១៧​កក្កដា មេដឹកនាំ​គណបក្សប្រឆាំង ជួបគ្នា នៅ​ហ្វីលីពីន និយាយ​ពី​ការរួបរួម​

ថ្ងៃទី 15 កក្កដា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ធ្វើការ​ចរចា​គ្នា​អំពី​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា សម្រាប់​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​។​

​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា ក្រុមការងារ​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​ជួបពិភាក្សា​ជាមួយ​ខាង​គណបក្ស​សម រង្ស៊ី​។ សម្រាប់​សមាសភាព​ដែល​ទៅ​ចូល​រួមមាន លោក ប៉ុល ហំ​ម និង​លោក យ៉ែម បុញ្ញឫទ្ធិ​។​

​លោក កឹម សុខា បាន​បន្តថា របៀបវារៈ នៃ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គណបក្ស​សម រង្ស៊ី គឺ​ផ្តោតទៅលើ​ការបង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ​។

​លោក កឹម សុខា បាន​បញ្ជាក់ថា “​ការរួបរួម​នេះ គឺជា​ការទាមទារ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ អ្នកស្នេហាជាតិ អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​អ្នក​ដែល​ចង់​ប្តូរ​អ្នកដឹកនាំ​បច្ចុប្បន្ន គឺ​ចង់​ឲ្យ​យើង​រួបរួមគ្នា​”​។​

​ជាមួយគ្នានេះដែរ ប្រធានស្តីទី​គណបក្ស​ស​ម រង្ស៊ី លោក គង់ គាំ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុមការងារ​គណបក្ស​សម រង្ស៊ី នឹងធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ ចំណែក​សមាភាព​ដែល​ទៅ រួមមាន​៖ រូបលោក លោក​សុន ឆ័យ លោកស្រី មូរ សុខ​ហួរ លោក យឹម សុវណ្ណ និង​លោក អេង ឆៃអ៊ាង​។​

​លោក គង់ គាំ បាន​មានប្រសាសន៍​បន្តថា “​សម្រាប់​របៀបវារៈ នៅក្នុង​ការពិភាក្សា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស គឺ​ពិគ្រោះគ្នា ដើម្បី​ឲ្យ​មានការ​រួបរួម​យកជ័យ​ជំនះ នៅ​ឆ្នាំ​២០១៣ ឲ្យ​មានការ​ផ្លាស់ប្តូរ​”​។

​លោក​ប្រធានស្ដីទី​បន្តថា មុននឹង​ឈានចូល​ដល់​ការជួបពិភាក្សា​ជាមួយ​ខាង​ក្រុមការងារ​គណបក្ស​សិទ្ធិមនុស្ស គឺ​ក្រុមការងារ​របស់​គណបក្ស​សមរង្ស៊ី នឹង​ជួបពិភាក្សា​ជាមួយ​លោក​សម រង្ស៊ី នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល​។ បន្ទាប់មក ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី រួមទាំង​លោក​សមរង្ស៊ី នឹង​ជួប​ជាមួយ​ក្រុមការងារ​ខាង​គណបក្ស​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១៧ ខែ​ក្កដា ឆ្នាំ​២០១២​។​

​ដោយសារតែ​លោក​សមរង្ស៊ី ជាប់ទោស មិនអាច​វិលត្រឡប់ មកកាន់​កម្ពុជា​វិញ​បាន ទើប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​ទៅ​ជួបប្រជុំគ្នា នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​និយាយ​ពី​ការរួបរួម​ឡើងវិញ​។​

​ជាការ​កត់សម្គាល់ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា​ម្តងមកហើយ កាលពី​ថ្ងៃទី​១៥​មករា ឆ្នាំ​២០០៩ ក្រោយពី​ការបោះឆ្នោតជាតិ​ឆ្នាំ​២០០៨​។ ក៏ប៉ុន្តែ​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ ត្រូវបាន​រលាយ​ទៅវិញ នៅ​រយៈពេល​ជាង ១ ឆ្នាំ ក្រោយពី​ការចរចា​រវាង​ក្រុមការងារ​ទាំងពីរ មិន​ត្រូវរ៉ូវ​គ្នា​។​

