លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូន ទៅតុលាការ នៅថ្ងៃចន្ទ NGO និងបក្សនយោបាយ រិះគន់ការចាប់ខ្លួន

Sunday, 15 July 2012
ដោយ៖ អេង គឹមជាង
DAP NEWS

ភ្នំពេញ៖ សេចក្តី រាយការណ៍ ព័ត៌មាន ចុងក្រោយ នៅរសៀល ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ នេះថា លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃ ចន្ទ ទី១៦ ខែកក្កដា បើទោះ បីជា អ្នកនាំពាក្យ ក្រសួងមហា ផ្ទៃ បានឲ្យដឹងថា លោក ម៉ម សូណង់ដូ ប្រធាន សមាគម អ្នកប្រជាធិប តេយ្យ និងជានាយក វិទ្យុសម្បុកឃ្មុំ FM 105 MHz បានបញ្ជូនទៅ ពន្ធនាគារ នោះហើយ ក៏ដោយ ។ ដោយឡែក នៅថ្ងៃអាទិត្យនេះ ផងដែរ គណបក្ស នយោបាយ និងអង្គការ សង្គមស៊ីវិល បានចេញ សេចក្តី ថ្លែងការ ណ៍ ជាបន្តបន្ទាប់ រិះគន់ អាជ្ញាធរ រដ្ឋាភិបាល ចំពោះការ ចាប់លោក ម៉ម សូណង់ដូ ។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកឧត្តម សេនីយ៍ ខៀវ សុភ័គ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា បន្ទាប់ពីមាន ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដែលជាប់ ពាក់ព័ន្ធនឹង បទល្មើស ធំៗ ចំនួន ៤ ដែលប្រឆាំង ជាមួយ រដ្ឋា ភិបាល ជាពិសេស ជាប់ ពាក់ព័ន្ធ រឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើ អប្បគមន៍ ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេល កន្លងទៅនោះ រហូតមកដល់ រសៀល ថ្ងៃទីដដែល លោកត្រូវ បញ្ជូនទៅ ពន្ធនាគារហើយ ដើម្បីរង់ចាំការ បើកសវនាការ ពីតុលាការ ។

លោក ខៀវ សុភ័គ បន្តថា ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដោយជាប់ ពាក់ព័ន្ធ ជាមួយបទល្មើ សធំៗ ចំនួន ៤ ហើយធ្វើឡើង តាមដីកាបញ្ជា ឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូង ខេត្តក្រចេះ កាលពីថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០១២ ។

អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា បទល្មើស ចំនួន៤ នោះ រួមមានទី១ -ជាអ្នកផ្តួចផ្តើម គំនិត ប្រឆាំង អ្នករាជការ សាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែក ខុសច្បាប់ នៅក្នុងការ បំពេញ មុខងារ សាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យ ប្រជាពលរដ្ឋ កាន់អាវុធខុស ច្បាប់ និងទី៤ -ប្រឆាំងនឹង អាជ្ញាធរ ស្របច្បាប់ តាមមាត្រា មួយចំនួន នៃក្រម ព្រហ្មទណ្ឌ ។

លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូន ទៅតុលាការ នៅថ្ងៃទី១៦ ខែកក្កដា ស្អែកនេះ ដោយលោក មិនទាន់ត្រូវបាន បញ្ជូនទៅ ពន្ធនាគារ នៅឡើយទេ នេះបើយោងតាម ប្រភព ផ្សេងមួយទៀត បានឲ្យដឹង ។

មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា បានចេញថ្លែង ការណ៍ នៅថ្ងៃទី១៥ ខែកក្កដា នេះ ដោយបានហៅ ការចាប់ខ្លួន លោក ម៉ម សូណង់ដូ គឺជាការប៉ុនប៉ង ដ៏គួរឲ្យ ខ្មាសអៀនមួយ ដែលបាន កប់ចោល នូវជម្លោះដីធ្លី ក្នុងខេត្តក្រចេះ ។

