05262013Headline:

យុវជន​ស្ម័គ្រចិត្ត​ចុះ​ធ្វើ​សលាក​បត្រ​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​អម្ពិល

ថ្ងៃទី 20 កក្កដា 2012
ដោយ: បាយ័ន
CEN

យុវជន​ស្ម័គ្រចិត្ត​ចុះ​ធ្វើ​ស​លាក​បត្រ​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​អម្ពិល

យុវជន​ស្ម័គ្រចិត្ត​ចុះ​ធ្វើ​ស​លាក​បត្រ​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​អម្ពិល

ឧ​ត្ត​រ​មានជ័យ: លោក​ គីម ប៊ុន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១២ បាន​ចុះ​ពិនិត្យ​សកម្មភាព​របស់​យុវជន​ស្ម័គ្រចិត្ត ធ្វើ​សលា​ក​បត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋនៅ​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អម្ពិល បាន​រាយការណ៍​ឲ្យ​ដឹងថា ផលប៉ះពាល់​ដី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​ន្ទា​យ​អម្ពិល​សរុប ២.១៣៧​ហិកតា ស្មើនឹង​១.៧៣៧​គ្រួសារ​។ ចាប់ពី​ក្រុមការងារ​ចម្រុះ​បើក​យុទ្ធនា​ការចុះ​ធ្វើការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ រហូតមកដល់​ពេលនេះ ក្នុងស្រុក​បន្ទាយ​អម្ពិល​ទាំងមូល​បានចុះ​ឈូសឆាយ​ធ្វើ​ផ្លូវ​មេ​បែង​ចែក​ដីឡូត៍​ដែលមាន​ក្បាលដី​ប្រវែង​៤០​ម៉ែត្រ និង​ជម្រៅ​២៥០​ម៉ែត្រ​ស្មើនឹង ១​ហិកតា ក្នុង​១​គ្រួសារ និង​ធ្វើការ​ចាប់ឆ្នោត​ប្រគល់ជូន​ពួកគាត់​បាន​ប្រមាណ​ជិត​៩០%​ហើយ ហើយ​នៅពេល​ថ្មីៗ​នេះ​ទៀតក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ និង​អាជ្ញាធរ​ស្រុក​បន្ទាយ​អម្ពិលចុះ​ធ្វើ​ស​លាក​បត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀតសម្រាប់​ប្តូរ​យក​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅពេល​ក្រោយ​។

Give our kids a better deal
លោក គីម ប៊ុន​ថា​ន និង​យុវជន​ស្ម័គ្រចិត្ត​ធ្វើ​សលាក​បត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ

​លោក គីម ប៊ុន​ថា​ន បាន​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ ក្រោយពេល​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ហើយ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​រុករាន​ដីដើម្បី​សាងសង់​លំនៅ​ដា្ឋ​ន និងបង្កបង្កើនផល​ឲ្យ​អស់​ផ្ទៃដី​ដែល​ខ្លួន​បានទទួល ហើយ​រាជរដ្ឋាភិបាល​សន្យាថា​នឹង​ជួយ​កសាង​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា ផ្លូវ​គមនាគមន៍ សាលារៀន និង​មណ្ឌល​សុខភាព​ជាដើម​។

Give our kids a better deal
លោក គីម ប៊ុន​ថា​ន និង​យុវជន​ស្ម័គ្រចិត្ត​ធ្វើ​សលាក​បត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ

​លោក គីម ប៊ុន​ថា​ន បាន​កោតសរសើរ​ដល់​ក្រុមការងារ​ចម្រុះ​ស្រុក​បន្ទាយ​អម្ពិល ជាពិសេស​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​ជោ ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ពី​ការសិក្សា​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​រួមចំណែក​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ និង​មាតុភូមិ​។

​ជាមួយគ្នានេះ​ផងដែរ លោក គីម ប៊ុន​ថា​ន បានផ្តល់​ជូន​នូវ​ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី ១​គ្រឿង ដែលជា​អំណោយ​របស់លោក គន់ គីម ប្រធាន​ក្រុមទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដល់​អាជ្ញាធរ​ស្រុក​បន្ទាយ​អម្ពិល សម្រាប់​បង្កលក្ខណៈ​ដល់​ការងារ​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ផងដែរ​៕ S

What Next?

Recent Articles