​នោះ​គឺ​គណបក្ស​សមរង្ស៊ី មិន​ទុកចិត្ត​លើ​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម​សុខា ដោយ​សង្ស័យថា លោក​កឹម​សុខា ជា​កូនជឹង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ចូលទៅ​កកូរកកាយ​គណបក្ស​ស​មរ​ង្ស៊ី ដោយ​ប្រែក្លាយ​ការរួបរួម​នោះ ទៅជា​ការ​បំបែក និង​រំលាយ​គណបក្ស​សមរង្ស៊ី​។ មូលហេតុ​មកពី​លក្ខខណ្ឌ​រួបរួម​របស់លោក​កឹម​សុខា ត្រូវបាន​កំណត់​ឲ្យ​មាន​ការប្តូរឈ្មោះ​គណបក្ស​សមរង្ស៊ី និង​កំណត់​អាណត្តិ​ប្រធាន តែ​ពីរ​អាណត្តិ ក្នុង​រយៈពេល ១០ ឆ្នាំ ជាដើម​។​

​ក៏ប៉ុន្តែ​សម្រាប់​ការវិល​ទៅ​ចូលរួម​តុ​ចរចា​ឡើងវិញ​នាពេលនេះ ដោយសារតែ​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំងពីរ គឺ​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម​សុខា ទទួលបាន​សំឡេងឆ្នោត ដោយ​ជាប់​ជា​មេឃុំ​ចំនួន ១៨ ឃុំ​។ រីឯ​គណបក្ស​សមរង្ស៊ី បាន​ធ្លាក់ចុះ​សំឡេងគាំទ្រ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​៕​

What Next?

Recent Articles

9 Responses to "១៧​កក្កដា មេដឹកនាំ​គណបក្សប្រឆាំង ជួបគ្នា នៅ​ហ្វីលីពីន និយាយ​ពី​ការរួបរួម​"

  1. ឡូឡូ says:

    ខ្ញុំឆ្ងល់ ថាគេបាះឆ្នោតយ៉ាងម៉េចបើអាប៊ីតនិងកីឡាករគឺក្រុមតែ១….??

  2. រួបរួមគ្នា ​ជាម៌ាគា នាំនាវា កម្ពុជា ឆ្ពោះត្រើយសុខ៕

  3. ចៅចេកអាំង says:

    ទោះជារួមគ្នាក៏សម រង្សី អត់បានមអីដែរ គឺកឹម​ សុខាមេបោកដែលបានចំណេញច្រើន។ តែរួមគ្នា ទៅ លះបង់ដើម្បីជាតិមិនអីចឹងពួកយើងជាអ្នកប្រឆាំងផ្កាប់ឆ្នាំង។ទោះចាំជាតិក្រោយក៏មិនទាន់ហួសពេល ដែរ។

  4. Rationale says:

    បើទស្សនិកជនយល់ថា អាជ្ញាកណ្តាលមានភាពលំអៀងលើក្រុមកីឡាករណាមួយនោះ មេក្រុមកីឡាករម្ខាងទៀត អាចមានដំណោះស្រាយច្រើនយា៉ង ដូចជាស្នើដល់គណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ ជួយ៖
    ១- កែគោលការណ៍ដើម្បីតំរង់ទិស អាជ្ញាកណ្តាលអោយអនុវត្តទៅតាមគោលការណ៍ ឬ
    ២- ជ្រើសរើស អាជ្ញាកណ្តាលថ្មី ឬ
    ៣- បញ្ជូនអាជ្ញាកណ្តាលនោះទៅវិនិច្ឆ័យកំហុសដោយ គណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ
    ៤-……. ។ល។

  5. ក្មេងវត្ត says:

