05192013Headline:

សុខ ស្រីនាង ឆក់​យក​តំណែង សុខ ពិសី

18 July 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​ដែល​ជួប​នឹង​បញ្ហា​ស្នេហា​មិន​សម​ប្រកប​នាង សុខ ស្រីនាង ហាក់​មាន​យីអ៊ុន​ឡើង​ខ្ពស់​ស្រឺត​ៗ​​វិញ​ក្រោយ​ពេល​នាង​បាន​ហក់​ចូល​ផលិត​កម្ម​សាន់​ដេ ហើយ​នាង​​ទទួល​បាន​ឱកាស​គ្រង​តំណែង​តួ​ឯក​ជំនួស​តារា​ចម្រៀង​ដែល​កំពុង​សំបូរ​រឿង​អាស្រូវ​នាង សុខ ពិសី ក្នុង​ភាព​យន្ត​ខ្នាត​ធំ​ទី​២​របស់​ផលិត​កម្ម​សាន់​ដេ​នោះ​។

ក្រោយ​ដើរ​ចេញ​ពី​ផលិត​កម្ម​ប៊ីក​មែន (Big Man) សុខ ស្រី​នាង ក៏​បាន​បញ្ចប់​ជីវិត​អាពាហ៍​ពិពាហ៍​គ្មាន​អេតាស៊ីវីល​របស់​នាង​ជាមួយ​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម KH ស៊ីសុវត្ថិ ក្រោម​ពាក្យ​បក​ស្រាយ​ថា​ស្នេហ៍​មិន​ចុះ​សម្រុង​។ ប៉ុន្តែ​ចំណង​ស្នេហ៍​ប្រេះ​ស្រាំ​​ដែល​ខំ​ថែ​តាំង​ពី​នាម​ជា​សង្សារ​រហូត​បាន​រៀប​ការ​ដូច​បំណង​នោះ​មិន​បាន​ចាក់​រុក​បេះ​ដូង​តារា​ចម្រៀង​នាង សុខ ស្រីនាង ឲ្យ​ឈឺ​ចិត្ត​ស្អិត​ទ្រូង​យូរ​នោះ​ឡើយ ពោល​គឺ​នាង​បាន​យក​តន្ត្រី និង​ចម្រៀង​ជា​អ្នក​កំដរ​វិញ​ម្តង​។

ក្រោយ​ហក់​មួយ​ក្ឌាំង​ចូល​សាន់​ដេ​តារា​សម្បុរ​ស្រអែម​មាន​សម្រស់​មិន​ធម្មតា​ម្នាក់​នេះ ក៏​មាន​សំណាង​ទទួល​បាន​តំណែង​ជា​តួ​ឯក​ភ្លែត​ ខណៈ​ដែល​តំណែង​នេះ​ សុខ ពិសី ធ្លាប់​អង្គុយ​ តែ​ដោយ​សារ​នាង​មាន​បញ្ហា​រកាំ​រកូស​រឿង​អាស្រូវ​ស្នេហា​ ហើយ​បន្ត​បាត់​ខ្លួន​នោះ ទើប​តំណែង​មួយ​នេះ​បាន​ធ្លាក់​ទៅ​លើ​ សុខ ស្រីនាង ដោយ​មិន​ដឹង​ខ្លួន​។

នៅ​ពេល​រក​អុស​ប្រទះ​ឈើ​ងាប់ បែប​នេះ សុខ ស្រីនាង បាន​សម្តែង​ភាព​សប្បាយ​រីក​រាយ​ ខណៈ​ពេល​ដែល​នាង​ទើប​តែ​ផ្ញើ​ខ្លួន​នៅ​ផលិត​កម្ម​សាន់ដេ បាន​ប្រហែល​មួយ​ខែ​សោះ តែ​នាង​បាន​ទទួល​កិត្តិយស​ពី​ផលិត​កម្ម​មួយ​នេះ ដោយ​ការ​ផ្តល់​ទំនុក​ចិត្ត​យ៉ាង​កក់​ក្តៅ​ទោះ​បី​ជា​នាង​​ជា​តារា​ចំណូល​ថ្មី និង​បាន​ឃ្លាត​ពី​វិស័យ​សិល្បៈ​យូរ​គ្រាន់​មក​ហើយ​ក្តី​។

What Next?

Recent Articles

7 Responses to "សុខ ស្រីនាង ឆក់​យក​តំណែង សុខ ពិសី"

  1. Did says:

    Too much make up and she can’t sing. ស្រ្តីមេម៉ាយម្នាក់នេះច្រៀងមិនពីរោះទាល់តែសោះ។

  2. good boy says:

    សុខស្រីនាង អើយ!​នៅក្មេងសោះមេម៉ាយហើយ.និងហើយចង់បានប្តីពេក អីឡូវស្រួលទេ

  3. Name says:

    ច្រៀងពិរោះសំរោះក៏ស្អាត មិនខ្វះទេ សង្សានោះ។

  4. ph says:

    ពាក្យថាមេម៉ាយ​និងស្រ្តីដែលរៀបការ​ហើយ​មានះអ្វីខុសគ្នា​​ យើងត្រូវគិតថាបើឌ្វើអោយមានន័យគឹវាមានន័យ បើ គ្មានន័យប្រៀប ដូចជាមនុស្សទៅហើយដែរ

  5. good boy says:

    អោយ តែមានលុយ មិនខ្វះទេស្រីក្មេង .

  6. Generator says:

    មើលទៅគូរឲ្យ​ស្រលាញ់ ក៏១១១១

  7. Me says:

    ការិះគន់នាងពិតជាត្រឹមត្រូវ ប៉ុន្តែនេះជាផ្លូវជីវិតរបស់មនុស្សម្នាក់ៗជាអ្នកដើររៀងៗខ្លួន!!