សម្ដេច ហ៊ុន សែន ជួប​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី នៅ​ខេត្ត​សៀមរាប​

ថ្ងៃទី 15 កក្កដា 2012
ដោយ: CEN

​សម្តេច​ហ៊ុន​សែន ជួប​ក្រុម​យុវជន​ស្ម័គ្រចិត្ត វាស់វែងដីធ្លី នៅ​ខេត្ត​សៀមរាប កាលពីយប់ថ្ងៃទី១៣កក្កដា ឆ្នាំ២០១២ (រូបថត​៖ វេបសាយ នគរបាលជាតិ)

​សម្តេច​ហ៊ុន​សែន ជួប​ក្រុម​យុវជន​ស្ម័គ្រចិត្ត វាស់វែងដីធ្លី នៅ​ខេត្ត​សៀមរាប កាលពីយប់ថ្ងៃទី១៣កក្កដា ឆ្នាំ២០១២
(រូបថត​៖ វេបសាយ នគរបាលជាតិ)

ខេត្តសៀមរាប: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​នឹង​ក្រុមយុវជន​ស្ម័គ្រចិត្ត ចុះ​វាសវែង​ដីធ្លី កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទី​រួម​ខេត្ត​សៀមរាប​។ ក្រុមយុវជន​ស្ម័គ្រ ដឹកនាំ​លោក​ហ៊ុន​ម៉ានិត កូនប្រុស​សម្តេច​ហ៊ុន​សែន ក្នុង​ឯកសណ្ឋាន កងទ័ព​ប៉ា​រ៉ា បាន​ចុះ​បំពេញ​បេសកកម្ម​វាស់វែង​ដីធ្លី ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន តាម​ការផ្តួចផ្តើម​របស់​សម្តេច​ហ៊ុន​សែន ចាប់តាំងពី​ថ្ងៃ​២៦​មិថុនា ឆ្នាំ​២០១២​។​

​វេបសាយ​របស់​នគរ​បាលជា​តិ បានបង្ហាញ​ថា ក្នុង​ពិធី​នោះ សម្តេច​ហ៊ុន​សែន បាន​ជំរុញ​ឲ្យ​ក្រុមការងារ​យុវជន​ទាំង​អស់ យកចិត្តទុកដាក់ ឲ្យបាន​ហ្មត់ចត់​ទៅលើ​ការងារ​វាស់វែង​ដីធ្លី ជាពិសេស​ចំពោះ​បញ្ហា​ព្រំដី និង​មិន​ត្រូវ​ឃុបឃិត​ណាមួយ​នោះទេ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា “​សូម​ក្មួយៗ ដែល​ធ្វើ​ការងារ​នេះ កុំឲ្យ​បន្សល់​ទុក​បញ្ហា​ឲ្យ​ប្រជាជន មានទំនាស់​ព្រំដី​ទៅ​ថ្ងៃក្រោយ ហើយ​សូម​ជួយ​តាមដាន​មើល​បញ្ហា ដែល​អាច​កើតមាន​ករណី​ឃុបឃិត​រវាង​មន្ត្រី អាជ្ញាធរ​ដែនដី ឬ​ក៏​ក្រុមហ៊ុន ដែល​ទទួល​ដី​សម្បទាន ដែល​អាច​កើតឡើង​នៅក្នុង​ពេល​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​នេះ ព្រោះ​កិច្ចការ​នេះ យើង​ធ្វើ​ដើម្បី​ប្រយោជន៍​របស់​ប្រជាជន​”​។

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​សរសើរ​ចំពោះ​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចការ​ជា​ប្រវត្តិសាស្ត្រ ដែល​ជា​ការអនុវត្តន​យោ​បាយ​ចាស់​សកម្មភាព​ថ្មី នៅក្នុង​ការវាស់វែង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ពេលនេះ​។

​យោង​តាម​ទិន្នន័យ បានបញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​ជាង ៣០​ម៉ឺន​គ្រួសារ ដែល​ស្មើនឹង​មនុស្ស​ប្រហែល​ជាង ១​លាន​នាក់ ដែល​ត្រូវ​ទទួលបាន​ដីធ្លី ក្នុង​បេសកកម្ម​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ប្រមាណ ១.៥០០ នាក់ ដែល​បាន​បញ្ជូន ចេញ​ពី​គ្រប់​មហាវិទ្យាល័យ ដើម្បី​ទៅ​ជួយ​វាស់វែង​ដីធ្លី ធ្វើ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​។

​សម្ដេច​ហ៊ុន​សែន បាន​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន ឲ្យខិត​ខំ​ធ្វើ​កិច្ចការ​វាស់វែង​ដី ឲ្យបាន​ល្អ ហើយ​សម្ដេច​នឹង​ផ្ដល់​ប័ណ្ណ​ទទួលស្គាល់​នូវ​ការបំពេញ​ការងារ ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់គ្នា ដែល​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​នេះ ក្នុង​វិស័យ​ដីធ្លី​នេះ​៕

What Next?