លោក អ៊ូ វីរៈ ប្រធាន មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា បាននិយាយនៅ ក្នុងសេចក្តី ថ្លែងការណ៍ របស់ខ្លួនថា “នេះជាករណី អាក្រក់បំផុត ។ ការចាប់ខ្លួន របស់លោក ម៉ម សូណង់ដូ គឺមិនមាន មូលដ្ឋាន ជាក់លាក់ នោះទេ អី្វដែលអាច ពន្យល់បាននោះ គឺ នេះគ្រាន់តែ ជា ប៉ុន ប៉ងរបស់ អាជ្ញាធរ ដើម្បីទម្លាក់ កំហុស ទៅលើ នរណាម្នាក់ ឲ្យទទួល ខុសត្រូវ ចំពោះការ ស្លាប់របស់ ហេង ចន្ថា ។ ចាប់តាំងពី សកម្មភាព ដ៏គួរឲ្យអាម៉ាស់ នោះមក អាជ្ញាធរបាន លូកដៃចូល យ៉ាងជ្រៅ ដើម្បីបង្កើតជា រឿងមួយ ផ្សេងទៀត ដោយបង្កើត បទចោទ ប្រកាន់ ស្តីពី ការធ្វើ អប្បគមន៍ និងចលនា បះបោរ ហើយឥឡូវ ការចាប់ខ្លួននោះ ដែលមើលទៅ គឺអាចឃើញ យ៉ាង ច្បាស់ថា គ្រាន់តែជាករណី មួយទៀត ដែល ប្រជាពលរដ្ឋ កម្ពុជា ត្រូវបានជម្លៀស ចេញដោយបង្ខំ និងដោយ ខុសច្បាប់ចេញពី លើដីរបស់ ពួកគេ ដើម្បី ផ្តល់ដី សម្រាប់ឲ្យ ក្រុមហ៊ុនឯកជន មួយទទួលប្រាក់ ចំណេញតែ ប៉ុណ្ណោះ” ។

រីឯគណបក្ស សិទ្ធិមនុស្ស ឯណោះវិញ ក៏បានចេញ សេចក្តីថ្លែងការណ៍ រិះគន់រដ្ឋាភិបាល ចំពោះការ ចាប់ខ្លួន លោក ម៉ម សូណង់ដូ នេះដែរ។ សេចក្តី ថ្លែងការណ៍ របស់គណបក្ស សិទ្ធិមនុស្ស ដែលចេញនៅ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា នេះ បានសរសេរ ថា “គណបក្ស សិទ្ធិមនុស្ស មានការសោក ស្តាយចំពោះ ករណីដែល អាជ្ញាធរ រាជរដ្ឋាភិបាល ចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធាន វិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគម អ្នក ប្រជាធិបតេយ្យ កាលពីវេលា ម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២” ។

គណបក្សសិទ្ធិមនុស្ស បានចាត់ទុកការ ចាប់ខ្លួនលោក ម៉ម សូណង់ដូ ខាងលើនេះ គឺជាការគំរាម កំហែងមួយ យ៉ាងធ្ងន់ធ្ងរ ផ្នែកនយោបាយ និងដើម្បី បំបាក់ស្មារតី ប្រជាពលរដ្ឋខ្មែរ អ្នកជាតិ និយម និងអ្នក ប្រជាធិបតេយ្យ នៅកម្ពុជា ។

គួរបញ្ជាក់ថា ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលោក ធ្វើដំណើរ មកពី បរទេស ហើយមកដល់ ប្រទេសកម្ពុជាវិញ កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ដែលនៅ ពេល នោះ លោក ម៉ម សូណង់ដូ បានស្រែកប្រាប់ អ្នកកាសែត ដោយមិនខ្លាចរអា នៃការចាប់ ខ្លួននេះ ។

កាលពីពេល កន្លងទៅ ថ្មីៗនេះ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបញ្ជាឲ្យ តាមចាប់ខ្លួន ប៊ុន រដ្ឋា សម្តេចក៏បាន បញ្ជាឲ្យតាម ចាប់ខ្លួន ប្រធានសមាគម អ្នកប្រជាធិបតេយ្យ ដោយមិនសំដៅ ឲ្យចំឈ្មោះនោះទេ បើទោះ បុគ្គលនេះ រត់ទៅទីណា ក៏ដោយ ៕

What Next?

