ថ្ងៃទី 20 កក្កដា 2012
ដោយ: រតនា
CEN
ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានបង្ហាញទស្សនជុំវិញការបង្កើតនូវចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងផែនការបង្កើតគណបក្សនយោបាយថ្មីមួយ ដែលជាលទ្ធនៃការច្របាច់ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅពេលអនាគតឆាប់ៗ សម្រាប់ការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី៥ និងជួបបញ្ហាលំបាកជាច្រើន។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ការរួមរួមគ្នា ជាមួយក្រដាស គឺជាការងាយបំផុត តែការអនុវត្តជាមួយគ្នា ជាក់ស្តែងវាមានការលំបាកជាច្រើន។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ជឿថា ការរួបរួមគ្នារវាងគណបក្សសមរង្ស៊ី ជាមួយគណបក្សសិទ្ធិមនុស្ស ជាគណបក្សតែមួយ នៅពេលខាងមុខដំណើរការទៅមិនបានល្អទេ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ខ្ញុំមើលឃើញ ទី១-គណបក្សពីរហ្នឹង មានបំណងបង្កើតគណបក្សថ្មីមួយ សម្រាប់យកមកឈរ ក្នុងការបោះឆ្នោត ដែលមានប្រធាន គឺលោកសមរង្ស៊ី ហើយអនុប្រធាន លោក កឹម សុខា អគ្គលេខាលោកស្រី មូរ សុខហួរ គ្រាន់តែយកឈ្មោះគណបក្សនយោបាយថ្មីនោះទៅចុះឈ្មោះ។ ចំណែកលោក សមរង្ស៊ី គាត់នៅជាប់ពាក់ព័ន្ធតាមផ្លូវតុលាការនៅឡើយ។ អីចឹងប្រហែលជាមិនទាន់អាចទៅសុំច្បាប់អីកើតទេ គាត់នៅជាទណ្ឌិតអីចឹង កាលណាទៅសុំច្បាប់គេបង្កើតគណបក្សប្រហែលជាពិបាក ហើយបើពិបាកការងារនោះ នឹងធ្លាក់ទៅលើលោកកឹមសុខា ដឹកនាំគណបក្សដែលរួបរួមគ្នា”។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា នៅពេលដែលការងារដឹកនាំប្រធានគណបក្សថ្មី ធ្លាក់ទៅលើលោកកឹមសុខានោះ មិនប្រាកដថា ពួកមន្ត្រីមួយចំនួន នៅក្នុងគណបក្សលោកសមរង្ស៊ី គាំទ្រលោកកឹមសុខា ឬក៏អត់?។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួម នៃគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គឺគណបក្សទាំងពីរ បានឯកភាពគ្នាឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សទាំងពីរក្នុងគោលបំណង ផ្លាស់ប្តូររបៀបដឹកនាំឃុំសង្កាត់ ឲ្យបានប្រសើឡើង និងលើកតម្កើងលិទ្ធប្រជាធិបតេយ្យ នៅមូលដ្ឋាន។
អនាគតខាងមុខ គណបក្សទាំងពីរ នឹងបង្កើតគណបក្សថ្មីមួយ ដែលមានការចូលរួមពីសំណាក់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម ព្រមទាំងប្រជាពលរដ្ឋ អ្នកស្រលាញ់លោកកឹមសុខា និងលោកសមរង្ស៊ី៕
អាជ្រូចខ្ញុំយល់ថាអ្នកដែលលំបាកពិតប្រាកដមិនមែនអ្នកទាំងពីរទេ!! គីពូឆែងងវិញទេជាអ្នកលំបាកព្រោះថា២០១៣ ពេលអស់ជើងម៉ាពី០២ជើងម៉ាមក០ នឺងរត់ឆ្លេឆ្លាហើយ អនាគត់ពូមានតែចូលជាមួយCPP ទេទើបទទួលងាជាខ្លាក្រដាសទៀត បើចិត្តខ្ញុំវិញណាមានលុយដូចពូឆែងងប៉ុណ្ណឺងរកស៊ីវិញសេរីភាពជាង បំរើគេ!!អត់នយ័ទេពូ!!
