រឺកូនឆ្កែ​បានជាសាហាវម៉ោ្លះ​
    http://www.dap-news.com/typography/the-news/45841-2012-07-16-07-31-27.html

  25. visal says:

    ឳពួកអាថោកមិនដែលថ្លៃអើយ មើលទៅ​យ៉ាប់ណាស់។​

  26. ក្រែងលោកម៉មសាណង់ដូជាមេទ័ពបាញ់ទា ហេតុអ្វីក៏នៅនិយាយចច្រែតទីនេះ ខ្ញុំខំតាមដានមើលមុខព្រោះខ្ញុំមិនដែលឃើញមុខគាត់សោះ។តាមពិតគាត់ពិតជាក្លាហានណាស់។