Recent Articles

13 Responses to "លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូន ទៅតុលាការ នៅថ្ងៃចន្ទ NGO និងបក្សនយោបាយ រិះគន់ការចាប់ខ្លួន"

  1. គ្រាន់តែលឹពាក្យតុលាការ សូម្បីបរទេសក៍គេអស់សំណើចដែរ ……..ពីព្រោះតុលាការគ្មានអង្គរក្ស
    ការពារខ្លួនច្រើនដូច បង ធំ ទេ ដូចនេះតុលាការត្រូវតែធ្វើតាមគេ ………វប្បធម៌ផ្ដាច់ការគឺបែបនឹងឯង
    អង្គរក្សច្រើនដើម្បីសង្កត់គេ ឲ្យធ្វើតាម…..

  2. CPP says:

    បើលោកពិតជាជន ដ៏“អស្ចារ្យ” មែន, ហេតុអ្វី ក៏ត្រូវបានទទួលស្វាគមន៍ដោយក្រុម សមត្ថកិច្ច និង តុលាការសាលាដំបូងរាជធានីភ្នំពេញ?

  3. Anonymous says:

    CPP you think you have the best government in the world?
    I think, the world is saying CPP a poorest country in the world. Look at yours self dude!

  4. Ikea says:

    CPP look at yours self.

  5. បើគាត់មានកំហុស មែនគាត់មិនមកឲ្យគេចាប់ទេ

  6. នេះជាវិធីទល់ច្រករបស់អ្នកដឺកនាំដែលមានកំរិតវប្បធម៌ ទាប ដូចជាពាក្យថាបិទទ្វារវៃ ឆ្កែ អ្នកដឹក
    លើពិភពលោកគេមានកំរិវប្បធម៌ខ្ពស់គេមិនដែលនិយាយទេ ទើបតែលឺ នឹងឯង ឆ្លងកាត់ការសិក្សា
    ខ្ពស់ឆ្លងកាត់ការប្រឡងធ្វើលំហាត់ពិបាក ស្មុគស្មាញ​ គេមានវិធីដោះស្រាយបានច្រើបណាស់ គេមិន
    ងាយទាល់ច្រកឡើយ …តែបើអ្នកមានវប្បធម៌ទាប ជួបនឹងការពិបាកគឺ​ ចេញហឹង្សាហើយ …
    មើលចុះក្នុងសង្គម ឪពុកមានវប្បធម៌ទាប​ ច្រើនប្រើហឹង្សាក្នុងគ្រួសារ ពេលជួបការលំបាក……..

  7. CPP says:

    Sure, I know myself better than other and that’s the reason why I said, hopefully, you will get my points,

  8. sam says:

    yes CPP look at yourself please what are you doing.

  9. thida says:

    ហ៊ុន សែន ធ្វើអ្វីក៏គេដឹងដែរ ប៉ុន្តែសួរថាតើគាត់មានក្បាលជាមនុស្ស រឺអត់? ជាធម្មជាតិ មនុស្សមានការខ្មាស់អៀនណាស់ចំពោះទង្វើថោកទាបរបស់ខ្លួនគ្រាន់តែយូរ រឹ​ ឆាប់ តែហ៊ុន សែន ៣០​ ឆ្នាំហើយនៅមិនមានការរអៀសខ្លួនបន្តិចសោះ នោះក្បាលហ៊ុន សែន ជាធ្វីឲប្រាដក? ទោះបីសត្វក៏ចេះស្រលាញ់កូនវា ហេតុអីមនុស្សដូចគ្នាមិនចេះស្រលាញ់គ្នា។ ហ៊ុន សែនជាបុរសខ្លាំងតែជាមួយជាតិឯង ក្នុងស្រុកឯង បើនៅក្នុងសង្គមអន្តរជាតិវិញហ៊ុន សែន ប្រៀបដូចជាកូនមាន់ត្រូវទឹកភ្លៀងអញ្ចឹង! រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញជាតិដោយសង្រ្គាមត្រជាក់ សាហាវជាង ពុល ពត​ ១លានដង។

  10. Cpp your point is if your mother or sister or your daughter is being raped by someone that is your mother or sister or your daughter’s false, not the guy coz who tells her to walk that path that’s why the guy raped her right? Sorry to say this.