Recent Articles

7 Responses to "សម្ដេច ហ៊ុន សែន ជួប​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី នៅ​ខេត្ត​សៀមរាប​"

  1. ហែនស៑ុន says:

    ឣាចម៍ក្តឣាសែនឣើយ មិនទាន់ឣីផងមាការឃុបឃិតគ្នានិងសីុសំណូក មានឣំពើពុករលួយបាត់ទៅហើយ។ ហើយមកនិយាយឣាចម៍ក្តស្ឣី ឣាក្បត់ជាតិទាំងពូជ……

  2. នេះជានយោបាយប្រជាភិថុត

  3. salim says:

    នេះជានយោបាយរបស់គណបក្សប្រជាជនកម្ពុជា
    ពីព្រោះនឹងមានការបោះឆ្នោតជាសកលនៅឆ្នាំ ២០១៣
    ខាងមុខនេះ ដូច្នេះហើយ គណបក្សប្រជាជនកម្ពុជា
    ត្រូវរកកម្មវិធីអូសទាញយុវជនដែលមានអាយុគ្រប់
    ការបោះឆ្នោតចូលមកជាសកម្មជនរបស់គណបក្សឧ្យមាន
    ចំនួនច្រើនបន្ថែមទៀត៕

  4. nara says:

    ហ៊ុន សែន ប្រើប្រាស់វិធីការក្នុងការសាងអំណាចទៀតហើយ
    មានការនាំយកយុវជនមកចូលរួមក្នុងផែនការណ៍លើកឡើងនេះ៕

  5. Mubarak says:

    ស្មានថាយុវជនទាំងនោះជាកូនចៅអ្នកស្នេហាជាតិឬ តាមពិតយុវជនទាំងនោះសុទ្ធតែកូន​ចៅ​របស់ អ្នកបំរើ និងកំពុងតែសីុពែហ៊ុនសែន ព្រោះហ៊ុនសែនបានគំរាមម៉ែឪរបស់សមាជិក​បក្ស​ប្រជាជន ឲ្យបញ្ចូនកូនចៅមកបំរើបក្សប្រជាជនព្រោះចង់បង្ហាញ​និងសំញ៉ែងកំលាំង​យុវជន​ដើម្បីបំបាក់យុវជន ដ៍ទៃទៀតកុំឲ្យរៀនបះបោលដូចយុវជននៅប្រទេអេហ្ស៊ីបអី ព្រោះ​រដ្ឋាភិបាល​ក៍មានកំលាំងយុវជន ដែរ។ មិនខ្មះទេហ៊ុនសែនអើយ ស្ទីលរបស់សែនឯងត្រូវបានគេប្រើរួចហើយ​នៅប្រទេសអេហ្ស៊ីប ទុយនេសីុ និងលីប៊ី​ តែនៅទីបំផុតមេដឹកនាំទាំងនោះរួមជាមួយសែនឯង​បានជួបនូវរឿងរ៉ាវដ៍កំសត់ដែលពីភពលោក មិននិយាយរកនិងស្តាប់តាមការអង្វរនៅទីបំផុត។

  6. Mubarak says:

    បើតាមខ្ញុំគិតវាសនាហ៊ុនសែនទៅនិងខ្មោចកាដាហ្វីនៅមិនយូរទេព្រោះទង្វើរហ៊ុនសែនកាន់តែ ធ្វើឲ្យខ្លួនឯងចូលជ្រៅទៅទីភពងងឹតសូន្យសុងទាំងពួជន៍នៅរយៈពេលឆាប់ៗខាងមុខនេះឯង។

  7. ហែនស៑ុន says:

    ជាការពិតណាស់ មិនយូរទេ ហ៊ុន សែននិងមានវាសនាដូចជា ហ្គាដាហ្វីជាក់ជាមិនខាន។