បាទតាមបទពិសោធន៏លោកពូ ញឹក ប៊ុនឆៃ ដែលធ្លាប់រួបរួមពិតជាជួបបញ្ហាលំបាកប្រាកដមែនព្រោះគាត់ធ្លាប់តែបរាជ័យថ្មីៗនេះ ដូចនេះគាត់ពិតជាគិតធាគេនិងដូចគាត់ដែរ។ កុំអាលថាពូ ចាំមើលគេធ្វើពីរនាក់ក្មួយសិនពូ ចាំវាយតំលៃទាំងអស់គ្នា។
អាមួយក្បាលនេះកើតមកសំរាប់ធ្វើជាឆ្កែរតែប៉ុណ្ណោះ
bad ideas .
គាត់អាចនិយាយត្រូវ បើនៅតែមាន បក្សពីរផ្សេងគ្នា ចឹង សន្លឹងឆ្នោត នៅតែបែបចែក។ ចឹងសំលេងនៅតែតិចដដែល :(
សង្ឃឹមថាគណបក្សសមរង្សីនិងគណបក្សសិទ្ឋមនុសមិនធ្វើអោយប្រជាជនអស់សង្ឃឹមឡើយ
នេះជាក្តីសង្ឃឹមចុងក្រោយនៃការបោះឆ្នោតសំរាប់អាណត្តិនាយករដ្ឋមន្ត្រីឆ្នាំ២០១៣
សូមជូនពរនិងផ្តល់កំលាំងចិត្តតាមរយអត្ថបទរហូត
អ្វីដែលគួរបារម្ភ តើត្រូវយកជាតិជាធំឬបក្សជាធំ?មេបក្សទុកចិត្តគ្នាហើយឬនៅ?ក្នុងការនិយាយ
តើមេបក្សចេះយឹតយោងគ្នាឬខោកគ្នាឲ្យគេស្ដាប់?ទស្សនវិស័យនៃការរួបរួមទៅដល់ត្រឹមណា?នេះមិនទាន់និយាយដល់ល្បិចកលគូសត្រូវផង។
ទាល់តែអោនក្បាលបំរើគេបានស្រួល !
ប្រយោជន៏និងបានទៅអាមេបោកកឹម សុខា, ឯសមរង្សីគឺដៃទទេរដេកស៊ីលុយសល់១រយៈសិន ទំរាំ រួចពីឌណ្ឌិតគឺហួសពេលទៅហើយ។ ចុះលោកគង់ គាំគេបោះចោលទៅគន្លៀតណារឺចូលនិវត្តន៏?
អូស៎យ៉ាប់ណាស់គណៈបក្សដ៏សែនត្រដាបត្រដួស២នេះ។ ចុះម៉ៅ មុន្នីវណ្ណ ឈ្មោះដើមម៉ៅ មុន្នី នោះ ដែលពួកសម រង្សីធ្លាប់ជេគ្នានោះ តើទៅណាវិញ?គឺមានតែមកចូលរួមជាមួយគណៈបក្សប្រជាជន។
អាម្សៀអាយ៉ងគេនេះ មិនទាន់អីផង មានគំនិតបំបែបបំបាក់គេហើយ បើយើងវាមិនខ្មោចទេបិទមាត់ទៅ បក្សខ្លួននិងរ៉ាណារិទ្ធ យកទៅអោយហ៊ុនសែនទ្រាប់ជូតជើងទៅហើយនៅបើកមាត់ធ្វើអីទៀត?បិតទៅស្អុយណាស់។
លោកញឹក ប៊ុនឆៃ បូញមាត់ថាប៉ាក់សគេ ចុះយ៉ាងណាហើយបក្សរបស់លោក និងសុំដាច់ក្រុមព្រះ ! ។
A ចៅចេកអាំង is a youn dog not khmer people