  11. Hun Sen says:

    ជ្រុលប្រកាសថាចាប់មេក្លោងហើយ បើមិនចាប់ខ្លាចគេថាអន់។ ដូច្នេះត្រូវតែចាប់ទោះបីសូណង់ដូរ មានកំហុសឬគ្មានកំហុសក្តី។ ស៊ូចាប់ខុសកុំឲ្យខ្មាំងរួចខ្លួន ចាំមើលបើគ្មានអន្តរជាតិមកអង្វរខ្ញុំទេចាំ​ តែខ្ញុំលែងតាដូរឯងតើ។ រឿងតាដូរនេះឃុំ​មិនយួរទេ​ប្រសិនបើពិភពលោកមិនមកអង្វរហ៊ុនសែនទេ នោះ។ ម្យ៉ាងទៀតកាចាប់សូណង់ដូរ​ដាក់ទ្រុងគឺ​ចំណេញ​នយោបាបក្សប្រជាជនដែរ ព្រោះបើទុកឲ្យ ដូរឯងនៅស្រែកឡូៗតាមវទ្យុបក្សប្រជាជន​យើងនិងមិនទៀងទេថានិងឈ្នះឆ្នោតសភាអាណតិថ្មី នេះ។

  12. BaBaBoo says:

    Thida គិតនិងសមហេតុផលដែរ តែមិនដល់កន្លាក់នៃភាពប្រាកដនិយមទេ សម្តេចហ៊ុន សែន គ្រាន់តែជាអាយ៉ងនៅក្នុង អាយ៉ងមួយទៀតនៃអំណាច (រដ្ឋាភិបាលស្រមោល) ដែលលោកគ្រាន់តែជាមេដឹកនាំ សម្រាប់តែផលប្រយោជន៌អ្នកដទៃ ។ ជួនកាលក្រឡេកតែចំណុចម្ខាង តែមិនបានពិនិត្យជ្រុងម្ខាងទៀតនៃការពិត និងធ្វើឲ្យយើងទទួល អយុត្តិធម៌ក្នុងការ វិន្និច្ឆ័យមិនខាន ។ បន្ទាប់ពីសម្តេចតែងតាំងកូនប្រុសលោកក្នុងមុខតំណែងសំខាន់ ដូចបានបញ្ជាក់ឲ្យដឹងថាត្រកូលហ៊ុន និងអស់អំណាចពិតប្រាកដថ្ងៃណាមួយ អ្នកដែលោកមិនទុកចិត្ត មិនមែនបក្សប្រឆាំងទេ។ ល្អនិងអាក្រក់ ចំពោះអ្នកដឹកនាំតែងមានទាំងពីរយ៉ាងចឹង តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋទូទៅជាអ្នកសម្រេចចិត្តនាឆ្នាំ ២០១៣ ខាងមុខនេះ។

  13. ច្បាប់របស់បនចោរព្រៃ វាបង្កើតឡើងសម្រាប់តែចាប់ចង
    អ្នកណាដែលមានមនសិការជាតិនិងទន់ខ្សោយជាងវា ។
    កំហុសឃាតករជាច្រើននាក់ដែលហ៊ុន សែននិងប៊ុន រ៉ានី
    ជួលឱ្យសម្លាប់នារីខ្មែរដែលហ៊ុន សែនចាប់បង្ខំរំលោភ ពួកវា
    មិនដែលចាប់ចងសូម្បីម្នាក់ ។ អាឈួក បណ្ឌិតដែលបាញ់ធ្វើ
    ឱ្យរបួសក្មេងស្រីៗ ក៏រួចខ្លួន ។ ហ៊ុន សែនជាឃាតករនិងជា
    ជនក្បត់ជាតិ ក៏មិនឃើញច្បាប់វាលៃលកអូសក្បាលវាទៅណា ។
    តាមពិតហ៊ុន សែនវាកំពុងភ័យដែលមានខ្មែរស្នេហាជាតិហ៊ាន
    ប្រឈមមុខប្រឆាំងនឹងវា ។