06192013Headline:

ស៊ឹម ថៃណា វះដុំសាច់ចេញ

Written by ភ្នំពេញដេលីញូវ
Thursday, 19 July 2012

ចាប់តាំងពី ត្រឡប់មកច្រៀង នៅផលិតកម្ម ចាស់វិញ អ្នក ចម្រៀង ស៊ឹម ថៃណា មិនឃើញ ចេញមុខ ឡើងច្រៀង លើឆាក ប្រគំតន្ត្រីទេ យូរៗម្តង ទើបឃើញនាង បង្ហាញមុខ ។ ប៉ុន្តែ ជួបនាង នៅពេលថ្មីៗ នេះ ឃើញថានាង ស៊ឹម ថៃណា មានសម្រស់ ស្រស់ស្អាត តែមាន ព្រលឹង ជាងមុនបន្តិច ។ នៅថ្ងៃ អាពាហ៍ពិពាហ៍ លោក អ៊ុក ណារីម និង នាង ឆោម ឆពុំ ថ្ងៃទី ២៩ ខែមិថុនា មានសិល្បការិនី ល្បីៗ ជាច្រើនរូប ចូល រួម តែ ស៊ឹម ថៃណា មើលទៅការ តុបតែងខ្លួន និង ការស្លៀកពាក់ របស់នាង សិច ស៊ី មិនចាញ្ញ់ គេឡើយ ។ ក្រោយពី បង្ហាញមុខ ក្នុងពិធី អាពាហ៍ពិពាហ៍ នោះមិនបាន ប៉ុន្មានថ្ងៃផង ស្រាប់តែ ស៊ឹម ថៃណា ត្រូវចូល មន្ទីរពេទ្យ ដើម្បីធ្វើការ វះកាត់ ដុំសាច់ នៅត្រង់ ដើមដៃឆ្វេង របស់ខ្លួន ហើយចុងក្រោយ នេះ មានលេច ឮព័ត៌មានថា ដុំ សាច់ដុះនោះ អាចរាលដាល ដល់ដើមទ្រូង របស់នាង ទៀតផង ។

ស៊ឹម ថៃណា ជាតារាចម្រៀង ដែលមាន ដើមទ្រូងល្អ ជាងគេក្នុង ចំណោម តារាល្បីៗ មួយចំនួន ។ ចាប់តាំងពី ប្រឡូក ចូលក្នុង វិស័យសិល្បៈ នាងមិនទាន់ បានកែកុន ចំណុចខ្វះខាត មួយចំនួន នៅឡើយទេ ព្រោះដើមទ្រូង របស់នាងគឺ ស្រស់ស្អាត ពី ធម្មជាតិពិតៗ ហើយ ដោយសារ មានដើមទ្រូង ល្អបែបនេះ បានធ្វើឱ្យមាន ការទាក់ទាញ យ៉ាងច្រើន ពីមហាជន ។

ក្នុងឈុត សម្លៀកបំពាក់ រ៉ូបរាត្រី ចោមពុង បញ្ចោញ សាច់សខ្ចី ធ្វើឱ្យសម្រស់ ស៊ឹម ថៃណា កាន់តែមានការ ទាក់ទាញ ក្រៅពីនេះ យើងចាប់ អារម្មណ៍ឃើញ ថា រូបរាងនាង កាន់តែធាត់ ទ្រលុកទ្រលន់ ។ ស៊ឹម ថៃណា បានឱ្យដឹងថា មិនដឹងជា យ៉ាងម៉េច ទេ នាងព្យាយាម កាត់បន្ថយ របបអាហារ ដើម្បីបញ្ចុះ ទម្ងន់ ប៉ុន្តែមិន សម្រេចសោះ មើលទៅរូបរាង ខ្លួនឯងនៅតែធំ ។ ពីមុនទម្ងន់ នាងដល់ទៅ ៥៧ គីឡូក្រាម ពេលនេះ ស្រកនៅសល់ ត្រឹមតែ ៥៣ គីឡូ ក្រាមប៉ុណ្ណោះ នាងកំពុង ព្យាយាមសម្រក ទម្ងន់ មកនៅ ៥០ គីឡូក្រាម ឬ ក្រោមនេះ ដើម្បីមើលទៅ រាងស្វែលស្អាត ។