    ពួកអាយ៉ងវាខ្លាចណាស់ បើអ្នកស្នេហាជាតិរួមគ្នា កុំថាពួកវាមិនបារម្មណ៍ អញ្ចឹងហើយបានជាពួកវាតែងតែរិះរកគ្រប់មធ្យោបាយដើម្បីបំបែក ដូច្នេះសូមមេបក្សទាំងពីរត្រូវប្រុងប្រយ័ត្តអោយមែនទែន ពួកអាគុម្មុយនិស្ដផ្ដាច់ការវាមានល្បិចច្រើនណាស់។

  6. សប្បាយនិយម says:

    បើសិនជាថែមបក្សប្រឆាំងពីទៀតនោះ ប្រហែលជាបានត្រឹមស្មើរបក្សកាន់អំណាច។ បក្សប្រឆាំងអាចទៅរួច បុ៉ន្តែប្រហែលជាត្រ្ូវប្រើពេលយូរ ប្រហែលជាទឹកទីប្រាំ ព្រោះស្តេចប្រដាល់តេជោមិនបោះបង់កាប្រគួត ដោយមិនប្រើក្បាច់ពិសេសៗទេ។ នេះជាគូរពិសេសអ្នកឈ្នះបានកៅអី ដុល្លារនិងអំណាច អ្នកចាញ់បាត់ទាំងអស់ ។

  7. រីករាយណាស់​ នៅពេល​ឃើញអ្នកប្រជាធិបត្តេយ្យរួបរួមគ្នា តែសូមកុំក្បត់គ្នា។

  8. ខ្មែរ says:

    ខ្ញុំចង់អោយការចរចារដំនើរការណ៍ទៅ ដោយទទួលបានលទ្ធផលវិជ្ជមាន គឺការរួបរួមគ្នា ដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា

  9. ចៅចេកអាំង says:

    គួរអោយអាណិតម៉ម សូណង់ដូដែរ ដែលពេលវេលាចុងក្រោយនៃជីវិតមិនគួរមានរឿងដូច្នេះសោះ តាមពិតយើងជាខ្មែរយើងមិនចង់អោយអ្នកណាម្នាក់ពាក់ព័ន្ធនិងរឿងគុកច្រវ៉ាក់ទេ យើងគួរតែរស់ នៅយ៉ាងសុខសាន្តតែផ្ទុយទៅវិញនេះគឺជា មនោគមន៏វិជ្ជាដែលគេម្នាក់ៗ ទទួលបានហើយយកមកស្ល បំពុល ពង្វក់ខ្មែរ អោយឡប់ទៅតាមអ្វីដែលគេចង់បាន។
    ខ្មែរមួយចំនួនតូចពេលបានរត់ទៅរស់នៅប្រទេសក្រៅបានទទួលការចេះដឹងបន្តិចបន្តួចពីលោក ខាងលិច គួបផ្សំនិងការបានវោហាសាសន៏ បានតាំងខ្លួនជាមនុស្សចេះដឹង គ្រប់សព្វពីប្រជាធិបតេយ្យហើយយក់មកពង្វក់ខ្មែរនៅក្នុងស្រុក តែទីបញ្ចប់លទ្ធផលបានបង្ហាញ ស្រាប់ខ្លះចាប់គុក ខ្លះរត់ចោលស្រុក យ៉ាងវេទនាបំផុត តែនេះជាអ្វីដែលគេជ្រើសរើស ផ្លូវសំរាប់គេដែលគេត្រូវដើរ។ប្រទេសកម្ពុជា,ប្រជាជនកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពគ្រប់គ្រាន់ហើយ ថ្វីត្បិត មានបញ្ហាមួយចំនួនកំពុងកើតមាននៅក្នុងសង្គម តែប្រមុខរដ្ធាភិបាល ,រដ្ថាភិបាលកំពុងតែដោះស្រាយ យ៉ាងខ្លាំងក្លា។ល្មមហើយអ្នកប្រឆាំងទាំងឡាយ អើយ, តែពុំមានគ្រូអាចារ្យ ណាប្រដៅពួកគេបានឡើយសូមពួកគេបន្តបេសកកម្មគេបន្តទៀតចុះរហូត បានជោគជ័យ។សូមព្រះប្រទានពរ។