ស៊ឹម ថៃណា ធាត់បន្តិច តែសម្បុរនាង ភ្លឺរលោង ស្រស់ស្អាត មិនមាន ស្លាកស្នាមអ្វី ប៉ុន្តែនៅពេល ជួបជាមួយ មិត្តភក្តិ កាលពីថ្មីៗនេះ នាងបាន បង្ហាញស្នាម វះកាត់ នៅលើ ដើមដៃឆ្វេង របស់ខ្លួនឱ្យ មិត្តភក្តិ បានឃើញ ដែល នាងទើបតែ ចេញពី មន្ទីរ ពេទ្យ វះកាត់ ។ មិត្ត ភក្តិជាច្រើន បានបង្ហាញការ យកចិត្តទុកដាក់ និង ព្រួយបារម្ភ ចំពោះនាង ហើយម្នាក់ៗ ឆ្ងល់ថានោះ ជាស្នាមវះកាត់អ្វី ? អ្នកខ្លះទៀត គិតថា ស៊ឹម ថៃណា ប្រហែលជា មាន បញ្ហាដើមទ្រូង ហើយមើលទៅ ទើបចូលពេទ្យ ដើម្បីវះកាត់ បែបនេះ ពីព្រោះ មួយរយៈពេល ចុង ក្រោយនេះ មានសិល្បការិនី មួយចំនួន កំពុង ប្រឈមបញ្ហា មហារីក បន្ទាប់ពីគេបាន ទៅចូលហាង កែកុន នូវចំណុចខ្វះខាត មួយចំនួន ។

ស៊ឹម ថៃណា បានបញ្ជាក់ ប្រាប់ថា “ការពិត ដុំសាច់ដុះ នៅលើដៃ របស់ខ្ញុំ មានតាំងពី តូចៗមកម៉្លេះ គ្រាន់តែ ដុំសាច់នោះ វាតូច ស្រាប់តែ យូរៗទៅ វារីកធំទៅៗ ធ្វើឱ្យខ្ញុំព្រួយ បារម្ភជាខ្លាំង រហូតទៅជួប ពិភាក្សាជាមួយ គ្រូពេទ្យ ។ មុននឹង សម្រេចចិត្ត ធ្វើ ការវះកាត់ ដុំ សាច់ ដុះនោះ ខ្ញុំបានពិភាក្សា ជាមួយគ្រូពេទ្យ ជំនាញ ជាច្រើនលើក ច្រើនសា គួរតែរក្សាទុក នៅដូចដើម ឬ កាត់ចេញ ។ ក្រោយមក គ្រូពេទ្យ ប្រាប់ថា ត្រូវតែកាត់ចេញ បើមិនដូច្នោះ វានឹងរីកធំ ជាងមុន ។ ខ្ញុំក៏សម្រេចចិត្ត តាមគ្រូពេទ្យ ណែនាំ ហើយចូល វះកាត់ តែម្តង ។ ដុំ សាច់នោះ ជាដុំសាច់ធម្មតា មិនកាច សាហាវនោះទេ ពីព្រោះគ្រូពេទ្យ បាន យកទៅ ពិសោធ យ៉ាងល្អិតល្អន់ វាមិនប៉ះពាល់ ឬ រាលដាលដល់ ទៅកន្លែង ផ្សេងឡើយ” ។

ស៊ឹម ថៃណា បានបន្ត ទៀតថា “កន្លងមក ខ្ញុំមិនធ្លាប់ ធ្វើការវះកាត់ ពង្រីកដើមទ្រូង នោះទេ ដូច្នេះ ដើមទ្រូងខ្ញុំ នៅស្រស់ស្អាត ទៅតាមធម្មជាតិ ពិតៗ ហើយការវះកាត់ ដុំសាច់ដុះ នៅលើដើមដៃ របស់ខ្ញុំ មិនប៉ះពាល់ ដល់ផ្នែក ណាមួយ ក្នុងរាងកាយ ខ្ញុំ ឡើយ” ។

នាងបានបញ្ជាក់ ប្រាប់ពីមូលហេតុ ដែលមិនសូវ បង្ហាញមុខនៅ ឆាកប្រគំតន្ត្រី ដោយសារ នាងមិនទាន់មាន បទចម្រៀងថ្មី ដើម្បីបង្ហាញ ទស្សនិកជន ប៉ុន្តែឆាប់ៗ ខាងមុខ នាងត្រៀមនឹង ចេញអាល់ប៊ុម ចម្រៀងថ្មីៗ ជាច្រើន តម្រូវទៅតាម យុវវ័យ សម័យថ្មី ហើយនាងនឹង បង្ហាញមុខ ឡើងវិញជាមួយ បទចម្រៀងថ្មី និង ស្ទីលប្លែក ខុសពីមុន ៕

What Next?

Recent Articles

One Response to "ស៊ឹម ថៃណា វះដុំសាច់ចេញ"

  1. សូមទម្លាក់អាវមកក្រោមបន្តិចទៀតមើល តើវាសាច់ខ្ចីប៉ុណ្ណា………តាមើលមិនសូវឃើញផងណានាងល្អ។